លោកឧកញ៉ា ហុង ម៉ុងហេង និងលោកជំទាវ បុត្រា បុត្រី ព្រមទាំងបុគ្គលិកក្រោមឱវាទទាំងអស់ សូមគោរពនិងអបអរសាទរ ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសថ្ងៃខួបកំណេីតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០
លោកឧកញ៉ា ហុង ម៉ុងហេង អគ្គនាយកក្រុមហ៊ុនប្រាយវ៉េគ្រុប និងលោកជំទាវ បុត្រា បុត្រី ព្រមទាំងបុគ្គលិកក្រោមឱវាទទាំង សូមគោរពនិងអបអរសាទរជូន ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណេីតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ។
ខ្ញុំបាទឧកញ៉ា ហុង ម៉ុងហេង និងភរិយា សូមគោរពចូលរួមអបអរសាទរនិងសូមសម្តែងនូវការកោតសរសើរដ៏កក់ក្តៅជាទីបំផុត ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាមាតាគំរូនិងស្នេហាជាតិដ៏ឧត្តុង្គឧត្តម បានបរិច្ចាគអស់ពីកម្លាំងកាយ-ចិត្ត និងធនធានផ្ទាល់ខ្លួនចូលរួមក្នុងសកម្មភាព កសាងជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។
ជាការពិតកិត្តិនាមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបានការកោតសរសើរ និងអំណរសាទរ ទាំងនៅលើឆាកជាតិ និងអន្តរជាតិ តាមរយៈ កាយវិការប្រកបដោយមនុស្សធម៌ សប្បុរសធម៌ដ៏ឧត្តុង្គឧត្តម ក្នុងការបម្រើប្រជាជាតិ និងប្រជារាស្ត្រ...








