ឧកញ៉ា កែវ មុំ អគ្គនាយិកាសហគ្រាសផលិតនំស្រួយលីលី សូមព្រះបរមរាជានុញ្ញាតផ្ញើសារអបអរសាទរថ្វាយ សម្តេចម៉ែ មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានគ្រឿងឥស្សរិយ យស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន»
ភ្នំពេញ)៖ ទូលព្រះបង្គំនាងខ្ញុំ ឧកញ៉ា កែវ មុំ អគ្គនាយិកាសហគ្រាសផលិតនំស្រួយលីលី ព្រមទាំងសហការីនិងបុគ្គលិកទាំងអស់ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សូមព្រះបរមរាជានុញ្ញាតផ្ញើសារអបអរសាទរថ្វាយ សម្តេចម៉ែ មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានគ្រឿងឥស្សរិយ យស «មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន» ពីឯកឧត្ដមប្រធានាធិបតី ស៊ី ជិនពីង។
នៅក្នុងឱកាសដ៏មហាឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយ មានអត្ថន័យដ៏ជ្រាលជ្រៅជាប្រវត្តិសាស្ត្រជាតិ ដែលឯកឧត្តម ស៊ី ជីនពីង (XI JING PING) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ថ្វាយគ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាគ្រឿងឥស្សរិយយសកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ថ្នាក់ដឹកនាំបរទេសថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅវិមានប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន។
...







