ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ព្រះមហាក្សត្រ និង សម្តេចម៉ែប្រោសព្រះរាជទានព្រះរាជទ្រព្យអង្គចំនួន ៥០០.០០០$ និងថវិកាសរុប១លានដុល្លាជូនរាជរដ្ឋាភិបាលទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីត-១៩

ព្រះមហាក្សត្រ និង សម្តេចម៉ែប្រោសព្រះរាជទានព្រះរាជទ្រព្យអង្គចំនួន ៥០០.០០០$ និងថវិកាសរុប១លានដុល្លាជូនរាជរដ្ឋាភិបាលទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីត-១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅវេលាព្រឹកថ្ងៃទី ១០ ខែធ្នូ ២០២០នេះ ព្រះសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសហការី ចូលក្រាបថ្វាយបង្គំគាល់។ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទិញវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះចៅក្រុងកម្ពុជាធិបតី បានប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥០០.០០០$(ហាសិបម៉ឺនដុល្លា ) និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន ៥០០.០០០$ (ហាសិបម៉ឺនដុល្លារ)។ ហើយព្រះរាជទ្រព្យរបស់ ព្រះអង្គទាំងទ្វេផ្តល់ជូនតាមរយៈ លោកវេជ្ជបណ្ឌិត ម៉ម...
ក្រសួងអប់រំ យុវជននិងកីឡាសម្រេចកំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំសិក្សា ២០១៩-​២០២០

ក្រសួងអប់រំ យុវជននិងកីឡាសម្រេចកំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំសិក្សា ២០១៩-​២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងអប់រំ យុវជន និងកីឡា សម្រេចកំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំសិក្សា ២០១៩-​២០២០។ ក្រសួងនឹងចេញសេចក្តីណែនាំលម្អិតស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃការប្រឡងក្នុងពេលឆាប់ៗនេះ។
មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យរកឃើញទំនិញហួសកាលបរិច្ឆទប្រើប្រាស់ចំនួន ២៤មុខ ស្មើនឹង ៩៤០កញ្ចប់ សរុបទម្ងន់ ៣៨៦.៨៩ គីឡូក្រាម

មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យរកឃើញទំនិញហួសកាលបរិច្ឆទប្រើប្រាស់ចំនួន ២៤មុខ ស្មើនឹង ៩៤០កញ្ចប់ សរុបទម្ងន់ ៣៨៦.៨៩ គីឡូក្រាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ខេត្តបន្ទាយមានជ័យ)៖  មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជ​កម្មខេត្ត និងគណកម្មការផ្សារ នៅថ្ងៃពុធ ទី០៩ ខែឆ្នូ ឆ្នាំ២០២០ នេះបន្តចុះត្រួតពិនិត្យផលិតផល និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ នៅតាមបណ្តាហាង និងផ្ទះលក់ទំនិញតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆទប្រើប្រាស់ចំនួន ២៤មុខ ស្មើនឹង ៩៤០កញ្ចប់ សរុបទម្ងន់ ៣៨៦.៨៩គីឡូក្រាម។ បន្ទាប់មកមន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទ...
ពលរដ្ឋខ្មែរនៅជប៉ុន ដែលកាន់លិខិតឆ្លងដែនជិតអស់សុពលភាព អាចស្នើសុំលិខិតឆ្លងដែនថ្មីបាន តាមរយៈស្ថានទូតកម្ពុជានៅតូក្យូ

ពលរដ្ឋខ្មែរនៅជប៉ុន ដែលកាន់លិខិតឆ្លងដែនជិតអស់សុពលភាព អាចស្នើសុំលិខិតឆ្លងដែនថ្មីបាន តាមរយៈស្ថានទូតកម្ពុជានៅតូក្យូ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ដើម្បីដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋខ្មែរនៅបរទេស ដែលកំពុងជាប់គាំង នៅបរទេសដោយសារជំងឺកូវីដ-១៩ ហើយ កាន់លិខិតឆ្លងដែនធម្មតាដែលអស់ ឬជិតអស់សុពលភាព ប្រើប្រាស់អាចបំពេញបែបបទ ស្នើសុំលិខិតឆ្លងដែនធម្មតាថ្មីបាន តាមរយៈស្ថានទូតកម្ពុជានៅតូក្យូ ឬស្ថានកុងស៊ុលកិត្តិយសកម្ពុជានៅ Osaka, Nagoya, Fukuoka, និង Sendai ៕...
លោកឧកញ៉ា ឡូវ ហុឹង ទីប្រឹក្សាសម្តេចតេជោ និងភរិយាបានឧបត្ថម្ភជួយសម្តេចតេជោជាទឹកប្រាក់ចំនួន 3000$សំរាប់វ៉ាក់សាំងកូវីដ 19 

លោកឧកញ៉ា ឡូវ ហុឹង ទីប្រឹក្សាសម្តេចតេជោ និងភរិយាបានឧបត្ថម្ភជួយសម្តេចតេជោជាទឹកប្រាក់ចំនួន 3000$សំរាប់វ៉ាក់សាំងកូវីដ 19 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកឧកញ៉ា ឡូវ ហុឹង ទីប្រឹក្សាសម្តេចតេជោ និងភរិយា បានឧបត្ថម្ភ ជួយសម្តេចតេជោជាទឹកប្រាក់ចំនួន 3000$សំរាប់វ៉ាក់សាំងកូវីដ 19  ហើយនេះជាកាយវិការមួយក្នុងគ្រាមានអាសន្នផងដែរ ចំពោះសង្គមជាតិ។ ស្មារតីសាមគ្គីភាព វប្បធម៍នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ ១៩ក្នុងចំណោមប្រជាជនកម្ពុជាយើងមានធំធេងមហាសាលដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៍រឹងមាំ។ មកដល់ពេលនេះថវិកាដែលសប្បុរសជនចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣០លានដុល្លារ។    ...
លទ្ធផលនៃកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV DTA)លើកទី១១

លទ្ធផលនៃកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV DTA)លើកទី១១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ(អេកម៉ិក)លើកទី៩ កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម ( CLMV) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV DTA)លើកទី១១ ៕ សូមអានសេចក្តីប្រកាសដូចខាងក្រោម៖...
លោកស្រី ជា សិរី ទទួលបានពានរង្វាន់ ជាបុគ្គល ដែលបានជំរុញឱ្យមាននវានុវត្តភាពនិងជា game-changer

លោកស្រី ជា សិរី ទទួលបានពានរង្វាន់ ជាបុគ្គល ដែលបានជំរុញឱ្យមាននវានុវត្តភាពនិងជា game-changer

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាមួយរូបទទួលបានពានរង្វាន់ “ប្រព័ន្ធទូទាត់នាពេលអនាគត” ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសហគ្រិន និងវិទ្យាស្ថានធនាគារប៊ុយដាប៉ែស។ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា ត្រូវបានបោះឆ្នោតជ្រើសរើសដោយសាធារណជនតាមប្រព័ន្ធ អនឡាញ ជាបុគ្គល ដែលបានជំរុញឱ្យមាននវានុវត្តភាពនិងជា game-changer ក្នុងផ្នែកទូទាត់។ ដោយមើលឃើញពីការទូទាត់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ពុំទាន់មានលទ្ធភាពអាចធ្វើការទូទាត់ឆ្លងគ្រឹះស្ថានបាន ហើយគ្រឹះស្ថានភាគច្រើនបានរៀបចំប្រព័ន្ធទូទាត់សម្រាប់បម្រើសេវាជូនតែអតិថិជនរបស់គ្រឹះស្ថានផ្ទាល់ខ្លួនប៉ុណ្ណោះ ខណៈដែលគ្រឹះស្ថានមួយចំនួនទៀតបានសហការផ្តល់សេវាទូទាត់ជាលក្ខណៈទ្វេភាគីជាមួយដៃគូរបស់ខ្លួន។ កត្តាទាំងនេះធ្វើឲ្យមានផលពិបាកសម្រាប់អតិថិជន ក្នុងការទូទាត់នឹងផ្ទេរប្រាក់ ថែមទាំងធ្វើឱ្យមានកម្រៃខ្ពស់។ ឆ្លើ...
អ្នកតំណាងរាស្ត្រ ថោង វរលក្ខណ៍ ចូលរួមបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ១,០០០,០០០រៀលរយៈពេល 6 ខែ ជូនសម្ដេចតេជោ

អ្នកតំណាងរាស្ត្រ ថោង វរលក្ខណ៍ ចូលរួមបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ១,០០០,០០០រៀលរយៈពេល 6 ខែ ជូនសម្ដេចតេជោ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង លោក ថោង វរលក្ខណ៍និងជាប្រធានក្រុមការងារចុះជួយស្រុកពាមរក៍ បានចូលរួមបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ១,០០០,០០០រៀលរយៈពេល 6 ខែ ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីយកទៅប្រើប្រាស់សម្រាប់ទិញវ៉ាក់សាំងកូវីត19 ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។    ...
ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយ ខេត្តព្រៃវែង ផលិតស្រូវបានច្រើនជាងគេក្នុងចំណោម ២៥ រាជធានី/ខេត្ត

ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយ ខេត្តព្រៃវែង ផលិតស្រូវបានច្រើនជាងគេក្នុងចំណោម ២៥ រាជធានី/ខេត្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយ ខេត្តព្រៃវែងជាខេត្តមួយផលិតស្រូវបានច្រើនជាងគេក្នុងចំណោម ២៥ រាជធានី/ខេត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា  ។ដោយឡែកការងារដាំដុះស្រូវរដូវវស្សានៅក្នុងឆ្នាំ ២០២០ នេះ ខេត្តព្រៃវែងអនុវត្តបានលើផ្ទៃដីប្រមាណ ២៨០ ៣៩៩ ហិកតា។ រីឯការងារប្រមូលផលស្រូវវិញ គិតមកទល់ថ្ងៃទី៥ ខែធ្នូ ខេត្តសម្រេចប្រមូលផលបានចំនួន ២១៥ ៣៩៩ហិកតា ស្មើនឹង ៧៧ភាគរយ នៃផ្ទៃដីសរុប និងទទួលបានទិន្នផលជាមធ្យមប្រមាណ ៣.២៣ តោន ក្នុងមួយហិកតា ហើយទទួលបានបរិមាណផលសរុបចំនួន ៦៩២ ៣០២ តោន។ ក្រៅពីដំណាំស្រូវ កសិ-ឧស្សាហកម្ម សាកវប្បកម្ម (ផលិតកម្មបន្លែ) ផលិតកម្មវារីវប្បកម្ម និងផលិតកម្មសត្វ (មាន់ គោ ជ្រូក) ក៏មានសក្តានុពលក្នុងការនាំចេញសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សាររាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត ។ ទន្ទឹមនឹងជាខេត្តនាំមុខគេក្នុងការផលិតនូវផលិតផលកសិកម្ម ក៏ជាខេត្ត ឈានមុនសម្រាប់ធ្វើការនាំចេញទៅកាន់ប្រទេសជិតខាងតាមផ្លូវគោក និង...
មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង ដុតកម្ទេចចោលសាច់មាន់ និងប្រហិតចម្រុះជាង ១,០០២គីឡូក្រាម

មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង ដុតកម្ទេចចោលសាច់មាន់ និងប្រហិតចម្រុះជាង ១,០០២គីឡូក្រាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កោះកុង៖ សាច់មាន់ និងប្រហិតចម្រុះចំនួនប្រមាណ ១,០០២គីឡូក្រាម ត្រូវបាន មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកោះកុង សម្រេចធ្វើការដកហូត និងដុតកម្ទេចចោល ។  នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីសាខា ក.ប.ប. ខេត្តកោះកុង និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកោះកុងត្រួតពិនិត្យ សាច់មាន់ និងប្រហិតចម្រុះ ដោយមានលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកោះកុង ។ ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានត្រួតពិនិត្យលើសាច់មាន់ និងប្រហិតចម្រុះ រួមមាន៖ -សាច់មាន់ ឆ្អឹង ស្លាប និងគ្រឿងក្នុងមាន់ មានទម្ងន់ ស្មើនឹង ៧៣៤.៥គីឡូក្រាម -ប្រហិតចម្រុះ មានទម្ងន់ ស្មើនឹង ២៦៨គីឡូក្រាម សរុបចំនួន ១,០០២.៥គីឡូក្រាម  ជាលទ្ធផលក្រោយពីការត្រួតពិនិត្យជាក់ស្តែងឃើញថា ផលិតផលខាងលើទំនិញរួមមាន សាច់មាន់ចម្រុះ និងប្រហិតចម្រុះ...