ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល ACMECS  តាមរយៈ​ប្រព័ន្ធ​វីដេអូ​

សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល ACMECS  តាមរយៈ​ប្រព័ន្ធ​វីដេអូ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អញ្ជើញ​ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​នៃ​យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច អា​យ៉េ​យ៉ា​វ៉ា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (ACMECS) លើក​ទី​៩ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ តាមរយៈ​ប្រព័ន្ធ​វីដេអូ​។ ​នេះយោងតាមសេចក្តីប្រកាស​របស់​ក្រសួងការបរទេសបានបញ្ជាក់ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​អញ្ជើញ​ចូលរួម​ផងដែរ ក្នុង​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (CLMV) លើក​ទី​១០ និង​កិច្ចប្រជុំ​កំពូល កម្ពុជា​-​ឡាវ​-​វៀតណាម ស្តីពី​ការអភិវឌ្ឍ​តំបន់ត្រីកោណ (CLV DTV) លើក​ទី​១១ ដែល​នឹង​រៀបចំឡើង​ស្របពេល​ជាមួយ​កិច្ចប្រជុំ​កំពូល ACMECS លើក​ទី​៩​។ កិច្ចប្រជុំ​កំពូល​ទាំងពីរ​នេះ នឹងត្រូវ​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថង​លុន ស៊ី​សុ​លី​ត នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​ ​សេចក្តីប្រកាស ...
ថ្ងៃទី០៨​ ខែធ្នូ​នេះ ករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៤នាក់​ និងមិនមានអ្នកជាសះស្បេីយ​

ថ្ងៃទី០៨​ ខែធ្នូ​នេះ ករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៤នាក់​ និងមិនមានអ្នកជាសះស្បេីយ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងសុខាភិបាល បានប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៤នាក់​ និងមិនមានអ្នកជាសះស្បេីយ​ សម្រាប់ថ្ងៃទី០៨​ ខែធ្នូ​ ឆ្នាំ២០២០​នេះ ។
សម្តេច ហេង សំរិន ​បរិច្ចាគប្រាក់បៀវត្សរ៍ ​៨លានរៀលក្នុង១ខែ ​រយៈពេល៦ខែ ​សម្រាប់ទិញវ៉ាក់សាំងចាក់ការពារកូវីដ១៩

សម្តេច ហេង សំរិន ​បរិច្ចាគប្រាក់បៀវត្សរ៍ ​៨លានរៀលក្នុង១ខែ ​រយៈពេល៦ខែ ​សម្រាប់ទិញវ៉ាក់សាំងចាក់ការពារកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបរិច្ចាគប្រាក់បៀវត្សរ៍ ក្នុងមួយខែ ៨លានរៀល រយៈពេល ៦ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២០ តទៅ សម្រាប់ចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។ សម្តេច ហេង សំរិន បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០​ថា កម្ពុជាកំពុងត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សម្តេចបានបញ្ជាក់ថា ការទិញជាជំហានដំបូង នឹងមានចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕...
សម្តេចតេជោ៖ថ្លែងអំណរគុណមហាសេដ្ឋីពាណិជ្ជករដែល បរិច្ចាគថវិកាទិញវ៉ាក់សាំងសម្រាប់ចាក់ការពារកូវីដ១៩ 

សម្តេចតេជោ៖ថ្លែងអំណរគុណមហាសេដ្ឋីពាណិជ្ជករដែល បរិច្ចាគថវិកាទិញវ៉ាក់សាំងសម្រាប់ចាក់ការពារកូវីដ១៩ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសរសេរដោយផ្ទាល់ នៅលើផេកហ្វេសប៊ុក ដើម្បីថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ទិញវ៉ាក់សាំងការពាកូវីដ១៩ ដែលគិតមកដល់ពេលនេះ ទទួលបានថវិកាសប្បុរសធម៌ពីមហាសេដ្ឋីពាណិជ្ជករ មានជាង១៤លានដុល្លារ ។ចំនួនថវិកាខាងលើនេះមានទឹកប្រាក់ខ្ពស់រហូតដល់ម្នាក់ៗចំនួន៣លានដុល្លារអាមេរិក។ សម្តេចតេជោ ហ៊ុន សែន ធ្វើលិខិតថ្លែងអំណរគុណនិងបានសរសេរដោយផ្ទាល់ក្នុងផេកផ្លូវការរបស់ សម្តេច នូវឃ្លាដ៏មានអត្ថន័យថា៖ «នេះជាមោទនភាពនៃជាតិយើង ដែលចេះជួយគ្នាក្នុងគ្រាលំបាក»៕...
ក្រសួងសុខាភិបាលបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត ដែលបានទៅហាង Zando និង Pedro

ក្រសួងសុខាភិបាលបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត ដែលបានទៅហាង Zando និង Pedro

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត ដែលបានទៅហាង Zando និង Pedro ។
កម្ពុជាបង្ហាញឈុត «ព្រះថោងតោងស្បៃនាងនាគ» ជូនពិភពលោកក្នុងព្រឹត្តិការណ៍វិថីសូត្រថៃលើកទី១០

កម្ពុជាបង្ហាញឈុត «ព្រះថោងតោងស្បៃនាងនាគ» ជូនពិភពលោកក្នុងព្រឹត្តិការណ៍វិថីសូត្រថៃលើកទី១០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(បាងកក)៖ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោកស្រី បាននាំយកឈុត «ព្រះថោងតោងស្បៃនាងនាគ» បង្ហាញជូនពិភពលោក​ ក្នុងព្រឹត្តិការណ៍វិថីសូត្រថៃ លើកទី១០ ដែលរៀបចំឡើងនៅសាលប្រជុំកងទ័ពជើងទឹក ដែលមានការចូលរួមពីលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃប្រទេសថៃ។ គោលបំណងនៃការចូលរួមព្រឹត្តិការណ៍ខាងលើ គឺដើម្បីចូលរួមជំរុញការទូតសេដ្ឋកិច្ច និងបង្ហាញពីអារ្យធម៌ដ៏ចំណាស់របស់ប្រជាជនខ្មែរ ដល់បណ្តាភ្ញៀវកិត្តិយសថៃ និងអន្តរជាតិប្រមាណជាង ១០០០នាក់ តំណាងឱ្យប្រទេសចំនួន ១០០ ដែលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសថៃ។ សូមជម្រាបថា ព្រឹត្តិការណ៍ Thai Silk Road to the World ត្រូវបានផ្តួចផ្តើមបង្កើតឡើងកាលពីឆ្នាំ២០១០ ដើម្បីជំរុញផលិតផលសូត្រតាមបែបការទូត (Silk Diplomacy) ព្រមទាំង​រឹតចំណងមិត្តភាព និងផ្លាស់ប្តូរវប្បធម៌រវាងប្រទេសថៃ ជាមួយស្ថានទូតនៃបណ្តាប្រទេសជាមិត្ត។ រៀងរាល់ឆ្នាំព្រឹត្តិការណ៍នេះបានផ្តល់ឱកាសជូនអង្គទូ...
សម្តេចតេជោ”តាមរយ:ក្រសួងកសិកម្ម ឧបត្ថម្ភថវិកាចំនួន ២00លានរៀលបម្រើឲ្យចលនាចិញ្ចឹមត្រីអណ្តែង និងកង្កែប

សម្តេចតេជោ”តាមរយ:ក្រសួងកសិកម្ម ឧបត្ថម្ភថវិកាចំនួន ២00លានរៀលបម្រើឲ្យចលនាចិញ្ចឹមត្រីអណ្តែង និងកង្កែប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
យោងតាមហ្វេសប៊ុកផ្លូវការរបស់លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះបានឲ្យដឹងថា សម្តេចតេជោហ៊ុន សែន តាមរយ:ក្រសួងកសិកម្ម ឧបត្ថម្ភថវិកាចំនួន២00លាន រៀល សម្រាប់បម្រើឲ្យចលនាចិញ្ចឹមត្រីអណ្តែង និងកង្កែប។ លោក វេង សាខុន បានបញ្ជាក់ថា ការផ្តល់នេះ ដើម្បីលើកទឹកចិត្ត និងជំរុញសន្ទុះអភិវឌ្ឍន៍វិស័យវារីវប្បកម្ម និងឈានទៅធ្វើអាជីវកម្មជាលក្ខណខ្នាតតូចតែម្តង ក្នុងទិសដៅធានាឲ្យបាននូវសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូល។ ពិសេសការបង្កើតឱកាសការងារនៅជនបទក្នុងការចិញ្ចឹមត្រី កង្កែប និងចិញ្ចឹមសត្វក្នុងក្របខណ្ឌបច្ចេកទេសសាមញ្ញ ប្រើរយ:ពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលកម្រៃច្រើន និងជាពិសេសរក្សាបានស្ថានភាពប្រក្រតីនៃគន្លងជីវភាពថ្មីក្នុងអំឡុងពេលមានវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលនៅតែបន្តអូសបន្លាយនេះ។  ...
ក្រសួងសុខាភិបាល សម្រេច​បិទ​អគារ​កាណាឌីយ៉ាជាបណ្តោះអាសន្ន រហូតដល់​ថ្ងៃទី​១៧​ធ្នូ

ក្រសួងសុខាភិបាល សម្រេច​បិទ​អគារ​កាណាឌីយ៉ាជាបណ្តោះអាសន្ន រហូតដល់​ថ្ងៃទី​១៧​ធ្នូ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​ប្រកាសបិទធនាគារ ​កាណាឌីយ៉ា​ទាំងមូល រហូតដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​។ ការសម្រេច​នេះ ធ្វើឡើង​តាម​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​ យោងតាម​លិខិត​ចុះ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ របស់ក្រសួងសុខាភិបាល បានជម្រាប់ប្រាប់ អ្នកឧកញ៉ា ពុង ឃាងសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា ក.អ ។ ក្រសួងសុខាភិបាល បានបញ្ជាក់​ថា ដោយសារ​បុគ្គលិក នៅ​ធនាគារ​ចិន​ម្នាក់ មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ហើយ​បាន​ប្រើប្រាស់​ជណ្តើរយន្ត​រួមគ្នា នៅ​អគារ​កាណាឌីយ៉ា ដូច្នេះ​ត្រូវ​បិទ​អគារ​កាណាឌីយ៉ា​ទាំងមូល បន្តទៀត រយៈពេល ១៤​ថ្ងៃ គិត​ចាប់តាំងពី​ថ្ងៃទី​០៣ ខែធ្នូ រហូតដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​។ ដោយឡែក បុគ្គលិក ដែល​ធ្វើការ​នៅ​ទីនោះ​ទាំងអស់ ត្រូវធ្វើ​តេស្ត ជា​លើក​ទី​២ នៅ​ថ្ងៃទី​១៣ ខែធ្នូ និង​លើក​ទី​៣ នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០»៕​  ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន៥ ដែលមានទុនវិនិយោគជាង១០០លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន៥ ដែលមានទុនវិនិយោគជាង១០០លានដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖  គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនដល់ក្រុមហ៊ុនចំនួន៥ដូចខាងក្រោម៖ ១- “CHUNTENG INDUSTRIAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈពីក្រណាត់ សម្រាប់សត្វចិញ្ចឹម (ឆ្កែ និងឆ្មា) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥៨កន្លែង។ ២- “BLISSFULL CAPITAL CO., LTD” គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍៥៣២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៩,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០០កន្លែង។ ៣- “SING FU SUN (CAMBODIA) PLASTIC CO., LTD” គម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក (Preform,...
សម្តេចតេជោ«ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំដាក់ ប្រទេសក្នុងគ្រាមានអាសន្នទាំងមូលឬមួយផ្នែកណានោះឡើយ»

សម្តេចតេជោ«ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំដាក់ ប្រទេសក្នុងគ្រាមានអាសន្នទាំងមូលឬមួយផ្នែកណានោះឡើយ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខាងក្រោម​នេះជាសារទាំងស្រុង​ របស់​​សម្តេចតេជោ៖ ព្រឹកមិញ ខ្ញុំបាននិយាយដល់ការត្រៀមបំរុងទុកនូវលិខិតនានា ដើម្បីនឹងសុំព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ក្នុងពេលជាមួយគ្នា ខ្ញុំក៏បានបញ្ជាក់ថា ខ្ញុំមិនចង់ទៅដល់ចំណុចនេះទេ ព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ចនិងជីវភាពប្រជាជនដែលខ្ញុំស្នើសុំឱ្យមានការចូលរួមពីប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ជំនួសវិញ។ សម្តេចតេជោបានថ្លែងទៀតថា«ពេញមួយថ្ងៃនេះ ការបំភ្លើសនានាបានកើតឡើងថានឹងមានការបិទប្រទេសឬបិទរាជធានីភ្នំពេញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញទំនិញត្រៀមទុក។ ចំពោះមុខពាក្យភូតកុហកបែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថានឹងមិនមានការស្នើសុំដាក់ ប្រទេសក្នុងគ្រាមានអាសន្នទាំងមូលឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជារឱ្យបិទរាជធានីភ្នំពេញដូចការឃោសនាភូតកុហក់របស់ជនអាក្រក់នោះដែរ»។ សម្តេចបាន​បន្ថែមថា«ខ្ញុំសូមអំពាវនា...