កិច្ចសន្ទនាតាមប្រព័ន្ធអនឡាញស្តីពីសកម្មភាពគោលនយោបាយក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩
អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ លោក ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមកិច្ចសន្ទនាតាមប្រព័ន្ធអនឡាញនៅថ្ងៃទី៨ខែកក្តដានេះ ស្តីពីសកម្មភាពគោលនយោបាយក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក្រោមប្រធានបទ “ការគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យមឱ្យមានភាពប្រសើរឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩“។
កិច្ចសន្ទនានេះ ត្រូវបានរៀបចំឡើងក្រោមក្របខ័ណ្ឌកម្មវិធី BIMP-EAGA, IMT-GT និង GMS Capacity Building Program (B-I-G Program) ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី។ គោលបំណងនៃកិច្ចសន្ទនានេះមានដូចជា លើកកម្ពស់ការយល់ដឹងកាន់តែច្បាស់អំពីជម្រើសគោលនយោបាយសម្រាប់រដ្ឋាភិបាលដើម្បីគាំទ្រសហគ្រាសធុនតូចនិងមធ្យមក្នុងការកាត់បន្ថយផលប៉ះពាល់នៃកូវីដ-១៩ និងស្តារឡើងវិញបន្ទាប់ពីរងវិបត្តិ។
ផ្សព្វផ្សាយការអនុវត្តនិងមេរៀនល្អៗជាសកល ស្តីពី...








