នៅថ្ងៃអង្គារទី១១ ខែសីហា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារបានរៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនអ្នកឧញ៉ាព្រឹទ្ធមហាឧបាសិ កាធម្មញ្ញាណវិវឌ្ឍនាប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេក មាតាបង្កើត និងជាជីដូនដែលបានទទួលមរណភាព នៅវេលាម៉ោង ២:១២នាទីទៀបភ្លឺ ថ្ងៃ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។
ពិធីបុណ្យទក្ខិណានុប្បទានគឺរៀបចំធ្វើឡើងនៅគេហដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នៅវេលាម៉ោង ២:៣០នាទីរសៀលថ្ងៃនេះ គឺមានការជួបជុំញាតិមិត្តកិត្តិព្រឹទ្ធបណ្ឌិតបងប្អូន និងក្រុមគ្រួសារបស់សម្តេចទាំងទ្វេបន្ទាប់មក...