ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសអនុគ្រោះដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិតឲ្យផ្អាកការបង់ភាគទានមកបេឡាជាតិរបបសន្តិសុខសង្គមរយៈពេល៦ខែ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសអនុគ្រោះដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិតឲ្យផ្អាកការបង់ភាគទានមកបេឡាជាតិរបបសន្តិសុខសង្គមរយៈពេល៦ខែ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសអនុគ្រោះដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិតឲ្យផ្អាកការបង់ភាគទានមក បេឡាជាតិរបបសន្តិសុខសង្គម រយៈពេល ៦ខែ (មេសា-កញ្ញា ឆ្នាំ២០២០)។
ពលរដ្ឋអាមេរិករាប់រយនាក់ចេញធ្វើបាតុកម្មប្រឆាំងបទបញ្ជាឲ្យស្នាក់នៅផ្ទះ

ពលរដ្ឋអាមេរិករាប់រយនាក់ចេញធ្វើបាតុកម្មប្រឆាំងបទបញ្ជាឲ្យស្នាក់នៅផ្ទះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមប្រជាបាតុកររាប់រយនាក់ បានចេញទៅប្រមូលផ្តុំគ្នានៅតាមដងវិថីនានានៅរដ្ឋ តិចសាស សហរដ្ឋ​អា​មេរិក កាលពីថ្ងៃពុធ ទី២២ ខែមេសានេះ ក្នុងការធ្វើបាតុកម្មប្រឆាំង បទបញ្ជាអោយស្នាក់នៅតែក្នុងផ្ទះរបស់រដ្ឋាភិបាល ដែលនេះបើតាមការចុះផ្សាយរបស់ Financial Times ។ ក្បួនបាតុកម្មរបស់ប្រជាបាតុករ ត្រូវបានរៀបចំឡើងក្រោយពី រដ្ឋាភិបាលអាមេរិក បានដាក់ដាក់បទបញ្ជាអោយប្រជាពលរដ្ឋរបស់ ខ្លួនស្នាក់នៅតែក្នុងផ្ទះ និងបានប្រកាសបិទ សេដ្ឋកិច្ចផងដែរ ចាប់តាំងពីខែមីនា ឆ្នាំ២០២០នេះ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆ្លង រាលដាលនៃវីរុសCovid-19 ។ សូមបញ្ជាក់ជូនថា ក្រុមប្រជាបាតុករ បានចេញធ្វើបាតុកម្មកាន់តែច្រើន ក្រោយពីលោក ដូណាល់ ត្រាំ បានប្រកាសគាំទ្រក្រុមប្រជាបាតុករ អោយចេញធ្វើបាតុកម្ម ប្រឆាំងអភិបាលរដ្ឋមួយចំនួន ដែលមិនព្រមដកបញ្ជាចេញ និងមិនព្រមបើកសេដ្ឋកិច្ចឡើងវិញ ៕...
លោក ឃួង ស្រេង ជំរុញឲ្យមន្រ្តីសហការគ្នាពន្លឿនការអភិវឌ្ឍប្រព័ន្ធប្រឡាយលូនៅតំបន់ខាងកើតនិងខាងត្បូងព្រលានយន្តហោះអន្តរជាតិភ្នំពេញ

លោក ឃួង ស្រេង ជំរុញឲ្យមន្រ្តីសហការគ្នាពន្លឿនការអភិវឌ្ឍប្រព័ន្ធប្រឡាយលូនៅតំបន់ខាងកើតនិងខាងត្បូងព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឲ្យមន្ទីរជំនាញនិងអាជ្ញាធរមូលដ្ឋានសហការគ្នាពន្លឿនការអភិវឌ្ឍប្រព័ន្ធប្រឡាយលូនៅតំបន់ខាងកើត និងខាងត្បូងព្រលាន យន្តហោះអន្តរជាតិភ្នំពេញឲ្យហើយតាមផែនការនៅក្នុងរដូវ វស្សានេះ ដើម្បីបញ្ជៀសការជនលិច ដោយជំនន់ទឹក។ ថ្លែងនៅក្នុងកិច្ចប្រជុំរបាយការណ៍ស្ថាបនាប្រព័ន្ធប្រឡាយលូនៅតំបន់ខាងកើត និងតំបន់ខាងត្បូងព្រលាន យន្តហោះអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០លោក ឃួង ស្រេង អភិបាលរាជធានីភ្នំ​ពេញបានថ្លែងថា ប្រព័ន្ធប្រឡាយទំាងនេះមានតួនាទីសំខាន់ណាស់ ដើម្បីរំដោះការជន់លិចដោយជំនន់ទឹកភ្លៀង ដូច្នេះមន្រ្តីជំនាញត្រូវសហការគ្នាធ្វើឲ្យបានល្អ ពិសេសការត្រួតពិនិត្យលើក្រុមហ៊ុនស្ថាបនា ដើម្បីឲ្យការ​សាងសង់ធានាបានគុណភាពស្តង់ដារ កាត់បន្ថយ ការជន់លិចធានាបាន ប្រសិទ្ធភាព។ លោក អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះគម្រោងស្ថាបនាប្រព័ន្ធប្រឡាយ លូនៅតំបន់ស្ពានស្ទឹងមានជ័យត្រូវធ្វើឲ្យរួ...
លោក ហេង សុខ គង់អះអាងថា«ក្នុងត្រីមាសទីមួយឆ្នាំ២០២០មានការស្នេីសុំបេីកបង្កេីតរោងចក្រថ្មីចំនួន៧៧រោងចក្រ»

លោក ហេង សុខ គង់អះអាងថា«ក្នុងត្រីមាសទីមួយឆ្នាំ២០២០មានការស្នេីសុំបេីកបង្កេីតរោងចក្រថ្មីចំនួន៧៧រោងចក្រ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ហេង សុខ គង់ រដ្ឋលេ ខាធិការក្រសួងឧស្សាហកម្ម​​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៣ មេសា ឆ្នាំ២០២០ នាទីស្តីការគណះរដ្ឋមន្រ្តីថា ក្នុងរយះពេលត្រីមាសទីមួយឆ្នាំ​២០​២០នេះ មាន ការស្នេីសុំបង្កេីតរោងចក្រថ្មីចំនួន៧៧ រោងចក្រនៅកម្ពុជានេះ ដែលនេះគឺជាការឆ្លុះបញ្ចាំងអោយឃេីញពីការជឿជាក់របស់អ្នកវិនិយោគលេីការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា។ លោក ហេង សុខគង់ គូសបញ្ជាក់ទៀត​​​ថា ទន្ទឹមនឹងការស្នេីសុំបង្កេីតរោងចក្រថ្មីយ៉ាងនេះក្តី ក៏យេីងឃេីញថាមានរោងចក្រចំនួន៦ផងដែរ ដែលបានស្នេីសុំបិទនៅកម្ពុជា ស្របពេលដែលកម្ពុជាក៏ដូចនៅលេីពិភពលោកបាននឹងកំពុងប្រឈមនឹងជំងឺកូវីដ១៩ ដែលធ្វេីអោយរោងចក្រមួយចំនួនបង្ខចិត្តបិទ ឬព្យួរការងារកម្មករក្រោមហេតុផលខ្វះវត្ថុធាតុដេីមដេីម្បីផលិត។ តែសម្រាប់ការបិទរោងចក្រនៅកម្ពុជានេះ គឺក្រសួងយល់ឃេីញថាប្រហែលជា រោងចក្រទាំងនោះប្រឈមមុខនឹងបញ្ហាក្ស័យធុន ឬបញ្ហាមួយចំនួនផ្សេងទៀតដែល...
គណៈកម្មការមូលបត្រកម្ពុជាបង្ហាញពី​​​លទ្ធផលកិច្ចប្រជុំគណៈកម្មការមូលបត្រកម្ពុជាលើកទី ៦០

គណៈកម្មការមូលបត្រកម្ពុជាបង្ហាញពី​​​លទ្ធផលកិច្ចប្រជុំគណៈកម្មការមូលបត្រកម្ពុជាលើកទី ៦០

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក​​​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំ គ.ម.ក. លើកទី៦០ហើយ​កិច្ចប្រជុំនេះធ្វើ​ឡើង​នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។​​ បន្ទាប់ពីមន្ត្រីជំនាញធ្វើបទបង្ហាញជូនអង្គប្រជុំរួចមក អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់ទាំងកម្រិតបច្ចេកទេស និងគោលនយោបាយទៅលើឯកសារ ដែលរៀបចំដោយនាយកដ្ឋានជំនាញនៃ គ.ម.ក.ហើយអង្គប្រជុំបានសម្រេចដូចខាងក្រោម៖ របៀបវារៈទី ១៖ អនុម័តលើសេចក្តីព្រាងប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលសម្រាប់វិនិយោគិនគុណវុឌ្ឍិ។ របៀបវារៈទី ២៖ អនុម័តលើសេចក្តីព្រាងប្រកាសស្តីពីវិសោធនកម្មលើប្រកាសលេខ០០៤/១៥ គ.ម.ក. ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងការជួញដូរឧបករណ៍និស្សន្ទ។ របៀបវារៈទី ៣៖ អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើការស្នើ...
រាជរដ្ឋាភិបាលសម្រេចបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួងរៀបចំផែនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថ្នាលទូរទស្សន៍ឌីជីថលជាតិ

រាជរដ្ឋាភិបាលសម្រេចបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួងរៀបចំផែនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថ្នាលទូរទស្សន៍ឌីជីថលជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជរដ្ឋាភិបាលសម្រេចបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួង រៀបចំផែនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ថ្នាលទូរទស្សន៍ ឌីជីថលជាតិ ។
ការផ្ទុះឡើងនៃវីរុសCovid-19រុញច្រានកំណើនពលរដ្ឋអត់ឃ្លានអោយកើនឡើងទ្វេដង

ការផ្ទុះឡើងនៃវីរុសCovid-19រុញច្រានកំណើនពលរដ្ឋអត់ឃ្លានអោយកើនឡើងទ្វេដង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អង្គការស្បៀងអាហារពិភពលោក World Food Programme បានចេញរបាយការណ៍ប្រចាំឆ្នាំមួយ ស្តីកំណើនប្រជាពលរដ្ឋអត់ឃ្លាននៅជុំវិញពិភពលោក ដែលនឹងកើនឡើងទ្វេដងនៅឆ្នាំ២០២០នេះ ដោយសារការឆ្លង​រាលដាលនៃវីរុសCovid-19 ។ World Food Programmeដដែលបានបន្តថា កាលពីឆ្នាំ២០១៩កន្លងទៅមានប្រជាពលរដ្ឋអត់ឃ្លានប្រមាណជាង១៣៥លាននាក់នៅជុំវិញពិភពលោក ប៉ុន្តែនៅឆ្នាំ២០២០នេះ កំណើននៃប្រជាពលរដ្ឋអត់ឃ្លាននឹងកើនឡើងរហូតដល់ជាង២៦៥លាននាក់ ហើយប្រជាពលរដ្ឋអត់ឃ្លានទាំងនោះ កំពុងត្រូវការជំនួយជាបន្ទាន់ ។ ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ បានអំពាវនាវរកជំនួយពីប្រទេសនានានៅជុំវិញពិភព​លោកដែលមានតម្លៃទឹកប្រាក់ប្រមាណ៣៥០ លានដុល្លារអាមេរិក ដើម្បីយកទៅជួយប្រជាពលរដ្ឋអត់ឃ្លាននៅតំបន់អាហ្វ្រិក និងតំបន់ផ្សេងទៀតនៅជុំវិញពិភពលោក ៕...
ក្រសួងការងារ​​ធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រក្នុងរាជធានីភ្នំពេញបន្ទាប់ពីឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយត្រឡប់ចូលបម្រើការងារវិញ

ក្រសួងការងារ​​ធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រក្នុងរាជធានីភ្នំពេញបន្ទាប់ពីឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយត្រឡប់ចូលបម្រើការងារវិញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សេចក្តីប្រកាសព័ត៌មាន សម្រាប់ថ្ងៃទី23 ខែមេសា ឆ្នាំ2020 ស្តីពីការធ្វើចត្តាឡីស័កចំពោះកម្មកររោងចក្រក្នុងរាជធានីភ្នំពេញបន្ទាប់ពីឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយត្រឡប់ចូលបម្រើការងារវិញ។
អ្នកជំនួញវ័យក្មេង១ក្រុមចុះសិក្សាការងារអភិវឌ្ឍវិស័យដីធ្លីនៅខេត្តកំពង់ចាម

អ្នកជំនួញវ័យក្មេង១ក្រុមចុះសិក្សាការងារអភិវឌ្ឍវិស័យដីធ្លីនៅខេត្តកំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អ្នកជំនួញវ័យក្មេងមួយក្រុមមកពីក្រុមហ៊ុនផ្សេងគ្នា ដឹកនាំដោយ លោក ហេរ៉ូ សុជាតិ និងលោក ភិន សុផល ដែលជាអ្នកអភិវឌ្ឍលំនៅឋានក្នុងទឹកដីខេត្តកំពង់ចាមចុះសិក្សាការងារផ្ទាល់ដើម្បីបន្តអភិវឌ្ឍវិស័យដីធ្លីតំ​បន់នេះ ខណៈជំងឺខូវីដកំពុងសាយភាយមកលើកម្ពុជា។ អ្នកជំនួញខាងលើហាក់មិនភ័យបារម្ភអ្វីនោះទេ លើវិស័យអលនទ្រព្យនៅកម្ពុជា ហើយដំណើរទស្សនកិច្ចនេះ​​ជារូបភាពបង្ហាញដល់អ្នកវិនិយោគនានាកុំបារម្ភខ្លាំងពេករហូតលែងហ៊ានចុះមើលការងារនិងអាជីវកម្មខ្លួនឯង ព្រោះតែការភ័យក្លាចខ្លាំងពេក។ លោក ភិន សុផល អគ្គនាយក ក្រុមហ៊ុន ហ្វាយប៊ី ហ្គ្រេន ផាកលែន ឯ.កអះអាងថា« ថ្ងៃនេះខ្ញុំនិងលោកឧកញ៉ារួមទាំងបងម្ចាស់ហាងលក់ម៉ូតូ SUZUKI ចុះសិក្សាការងារជាស្តែងសហការគ្នាវិនិយោគតាមការព្រាងទុក ជួបគ្នាឆាប់ៗខាងមុខនេះគម្រោង បុរីភូមិមង្គល ក្រោមការសហការរវាងក្រុមហ៊ុន ហ្វាយប៊ី ហ្គ្រេន ផាកលែន ឯ.ក និងក្រុមហ៊ុន ថប៤ រៀលធី ឯ.ក»។ លោក ភិន សុផល បានបន្ថែមថា គណៈថ្នាក់ដឹកក្រុមហ៊ុនអចលន...
លោក ឃួង ស្រេងទទួលអំណោយជាសម្ភារៈសម្រាប់ប្រើប្រាស់បង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវិដ-១៩ពីក្រុមហ៊ុនឯកជន

លោក ឃួង ស្រេងទទួលអំណោយជាសម្ភារៈសម្រាប់ប្រើប្រាស់បង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវិដ-១៩ពីក្រុមហ៊ុនឯកជន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ភារៈសម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការ បង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវិដ-១៩ ក្នុងប្រទេសកម្ពុជា រួមមានម៉ាស់សំរាប់ការពារ ១០០០០ ម៉ាស់ ជេលលាងដៃ១០០០ដប និងទឹកអាល់កុល៦កាន ស្មើ១៨០លីត្រ ដែលជាអំណោយរបស់ក្រុមហ៊ុនណា ហ្គាវើល ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងពិធីប្រគល់និងទទួលជំនួយនេះក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវតែបន្តរក្សាការការពារខ្លួន ដោយការប្រុងប្រយ័ត្នខ្ពស់ថែមទៀតព្រោះជម្ងឺកូវិដ-១៩ មិន ទាន់រកឃើញវ៉ាក់សំាងការពារ ឬថ្នាំព្យាបាល ពិតប្រាកដនៅឡើយទេ ទាល់តែគេរកឃើញវ៉ាក់សំាងការពារ ឬថ្នាំព្យាបាលជា ពិតប្រាកដ ទើបការបញ្ចប់ជម្ងឺនេះ ហៅថាទទួលបានជោគជ័យ។ លោកបញ្ជាក់ថា ជោគជ័យសព្វថ្ងៃនេះ ជាជោគជ័យមួយដោយយើងអាចទប់ស្កាត់ការឆ្លងជំងឺកូវិដ-១៩ ដោយធ្វើអនាម័យចេញពីខ្លូនយើងម្នាក់ៗ។ លោកក៏បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ កុំភ័យ ខ្លាចពេក កុំហ៊ានពេក ប្រុងប្រយ័ត្...