ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ប្អូនស្រីសម្តេចនាយករដ្ឋមន្ត្រី ប្រាប់ យោធិនពិការ លោក មាស សុផាត កុំអស់សង្ឃឹម រឿងវិវាទដីធ្លី ជាមួយ លោក កើត សារ៉េត

ប្អូនស្រីសម្តេចនាយករដ្ឋមន្ត្រី ប្រាប់ យោធិនពិការ លោក មាស សុផាត កុំអស់សង្ឃឹម រឿងវិវាទដីធ្លី ជាមួយ លោក កើត សារ៉េត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រី សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់ លោក មាស សុផាត ជាយោធិនពិការ ថា  សូមប្អូនប្រុសកុំអាលអស់សង្ឃឹមបើតាមខ្ញុំមើលក្នុងដីកាបញ្ជូនចេញពីខុទ្ទកាល័យរបស់សម្តេចទៅក្រសួងយុត្តិធម៌នេះ ។ លោកស្រីមានប្រសាសន៍ទៀតថា"ខ្ញុំមិនចង់និយាយទេរឿងដីធ្លីតែឃើញរឿងដីប្អូន មាស សុផាត ជាយោធិនពិការរស់នៅយូរហើយហេតុអ្វីបានជាលោក កើត សាវ៉េត គាត់ធ្វើប្លង់យកអញ្ចឹង ណ៌!ឮថាគាត់ជាមន្ត្រីជាន់ខ្ពស់នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់" ។ ប្អូនស្រីសម្តេចនាយករដ្ឋមន្ត្រីបន្ដែមថា សូមឯកឧត្តម ជា សុផារ៉ា មេត្តាជួយរកយុត្តិធម៌ឲ្យរាស្រ្តផង។ក្នុងបច្ចុប្បន្ននេះបើតាមខ្ញុំមើលឃើញរឿងដីធ្លីភាគច្រើន ទឹកទន្លេបំពានទឹកអងច្រើនណាស់ វាតិច តួចណាស់ដែលទឹកអងបំពានទឹកទន្លេនោះ។ មន្ត្រីសាលារាជធានីភ្នំពេញធ្លាប់បានអះអាងថា នឹងសម្របសម្រួលករណីវិវាទដីធ្លីរ៉ាំរ៉ៃ រវាងលោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំ...
ជំនន់ទឹកភ្លៀង​ធ្វើឲ្យពលរដ្ឋជាង ​៦ពាន់គ្រួសាររងការប៉ះពាល់ ​និងខូចខាតដំណាំស្រូវចំនួន​៦​ខេត្ត

ជំនន់ទឹកភ្លៀង​ធ្វើឲ្យពលរដ្ឋជាង ​៦ពាន់គ្រួសាររងការប៉ះពាល់ ​និងខូចខាតដំណាំស្រូវចំនួន​៦​ខេត្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះហន្តរាយ បានប្រាប់បណ្តាញសាព័ត៌មាន នៅរសៀលថ្ងៃទី១៣ ខែសីហានេះថា ជំនន់ទឹកភ្លៀងបានវាយប្រហារបណ្តាខេត្តជាច្រើន ប៉ុន្តែ ​តួលេខ​​ផល​​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​គេ​ចំនួន​ ៦ខេត្ដ​ ក្នុង​នោះ ២ខេត្ដ​នៅ​តំបន់​ភាគ​ឦសាន​ គឺ​ខេត្ដ​រតន​គិរី​ និង​មណ្ឌលគិរី​ និង​ខេត្ដ​ជាប់​សមុទ្រ ​៤ទៀត​ គឺខេត្តព្រះសីហនុ​ កោះកុង​ កំពត និង​ខេត្ដ​កែប​។​ សូមបញ្ជាក់ថា ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៦ ខែ​សីហា ខេត្ត​ជាប់មាត់​សមុទ្រ ពិសេស​ខេត្ត​ព្រះសីហនុ និង​កោះកុង រួម​ទាំង​ខេត្ត​ជាប់​ព្រំដែន​វៀតណាម នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំងបង្ក​ជា​ជំនន់​ទឹកភ្លៀង ព្រោះ​តំបន់​ទាំងនោះ ត្រូវ​រង​ឥទ្ធិពល​ព្យុះ និង​ខ្យល់មូសុង​និរតី។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម។ លោក កែវ វី បានឲ្យដឹងទៀតថា ខេត្ដ​ទាំង​ ៦នោះ​មាន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ចំនួន​ ៦ ៣០០គ្រួសារ​ ភាគ​ច្រើន​ប៉ះ...
ប៉ូលិសចាប់ខ្លួនលោក អះម៉ាត់ យ៉ះយ៉ា ភ្លាមៗបន្ទាប់ពីតុលាការប្រកាសសាលក្រមឲ្យជាប់ពន្ធនាគារ ១៥ឆ្នាំ រឿងនាំស្ត្រីខ្មែរទៅលក់នៅអារ៉ាប់ប៊ីសាអូឌីត

ប៉ូលិសចាប់ខ្លួនលោក អះម៉ាត់ យ៉ះយ៉ា ភ្លាមៗបន្ទាប់ពីតុលាការប្រកាសសាលក្រមឲ្យជាប់ពន្ធនាគារ ១៥ឆ្នាំ រឿងនាំស្ត្រីខ្មែរទៅលក់នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក កូយ សៅ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ បានប្រកាសសាលក្រមផ្តន្ទាទោសលោក អះម៉ាត់ យ៉ះយ៉ា អតីត រដ្ឋលេខាធិការក្រសួង សង្គមកិច្ច និងក្មួយប្រុសឈ្មោះ អ៊ីស្មាអែលពិន ឧស្ម័ន ដាក់ពន្ធនាគារក្នុងម្នាក់ៗ រយៈពេល ១៥ឆ្នាំ និងបង្គាប់ឲ្យជនជាប់ចោទទាំង ២នាក់សងជំងឺចិត្តទៅជនរងគ្រោះចំនួន ២០០លានរៀល ពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់ការឆ្លងដែន តាមមាត្រា១១ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៤។ តុលាការបានចេញដីកា បង្គាប់ឲ្យនគរបាលចាប់ខ្លួនលោក អះម៉ាត់ យ៉ះយ៉ា ភ្លាមៗក្នុងបរិវេនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីយកទៅអនុវត្តទោសនៅក្នុងពន្ធនាគារ បន្ទាប់ពីប្រកាសសាលក្រមចប់។ នៅក្នុងសវនាការនាពេលកន្លងទៅ លោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុស បានបដិសេធថាពួកគេមិនដែលបានប្រព្រឹត្តដូ...
ប្រធានសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក ផ្ញើលិខិតថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញាតឲ្យគណៈកម្មការរុករកអដិ្ឋធាតុទាហានអាមេរិកបាត់ខ្លួន នៅអាស៊ីអាគ្នេយ៍

ប្រធានសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក ផ្ញើលិខិតថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញាតឲ្យគណៈកម្មការរុករកអដិ្ឋធាតុទាហានអាមេរិកបាត់ខ្លួន នៅអាស៊ីអាគ្នេយ៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកស្រី អាន មីន ហ្គ្រីហ្វីត ប្រធានសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍  ផ្ញើលិខិតថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានចាត់មន្ដ្រីជាន់ខ្ពស់ ដឹកនាំគណៈកម្មការកម្ពុជា សម្រាប់ការរុករកអដិ្ឋធាតុទាហានអាមេរិក។ យោងតាមលិខិតចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ របស់ ប្រធានសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ដែលសាព័ត៌មានដេលីខ្មែរទទួលបាននៅថ្ងៃទី១៣ ខែសីហា​នេះ បានបញ្ជាក់ថា «យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេច ដែលបានចាត់តាំងមន្ដ្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ឲ្យដឹកនាំគណៈកម្មការកម្ពុជា សម្រាប់ការរុករកអដិ្ឋធាតុទាហានអាមេរិក»។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានចាត់ឲ្យលោក ជុំ សុន្ទរី ឯកអគ្គរាជទូតប្រចាំ នៅសហរដ្ឋអាមេរិក ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើក...
កម្ពុជានិងម៉ាឡេស៊ី ចង់ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី កិច្ចសហការក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យធុរកិច្ច

កម្ពុជានិងម៉ាឡេស៊ី ចង់ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី កិច្ចសហការក្នុងវិស័យហិរញ្ញវត្ថុ និងវិស័យធុរកិច្ច

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
 ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក អែលឌីន ហូសៃនី បីន ម៉ូហាម៉េត ហាសស៊ីម (Eldeen Husaini Bin Mohd Hashim) ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា  កិច្ចប្រជុំនេះបានផ្ដល់ឱកាសសម្រាប់ពិភាក្សាលើការងារសហការក្នុងការបង្កើតរោងចក្រផលិតលីបកង់ និងគ្រឿងបង្គុំដទៃទៀត សម្រាប់ផ្គត់ផ្គង់ក្នុងវិស័យផលិតទោចក្រយាននៅកម្ពុជា ជាកិច្ចសម្រួលដល់ខ្សែច្រវាក់ផលិតកម្ម ក៏ដូចជាបង្កើតជាផលសរុបក្នុងតំបន់ ក្រោមវិធានប្រភពកំណើតទំនិញ។លើសពីនោះថែមទៀត លោករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវប្រសាសន៍របស់ថ្នាក់ដឹកនាំអាស៊ានលើការជំរុញពាណិជ្ជកម្មក្នុងតំបន់អាស៊ានឲ្យកើនឡើងបន្ថែមទៀត។ ជាកិច្ចឆ្លើយតបលោកអគ្គរាជទូត របស់ម៉ាឡេស៊ី បានមានប្រសាសន៍ថា ការពង្រីកទំហំពាណិជ្ជកម្មក្នុងតំបន់អាស៊ានពិតជាមានសារៈសំខាន់សម្រាប់សមាជិក...
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ជំរុញកែទម្រង់ ដើម្បីអភិបាលកិច្ចល្អ ជាស្នូលនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ជំរុញកែទម្រង់ ដើម្បីអភិបាលកិច្ចល្អ ជាស្នូលនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា  វេទិការស្តីពីមុខងារនីតិកម្ម ជាកាលានុវត្តន៍ថ្មីមួយ ដែលស្ថាប័នកែទម្រង់ និងស្ថាប័ន-អង្គភាពដឹកនាំការងារនីតិកម្ម របស់រារដ្ឋាភិបាល បានពិភាក្សា និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងគោល បំណងជំរុញល្បឿននៃការកែទម្រង់ ដើម្បីអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ។ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានផ្តល់ជាគន្លឹះ និងស្នើរឲ្យមន្រ្តីជំនាញក្នុងការងារនីតិកម្ម និងមន្រ្តីរាជរដ្ឋាភិបាលដែលពាក់ព័ន្ធ, ពិនិត្យ និងពិភាក្សាអំពីក្របខ័ណ្ឌទំនាក់ទំនងរវាងមុខងារនីតិកម្ម និងមុខងារកែទម្រង់ នៅតាមក្រសួង-ស្ថាប័ននីមួយៗ ជាពិសេសលើយន្តការស្ថាប័នដែលទទួលបន្ទុក ឬសម្របសម្រួល។ ការពិនិត្យ និងពិភាក្សា អំពីសារៈសំខាន់ ឬភាពចាំបាច់នៃការរៀបចំប្រព័ន្ធដឹកនាំ និងគ្រប់គ្រងការរៀបចំ, ការអនុវត្តន៍, និងការត្រួតពិនិត្យប្រស...
៊អ៊ីរ៉ាក់ចោទប្រកាន់អាមេរិកពីបទបង្កភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា

៊អ៊ីរ៉ាក់ចោទប្រកាន់អាមេរិកពីបទបង្កភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា

ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ាក់ លោក Mohammed al-Hakim បានចោទប្រកាន់មេដឹកនាំរបស់ប្រទេសលោកខាងលិច មានអាមេរិកជាដើម ពីបទបង្កឲ្យមានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ដែលនេះបើតាមការចុះផ្សាយរបស់ RT ។ លោក Mohammed al-Hakim បានថ្លែងថា ភាពតានតឹងបានកើតឡើងដោយសារតែសហរដ្ឋអាមេរិក បានដាក់សម្ពាធទាំងខាងសេដ្ឋកិច្ច និងយោធាលើប្រទេសអ៊ីរ៉ង់ ហើយមិនត្រឹមតែប៉ុណ្ណោះ អាមេរិកបានរៀបចំឲ្យមានបេសកកម្មនាវាសន្តិសុខដឹកនាំដោយអាមេរិកនៅច្រកសមុទ្រ Hormuz ប៉ុន្តែមានតែអង់គ្លេសប៉ុណ្ណោះដែលបានចូលរួមក្នុងបេសកកម្មនេះ ខណៈដែលសម្ព័ន្ធមិត្តផ្សេងទៀតរបស់សហរដ្ឋអាមេរិក ប្រកែកមិនចូលរួម ។ ការចោទប្រកាន់របស់លោក Mohammed al-Hakim ត្រូវបានធ្វើឡើងក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក Mike Pompeo កាលពីថ្ងៃចន្ទ ទី១២ ខែសីហានេះ នៅទីក្រុង បាកដាត ប្រទេសអ៊ីរ៉ាក់ ៕...
ខិលិតមិត្តអ្នកអាន៖ក្រសួងចុះ​ធ្វើអធិការកិច្ច រឿងប្រធាន​មន្ទីរ​រតនាគារ​ខេត្តឧត្ដរមានជ័យ​ មានស្រីកំណាន់​ជាមួយមន្ត្រី​ក្រោម​ឱវាទ

ខិលិតមិត្តអ្នកអាន៖ក្រសួងចុះ​ធ្វើអធិការកិច្ច រឿងប្រធាន​មន្ទីរ​រតនាគារ​ខេត្តឧត្ដរមានជ័យ​ មានស្រីកំណាន់​ជាមួយមន្ត្រី​ក្រោម​ឱវាទ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
   ឧត្ដរមានជ័យ ៖ ​លោក តូច គន្ធា ​ប្រធាន មន្ទីររតនាគារ ​ខេត្តឧត្ដរមានជ័យ លួចលាក់ ​មាន ​ប្រពន្ធចុង ​ដែល​ជា ​មន្ត្រី​ក្រោម​ឱវាទ​ របស់​ខ្លួន ​​ ​ត្រូវ​បាន​​​ ក្រុម​អធិការកិច្ច​ នៃក្រសួង ចុះ​ធ្វើ​អធិការកិច្ច​ ។ មតិមហាជន បាន​លើក​ឡើងថា​ ក្រុម​អធិការកិច្ច​នៃក្រសួង​ ចុះធ្វើ​អធិការកិច្ច​ ​លើ​លោក តូច គន្ធា ​​ប្រធាន​ មន្ទីររតនាគារ ​ខេត្តឧត្ដរមានជ័យ ​អស់​រយៈពេល​ជាច្រើន​ថ្ងៃមកហើយ ​ ​លទ្ធ​ផល​យ៉ាងណា​ គេ​កំពុង​រង់​ចាំ​អុត​មើល​​ ក្នុង​ចន្លោះដាក់ខែហ្នឹង ?​ មហាជនខ្លះ ​បាន​លើកឡើងថា ​ ​លោក តូច គន្ធា​​​​ កំពុង​តែ​ប្រឈម​​នឹង​ដក​ចេញ ​ពី​ការងារ​ កន្លែង​ខ្លឹម​មួយ​នេះ ​ ? មហាជន​បន្តថា លោក តូច គន្ធា​ បានចំណាយ ប្រាក់ រាប់ម៉ឺន ដុល្លារ កេង បាន ពី អំពើ​ពុករលួយ មក ជា ច្រើន ឆ្នាំ ថា បាន កាត់ កញ្ចប់ ថវិកា អភិវឌ្ឍន៍​ ប្រមាណ ៥% ។ ​សង្ស័យ ប្រាក់ ដែល លោក តូច គ ន្ធា ប្រមូល បាន ពី អំពើ ពុក រលួយ ទាំងនោះ ​ បាន យក​មក ​សា...
លោក ថោង ខុន ស្នើភាគីជប៉ុនបង្កើនការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅកម្ពុជា

លោក ថោង ខុន ស្នើភាគីជប៉ុនបង្កើនការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក​​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានស្នើ ដល់ភាគីជប៉ុនជួយអភិវឌ្ឍន៍វិស័យទេស​​​ចរណ៍នៅកម្ពុជាបន្ថែម ពិសេសគឺតាមរយៈការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍​ថ្មីៗ លើការបង្កើត​តំបន់ទេស​ចរណ៍​សម្រាប់ទេសចរចូលនិវត្ត ក៏ដូចជាការជួយកសាងផ្លូវចំនួនចូលទៅកាន់សហគមន៍ទេសចរណ៍សំខាន់ៗផងដែរ។ ការស្នើនេះធ្វើឡើងតាមរយៈ លោក​​ Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុននៅកម្ពុជាចប់អា​ណត្តិ នាឱកាសដែល​ បាន​​ជួបជាមួយ លោក រដ្ឋមន្ត្រី ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ​២០១៩ ដើម្បីជម្រាបលាជាចុងក្រោយ ក្រោយពេល​បំពេញ​បេសកកម្មនៅកម្ពុជាប្រមាណ ០៣ឆ្នាំ មកនេះ។ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើង ​ពីការរីកចម្រើនមួយចំនួនលើវិស័យទេសចរណ៍ ក្រោម​កិច្ចសហប្រតិបត្តិការល្អជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏ដូចជាជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុនផងដែរ ក្នុងនោះ នៅក្នុងឆ្នាំ​២០១៨ ក្នុងចំណោម ០៦ គំរោងវិនិយោគរបស់ជប៉ុន គឺមា...
ក្រុមហ៊ុនចិនទិញដីចាក់លប់ផ្លូវទឹក លិចស្រូវពលរដ្ឋជាង៣០០ហិកតា នៅខេត្តស្វាយរៀង

ក្រុមហ៊ុនចិនទិញដីចាក់លប់ផ្លូវទឹក លិចស្រូវពលរដ្ឋជាង៣០០ហិកតា នៅខេត្តស្វាយរៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្វាយរៀង៖ ប្រជាពលរដ្ឋ៤ភូមិនៅ ឃុំប្រសូត្រ ស្រុកស្វាយទាប និងឃុំញរ ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង បានអំពាវនាវដល់អាជ្ញាធរស្រុក-ខេត្ត មេត្តាជួយអន្តរាគមន៍ដោះស្រាយរឿងក្រុមហ៊ុនចិនចាក់ដីលុបអូរបុរាណ និងបិទផ្លូវទឹកបិទលូរ ធ្វើឲ្យទឹកជន់លិចស្រូវរបស់ប្រជាពលរដ្ឋជាង៣០០ហិកតា។ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លោក មាឃ សេងហាន អាយុ៨១ឆ្នាំតំណាងឲ្យប្រជាពលរដ្ឋក្នុងភូមិអង្គតាមោគ ឃុំប្រសូត ស្រុកស្វាយទាបបានប្រាប់ឱ្យក្រុមអ្នកសារព័ត៍មានថា ក្រុមហ៊ុនចិនបានទិញដីពីប្រជាពលរដ្ឋប្រហែលជិតខែនេះ ក្រុមហ៊ុនចិនបានដឹកដីយកមកចាក់លុបអូរបិតលូរដែលជាផ្លូវទឹកធ្វើឲ្យទឹកជន់លិចលំនៅឋាន និងលិចស្រូវប្រជាពលរដ្ឋភូមិអង្គតាមោគ អស់៨៧ហិកតាលិចស្រូវប្រជាពលរដ្ឋភូមិព្រៃទួល និងភូមិទួលតាយឹង អស់១០០ហិកតា ។ ចំណែកលោក នួន សុផល អាយុ៧០ឆ្នាំ នៅភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទ៌ បានឲ្យដឹងថា នៅភូមិត្រពាំងឆ្លូញលិចអស់ជិត២០០ហិកតា ។ ប្រជាពលរដ្ឋនិយាយទៀតថា៖ អូរបុរា...