រោងចក្រម្សៅដំឡូងមីក្រុមហ៊ុន ជា ទូច ត្រេឌីង អាចផលិតម្សៅមីបានចំនួន៣០០តោនក្នុងមួយថ្ងៃ
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញពិនិត្យរោងចក្រម្សៅដំឡូងមីរបស់ក្រុមហ៊ុន ជា ទូច trading ដែលមានទីតាំងស្ថិតនៅភូមិសោមគល់ ឃុំសោមធំ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ។
លោកស្រី ជា តូច នាយកអ្នកគ្រប់គ្រងរោងចក្របានឲ្យដឹងថា ក្រុមហ៊ុនបានដាក់ ទុនវិនិយោគ សាង សង់រោងចក្រនេះអស់ទឹកប្រាក់ចំនួនជាង ៣០ លានដុល្លារអាមេរិក លើផ្ទៃដីជាង ៤០ហិកតា ដែលបានសម្ភោធដាក់ឲ្យដំណើរការ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។
រោងចក្រមានសមត្ថភាពផលិតម្សៅមីបានចំនួន ៣០០តោនក្នុងមួយថ្ងៃ ត្រូវការដំឡូងមីស្រស់ប្រមាណ ១ ២០០តោន ។ បច្ចុប្បន្នបានស្រូបយកកំលាំងពលកម្មនៅមូលដ្ឋាននេះផ្ទាល់បានចំនួន ៦០នាក់។ ផលដំឡូងស្រស់ទាំងអស់ត្រូវបានប្រមូល ទិញពីប្រជាកសិករដែលភាគច្រើនជាបងប្អូនជនជាតិដើមភាគតិច ដាំដុះក្នុងតំបន់នេះផ្ទាល់តែម្តងក្នុងតម្លៃ ៣៥០រៀលក្នុង១គីឡូក្រាម ដែលត្រូវការទុនប្រមូលទិញ ១ ២០០តោន ។ បច្ចុប្បន្នទីផ្សា...