អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មប្រជុំជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានប្រជុំបន្ទាប់ជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ Video Conference នៅថ្ងៃទី២៨ខែមេសានេះ ក្នុង គោលបំណងនៃកិច្ចប្រជុំគឺភាគីធនាគារ ADB ពិភាក្សាអំពីលទ្ធភាពនៃការសហការជាមួយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីចូលរួមអនុវត្ត “គម្រោងអភិវឌ្ឍន៍ការប្រកួតប្រជែងកសិ-ពាណិជ្ជកម្ម (Competitive Agribusiness Development Project)” ដែលគម្រោងផ្តោតលើការបង្កើនតម្លៃបន្ថែមដល់តួអង្គនៃខ្សែច្រវាក់ផលិតកម្មកសិកម្ម ដើម្បីជំរុញផលិតកសិកម្មកសិកម្ម។
លោកអគ្គនាយកបានស្វាគមន៍ចូលរួមគាំទ្រអនុវត្តគម្រោងក្នុងគោលដៅអភិវឌ្ឍន៍វិស័យកសិកម្មនៅប្រទេសកម្ពុជា ហើយឯកឧត្តមក៏បានគូសរំលេចអំពីបច្ចុប្បន្នដែលធ.អ.ជ.ក. បាននិងកំពុងជំរុញការផ្តល់ឥណទានដល់សហគមន៍កសិកម្ម និងម្ចាស់សហគ្រាសគ្រឹះស្ថានធុនតូចនិងមធ្យម គាំទ្រផលិតកម្មបន្លែ ការចិញ្ចឹមសត្វនិងការចិញ្ចឹមត្រី។
ទន្ទឹមនេះលោកមអគ...








