តុលាការខេត្តព្រះសីហនុ ចេញដីកាបង្កាប់ឲ្យចាប់ខ្លួនមេខ្លោងឈ្មោះ ញ៉ក់ គឹមតុង ពាក់ព័ន្ធការទន្ទ្រានលើដីតំបន់ហាមឃាត់ ដែនជម្រកសត្វព្រៃពយម៉ាចូវ
ព្រះសីហនុ៖ លោក កែវ មុនី ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកា បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ញ៉ក់ គឹមតុង ពាក់ព័ន្ធនិងបទល្មើស កាប់រានព្រៃ ហ៊ុំព័ទ្ធ កាន់កាប់ដីព្រៃរបស់រដ្ឋ ដោយខុស ច្បាប់ ប្រព្រឹត្តនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ បទល្មើសដែលមានចែង និងឲ្យផ្តន្ទាទោស តាមបញ្ញាតិមាត្រា៩៧ នៃច្បាប់ស្តីពីព្រៃឈើ ។
សូមបញ្ជាក់ថា ដីតំបន់ពយម៉ាចូវ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ គឺជាតំបន់ដែលរាជរដ្ឋាភិបាលបាន សម្រេចដាក់ក្នុងគម្រោងអភិវឌ្ឍន៏ទេសចរណ៍នាគរាជ រូចរាល់អសហើយ ដោយគម្រោង នេះ មានវិសាលភាព គ្របដណ្តប់ទៅលើតែដី ស្ថិតក្នុងផែនទី គម្របព្រៃឈើឆ្នាំ២០២០ តែប៉ុណ្ណោះ តែអ្វីដែលគួរកត់សម្គាល់ គម្រោងទេសចរណ៏នាគរាជនោះរហូតមកដល់ពេលនេះ ហាក់មិនទាន់មានការចាប់ផ្តើមនៅឡើយទេ ។ បច្ចុប្បន្នដីតំបន់ខាងលើនេះ ត្រូវបានចូលកាន់កាប់គ្រប់គ្រងពីសំណាក់ក្រុមអនាធិបតេយ្យដោយខុសច្...








