សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតថ្មីអូស្ត្រាលីប្រចាំកម្ពុជា
បន្ទាប់ពីទទួលជួបជាមួយឯកអគ្គរដ្ឋទូតគុយបាថ្មីប្រចាំកម្ពុជារួចហើយនោះ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតថ្មីអូស្ត្រាលីប្រចាំកម្ពុជាចូលជួបសំដែងការគួរសមជាបន្តទៀត។
លោក Pablo Chiho Kang បានជម្រាបជួបសម្តេចតេជោ ហ៊ុន សែន ថា ឯកឧត្តមពិតជាមានក្តីរីករាយដោយត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាពេលនេះ។
លោកមានប្រសាសន៍ថា នេះគឺជាបេសកកម្មគួរជាទីរីករាយមួយជាពិសេសមកកាន់ប្រទេសដែលមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយអូស្ត្រាលី។
លោកបានបន្តទៀតថា នៅពេលនេះអូស្ត្រាលីកំពុងបង្វែរកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលី និងកម្ពុជាទៅលើស្ថាប័នតែម្ដងនោះគឺកំពុងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងនានានៅកម្ពុជាដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើវិស័យពន្ធដារ ក្រសួងរ៉ែ និងថ...








