ពលរដ្ឋអាមេរិក៤២%ចង់ឲ្យលោកដូណាល់ ត្រាំ ចុះចេញពីតំណែង
យោងតាមការស្ទង់មតិរបស់ Ipsos opinion poll ដែលត្រូវបានផ្សព្វផ្សាយតាម Reuters កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូនេះ បានបង្ហាញថា ប្រជាពលរដ្ឋអាមេរិក ៤២% ចង់ឲ្យប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចាកចេញពីតំណែង ទៅតាមការចោទប្រកាន់របស់គណបក្សប្រជាធិប តេយ្យ ។
Ipsos opinion poll ក៏បានធ្វើការស្ទង់មតិប្រជាពលរដ្ឋផងដែរ ពាក់ព័ន្ធនឹងការចោទប្រកាន់លោក ត្រាំ ពីបទរំលោភអំណាច ដោយប្រជាពលរដ្ឋអាមេរិក ៥៣% យល់ថា លោក ត្រាំ ពិតជារំលោភអំណាចហួស ដែនកំណត់របស់ខ្លួន ទៅតាមការចោទប្រកាន់របស់គណបក្សប្រជាធិបតេយ្យមែន ។
ចំណុចមួយទៀត Ipsos opinion poll បានស្ទង់មតិប្រជាពលរដ្ឋលើសំនួរថាតើលោក ត្រាំ ពិតជាបានរារាំងរដ្ឋសភាមិនអោយចោទប្រកាន់រូបលោកមែនឫ? ការស្ទង់មតិបង្ហាញថា ប្រជាពលរដ្ឋអាមេរិក ៥១% យល់ថា លោក ត្រាំ ពិតជារារាំងរដ្ឋសភាមិនអោយចោទប្រកាន់ប្រធានាធិបតីរូបនេះមែន ។
សូមបញ្ជាក់ជូនថា កាលពីថ្ងៃពុធ ទី១៨ ខែធ្នូនេះ សមាជិករដ្ឋសភារបស់សហ...








