ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

នាយករដ្ឋមន្រ្តី​​​ស្នើក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការ និងព្រះរាជអាជ្ញាក្នុងលើកលែងទោសឲ្យ​​នៅក្រៅឃុំពាក់ព័ន្ធនឹងអំពើធ្វើរដ្ឋប្រហារ

នាយករដ្ឋមន្រ្តី​​​ស្នើក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការ និងព្រះរាជអាជ្ញាក្នុងលើកលែងទោសឲ្យ​​នៅក្រៅឃុំពាក់ព័ន្ធនឹងអំពើធ្វើរដ្ឋប្រហារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់រោងចក្រស៊ីម៉ង់តិ៍ «ថៃ ប៊ុនរ៉ុង»នៅខេត្តកំពត សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលត្រូវ​បានចាប់ខ្លួននិង​ឃុំខ្លួន​ពាក់​ព័ន្ធ​ក្នុងគម្រោងធ្វើរដ្ឋប្រហារ៩ វិច្ឆិកា ២០១៩ មិនបានសម្រេចនោះ សម្តេចតេជោបានស្នើអោយក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការនិងព្រះរាជអាជ្ញា ក្នុងការដោះលែងអោយនៅក្រៅឃុំតាមរយៈការ​ស្នើសុំពីសាមីខ្លួន​ពីក្រុម​គ្រួ​សារ​ឬពីមេធាវី។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកបងប្អូនទាំងអស់នោះ ជាអ្នកដែលចាញ់ឧបាយកលបោកការឃោសនារបស់ក្រុមជនក្បត់ជាតិ។ការអនុគ្រោះដល់អ្នកចាញ់បោកទាំងនេះគឺជាដំណើរនៃបង្រួបបង្រួមជាតិ ពីព្រោះអ្នកទាំង​នោះ​​​ចាញ់បោកក្រុមជនក្បត់ជាតិ ដែលពួកគេគ្រោងប្រើឈាមបងប្អូនប្រជាពលរដ្ឋ ដើម្បីសម្រេចមហិច្ឆតាអំណាចរបស់ពួកគេ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យអ្នកដែលរត់ទៅក្រៅស្រុក ហើយបើចូលមកវិញត្រូវអាជ្ញាធរ ឬសមត្ថកិច...
រុស្ស៊ីរៀបចំមូលដ្ឋានឈរជើងឧទ្ធម្ភាគចក្រនៅភាគឦសានស៊ីរី ខណៈអវត្តមានកងទ័ពអាមេរិកនៅក្នុងតំបន់​​

រុស្ស៊ីរៀបចំមូលដ្ឋានឈរជើងឧទ្ធម្ភាគចក្រនៅភាគឦសានស៊ីរី ខណៈអវត្តមានកងទ័ពអាមេរិកនៅក្នុងតំបន់​​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទូរទស្សន៍ Zvezda TVបានផ្សព្វផ្សាយថា ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ីកំពុងចាប់ផ្តើមរៀបចំមូលដ្ឋានឈរជើងឧទ្ធម្ភាគចក្រយោធារបស់ខ្លួននៅភាគឦសាននៃប្រ​ទេស​ស៊ីរី ខណៈដែលអវត្តមាន​កងទ័ពអា​មេរិក​នៅក្នុង​តំ​បន់នោះ។ Zvezda TVដដែលបានដកស្រង់សម្តីរបស់មន្ត្រីការពារជាតិរុស្ស៊ី ដែលបានលើកឡើងថា រុស្ស៊ីនឹងដាក់បញ្ឈរជើងបម្រុងនូវឧទ្ធម្ភាគចក្រប្រភេទ Mi-35 និងឧទ្ធម្ភាគចក្រ Mi-8ដែលជាឧទ្ធម្ភាគចក្រដឹកជញ្ជូនសម្ភារៈ​សឹកនិងយោ​ធា​រុស្ស៊ី​។ រុស្ស៊ីក៏នឹងដាក់ពង្រាយផងដែរនូវប្រព័ន្ធមីស៊ីលប្រភេទ Pantsirដែលជាប្រភេទមីស៊ីលបាញ់ពីដីទៅលើអា​កាស ក្នុងគោលដៅការពារពីចម្ងាយលើកងទ័ពថ្មើរជើងកងកម្លាំងរថក្រោះនិងការដឹកជញ្ជូនគ្រឿងយុទ្ធោ​បករណ៍ផ្សេង​ទៀត ៕...
ក្រុមបាតុករកំពុងទាញទម្លាក់កំណើនសេដ្ឋកិច្ចទីក្រុងហុងកុងនៅឆ្នាំនេះនិងឆ្នាំ២០២០

ក្រុមបាតុករកំពុងទាញទម្លាក់កំណើនសេដ្ឋកិច្ចទីក្រុងហុងកុងនៅឆ្នាំនេះនិងឆ្នាំ២០២០

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកស្រី Iris Pang សេដ្ឋវិទូនៅស្ថាប័នសេដ្ឋកិច្ចរបស់ប្រទេសចិន Greater China បានប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់ទីក្រុងហុងកុងនឹងធ្លាក់ចុះ២.២%នៅឆ្នាំ២០១៩នេះ និងធ្លាក់ចុះបន្តទៀតក្នុងរង្វង់៥.៣% នៅឆ្នាំ ២០ ២០ ខាងមុខ ដោយសារតែក្បួនបាតុកម្មរបស់ប្រជាបាតុករដែលនេះបើតាមការចុះផ្សាយរបស់ CNBC។ ការប៉ាន់ប្រមាណពីកំណើនសេដ្ឋកិច្ចទីក្រុងហុងកុងរបស់ លោកស្រី Iris Pang ត្រូវបានធ្វើឡើងខណៈដែលក្បួនបាតុកម្ មរបស់ក្រុមបាតុករហុងកុងនៅ តែបន្តធ្វើឡើងអស់ រយៈពេលជា៥ខែកន្លង មកហើយនិងមិនទាន់ មាន សញ្ញាត្រូវបញ្ចប់នៅឡើយ។ លោកស្រី Iris Pang បានបន្ថែមថា កាលពីឆ្នាំ២០១៨ កន្លងទៅ ទីក្រុងហុងកុងអាចទាក់ទាញភ្ញៀវទេស​​​​​ចរមកពីចិនដីគោកក្នុងអត្រា ៨០% ក្នុងចំណោមភ្ញៀវទេសចរសរុបដែលទីក្រុងនេះទទួលបានប្រមាណជាង ៦៥លាន១សែន នាក់ ប៉ុន្តែបរិមាណនៃភ្ញៀវទេសចរនេះ បានបាត់បង់បន្តិចម្តងៗចាប់តាំងពីចុងឆ្នាំ២០១៩នេះរហូតដល់ឆ្នាំ២០២០ ប្រសិនបើក្រុមបាតុករនៅតែបន្តធ្វើបា...
រាជរដ្ឋាភិបាលកម្ពុជាគ្រោងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ក្នុងកម្រិត១ ៤០០លានSDR(ជាទ្រព្យបំរុងអន្តរជាតិ)

រាជរដ្ឋាភិបាលកម្ពុជាគ្រោងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ក្នុងកម្រិត១ ៤០០លានSDR(ជាទ្រព្យបំរុងអន្តរជាតិ)

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទំហំនៃការខ្ចប្រាក់ពីដៃគូរអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២០ ក្នុងកម្រិត ១៤០០ លាន SDR( ជាទ្រព្យបំរុងអន្តរជាតិ) គោលដៅទ្រងទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលមធ្យមនិងវែង ដើម្បីម្បម្មកម្ពស់ភាពប្រកួតប្រជែង ព្រមទាំង ផលិតភាពសេដ្ឋកិច្ច ។ នៅក្នុងឆ្នាំ២០២០ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ ក្នុងកម្រិត ១ ៤០០ SDR ដោយ សំអាងទៅលើទិដ្ឋភាពសំខាន់ៗដូចជា កំណើនតម្រូវការ ទុនវិនិយោគកាន់តែគំហុក ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈ ទាំងទំហំ និងបរិមាណ និងគុណភាពសម្រាប់ជម្រុញ ហក់ឡើងនៃសេដ្ឋកិច្ចក្នុងដំណាក់កាលថ្មី។ ក្នុងគម្រោងដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ២០២០ជាគម្រោងវិនិយោគ ក្នុងវិស័យសាធារណៈ សម្រាប់វិស័យអទិភាពក្នុងនោះប្រាក់កម្ចីសុទ្ធសឹងជាឥណទានដែលមានកម្រិតសម្បទានខ្ពស់ស្ថិរភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ន ក្នុងរយៈពេលវែង និងមធ្យមនៅតែមានចីរ...
ក្រុមហ៊ុន ថៃ ប៊ុនរ៉ុងដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីមង់តិ៍ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំល្អាងឃុំល្អាងស្រុកដងទង់ខេត្តកំពត

ក្រុមហ៊ុន ថៃ ប៊ុនរ៉ុងដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីមង់តិ៍ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំល្អាងឃុំល្អាងស្រុកដងទង់ខេត្តកំពត

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្រុមហ៊ុន ថៃ ប៊ុនរ៉ុងដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីមង់តិ៍ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំល្អាងឃុំល្អាងស្រុកដងទង់ខេត្តកំពតក្រោមអធិបតីភាបតីភាពរបស់ សម្តេចតេជោហ៊ុន សែននៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ រោងចក្រស៊ីម៉ង់តិ៍ ថៃប៊ុនរ៉ុង នេះសាងសង់លើផ្ទៃដីទំហំជិត ៧០០ ហិកតា បំពាក់ដោយឧបករណ៍បច្ចេកទេសទំនើបហើយមានសមត្ថភាពផលិតស៊ីម៉ង់បានប្រមាណ ២,៥០០តោនក្នុងមួយថ្ងៃ ស្មើនឹងជិត១លានតោនក្នុងមួយឆ្នាំ។ ចំពោះ វត្តមានរោងចក្រស៊ីម៉ង់ ថៃ ប៊ុនរ៉ុងនេះបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋ។រោងចក្រនេះអាចផ្តល់ការងាអចិន្ត្រៃយ៍ដល់បុគគលិកប្រមាណ៣៣៥នាក់ក្នុងនោះមានជន ជាតិបរទេសប្រមាណ៣៥នាក់ផង។ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ង់តចំនួន៥ ហើយរាប់ទាំងរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង ដែលដាក់ឱ្យដំណើរការជាផ្លូវការនៅព្រឹកនេះ ហើយរោងចក្រទាំង៥នេះ អាចផលិតស៊ីម៉ង់តិ៍បានជិត ៨លានតោនក្នុ...
ត្រឹម​ខែកញ្ញាឆ្នាំ២០១៩ជប៉ុនវិនិយោគនៅកម្ពុជាមានទំហំទឹកប្រាក់២.៥ ប៊ីលានដុល្លារអាមេរិក​​

ត្រឹម​ខែកញ្ញាឆ្នាំ២០១៩ជប៉ុនវិនិយោគនៅកម្ពុជាមានទំហំទឹកប្រាក់២.៥ ប៊ីលានដុល្លារអាមេរិក​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគជប៉ុនចំនួន ១៤១ គម្រោងជាមួយ​និង​មានទុនវិនិយោគសរុបប្រមាណ២.៥ ប៊ីលានដុល្លារអាមេរិក។ក្នុងនោះគម្រោង​ចំនួន ៦៦ ស្ថិត​​​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានទំហំទឹកប្រាក់ក្នុងការវិនិយោគជាង ៣៤០ លានដុល្លារអាមេរិកផងដែរ។ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនៃអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា ចំពោះសកម្មភាពវិនិយោគរបស់អ្នកវិនិយោគជប៉ុនទាំងអស់ជាពិសេសការវិនិយោគក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌដូចជាការផលិតបរិក្ខារអេឡិចត្រូនិកនិងអគ្គិសនី ការផលិតគ្រឿងបន្លាស់រថយន្តជាដើមបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំ ណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា។ លើសពីនេះ​លោ​កបានលើក​ឡើងទៀត​ថា ការអភិវឌ្ឍធនធានមនុស្ស ស្របតាមគោលនយោ​បាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យធ្វើការកែប្រែរចនាសម្ព័ន្ធឧស្ស...
លោក ជុំ កុសល”ស្នាមញញឹមរបស់ប្រជាពលរដ្ឋគឺជាសេចក្តីសុខផ្លូវចិត្តរបស់សម្តេចតេជោ”

លោក ជុំ កុសល”ស្នាមញញឹមរបស់ប្រជាពលរដ្ឋគឺជាសេចក្តីសុខផ្លូវចិត្តរបស់សម្តេចតេជោ”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ជុំ កុសល ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ស្នាមញញឹមរបស់ប្រជាពលរដ្ឋគឺជាសេចក្តីសុខផ្លូវចិត្តរបស់សម្តេចគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកមានប្រសាសន៍ថា គ្មានឱកាសណាល្អលើសនេះទៀតទេ ។ អ្វីដែលយើងកំពុងមាននាបច្ចុប្បន្នកាលនេះ យើងត្រូវនាំគ្នាថែរក្សាអោយបានគង់វង្សនិងបន្តជួយរុញច្រានអោយកាន់តែបោះជំហ៊ានលឿនទៅមុខទៀតប្រកបដោយចីរភាពនិងមោទកភាពបំផុត ។ លោកថា"យើង មិនត្រូវការលឺពាក្យ« រំដោះប្រទេសដើម្បីរៀបចំឡើងវិញ »ទៀតទេ ពីព្រោះពាក្យនេះលន់ ណុលនិងប៉ុលពតក៏គេធ្លាប់ប្រើហើយដែរ។ដោយសារតែការពាក្យនេះហើយបានជាប្រ ទេសជាតិហិនហោចធ្លាក់ដល់លេខសូន្យ"។ ទីប្រឹក្សាសម្តេចបានរំលឹកថា ការរៀបចំប្រទេសជាតិឡើងវិញគឺបានចាប់ផ្តើមតាងឆ្នាំ១៩៧៩ មកក្រោយផ្តួលរំលំរបបប៉ុលពតមកដល់ពេលនេះគឺទទលបានផ្លែផ្កាដែលយើងកំពុងប្រាស្រ័យនេះហើយ ។ លើសពីនេះលោកពន្យល់ថា អ្វីដែលយើងនឹងទទួលបានបន្តទៀតពីការដឹកនាំរបស...
ករណីខកខានមិនបានបង់ព្ធទាន់ពេលវេលាម្ចាស់យានយន្តនឹងរងនូវទោសទណ្ឌ

ករណីខកខានមិនបានបង់ព្ធទាន់ពេលវេលាម្ចាស់យានយន្តនឹងរងនូវទោសទណ្ឌ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
អគ្គនាយកដ្ឋានពន្ធដារប្រកាសថា ចំពោះការបង់ពន្ធលើមធ្យោ បាយដឹកជញ្ជូននិងយានជំនិះក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលា តាមការកំណត់នោះទេ ម្ចាស់យានយន្តនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ស្តីពីការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៩ ដែលបានធ្វើការក្រើនរំលឹកដល់ម្ចាស់យានយន្តទាំង អស់ ដែលពុំទាន់បានមកបំពេញកាតព្វកិច្ចបង់ពន្ធ សូមអញ្ជើញ មកប្រកាសបង់ពន្ធឲ្យបានរួសរាន់នៅតាមសាខាពន្ធដារ ខេត្ត-ខណ្ឌ។ លើសពីនេះនៅតាមធនាគារអេស៊ីលីដារ ធនាគារការណាឌីយ៉ា ធនាគារវឌ្ឍនៈនិងធនាគារកម្ពុជាសាធារណៈ ដើម្បីជៀសវាងបាននូវការកកស្ទុះ និងការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិត ផុតកំណត់ ដែលអាចនាំឲ្យមានបាតុភាពអសកម្មដោយប្រការ ណា មួយ។ តាមសេចក្តីជូនដំណឹងបានឲ្យដឹងថា ទាក់ទិននឹងការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះនៅក្នុងរយៈពេលប៉ុន្មានខែមកនេះ មានម្ចាស់យានយន្តជ...
លោក វ៉ាត់ ចំរើន ផ្ដាំកីឡាករគ្រប់គ្នា​​ឱ្យបន្តការពារសន្តិភាពដើម្បីបន្តការអភិវឌ្ឍនិងមកអុំទូកនៅឆ្នាំក្រោយៗទៀត

លោក វ៉ាត់ ចំរើន ផ្ដាំកីឡាករគ្រប់គ្នា​​ឱ្យបន្តការពារសន្តិភាពដើម្បីបន្តការអភិវឌ្ឍនិងមកអុំទូកនៅឆ្នាំក្រោយៗទៀត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រកាសផ្ដាំផ្ញើដល់ក្រុមកីឡាករទាំងអស់ដែលបាន ចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែអកអំបុកថា នៅពេលត្រលប់ទៅកាន់ភូមិស្រុកវិញសូមចូលរួមថែរក្សាការ​ពារសន្តិភាពបន្តទៀតដើម្បីបន្តការ អភិវឌ្ឍក្នុងប្រទេសនិងមានឱកាសមកចូលរួមប្រណាំងទូកនៅឆ្នាំក្រោយៗទៀត។ ការថ្លែង របស់លោក វ៉ាត់ ចំរើនធ្វើឡើងនាឱកាសលោកចូលរួមសំណេះសំណាលនិងថ្លែងអំណរគុណដល់ក្រុមកីឡាករចំណុះទូកទាំង៣មកពីស្រុកបារាយណ៍ ខេត្តកំពង់ធំ(ទូកងចំនួន២ និងទូកចែវចំនួន១)ក្នុងនាមតំណាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នារាត្រីថ្ងៃ១២ខែវិច្ឆិកា។ លោក វ៉ាត់ ចំរើន បានថ្លែងថា «យើងទាំងអស់គ្នាឃើញភាពរុងរឿងនៅនឹងភ្នែកយើងកំពុងកសាងវប្បធម៌ខ្មែរស្រលាញ់ខ្មែរស្រលាញ់ជាតិ សាសនា ព្រះមហាក្សត្រ។ការស្រលាញ់គ្នាឱ្យតម្លៃគ្នាទៅវិញទៅមកលើក​​​​ទឹកចិត្តគ្នាទៅ វិញទៅមក...
លោក អោម សេងបូរ៉ា បង្កើតក្រុមADVERTISING CAMBODIAជាផ្លូវការហើយដើម្បីជំរុញការលក់ផលិតផលតក្នុងស្រុក

លោក អោម សេងបូរ៉ា បង្កើតក្រុមADVERTISING CAMBODIAជាផ្លូវការហើយដើម្បីជំរុញការលក់ផលិតផលតក្នុងស្រុក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក អោម សេងបូរ៉ា ស្ថានបនិកCEO Master Club បានបបង្កើតក្រុម ADVERTISING CAMBODIA ជាផ្លូវការដើម្បី ចងក្រងអ្នកជំនួញកម្ពុជា ដែលជាសមាជិកអាចមានភពងាយស្រួលក្នុងការលក់ផលតផលនិងសេវាកម្ងាយស្រួលនុងការលក់ផលិតផលនិងសេវាកម្មឲ្យមានប្រសិទ្ធភាព។ លោកបានមានប្រសាសន៍ថា"សួស្តីបងប្អូនទាំងអស់គ្នា!ថ្ងៃនេះខ្ញំពិតជាមានសេចក្តីរំភើបរីករាយដែលបានបង្កើតក្រុមADVER TISING CAMBO DIAនេះឡើងដោយមានគោលដៅសមា ជិកចូលរួមយ៉ាងតិច10,000នាក់ ដើម្បីបងប្អូនសមាជិកក្រុមរបស់ យើងនេះអាចធ្វើការផ្សព្វផ្សាយលក់ផលិតកម្មសេវាកម្មរបស់ខ្លួនដោយសេរី"។ លើសពីនេះលោកពន្យល់ថា គោលដៅធំគឺដើម្បីជម្រុញការទិញលក់ឱ្យកាន់តែមានភាពងាយសរួល បង្កើនប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងស្រុករបស់យើងឱ្យបានច្រើនទូលំទូលាយនិងជួយជម្រុញការកសាងសេដ្ឋកិច្ចជាតិរបស់យើងឱ្យមានភាពរឹងមាំខ្លាំងក្លាបាន លឿនបំផុត។ អ្នកជំនួញល្បីឈ្មោះខាងលើគូរបញ្ជាក់ថា"ដូច្នេះខ្ញុំសូមសំណូមពរដល់បងប្អូនជួយធ្វើសកម្មភាព...