យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំកម្ពុជាត្រូវការថវិកាជិត ៦០ពាន់លានដុល្លារ
ភ្នំពេញ៖ ដើម្បីសម្រេច ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរយៈពេល ៥ឆ្នាំ កម្ពុជាត្រូវការប្រភពហិរញ្ញប្បទានដោយធនធានក្នុងស្រុក និងធនធានក្រៅស្រុក ព្រមទាំងវិនិយោគមូលធនរបស់វិស័យសាធារណៈ និងឯកជនប្រមាណជា ៥៩.៩ពាន់លានដុល្លារអាមេរិក។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរយៈពេល ៥ឆ្នាំចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ត្រូវបានប្រកាសផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ ក្រោមអធិតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីប្រកាសផ្សព្វផ្សាយឲ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។
សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជានៅមានការងារអាទិភាពសេសសល់នៅក្នុងដំណើរការនៃការអនុវត្តផែនការយុទ្ធសាសស្ត្រអភិវឌ្ឍជាតិ ២០១៤-២០១៨ ចំនួន៧៖
១)ការលើកកម្ពស់ ការកាត់បន្ថយភាពក្រីក្រនិង កំណើន...








