អគ្គនាយកដ្ឋានកាំកុងត្រូល ជំរុញឲ្យមន្ត្រីពង្រឹងសមត្ថភាពលើការអនុវត្តច្បាប់
ភ្នំពេញ៖ ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រី លើការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) ដែលជាសេនាធិការក្រសួងពាណិជ្ជកម្ម បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញ និងសេវា យន្តការនៃការផ្តល់កិច្ចសហការរវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានត្រូវបានរៀបចំឡើង កាលពីព្រឹកថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល និងមន្ត្រីសាខាកាំកុងត្រូល ប្រចាំរាជធានី-ខេត្ត ប្រមាណ ១៩០នាក់។
លោក ម៉ក់ ពេជ្ជរិទ្ធ បានលើកឡើងពីសមិទ្ធផល និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម នៅក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជាពិសេសការចងក្រងច្បាប់ និងលិខិតបទដ្ឋាន គតិយ...








