ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

កូឡុំប៊ីត្រៀមកងទ័ព ខណៈវែណេស៊ុយអេឡាធ្វើសមយុទ្ធយោធាតាមព្រំដែន

កូឡុំប៊ីត្រៀមកងទ័ព ខណៈវែណេស៊ុយអេឡាធ្វើសមយុទ្ធយោធាតាមព្រំដែន

ព័ត៌មានទាន់ហេតុការណ៍
យោងតាមទីភ្នាក់ងារ Reuters បានចុះផ្សាយថា មេបញ្ជាការកងទ័ពរបស់ប្រទេសកូឡុំប៊ី បានបញ្ជាកងកម្លាំងយោធារបស់ខ្លួនឲ្យត្រៀមគ្រាអាសន្នក្នុងកម្រិតខ្ពស់ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញានេះ ខណៈដែលកងទ័ពវែណេស៊ុយអេឡាបានបើកធ្វើសមយុទ្ធយោធានៅតាមព្រំដែន ។ ការប្រកាសអាសន្នរបស់កូឡុំប៊ី ត្រូវបានធ្វើឡើងខណៈដែលកងទ័ពរបស់ប្រទេសវែណេស៊ុយអេឡា បានបើកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅតាមព្រំដែនជាប់ជាមួយប្រទេសកូឡុំប៊ី ចាប់តាំងពីថ្ងៃអង្គារ ទី១០ ខែកញ្ញានេះ និងមិនទាន់បានបញ្ចប់នៅឡើយ ដែលរុញច្រានឲ្យមានភាពតានតឹងខាងយោធារវាងប្រទេសទាំងពីរ ។ សូមបញ្ជាក់ថា កូឡុំប៊ីជាប្រទេសសម្ព័ន្ធមិត្តចាក់ទឹកមិនលិចជាមួយសហរដ្ឋអាមេរិក ហើយវែណេស៊ុយអេឡា បានចោទប្រកាន់កូឡុំប៊ីពីបទរួមគំនិតជាមួយអាមេរិក ក្នុងការរៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ៕...
អគ្គស្នងការនគរបាលជាតិ សម្រេចដក​ស័ក្តិ​មន្ត្រី​នគរបាល​​៣​រូប​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​

អគ្គស្នងការនគរបាលជាតិ សម្រេចដក​ស័ក្តិ​មន្ត្រី​នគរបាល​​៣​រូប​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ចេញ​សេចក្តីសម្រេច​អនុវត្ត​វិន័យ​ចំពោះ​មន្ត្រី​នគរបាល​ចំនួន​៣​រូប​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ ក្រោម​រូបភាព​បន្ថយ​ឋានន្តរស័ក្តិ​។​ យោងតាមសេចក្តីសម្រេចចុះថ្ងៃទី២១ ខែសីហា​ ឆ្នាំ២០១៩ របស់នាយឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ បានបញ្ជាក់ថា ​មន្ត្រី​នគរបាល​ដែល​ត្រូវ​បាន​អនុវត្ត​វិន័យ​រួម​មាន​៖ ១-​អនុសេនីយ៍ឯក​ ណ​យ​ សុធា​រ៉ា​ អត្តលេខ​៦៥១៨៣​ នាយ​រង​ផ្នែក​ នៃ​ការិយាល័យ​ភស្តុ​ភារ​ ឲ្យ​មក​នៅ​ត្រឹម​ថ្នាក់​អនុសេនីយ៍ទោ​។​ ២-​អនុសេនីយ៍ទោ​ ផាត​ សុ​ភ័​ណ្ឌ​ អត្តលេខ​៦៣៩៤៧​ នាយ​រង​ផ្នែក​ នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ ឲ្យ​មក​នៅ​ត្រឹម​ថ្នាក់​ អនុសេនីយ៍ត្រី​។​ ៣-​អនុសេនីយ៍ទោ​ រ៉ុ​ម​ សុខា​ អត្តលេខ​៦៦៤០៤​ មន្ត្រី​ឲ្យ​មក​នៅ​ត្រឹម​ថ្នាក់​ អនុសេនីយ៍ត្រី​។​ មូលហេតុ​បណ្តាល​មក​ពី​ មន្ត្រី​នគរបាល​ទាំង​៣​រូប​...
លោក  សុង សារ៉ន ដឹកនាំសមាជិក​ខ្លួន​​​​ទៅទស្សនកិច្ច​ទៅក្រុមហ៊ុន Cofco Food Grainsនៅ​​ប្រទេសចិន​​

លោក  សុង សារ៉ន ដឹកនាំសមាជិក​ខ្លួន​​​​ទៅទស្សនកិច្ច​ទៅក្រុមហ៊ុន Cofco Food Grainsនៅ​​ប្រទេសចិន​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ប្រធានសហព័ន្ធ ស្រូវអង្ករ រួមជាមួយអនុប្រធានក្រុមប្រឹក្សាភិបាល អនុប្រធានសហព័ន្ធ នឹង សមាជិកក្រុមប្រឹក្សាភិបាលមួយចំនួន បានមកធ្វើទស្សនះកិច្ចនៅទីក្រុងបេកាំង សាធារណះរដ្ឋប្រជាមានិតចិនតាមកាអញ្ជើញ របស់ ក្រុមហ៊ុន Cofco Food Grains ពីថ្ងៃទី១០ ដល់១២ ខែកញ្ញា ឆ្នាំ​​​២០​​​១៩​​​។ Cofco food grains ជាក្រុមហ៊ុន ស្បៀងអាហារចិន នាពេលបច្ចុប្បន្នទទួលបន្ទុកគ្រប់គ្រងការនាំចូលអង្ករពីបណ្តារប្រទេសចំនួន12 ចូលក្នុងប្រទេសចិន។ ចាប់តាំងពីឆ្នាំ ២០១៤ មកដល់ពេលបច្ចុប្បន្ន បរិមាណអង្ករ ប្រមាណជាង​១.១ លាន​តោន បាន នឹងសន្យានាំអង្ករពីកម្ពុជា (រួមទាំង MOU 400000MT ដែលត្រូវអនុវត្តន៍ ក្នុងដើមឆ្នាំ២០២០​។ បច្ចុប្បន្នអង្ករកម្ពុជា បានឈរលំដាប់ទី៤ ក្នុងប្រទេសចិន ដែល​​ ភាគច្រើនជាអង្ករក្រអូប​​បានចែកចាយនៅទូទាំងប្រទេសចិន ដែលប្រើពេលត្រឹមរយះពេលមិនដល់ 5ឆ្នាំផង វាជាពេលវាលឿនសំ​រាប់អង្ករកម្ពុជាលើ​ទីផ្សារប្រ​ទេសចិន​បើប្រៀបទៅអង្ករមកពីវៀតណាមនិងថៃ។ ...
ចិននឹងលើកលែងពន្ធនាំចូលទំនិញ១៦មុខរបស់អាមេរិក ក្នុងចំណោម៣០១មុខ

ចិននឹងលើកលែងពន្ធនាំចូលទំនិញ១៦មុខរបស់អាមេរិក ក្នុងចំណោម៣០១មុខ

ព័ត៌មានទាន់ហេតុការណ៍
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន បានប្រកាសមិនយកពន្ធលើទំនិញ១៦មុខ ក្នុងចំណោមទំនិញ៣០១មុខរបស់សហរដ្ឋអាមេរិក ដែលនាំចូលមកកាន់ទីផ្សារចិន ហិយចិនបានសម្រេចដំឡើងពន្ធនាំចូលរួចហើយ ។ នេះយោងតាមការចុះផ្សាយរបស់Yahoo News ។ ទំនិញអាមេរិកទាំង១៦មុខ ដែលត្រូវបានចិនលើកលែងពន្ធនោះ គឺភាគច្រើនជាប្រភេទទំនិញទាក់ទងនឹងចំណីអាហារសត្វ ដូចជាទឹកដោះថ្លា ចំណីត្រី និងប្រភេទអាហារសម្រាប់សត្វផ្សេងទៀត ។ សូមបញ្ជាក់ថា ចិនបានសម្រេចដំឡើងពន្ធនាំចូលទំនិញពីអាមេរិកក្នុងអត្រាពី៥ទៅ១៥% លើទំនិញដែលមានតម្លៃទឹកប្រាក់១៨៥ពាន់លានដុល្លារ ដែលមានទំនិញប្រមាណ៣០១ប្រភេទ ដែលជាការសងសឹកអាមេរិកវិញក្នុងសង្គ្រាមពាណិជ្ជកម្ម ៕...
អង្គការ​សហព័ន្ធវិស្វកម្ម​អាស៊ាន​បានផ្តល់គោរមងារជូនរដ្ឋមន្ត្រីអ៊ិត សំហេង ​ជា«វិស្វករកិត្តិយសជាន់ខ្ពស់​ថ្នាក់ឧត្តុង្គឧត្តម»

អង្គការ​សហព័ន្ធវិស្វកម្ម​អាស៊ាន​បានផ្តល់គោរមងារជូនរដ្ឋមន្ត្រីអ៊ិត សំហេង ​ជា«វិស្វករកិត្តិយសជាន់ខ្ពស់​ថ្នាក់ឧត្តុង្គឧត្តម»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​  ឥណ្ឌូនេស៊ី៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ទទួលបានគោរមងារជា «វិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម» (Distinguished Honorary Fellow) ពីអង្គការសហព័ន្ធវិស្វកម្មអាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ ពិធីប្រគល់គោរមងារនេះ បានរៀបចំធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត អ៊ិត សំហេង អញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទលើកទី៣៧ របស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន (CAFEO-37) ក្រោមវត្តមានលោក Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៉ី​ នៅថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី​។ គោរមងារជា «វិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម» ដែលអង្គការសហព័ន្ធវិស្វកម្មអាស៊ានគោរព ប្រគល់ជូនលោកបណ្ឌិត អ៊ិត​ សំហេង នាពេលនេះ ដោយផ្អែកលើស្នាដៃ និងការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យការងារ និងបណ្តុះប...
ចិននឹងផ្តល់ធនធានឧស្ម័ន៦០%ឲ្យហ្វីលីពីន ក្នុងគម្រោងរុករកឧស្ម័នធម្មជាតិរួមគ្នានៅសមុទ្រ

ចិននឹងផ្តល់ធនធានឧស្ម័ន៦០%ឲ្យហ្វីលីពីន ក្នុងគម្រោងរុករកឧស្ម័នធម្មជាតិរួមគ្នានៅសមុទ្រ

ព័ត៌មានទាន់ហេតុការណ៍
ប្រធានាធាធិបតីប្រទេសហ្វីលីពីន លោក Rodrigo Duterte បានថ្លែងនៅថ្ងៃពុធ ទី១១ ខែកញ្ញានេះថា ប្រទេសចិននឹងផ្តល់ធនធានឧស្ម័ន៦០%ឲ្យប្រទេសហ្វីលីពីន ក្នុងគម្រោងរួមគ្នាក្នុងការរុករកឧស្ម័នធម្មជាតិនៅសមុទ្រចិនខាងត្បូង ។ លោក Rodrigo Duterte បានបន្តថា ប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង បានសន្យាជាមួយលោក ក្នុងជំនួបនៅពេលថ្មីៗនេះថា ហ្វីលីពីននឹងបានទទួលផលធនធានឧស្ម័ន៦០% ហើយចិននឹងទទួលផល៤០%ក្នុងគម្រោងនេះ ។ លោក Rodrigo Duterte បានលើកយកការសន្យារបស់លោក ស៊ី ជីនពីង ដែលបានសន្យាថា គម្រោងរួមគ្នារវាងហ្វីលីពីន និងចិន ក្នុងការរុករកធនធានឧស្ម័ននៅសមុទ្រចិនខាងត្បូង ដែលមានតម្លៃទឹករាប់ពានលានដុល្លារអាមេរិក នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៤ខាងមុខ ប្រសិនបើហ្វីលីនទុកមួយឡែកនូវសេចក្តីសម្រេចរបស់តុលាការមជ្ឈត្តកម្មអន្តរជាតិប្រឆាំងចិន ៕  ...
IMF ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការណ៍ រួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា

IMF ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការណ៍ រួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការណ៍​ម៉ាក្រូសេដ្ឋកិច្ច ដើម្បីលើកកម្ពស់សមត្ថភាពស្ថាប័ន និងមន្រ្តីជំនាញរបស់កម្ពុជា និងយុទ្ធសាស្រ្ត ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ លោក Yasuhisa Ojima ប្រធានស្ថានតំណាងថ្មីរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា បានបញ្ជាក់បែបនេះក្នុងជំនួប ជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ។ លោក អូន ព័ន្ធមុនីរ័ត្ន  បានជម្រាបជូនលោក Yasuhisa Ojima អំពីតម្រូវការ និងការពង្រឹងសមត្ថភាពមន្រ្តីជំនាញសម្រាប់កម្ពុជា អំពីផលប៉ះពាល់នៃបញ្ហាប្រឈម និងហានិភ័យទាំងក្នុងនិងក្រៅ មកលើស្ថានភាពសេដ្ឋកិច្ច ទំហំពាណិជ្ជកម្ម វិស័យហិរញ្ញវត្ថុ និងកិច្ចអភិវឌ្ឍសង្គម ។ ចំពោះការប៉ាន់ស្មានតម្រូវការហិរញ្ញប្បទាន សម្រាប់ក្រប...
កំលាំងដឺបេ និងសឹករងស្រុកអង្គរបុរី ឃាត់ក្រុមឈ្មួញដឹកជ្រូកវៀតណាមនៅច្រកបាក់ដៃ

កំលាំងដឺបេ និងសឹករងស្រុកអង្គរបុរី ឃាត់ក្រុមឈ្មួញដឹកជ្រូកវៀតណាមនៅច្រកបាក់ដៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  តាកែវ៖   កំលាំងដឺបេរការិយាល័យទី២សឹករងខេត្តតាកែវសហការជាមួយកំលាំងសឹករងស្រុកអង្គរបុរី          ឃាត់ក្រុមឈ្មួញដឹកជ្រូកវៀតណាមបានចំនួន៥ក្បាលនិងមនុស្ស៤នាក់នៅច្រក់ទ្វេភាគីបាក់ដៃមិនបានរំខានសមត្ថកិច្ចប្រចាំច្រកនោះទេ។ តាមសេចក្តីបាយការណ៍ឲ្យដឹងថា កំលាំងទាហ៊ានដែលបានបង្ក្រាប់ក្រុមដឹកជ្រូកខាងលើនៅចំនុចទួលក្បាលខ្មោចឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅវេលាម៉ោង១២យប់ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩ ។ ក្នុងប្រតិបត្តិការណ៍នោះ ឃាត់មនុស្ស៤នាក់រួមទាំងជ្រូក៥ក្បាលរម៉កកង់៣មួយគ្រឿងទូកស្មាច់១ម៉ាស៊ីនទូក១គ្រឿងក្រោយពេលឃាត់បានបញ្ជូនវត្ថុតាងនិងមនុស្ស ទៅផ្នែកសឹករងស្រុកអង្គរបុរីដើម្បី                  ប្រគល់ជូនក្រុមមន្ត្រីជំនាញចាត់ការតាមនិតិវិធី។ យោងតាមប្រជាពលរដ្ឋបានលើកឡើងថា ក្រុមទាហ៊ាសឹករងខេត្តតាកែវពិតជាមានឆន្ទៈក្នុងការបម្រើរាស្រ្ត ។  ពួកគាត់សម្ដែងការហួសចិត្តចំពោះតួនាទីភារកិច្ចរបស់សមត្ថកិច...
លោក លូ គឹមឈុន ចុះពិនិត្យមើល​ស្ថានភាព​ទឹកជំនន់និងរកទីទួលសុវត្ថិភាពដល់ពលរដ្ឋ​នៅ​​ស្រុកស្រីសន្ធរ​​

លោក លូ គឹមឈុន ចុះពិនិត្យមើល​ស្ថានភាព​ទឹកជំនន់និងរកទីទួលសុវត្ថិភាពដល់ពលរដ្ឋ​នៅ​​ស្រុកស្រីសន្ធរ​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ​​លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ធរ រួម លោក​ ឈួន វិន ប្រធានក្រុមជនបង្គោលយុវជនចុះជួយស្រុកស្រីសន្ធរ និង​​​លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរលោកអភិបាលរងស្រុក និងមន្ត្រីសាលាស្រុក​​​នៅថ្ងៃ ទី ១១ ខែកញ្ញា ឆ្នាំ ២០១៩ បានចុះ ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់ ទីទួលសុវត្ថិភាព​នៅតាម បណ្តាល ឃុំងាយរង គ្រោះដោយ ទឹកជំនន់ទន្លេមេគង្គ។ លោក​​ ​​លូ គឹមឈន់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ បាក់ច្រាំទន្លេរនិងតំបន់ងាយរងគ្រោះដោយទឹកជំនន់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ពីសត្វអសិរពិស និងត្រូវថែរក្សាសុខភាពរបស់ ខ្លួនអោយជៀស ផុតពីជំងឺ ផ្សេងៗដែលបណ្តាលមកពីការខ្វះអនាម័យជាពិសេស ត្រូវប្រយ័ត្នក្មេងតូចៗកុំឲ្យលេងទឹក។ គិតត្រឹមថ្ងៃទី១១ខែកញ្ញាឆ្នាំ​ ២០១៩ កម្ពស់ទឹក​ទន្លេមេគង្គខេត្តកំពង់ចាម​មានកម្ពស់១៥.៧៥​​ ម៉ែត្រ ដែលកម្រិតត្រូវប្រកាសអាស...
នាយករដ្ឋមន្ត្រី​ឡាវ នឹង​មកទស្សនៈកិច្ចនៅកម្ពុជា ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១២-១៣ ខែ​កញ្ញានេះ

នាយករដ្ឋមន្ត្រី​ឡាវ នឹង​មកទស្សនៈកិច្ចនៅកម្ពុជា ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១២-១៣ ខែ​កញ្ញានេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ លោក​បណ្ឌិត ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជារយះពេល២ថ្ងៃ ចាប់ពីថ្ងៃ​ទី​១២-១៣ ខែកញ្ញា ឆ្នាំ​២០១៩​។​ ក្រសួងការបរទេស បានប្រកាសថា តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ​ក្រសួងការបរទេស បានបញ្ជាក់ថា ក្នុងអំឡុង​ទស្សនកិច្ច​នេះ ​នាយករដ្ឋមន្ត្រី​ឡាវ នឹង​ចូលជួប​សំដែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។​ ​សេចក្តីប្រកាសបញ្ជាក់ទៀតថា  នាយករដ្ឋមន្ត្រី​ទាំងពីរ នឹងមាន​កិច្ចប្រជុំ​ទ្វេភាគី​ដែល​ផ្តោត​ការពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​បញ្...