អ្នកវិនិយោគក្នុងស្រុក នឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ថ្មីមួយទៀតនៅតំបន់ខាងជើងរាជធានីភ្នំពេញ
ភ្នំពេញ៖ បច្ចុប្បន្ននេះតំបន់នៅជាយក្រុងបានក្លាយជាតំបន់ ដែលមានសក្តានុពលលើវិស័យលំ នៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ស្របពេលដែលកំណើនប្រជាជនរស់នៅកាន់តែច្រើន រួមទាំងផ្សារទំនើបនានាផងដែរ។
បើគិតត្រឹមដើមឆ្នាំ២០២០ខាងមុខនេះ ខណ្ឌសែនសុខ នឹងមានមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ថ្មីមួយទៀតនឹងចាប់ដំណើរការ ជំរុញឱ្យតំបន់ភាគខាងជើងរាជធានី ភ្នំពេញកាន់តែមានសក្ដានុពលខ្លាំងថែមទៀត។
ជាមួយនឹងការរីកចម្រើន និងកំណើននៃលំហូរប្រជាជន ចូលមកកាន់រាជធានីភ្នំពេញកើនឡើងជាប្រចាំ ពីមួយឆ្នាំទៅមួយឆ្នាំ បានធ្វើឲ្យអ្នកអភិវឌ្ឍន៍លំនៅដ្ឋានឆ្ពោះទៅកាន់តំបន់នេះកាន់តែច្រើន ដែលមាន បុរីនិងខុនដូជាច្រើនកំពុងសាងសង់នៅតំបន់នេះ នៅត្រឹមដើមឆ្នាំ២០២០ខាងមុខនេះ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ថ្មីមួយទៀត ដែលមានឈ្មោះថា B2B Park មានទីតាំង ស្ថិតនៅ បណ្តោយផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នឹងចាប់ផ្តើមដំណើរការ ដើម្បីបំពេញ តាមតម្រូវ ការរបស់អតិថិជន។
...








