រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថា ៖ មន្ត្រីទាំងអស់ចៀសឲ្យផុតអំពើពុករលួយ ដើម្បីចូលរួមពង្រឹងប្រសិទ្ធភាពនៃការអនុវត្តអភិបាលកិច្ចល្អ
កំពង់ឆ្នាំង៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញមន្ត្រីក្រោមឱវាទខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព និងគណនេយ្យភាព ត្រូវធ្វើខ្លួនឱ្យបានស្អាតស្អំ វៀរចាកអំពើពុករលួយគ្រប់រូបភាព។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បែបនេះពិធីសំណេះសំណាល ជាមួយមន្រ្តីរាជការមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៩ ។ ប្រធាទបទវឌ្ឍនភាពការងារ និងទិសដៅសកម្មភាពចំពោះមុខ ដើម្បីជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព ។
រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានឲ្យដឹងថា បច្ចុប្បន្នក្រសួងកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្ត និងអនុក្រឹត្យស្តីពីការកែសម្រួល និងប្រព្រឹត្តិទៅរបស់ក្រសួងពាណិជ្ជកម្មថ្មី ដើម្បីឆ្លើយតបនឹងអភិបាលកិច្ចល្អ ហើយនៅពេលបញ្ចប់ ឯកសារទាំងអស់នេះនឹងផ្តល់វិសាលភាពដល់ក្រសួង ក្ន...








