ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

ចំណងមិត្តភាព កម្ពុជា-ស្រីលង្កាកាន់តែរឹងមាំ

ចំណងមិត្តភាព កម្ពុជា-ស្រីលង្កាកាន់តែរឹងមាំ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកប្រធានាធិបតីស្រីលង្កា Maithripala Sirisena និងលោកជំទាវ បានអញ្ជើញមកដាក់កម្រងផ្កានៅវិមានឯករាជនៅព្រឹកថ្ងៃទី ៨ ខែ សីហា ដើម្បីគោរពវិញ្ញាណក្ខ័ន្ឋ ចំពោះបុព្វបុរសខ្មែរដែលបានបូជា និងពលីជីវិតដើម្បីប្រទេសជាតិ។ តាមកម្មវិធីដែលបានគ្រោងទុក គឺនៅល្ងាចថ្ងៃទី ៨ សីហា នេះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត និងអញ្ជើញចូលរួមដង្ហែរព្រះមហាក្សត្រកម្ពុជាយាងលៀងសាយភោជន៍ផ្តល់កិត្តិយសដល់លោកប្រធានាធិបតីនៃប្រទេសស្រីលង្កា និងលោកជំទាវផងដែរ៕...
ក្រសួងសាធារណការ និងដឹកជញ្ជូនប្រឡងជ្រើសរើសក្របខណ្ឌឆ្នាំ២០១៩

ក្រសួងសាធារណការ និងដឹកជញ្ជូនប្រឡងជ្រើសរើសក្របខណ្ឌឆ្នាំ២០១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាស​​ស្តីពីការប្រឡងជ្រើសរើសបេក្ខជន សិស្ស និស្សិត មន្រ្តីរាជការ អោយចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូនសម្រាប់ឆ្នាំ២០១៩ យោងតាម ក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា បេក្ខជននិងបេក្ខនារី​​អាចដាក់ពាក្យចាប់ពីថ្ងៃទី០៨ កក្កដា ដល់ ០៨ សីហា ឆ្នាំ២០១៩ (ម៉ោង៖ ព្រឹក ៧:៣០ - ១១:៣០ នាទី | រសៀល ១៤:០០ - ១៧:០០នាទី ) បេក្ខជនត្រូវមកទទួលពាក្យស្នើសុំចុះឈ្មោះប្រឡង នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន(នាយកដ្ឋាន​​បុគ្គលិក) ដែលមានអាសយដ្ឋានស្ថិតនៅកាច់ជ្រុងមហាវិថីព្រះនរោត្តម និងវិថីលេខ ១០៦ និងនៅតាមបណ្ដាមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ​​។​​​ ព័ត៌មានបន្ថែម៖ ០១២ ៨៩៣ ០៥៧ | ០១២ ៣៩៤ ៤៤០...
ក្រសួងពាណិជ្ជកម្មរកឃើញ​​​​ជ័យលាភីផ្នែកប្រើប្រាស់កម្មវិធីព័ត៌មានតាមទូរស័ព្ទចល័ត សម្រាប់ខែកក្កដានេះ​​​​

ក្រសួងពាណិជ្ជកម្មរកឃើញ​​​​ជ័យលាភីផ្នែកប្រើប្រាស់កម្មវិធីព័ត៌មានតាមទូរស័ព្ទចល័ត សម្រាប់ខែកក្កដានេះ​​​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ បានរកឃើញបេក្ខជនជ័យលាភីផ្នែកការប្រើ​​​​ប្រាស់កម្មវិធី App ព័ត៌មានតាមទូរស័ព្ទចល័តច្រើនជាងគេ សម្រាប់ខែកក្កដា ឆ្នាំ២០១៩ គឺបានទៅលើ លោក ចាន់ សុខជា ដែលជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោក ​​ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា កម្មវិធីAppព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មមានផ្ទុកនូវកម្រងសេវាសាធារណៈនិងសកម្មភាពការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំក្រសួងដើម្បី​​​​​​​​ផ្តល់​ចំណេះ​ដឹង​ស្តីពី​ការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា។ ទន្ទឹមគ្នានេះសាធារណជនក៏អាចប្រើប្រាស់កម្មវិធីនេះ ដើម្បីធ្វើការទំនាក់ទំនងឬសាកសួរព័ត៌មានផ្សេងៗមកកាន់ក្រសួងពាណិជ្ជកម្មហើយមន្ត្រីទំនាក់ទំនងសាធារណៈរបស់ក្រសួង និងផ្នែកពាក់ព័ន្ធនឹងខិតខំឆ្លើយ​​តបបញ្ហាឬ​ធ្វើការ​​បក​​ស្រាយ​ចម្ងល់ទាំងឡាយទៅតាមលទ្ធភាពជាក់ស្តែង។ លើសពីនេះលោករដ្ឋមន្រ្តី​...
សភាពាណិជ្ជកម្មកម្ពុជានិងសភាពាណិជ្ជកម្មកូឡុំបូនឹងចុះអនុស្សារណៈយោគយល់ស្ដីពីការបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-ស្រីលង្កា

សភាពាណិជ្ជកម្មកម្ពុជានិងសភាពាណិជ្ជកម្មកូឡុំបូនឹងចុះអនុស្សារណៈយោគយល់ស្ដីពីការបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-ស្រីលង្កា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក​​ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម​​កម្ពុជា​​​បានមានប្រសាសន៍​​កាលពីថ្ងៃទី៧ខែសីហានេះ​​​ថា​ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មកូឡុំបូនឹងចុះអនុស្សារណៈ យោគយល់ស្ដីពីការបង្កើតក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-ស្រីលង្កា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​​​​ណាចក្រកម្ពុជា និង ឯកឧត្ដម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីនៃប្រទេសស្រីលង្កា ក្នុងគោលបំ​ណងលើកកម្ពស់ផលប្រយោជន៍ពាណិ​ជ្ជកម្ម និងសេដ្ឋកិច្ចទៅវិញទៅមករវាងកម្ពុជា និង ស្រីលង្កា នៅវិមានសន្តិភាពនៅ​​​​​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០​១៩នេះ​​​។ លោក​ឧកញ៉ាបាន​មានប្រសាសន៍ទៀតថា ​​ក្នុងនាម​​សភាពាណិជ្ជកម្ម​​​​​​ស្នើសុំឯកឧត្តម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា ប្រធានាធិបតីនៃប្រទេសស្រីលង្កាធ្វើការជំរុញឱ្យមានជើងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរ ដើម្បីជំរុញទំនាក់ទំនងក្នុងវិស័យជាច្រើន ដូចជា ទេសចរណ៍ សំណង់ កាត់ដេរសម្លៀកបំពាក់ ពាណ...
សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីស្រីលង្កាចូលរួមវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា

សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីស្រីលង្កាចូលរួមវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និង លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កាបានអញ្ជើញចូលរួមក្នុងវេទិ កាធុរកិច្ចកម្ពុជា-ស្រីលង្កាដែលត្រូវធ្វើឡងនៅសណ្ឋាគារសូហ្វីតែ លភ្នំពេញ។ នៅក្នុងវេទិកានោះផងដែរប្រធានសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជា-ស្រីលង្កា និងមន្ត្រីនៃក្រសួងការបរទេសនៃប្រទេសស្រី លង្កាក៏បានឡើងបង្ហាញពីទំនាក់ទំនង និងស្ថានភាពនៃប្រទេសទាំងពីរជាពិសេសបង្ហាញពការធ្វើធ្វើពាណិជ្ជកម្ម និងឱកាសវិនិ យោគនៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាទាក់ទាញការវិនិ យោគពីគ្នាទៅវិញទៅមក។ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន​ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស៊ីរីសេនាប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម និងគណៈប្រតិភូធុរជន និងអ្នកវិនិយោគស្រីលង្កាមកធ្វើ...
ក្រសួងការងារនិងGMACនឹងរៀបចំកម្មវិធីប្រកួតប្រជែងកម្មករនិយោជិតឆ្នើមឆ្នាំ២០១៩

ក្រសួងការងារនិងGMACនឹងរៀបចំកម្មវិធីប្រកួតប្រជែងកម្មករនិយោជិតឆ្នើមឆ្នាំ២០១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នឹងរៀបចំកម្មវិធីប្រកួតប្រជែងបុគ្គលិក កម្មករនិយោជិតឆ្នើមឆ្នាំ២០១៩ ដើម្បីជម្រុញការយល់ដឹងនិងលើកកម្ពស់ផលិតភាពនៅកម្ពុជាព្រមទាំងចូលរួមអ បអរកម្មវិធីពិព័រណ៍ការងារនិងផលិតភាពជាតិឆ្ន២០១៩ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នាថ្ងៃ ទី០២-០៣ វិច្ឆិកា ខាងមុខនេះ។ ការប្រកួតប្រជែងបុគ្គលិកកម្មករនិយោជិតឆ្នើមនេះ មានមុខតំណែងចំនួន៥ប្រភេទ ទី១ អ្នកគ្រប់គ្រង ២.មេកាបុគ្គលិកជាន់ខ្ពស់ ៣.ប្រធានក្រុម ៤.អ្នកដេរ ឬបុគ្គលិកការិយាល័យ ៥.បុគ្គលិក ឬកម្មករទូទៅ(អ្នកបើកឡាន អ្នកថែសួន អ្នកសម្អាត...) ចាប់ទទួលពាក្យពីថ្ងៃទី ០១ ខែសីហា រហូតដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៩។ ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមានបំណងចូលរួមសូមបញ្ជូនឈ្មោះនិងប្រវត្តិរូបសង្ខេបរបស់បុគ្គលិក កម្មកររបស់ខ្លួនមកកាន់ទីភ្នាក់ងារជាតិមុខរបរនិងការងារនៃក្រសួងការងារ និងបណ...
សង្គ្រាមពាណិជ្ជកម្មចិននិងអាមេរិកឈានដល់ដំណាក់កាលទប់លែងជាប់ហើយ

សង្គ្រាមពាណិជ្ជកម្មចិននិងអាមេរិកឈានដល់ដំណាក់កាលទប់លែងជាប់ហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Los Angeles Times បានចុះផ្សាយនៅថ្ងៃពុធ ទី០៧ ខែសីហានេះថា សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាមេរិក បានឈានដល់ដំណាក់កាលទប់លែងជាប់ហើយ ខណៈដែលភាគីទាំងពីរនៅតែបន្តសងសឹកគ្នាទៅវិញទៅមក ។ ភាគីខាងសហរដ្ឋអាមេរិកបានប្រកាសនឹងដំឡើងពន្ធនាំចូលពី ចិនក្នុងអត្រា១០%លើទំនិញចិនមានតម្លៃទឹកប្រាក់៣០០ពាន់ លានដុល្លារ ដែលនឹងចូលជាធរមាននៅខែកញ្ញាខាងមុខនេះ ប្រសិនបើកិច្ចចរចាមិនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ។ ចំណែកភាគីខាងប្រទេសចិនក៏សងសឹកអាមេរិកវិញដែរដោយ ចិនបានប្រាប់ក្រុមហ៊ុននានារបស់ខ្លួនដែលបានបញ្ជាទិញផលិត ផលកសិកម្មអាមេរិកអោយផ្អាកសកម្មភាពបញ្ជាទិញមួយរយៈ សិន ។ សូមបញ្ជាក់ជូនថាសង្គ្រាមពាណិជ្ជកម្មដែលបញ្ឆេះឡើងដោយប្រ ធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺដោយសារលោក ត្រាំ យល់ថា សង្គ្រាមពាណិជ្ជកម្មនេះអាចរារាំងឫបន្ទុចបង្អាក់ដល់ល្បឿននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន និងជានយោបាយគិតប្រយោជន៍អាមេរិកជាធំ ៕...
អាមេរិកដាក់ទណ្ឌកម្មរដ្ឋាភិបាលវែណេស៊ុយអេឡាដោយបង្កកទ្រព្យសម្បត្តិរដ្ឋទាំងអស់

អាមេរិកដាក់ទណ្ឌកម្មរដ្ឋាភិបាលវែណេស៊ុយអេឡាដោយបង្កកទ្រព្យសម្បត្តិរដ្ឋទាំងអស់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចដាក់ទណ្ឌកម្មលើរដ្ឋាភិបាលប្រទេសវែណេស៊ុយអេឡារបស់លោកប្រធានាធិបតី Nicolas Maduro ដោយបង្កកទ្រព្យសម្បត្តិរដ្ឋវែណេស៊ុយអេឡាទាំងអស់ក្នុងធនាគារនៅអាមេរិក ។ មន្ត្រីក្រសួងរតនាគារអាមេរិកបាននិយាយថា ការដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិរដ្ឋវែណេស៊ុយអេឡាទាំងអស់នេះ គឺជាសម្ពាធផ្នែកសេដ្ឋកិច្ចបន្ថែមទៀតទៅលើលោកប្រធានាធិបតី Nicolas Maduro អោយចុះចេញពីតំណែង ។ មន្ត្រីក្រសួងរតនាគារដដែលបានបន្តថា ទ្រព្យសម្បត្តិរដ្ឋដែលត្រូវបានបង្កកនោះ គឺជាសាច់ប្រាក់របស់ក្រុមហ៊ុនប្រេងរដ្ឋវែណេស៊ុយអេឡា PDVSA ដែលជាក្រុមហ៊ុនប្រេងរដ្ឋគ្រប់គ្រងដោយលោកប្រធានាធិបតី Nicolas Maduro ៕...
តម្លៃប្រាក់យ័នចិនធ្លាក់ចុះខ្លាំងធៀបនឹងប្រាក់ដុល្លារអាមេរិក

តម្លៃប្រាក់យ័នចិនធ្លាក់ចុះខ្លាំងធៀបនឹងប្រាក់ដុល្លារអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រព័ន្ធផ្សព្វផ្សាយ Channel NewsAsia បានចុះផ្សាយថា នៅព្រឹកថ្ងៃពុធ ទី០៧ ខែសីហានេះ តម្លៃប្រាក់យ័ន (Yuan) របស់ប្រទេសចិន បានធ្លាក់ចុះកាន់តែទាបថែមទៀត ធៀបនឹងប្រាក់ដុល្លារអាមេរិក ដែល ១ ដុល្លារអាមេរិកមានតម្លៃរហូតដល់ ៧.០៥៣៣យ័ន ។ រដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក Steven Mnuchin បានស្តីបន្ទោសមេដឹកនាំរបស់ប្រទេសចិនថាបានបណ្តែតបណ្តោយអោយតម្លៃរូបិយប័ណ្ណរបស់ខ្លួនធ្លាក់ចុះកាន់តែទាបនៅលើទីផ្សារ ក្នុងបំណងកេងចំណេញពីតម្លៃរូបិយប័ណ្ណ ។ ប្រធានធនាគារកណ្តាលចិន លោក Yi Gang បាននិយាយថា តម្លៃប្រាក់យ័នធ្លាក់ចុះ គឺដោយសារកត្តា៣យ៉ាងដែលកើតចេញពីទង្វើរបស់មេដឹកនាំអាមេរិក គឺការអនុវត្តន៍នយោបាយឯកតោភាគី វិធានការការពារនិយម និងការដំឡើងតម្លៃពន្ធ។ ជាទូទៅ ១ ដុល្លារអាមេរិកមានតម្លៃ ៦.៧យ័ន មិនដល់៧យ័នទេ...
កម្ពុជាប្រាប់សេដ្ឋវិទូជប៉ុនអំពីសមិទ្ធផលនិងកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា

កម្ពុជាប្រាប់សេដ្ឋវិទូជប៉ុនអំពីសមិទ្ធផលនិងកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក អ៊ុក ប្រជា បានធ្វើការពន្យល់លោក SUZUKI Hiroshi ប្រធានសេដ្ឋវិទូ នៃវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចសម្រាប់កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មផ្ទៃក្នុងជប៉ុន (JETRO) អំពីសមិទ្ធផលសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម និងកំណែទម្រង់ថ្មីៗរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ និងពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។ នៅក្នុងជំនួបកាលពីចុង ខែកក្កដា  អ៊ុក ប្រជា បានជម្រាបភាគីជប៉ុន អំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ច និងទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ព្រមទាំងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជ កម្ម ក្នុងការជំរុញប្រែក្លាយវិស័យពាណិជ្ជកម្ម ឱ្យទៅជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ដូចបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤។ លោកមានប្រសាសន៍ថា យើងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ជាមួយប្រព័ន្ធបង់ប្រាក់អេឡិចត្រូនិក និងបានកំពុងបន្តចងក្រងច្បាប់សំខាន...