ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អ៊ីរ៉ង់សាកល្បងមីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមបានដោយជោគជ័យ

អ៊ីរ៉ង់សាកល្បងមីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមបានដោយជោគជ័យ

ព័ត៌មានទាន់ហេតុការណ៍
ប្រភពពី CNN បានចុះផ្សាយថា អ៊ីរ៉ង់បានបាញ់សាកល្បងមីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមបានដោយជោគជ័យ កាលពីដើមសប្តាហ៍នេះ ដោយមីស៊ីលអ៊ីរ៉ង់បានហោះហើរ ចម្ងាយជាង១០០០គីឡូម៉ែត្រ ។ ប្រភពដដែលបានបន្តថា ការបាញ់សាកល្បងមីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមរបស់អ៊ីរ៉ង់ បានរុញច្រានឲ្យមានភាពតានតឹងកាន់តែខ្លាំងក្នុងតំបន់ ជាពិសេសគឺភាពតានតឹងរវាងអ៊ីរ៉ង់ និងដហរដ្ឋអាមេរិក ។ មីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមរបស់អ៊ីរ៉ង់ ដែលបានបាញ់សាកល្បងនោះ គឺជាមីស៊ីលប្រភេទ Shabaab-3 ដែលអាចកំទេចគោលដៅបានល្អបំផុត និងជាប្រភេទមីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានដែរ ៕...
ខ្ញុំនឹងយកប្រាក់ចំណេញ ៥%របស់ខ្ញុំចែករំលែកដល់ ជនក្រីក្រខ្វះខាត និង កុមារ

ខ្ញុំនឹងយកប្រាក់ចំណេញ ៥%របស់ខ្ញុំចែករំលែកដល់ ជនក្រីក្រខ្វះខាត និង កុមារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកភារម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ អ៊ី ស៊ី ស៊ី​(ECC) និងជាប្រធានក្លឹបពាណិជ្ជករកម្ពុជា រួមនិងសហការី បានយកទឹកប្រាក់៥២០ដុល្លារអាមេរិក និង២៤០០០០ រៀល ជូនដល់ក្មេងប្រុសម្នាក់ដែលមានជំងឺមហារីក កំពុងសម្រាកព្យាលបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម ។ តាមផេកហ្វេសប៊ុក របស់លោកភារម្យ វិចិត្រដារ៉ា បានបញ្ជាក់ថា «ខ្ញុំនិងយកប្រាក់ចំណេញ ៥%របស់ខ្ញុំចែករំលែកដល់ ជនក្រីក្រខ្វះខាត និង កុមារ »។ អរគុណ សប្បុរសជន ដែលបានរួចចំណែក តាមរយះ ខ្ញុំ ភិរម្យវិចិត្រដារ៉ា ដល់ក្រុមគ្រួសារ ក្មួយប្រុសឈ្មោះហ៊ត់ អាយុ១៦ឆ្នាំ ដែលកើជំងឺមហារីក ពិតជាខ្វះខាតសូម្បី តែលុយជិះម៉ូតូឌុបមកពេទ្យក៏គ្មានដែរ ខ្ញុំពិតជាសង្វែកពន់ពេក ។ នៅពេលទទួលអំណោយ ទឹកភ្នែកម្តាយបានស្រក់ពេលឃើញ ជំនួយ ទឹកប្រាក់ ៥២០ដុល្លារអាមេរិក និង ២៤០០០០រៀល រួមជាមួយទឹកត្រី ទឹក ស៊ីអុីវ មី ត្រីខ អង្ករ បាន មក ពី សប្បុរសជន ៕...
៥ខែដើមឆ្នាំ២០១៩កម្ពុជាទទួលបានទេសចរអន្តរជាតិជិត៣ លាននាក់កើន១១.៤%៦

៥ខែដើមឆ្នាំ២០១៩កម្ពុជាទទួលបានទេសចរអន្តរជាតិជិត៣ លាននាក់កើន១១.៤%៦

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ តាមរាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា រយៈពេល៥ខែ ឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៨៨៨,៤៦១នាក់ កើនឡើង ១១.៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨ ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិចូលតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបមានការធ្លាក់ចុះខ្លះ។ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាទាំងនោះ រួមមាន ចូលតាមផ្លូវអាកាសចំនួន,០១៨,៩៣៥នាក់ កើនឡើង ១៦.៩% ក្នុងនោះចូលតាមច្រកភ្នំពេញចំនួន ៩២៣, ៧៧១នាក់ កើនឡើង១៧.៦% តាមច្រកសៀមរាបចំនួន៨៤៦, ២៦៧នាក់ ថយចុះ ៤.៥% និងតាមច្រកកងកេងចំនួន ២៤៨, ៨៩៧នាក់ កើនឡើង ៣៤៤.៩%។ ភ្ញៀវមកតាមផ្លូវគោកចំនួន ៧៨៥,៧៧៤នាក់ ថយចុះ ១.១% ចូលតាមផ្លូវទឹកចំនួន៣,៧៥២នាក់ កើនឡើង ១៥.៤%។របាយការណ៍ក៏បានបញ្ជាក់អំពីស្ថិតិទេសចរអន្តរជាតិក្នុងខែឧសភា ឆ្នាំ២០១៩ មានចំនួន ៤៧២,៨៥២នាក់ កើនឡើង ១២.៨% បើធៀបនឹងខែឧសភា ឆ្នាំ២០១៨៕ សលើ...
លោក កៅ ថាច ធ្វើ​ជាសក្សី​​ក្នុងពិធី​ចុះកិច្ចព្រមព្រៀងផលិតកម្មដំណាំស្រូវតាមកិច្ចសន្យារវាងសហ​​​គមន៍​​​​​​កសិកម្មចំនួន១៦នៅខេត្តព្រៃវែង​​​

លោក កៅ ថាច ធ្វើ​ជាសក្សី​​ក្នុងពិធី​ចុះកិច្ចព្រមព្រៀងផលិតកម្មដំណាំស្រូវតាមកិច្ចសន្យារវាងសហ​​​គមន៍​​​​​​កសិកម្មចំនួន១៦នៅខេត្តព្រៃវែង​​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ កៅ ថាច និងសហការី បានចូលរួមជាសង្ខីភាពក្នុងពិធីចុះកិច្ចព្រមព្រៀងផលិតកម្មដំណាំស្រូវតាមកិច្ចសន្យា រវាងសហ​​​គមន៍​​​​​​កសិកម្មចំនួន១៦ ជាមួយរោងម៉ាស៊ីនកិនស្រូវ ឈុន ធំ លើការផលិតកម្មគ្រាប់ពូជស្រូវចំណីមពូជស្រូវសែនក្រអូប និងផ្ការំដូល លើផ្ទៃដី៧១៨ ហិកតា ដោយមានការជួយជ្រោមជ្រែងពីកម្មវិធីជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ (Rice SDP) និងគាំទ្រគម្រោង​​​​ដោយធនាគារអភិវឌ្ឍន៍ជនបទ(RDB)លើការផ្តល់ទុនកម្ចីដល់រោងម៉ាស៊ីនសម្រាប់ទិញពូជស្រូវពីសហគមន៍កសិកម្ម ។ អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បាន​​អបអរសាទរដល់បងប្អូនសហគមន៍ទាំង១៦ និងរោងម៉ាស៊ីនស្រូវឈុន ធំ ដែលសម្រេចបានដល់ការចុះកិច្ចព្រមព្រៀងកសិកម្មតាមកិច្ចសន្យាក្នុងការផលិតពូជស្រូវសុទ្ធសម្រាប់ផលិតអង្ករមានតំលៃលក់នៅទីផ្សារក្នុងស្រុក និងនៅបរទេស ដែលការណ៍នេះធានាបាននូវនិរន្តភាពទីផ្សារពូជស្រូវរបស់បងប្អូនកសិករ។ លោក ​​កៅ ថាច បានមានប្រសាសន៍​​ថា កន្លងមកក្នុ...
ប្រធានសាលាដំបូងនិង ព្រះរាជអាជ្ញាខេត្តតាកែវ ជំរុញឲ្យចៅក្រម ព្រះរាជអាជ្ញារងក្រឡាបញ្ជីត្រូវចាត់ការសំណុំរឿងឲ្យបានលឿន

ប្រធានសាលាដំបូងនិង ព្រះរាជអាជ្ញាខេត្តតាកែវ ជំរុញឲ្យចៅក្រម ព្រះរាជអាជ្ញារងក្រឡាបញ្ជីត្រូវចាត់ការសំណុំរឿងឲ្យបានលឿន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
តាកែវ៖ នៅក្នុងកិច្ចប្រជុំជាមួយឲ្យចៅក្រម ព្រះរាជអាជ្ញារង នឹងក្រឡាបញ្ជី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩ លោក អ៊ាក ផល្លា ប្រធានសាលាដំបូងនិងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានជំរុញដល់មន្រ្តីក្រោមឱវាទទាំងអស់ត្រូវ ពន្លឿនចាត់ការសំណុំរឿងឲ្យបានឆាប់រហ័សបំផុត ។ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាខេត្តតាកែវបានថ្លែងថា ព្រះរាជអាជ្ញារង ក្រឡាបញ្ជីនិងមន្រ្តីក្រោមឱវាទត្រូវយកចិត្តទុកដាក់ចំពោះសំណុំរឿងទាំងអស់ ជាពិសេសគឺសំណុំរឿង ដែលមានមនុស្សនៅជាប់ឃុំ ធ្វើយ៉ាងណាឲ្យសំណុំរឿងនេះទទួលបានការជំនុំជំរះក្តីឲ្យបានលឿន ប្រកបដោយុត្តិធម៌ តម្លាភាព និងបានចេញសាលក្រមឲ្យឆាប់រហ័ស។ លោកព្រះរាជអាជ្ញាបានស្នើឲ្យចៅក្រម ព្រះរាជអាជ្ញារង និងក្រឡាបញ្ជី ទាំងអស់ ដែលបំពេញការងារទៅលើវិស័យយុត្តិធម៌ ត្រូវធ្វើការផ្អែកទៅលើក្រមសិ៍លធម៌ វិជ្ជាជីវៈ ដើម្បីជាប្រយោជន៍អង្គភាពជាពិសេសជាប្រយោជន៍ប្រជាពលរដ្ឋទូទៅ ដោយប្រកាន់គោលជំហរ ...
មន្រ្តីសាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​ចុះ​ពិនិត្យ​ម្ហូបអាហារ​ និង​ទំនិញ​​ដែលដាក់​តាំង​ពិ​ពណ៌​ពាណិជ្ជកម្ម​ថៃ

មន្រ្តីសាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​ចុះ​ពិនិត្យ​ម្ហូបអាហារ​ និង​ទំនិញ​​ដែលដាក់​តាំង​ពិ​ពណ៌​ពាណិជ្ជកម្ម​ថៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ ស្វាយ​រៀង៖​ លោក​ ផឹង​ និល​ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ ចុះពិនិត្យ​ម្ហូបអាហារ​ និង​ទំនិញ​ដាក់តាំង​ពិ​ពណ៌​ពាណិជ្ជកម្ម​ថៃ​ នៅ​ក្នុង​ឱកាស​ការ​ប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​”​ទូក​នាគ​”​ នៅ​ទីតាំង​ទន្លេ​វ៉ៃ​គោ​ ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​ កាលពី​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៩​។​ ​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​បាន​ពិនិត្យ​លើ​ទូក​មក​ពី​បណ្តា​ខេត្ត​ចំនួន​៦​ ចូលរួម​ប្រកួត​ដណ្តើម​ជ័យ​លា​ភី​ពានរង្វាន់​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ នៅ​ថ្ងៃ​ទី​២៧​ នឹង​២៨​ ខែកក្កដា​ ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ ហើយ​ក៏​មានការ​តាំង​ពិ​ពណ៌​ទំនិញ​ពាណិជ្ជកម្ម​ខ្មែរ​ ថៃ​ ដែល​មាន​ទំនិញ​ជា​ច្រើន​ រួម​ទាំង​គ្រឿង​ ម្ហូបអាហារ​ជា​ច្រើន​មុខ​ លក់​សំរាប់​ពលរដ្ឋ​ហូប​នៅ​ក្នុង​ពិធី​នេះ​ផង​ដែរ​ ។​ ​លោក​ ផឹង​ និល​ បាន​ឲ្យ​ដឹង​ថា​:​ ចំពោះ​ការ​...
អាជ្ញាធរជាតិអប្បរា សម្រេចបិទជាបណ្តោះអាសន្នការធ្វើចរាចរណ៍​ឡើងភ្នំគូលែនក្រោយពីមាន​គ្រោះថ្នាក់មនុស្សស្លាប់​ 

អាជ្ញាធរជាតិអប្បរា សម្រេចបិទជាបណ្តោះអាសន្នការធ្វើចរាចរណ៍​ឡើងភ្នំគូលែនក្រោយពីមាន​គ្រោះថ្នាក់មនុស្សស្លាប់​ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ អាជ្ញាធរជាតិអប្បរា បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី២៥ ខែកក្កដានេះតទៅ ការធ្វើចរាចរណ៍ឡើងភ្នំគូលែនត្រូវបានបិទទាំង ស្រុងចាប់ពីចំណុចផ្លូវឡើងក្នុងស្រុកស្វាយលើរហូតដល់ភូមិតាពេញ។ការធ្វើចរាចរណ៍ឡើង វិញនឹងត្រូវជូនដំណឹង​រហូតដល់ផ្លូវឡើងភ្នំនេះស្ថាបនារួចរាល់។ យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអប្សារាចុះថ្ងៃទី២៤ ខែកក្កដា នេះបានបញ្ជាក់ថា   ក្រុមការងារបច្ចេកទេសចម្រុះដែលមានសមាសភាពមកពី សាលាខេត្តសៀម​រាប មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្ត សៀមរាប ក្រុមហ៊ុនទ្រី ភាព គ្រុប នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃ អាជ្ញាធរជាតិអប្សរា សាលាស្រុកស្វាយលើ បានសង្កេតឃើញថា មានផ្នែកមួយចំនួននៃផ្លូវ មិនទាន់មានសុវត្ថិភាពក្នុងការធ្វើចរាចរណ៍នៅឡើយទេ និងចំណែកទីតាំងមួយចំនួននៅមានគ្រាប់ក្រួសដែលអាចបណ្តាលឱ្យរថយន្តក្នុងស្ថានភាពចុះចំណោតងាយរអិល ចំណុចបត់កោង មួយចំនួនទៀតមានសភាពតូចចង្អៀត និង...
អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ស្នើរឲ្យមន្រ្តីជំនាញ ទប់ស្កាត់លើអាជីវកម្មទទួលបញ្ចាំ និងអាជីវកម្មខ្នាតតូច ដែលមិនមានច្បាប់

អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ស្នើរឲ្យមន្រ្តីជំនាញ ទប់ស្កាត់លើអាជីវកម្មទទួលបញ្ចាំ និងអាជីវកម្មខ្នាតតូច ដែលមិនមានច្បាប់

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ភ្នំពេញ៖ លោក ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សា លើការគ្រប់គ្រង និងដោះស្រាយរាល់បញ្ហាប្រឈមពាក់ព័ន្ធនឹងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគ ដោយអនុប្បទាន ខ្នាតតូច នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ។ លោក ម៉ី វ៉ាន់ បានបញ្ជាក់ថា បច្ចុប្បន្នទីផ្សារបញ្ចាំបានរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ ដូចនេះទាមទាឲ្យយើងដែលជាបញ្ញត្តិករ និងជាអាណាព្យាបាល ត្រូវតែគ្រប់ គ្រងឲ្យបានច្បាស់លាស់ ជាពិសេសត្រូវបម្រើសេវាសាធារណៈបានល្អប្រសើរ ដោយទុកប្រជាពលរដ្ឋគឺជាដៃគូ និងជាមិត្តភ័ក្រល្អផងដែរ ។ ដើម្បីអនុវត្តន៍ការងារនេះឲ្យមានតម្លាភាពលោកបានស្នើឲ្យអង្គប្រជុំឲ្យយកចិត្តទុកដាក់ ចំពោះអាជីវកម្មទាំងឡាយណាដែលមិនទាន់មានច្បាប់ត្រឹមត្រូវ និងត្រូវមានវិធានការបន្ទាន់ ដើម្បីទប់ស្កាត់លើបញ្ហានេះឲ្យមានប្រសិទ្ធភាព ជាពិសេស...
មីស៊ីលមួយគ្រាប់ដែលកូរ៉េខាងជើងសាកល្បងនៅថ្ងៃសុក្រនេះ ជាមីស៊ីលប្រភេទថ្មី

មីស៊ីលមួយគ្រាប់ដែលកូរ៉េខាងជើងសាកល្បងនៅថ្ងៃសុក្រនេះ ជាមីស៊ីលប្រភេទថ្មី

ព័ត៌មានទាន់ហេតុការណ៍
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូង បានលើកឡើងថា មីស៊ីលមួយគ្រាប់ក្នុងចំណោមពីរគ្រាប់ ដែលកូរ៉េខាងជើងបាញ់សាកល្បងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដានេះ គឺជាគ្រាប់មីស៊ីលប្រភេទថ្មី ។ មន្ត្រីដដែលបានបន្តថា គ្រាប់មីស៊ីលប្រភេទថ្មីដែលកូរ៉េខាងជើងបានបាញ់សាកល្បងកាលពីព្រឹកម៉ិញនេះ បានហោះហើរក្នុងរយៈចម្ងាយជាង៦៩០គីឡូម៉ែត្រ ស្មើរនឹង៤២៨ម៉ាយ ដែលជារយៈចម្ងាយឆ្ងាយ ។ ចំណែកមីស៊ីលមួយគ្រាប់ទៀត អាចជាមីស៊ីលរយៈចម្ងាយខ្លីធម្មតា ដោយសារមីស៊ីលនោះបានហោះហើរក្នុងរយៈចម្ងាយ៤៣០គីឡូម៉ែត្រ ស្មើនឹង២៦៧ម៉ាយ និងហោះហើរកម្ពស់៥០គីឡូម៉ែត្រ ស្មើនឹង៣០ម៉ាយ ៕...
លោកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លើកទឹកចិត្តសិស្សានុសិស្សថ្នាក់ទី១២ នៅស្រុកខ្សាច់កណ្តាល

លោកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ លើកទឹកចិត្តសិស្សានុសិស្សថ្នាក់ទី១២ នៅស្រុកខ្សាច់កណ្តាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្តាល៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោក ប៊ុន ថេង អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងសហការី បានអញ្ជើញចូលរួមសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រូវត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នៅវិទ្យាល័យហ៊ុន សែន ខ្សាច់កណ្តាល និងវិទ្យាល័យហ៊ុនសែន រ៉ូតា ខ្សាច់កណ្តាល សរុបចំនួន៥០៤ នាក់ និងលោកគ្រូ អ្នកគ្រូទទួលបន្ទុកបំប៉នសិស្សត្រៀមចំនួន២៨នាក់ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។ លោក កៅ ថាច បានផ្តល់អនុសាសន៍ល្អៗមួយចំនួនដល់សិស្សានុសិស្ស ឲ្យខិតខំរៀនសូត្រ ស្រាវជ្រាវនូវមេរៀន និងរូបមន្តសំខាន់ៗដែលបានរៀនរួចហើយដើម្បីត្រៀមខ្លួនប្រឡងយកសញ្ញាបត្រទុតិយភូមិនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។ ហើយបានណែនាំអំពីព័ត៍មានអាហារូបករណ៍របស់លោកអគ្គបណ្...