ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

កម្ពុជាចង់បានការពីវិនិយោគពីចិនថែមទៀតលើការកែច្នៃផលិតផលកសិកម្មដើម្បីពង្រីកការនាំចេញ

កម្ពុជាចង់បានការពីវិនិយោគពីចិនថែមទៀតលើការកែច្នៃផលិតផលកសិកម្មដើម្បីពង្រីកការនាំចេញ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា«កម្ពុជាចង់បានការវិនិយោគបន្ថែមពីប្រ ទេសចិនលើឧស្សាហកម្មកែច្នៃនិងវេចខ្ចប់ផលិតផលកសិកម្ម ដើម្បីធ្វើពិពិធកម្មការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដោយសារយើងមានកសិផលមិនទាន់កែច្នៃជាច្រើនដូចជាផ្លែស្វាយខេត្តកំពង់ស្ពឺ ផ្លែមៀនខេត្តប៉ៃលិន និងឈើហូបផ្លែជាច្រើនទៀត» ។ នៅក្នុងជំនួបពិភាក្សាជាមួយគណៈប្រតិភូចិន ដឹកនាំដោយ លោក លី អាន (Li An) ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន (ចប់អាណត្តិ)នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃពុធ ទី២៤ខែកក្កដា ឆ្នាំ២០១៩។ លោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា កិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញកសិផលទៅកាន់ទីផ្សារចិន តាមរយៈការចូលរួមព្រឹត្តិ ការណ៍ពិព័រណ៍នានានិងការបង្ហាញនៅតាមមជ្ឈមណ្ឌលពាណិជ្ជ កម្មកម្ពុជាស្ថិតក្នុងរដ្ឋធានី និងខេត្តចំនួន៥ នៃសាធារណរដ្ឋប្រជាមានិតចិន។ លោករដ្ឋមន្ត្រីបានស្នើភ...
រដ្ឋមន្ត្រីពាណិជ្ជវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-បេឡារុស

រដ្ឋមន្ត្រីពាណិជ្ជវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-បេឡារុស

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានសម្តែងមោទនភាព និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារ​ណ​​រដ្ឋបេឡារុសថាបានដើរតួនាទីយ៉ាងសំខាន់ដល់ការធ្វើពិពិធកម្មឱកាសការងារ និងកំណើនសេដ្ឋកិច្ចរបស់​ប្រទេសទាំងពីរ។ ការលើកឡើងរបស់លោករដ្ឋមន្ត្រីបានធ្វើឡើងជាអធិបតីភាពជាមួយ លោក ជេនណាឌី ស្វេឌ័រស្គី (Gennady Svidersky) អនុរដ្ឋមន្រ្តីទី១ នៃក្រសួងឧស្សាហកម្មបេឡារុស ក្នុងពិធីបើកកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា និងបេឡារុស ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និសីទនិងសណ្ឋាគារសុខាសៀមរាបកាលពីថ្ងៃទី២៦ខែកក្កដាឆ្នាំ២០១៩។ លោក រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា វឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងកិច្ចប្រឹងប្រែងសម្រួលវិនិយោគរបស់រាជរដ្ឋាភិបាលដែលបង្កើតបានជាកាលានុវត្តភាព...
លោក សោម សម្បត្តិ បង្រៀន​ក្រៅម៉ោង​ ដើម្បីរកថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ

លោក សោម សម្បត្តិ បង្រៀន​ក្រៅម៉ោង​ ដើម្បីរកថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក សោម សម្បត្តិ ស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុនខាំ-ផែន (ថ្នាំពណ៌ជាតិ)នៅ​​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានចូលរួមធ្វើបទបង្ហាញ អំពីការឆ្ពោះទៅកាន់ភាពជោគជ័យក្នុងជីវិត និងអាជីវកម្ម (MEGA SUCCESS) ដល់សហគ្រិន​វ័យក្មេងនៅកម្ពុជា​​ ដើម្បីប្រមូលថវិកាជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ។​​ លោ​កបានមានប្រសាសន៍បញ្ជាក់ថា ​​សិក្ខាសិលានេះ គឺ​​ក្នុងគោល​បំណងចូលឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីលើកកម្ពស់វិស័យធនធានមនុស្សនិងសុខាភិបាលនៅកម្ពុជា នៅសណ្ឋា​​គារ LBN Asian Hotel ខេត្ត​កំពង់ចាម ហើយ​កម្មពិធីនេះនិងបន្តទៅថ្ងៃស្អែកចំនួន០១ថ្ងៃទៀតគឺថ្ងៃទី២៨ខែកក្តដានេះ​​​។​​ បច្ចុប្បន្ន​លោក​ ​សោម សម្បត្តិ​ គឺ​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ថ្នាំ​ពណ៌​ជាតិ​ Cam-Paint ដែល​ជា​ក្រុមហ៊ុន​ផលិត​ថ្នាំ​ពណ៌​នៅ​ក្នុង​ស្រុក​ហើយក្រុមហ៊ុន​នេះ​អាច​ដណ្ដើម​បាន​​ចំណែក​​​ទីផ្សារ​ក្នុង​ស្រុក​​ប្រមាណ​​ ១៥% ​ ​​​​​​​ធៀ...
ក្រុមហ៊ុន Huawei ចិន សម្រេចកាត់បន្ថយបុគ្គលិក៦០០នាក់នៅសហរដ្ឋអាមេរិក

ក្រុមហ៊ុន Huawei ចិន សម្រេចកាត់បន្ថយបុគ្គលិក៦០០នាក់នៅសហរដ្ឋអាមេរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ប្រទេសចិន បានសម្រេចកាត់បន្ថយបុគ្គលិកប្រមាណ៦០០នាក់នៅសហរដ្ឋអាមេរិក ស្មើនឹង២ភាគ៣នៃបុគ្គលិកសរុបនៅក្នុងប្រទសមហាអំណាចមួយនេះ ដែលជាការកាត់បន្ថយបុគ្គលិកច្រើនបំផុតមិនធ្លាប់មាន ។ សេចក្តីសម្រេចក្នុងការកាត់បន្ថយបុគ្គលិកនេះ ត្រូវបានធ្វើឡើងក្រោយពីរដ្ឋាភិបាលអាមេរិក បានសម្រេចដាក់ក្រុមហ៊ុន Huawei រួមទាំងសាខាជាង៤០ សាខារបស់ក្រុមហ៊ុនបច្ចេក វិទ្យាចិនមួយនេះទៅក្នុងបញ្ជីខ្មៅ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ ។ អ្នកនាំពាក្យក្រុមហ៊ុន Huawei បានអោយដឹងថា ការកាត់បន្ថយបុគ្គលិកជាង៦០០នាក់នៅអាមេរិកនេះ ត្រូវបានធ្វើឡើងអោយស្របទៅតាមការកាត់បន្ថយប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ក្រោយពីមានគំនាបពីរដ្ឋាភិបាលអាមេរិក ៕...
គម្រោងAIMSជួយកសិករផលិតសូត្រមាសដើម្បីថែរក្សាអត្តសញ្ញាណជាតិនិងបង្កើនប្រាក់ចំណូលជូនស្ត្រីនៅជនបទ

គម្រោងAIMSជួយកសិករផលិតសូត្រមាសដើម្បីថែរក្សាអត្តសញ្ញាណជាតិនិងបង្កើនប្រាក់ចំណូលជូនស្ត្រីនៅជនបទ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(សៀមរាប)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា គោលបំណងសំខាន់របស់គម្រោង AIMS គឺដើម្បីជួយលើកកម្ពស់ជីវភាពប្រជាកសិករ និងកាត់បន្ថយភាពក្រីក្រ ហើយការដាក់បញ្ចូលសូត្រមាសឬសូត្រប្រណិត ជាផ្នែកមួយនៃគម្រោងនេះ គឺដើម្បីថែរក្សាអត្តសញ្ញាណជាតិនិងបង្កើនប្រាក់ចំណូលដល់ស្ត្រីនៅតាមតំបន់ជនបទ ប្រកបដោយនិរន្តរភាព។ ការលើកឡើងរបស់ លោករដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចសិប្បកម្មផលិតសូត្រ Golden Silk Pheach ដែលមានដាំដើមមន និងចិញ្ចឹមកូនដង្កូវនាងស្រាវយកសរសៃសូត្រ និងតម្បាញសូត្រស្ថិតនៅក្នុងស្រុកបន្ទាយស្រីខេត្តសៀមរា កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីតាមដានវឌ្ឍនភាពគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)។ លោករដ្ឋមន្ត្រីបានលើកទឹកចិត្តដល់ប្រជាកសិករទាំងអស់ឱ្យខិតខំថែរក្សាមុខរបរប្រពៃណីតម្បាញសូត្រ និងបានពន្យល់អំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម...
លោក វណ្ណ សុខហេង ជួបសម្តែងការគួរសមជាមួយលោក ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា

លោក វណ្ណ សុខហេង ជួបសម្តែងការគួរសមជាមួយលោក ឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោក វណ្ណ សុខហេង អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសី ហនុបានចូលជួបសម្តែងការគួរសមជាមួយអ្នកឧកញ គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានៅថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ២ ០១៩។ លោក វណ្ណ សុខហេង មានប្រសាសន៍ថា ថ្នាក់ដឹកនាំយើងនៃសភាពាណិជ្ជកម្មខេត្តព្រះសីហនុអាណត្តិទី២លើកទី២ ដឹកនាំដោយខ្ញុំជាប្រធាន រួមទាំងអនុប្រធាន សមាជិក សមាជិកា សភា ពាណិជ្ជកម្ម ចូលរួមសម្តែងការគួរសមជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានសភាពាណិជ្ជកម្មខេត្តផ្សេងៗទៀត រួមទាំងសមាជិក សមាជិកា។ លោកបានបន្ថែមថា ជំនួបនេះគឺ ដើម្បីពិភាក្សាពីបញ្ហាកង្វល់ផ្សេងៗរបស់វិស័យឯកជន ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង។...
ក្រសួងកសិកម្ម ៖ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូរស័ព្ទរាយការណ៍អំពីជំងឺប៉េស្តជ្រូកអាហ្រ្វិក

ក្រសួងកសិកម្ម ៖ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូរស័ព្ទរាយការណ៍អំពីជំងឺប៉េស្តជ្រូកអាហ្រ្វិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩​ បានចេញសេចក្តីជូនដំណឹងស្តីពីការ«ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូរស័ព្ទរាយការណ៍អំពីជំងឺប៉េស្តជ្រូកអាហ្រ្វិក»។ សូមអាននៅខ្លឹមសារដូចខាងក្រោម៖    
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យមើល ប្រព័ន្ធធារាសាស្រ្តអាងស្ទឹងជីនិត និងប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង ខេត្តកំពង់ធំ

រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យមើល ប្រព័ន្ធធារាសាស្រ្តអាងស្ទឹងជីនិត និងប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង ខេត្តកំពង់ធំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្រ្តីជំនាញ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩ បានចុះទៅពិនិត្យជាក់ស្តែងស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តអាងស្ទឹងជីនិត និងប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ។ ក្នុងពេលចុះពិនិត្យជាក់ស្តែង ឃើញថា ស្ថានភាពទឹកនៅតាមប្រព័ន្ធធារាសាស្រ្តខាងលើ មានលក្ខណៈប្រសើរ  សម្រាប់ការប្រើប្រាស់ និងការងារបង្កបង្កើនផល របស់ប្រជាកសិករ ដែលពឹងអាស្រ័យលើប្រភពទឹកក្នុងទីតាំងទាំងពីរនេះ ។ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានជម្រាបជូនលោករដ្ឋមន្រ្តីថា ប្រជាពលរដ្ឋរស់នៅក្នុងនិងក្បែរតំបន់ខាងលើ មានការសប្បាយចិត្តចំពោះស្ថានភាពទឹកបែបនេះសម្រាប់តម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។ លោករដ្ឋមន្រ្តី បានណែនាំដល់មន្ទីរ ត្រូវបន្តតាមដាន និងក្តាប់ស្ថានភាពទឹកក្នុងខេត្តឲ្យបានច្បាស់លាស់ ដើម្បីមានវិធ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបប្រធានមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Gilbert Houngbo ប្រធានអង្គការអង្គការ IFAD ។ លោក Gilbert Houngbo បានគោរពសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលបានផ្ដល់ឱកាសឲ្យប្រតិភូរបស់លោកបានចូលជួបសម្តែងការគួរសម និងដើម្បីស្វែងយល់អំពីស្ថានភាពវិស័យកសិកម្មនៅកម្ពុជាផងដែរ។ លោក Gilbert លោកធ្លាប់បានមកប្រទេសកម្ពុជាកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែពេលនេះ គឺបានឃើញកម្ពុជាមានការរីកចម្រើនខុសគ្នាប្លែកខ្លាំងមែនទែន ដែលធ្វើឱ្យលោកមានចំណាប់អារម្មណ៍និងគោរពនូវវីរភាពដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន យ៉ាងខ្លាំងជាទីបំផុត។ ក្នុងឱកាសនេះដែរ លោក Gilbert បានគោរពស្នើសុំ សម្ដេចតេជោ ដើម្បីស្វែងយល់អំពីស្ថានភាពនៃវិស័យកសិកម្មនៅកម្ពុជា ព្រោះស្អែកនេះលោកនឹងអញ្ជើញទៅខេត្តកណ្ដ...
ព្រះមហាក្សត្រយាងចុះសាកសួរសុខទុក្ខ និងចែកអំណោយនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

ព្រះមហាក្សត្រយាងចុះសាកសួរសុខទុក្ខ និងចែកអំណោយនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ស្ពឺ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានយាងចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិតានក​ ឃុំភក្កី​ ស្រុក​បរសេដ្ឋ​ ខេត្ត​កំពង់​ស្ពឺ។ នៅក្នុងឱកាសចុះជួបសាកសួរសុខទុក្ខនេះព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានព្រះរាជទានអំណោយជូនប្រជាកសិករក្រីក្រ ចំនួន ៤៤៤គ្រួសារ, សិស្សានុសិស្ស​ និងលោ​កគ្រូ​-អ្នក​គ្រូ ចំនួន ៣៧៩​នាក់​​ ៕     ...