ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ថា ក្រសួងពាណិជ្ជកម្មបានធ្វើកិច្ចការចំនួនពីរ ដើម្បីលើកស្ទួយវិស័យស្រូវអង្ករកម្ពុជា
(ភ្នំពេញ)៖ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការពង្រីកទីផ្សារអង្ករកម្ពុជា និងការរៀបចំបោះឆ្នោតជ្រើសរើសប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវ-អង្ករកម្ពុជា អាណត្តិទី៣ប្រកបដោយតម្លាភាព ដើម្បីដឹកនាំការអភិវឌ្ឍវិស័យស្រូវអង្ករជាតិ។
ការលើកឡើងរបស់បនាយករដ្ឋមន្ត្រីបានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាព ពិធីបិទមហាសន្និបាតប្រចាំឆ្នាំ២០១៩ របស់សហព័ន្ឋស្រូវអង្ករកម្ពុជា ដែលរៀបចំឡើងកាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមជាមួយមន្ត្រីជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា តំណាងវិស័យឯកជន និងប្រជាកសិករជាច្រើនរូប។
ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានកោតសរសើរ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី...








