ក្រុមហ៊ុន BYD កម្ពុជា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារក្នុងការអភិវឌ្ឍកម្លាំងពលកម្មលើជំនាញយានយន្តអគ្គិសនី (EV)
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក យៀក ឆឹងហ៊ុយ (Ye Chenghui) ប្រធានផ្នែកលក់នៃក្រុមហ៊ុន BYD (Cambodia) Co., Ltd. និងជានាយកផ្នែកលក់រថយន្តប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន BYD នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរយោបល់លើការបង្កើតឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញយានយន្តអគ្គិសនី (EV) ក្នុងទិសដៅបំពេញតម្រូវការទីផ្សារ និងចូលរួមថែរក្សាបរិស្ថាននៅកម្ពុជា ជាពិសេសក្នុងពេលមានវិបត្តិប្រេងឥន្ធនៈសកល។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍លោក យៀក ឆឹងហ៊ុយ និងសហការីយ៉ាងកក់ក្តៅ និងបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន BYD ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង អភិវឌ្ឍធនធានមនុស្ស និងផ្តល់ឱកាសការងារនៅកម្ពុជា តាមរយៈការនាំមកនូវបច្ចេកវិទ្យាថ្មីៗសម្រាប់វិ...








