លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារកំពុងទទួលបានផលចំណេញពីគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តមួយឆ្នាំៗរាប់ពាន់លានរៀល រួចក្លាយជាអ្នកមានលុយជាងឧកញ៉ាមួយចំនួនទៅទៀត
ព្រះវិហារៈ តាមប្រភពព័ត៌មានពីមន្ត្រីជំនាញសាលាព្រះវិហារ និងពលរដ្ឋនៅទីនោះ បានបញ្ជាក់ឱ្យដឹងថា លោក សំលាងទ្រី ប្រធានមន្ទីរសាធារណការ ខេត្តព្រះវិហារ កំពុងទទួលបានផលចំណេញពីគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត យ៉ាងក្រាស់ក្រែលក្នុងមួយឆ្នាំៗរាប់ពាន់លានរៀលធ្វើឱ្យគាត់ក្លាយជាអ្នកមានលុយជាងឧកញ៉ាស្រុកខ្មែរមួយចំនួនទៅទៀ ត។
ក៏ប៉ុន្តែករណីនេះត្រូវបានបដិសេធទាំងស្រុងតាមរយៈ លិខិតគ្មានលេខ គ្មានហត្ថលេខាកាលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរព្រះវិហារ។
បើតាមប្រភពព័ត៌មានបានលើកឡើងថា មានគម្រោងជាច្រើនដែល ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខែត្រ បានប្រគល់មកឱ្យ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរព្រះវិហារ ដែលជាអ្នកទទួលការសា ងសង់ ដូចជាការស្ថាបនាឬជុសជុលផ្លូវក្រួសក្រហម ស្ពាន និងថ្នល់ ជាដើមកាលពី ឆ្នាំ២០២២ និង ឆ្នាំ២០ ២៣ គឺទំនងជាពុំមានការដាក់ឲ្យដេញថ្លៃពីអង្គភាពលទ្ធកម្ម របស់ ក្រសួងសាធ...








