រដ្ឋមន្ត្រីក្រសួងការងារ ហេង សួរ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ“ខួបទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា
ភ្នំពេញ:លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២ ៣នេះ បានចូលរួមក្នុងពិធីអបអរសាទរ “ខួបទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ និងខួប ៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ” ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ឋឡើងនៅវិមានឈ្នះ ឈ្នះ ក្នុងរាជធានីភ្នំពេញ។
ប្រវត្តិសាស្រ្តកម្ពុជា បានញាំញីដោយសង្គ្រាមអស់ជាង៥00ឆ្នាំ ហើយត្រូវបានរកឃើញសន្តិភាពពេញ លេញឡើងវិញនៅឆ្នាំ១៩៩៨ ក្រោយពីមានការដឹកនាំរបស់នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេស៍ឯកអនុវត្តនយោបាយឈ្នះ ឈ្នះ នាំមកនូវសន្តិភាពជាតិ និងការឯកភាពជាតិពេញលេញ។
ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលការណ៍គ្រឹះ៣ ឬហៅថាការធានា ៣យ៉...








