សម្តេចធិបតី ហ៊ុន ម៉ាណែ ត្រូវបានជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា
ភ្នំពេញ: សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៤ អាណត្តិទី៥នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះបោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។
សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤នៅព្រឹកនេះ ក៏មានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនឥស្សរជននយោបាយចំនួន ២៣រូបផ្សេងទៀតជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្ស។
ឥស្សរជនទាំង២៣រូប រួមមាន៖ លោក វង សូត លោល ស៊ុន ចាន់ថុល លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លោក សាយ សំអាល់ អភិសន្តិបណ្ឌិត ស សុខា លោក ទៀ សីហា លោក កើត រិទ្ធ លោក សុខ ចិន្តាសោភា លោក វង្សី វិស្សុត កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង លោក ជីវ កេង លោល អ៊ុច បូររិទ្ធ លោល អូស្មាន ហាស្សាន់ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង លោល ម៉ៅ សុផាន់ លោកទៀ វិញ លោក សឹង សំណាង លោក ស ថេត អ្នកឧកញ៉ា លី យ៉ុងផាត់ លោកស្រី ជា សិរី ...








