ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សហរដ្ឋអាមេរិក បន្តកិច្ចសហការគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ

សហរដ្ឋអាមេរិក បន្តកិច្ចសហការគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ សហរដ្ឋអាមេរិកបានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការគាំទ្រដល់ភាគីកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។ ការបញ្ជាក់នេះធ្វើឡើងនាឱកាសដែល លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នៅទីស្តីការក្រសួង។ លោករដ្ឋមន្ត្រីបានថ្លែងអំណរសហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងាររបស់ខ្លួនដែលបានជួយកម្ពុជា ក៏ដូចជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ក៏ដូចជាកិច្ចសហប្រតិបត្តិការគ្រប់ទិដ្ឋភាពនាពេលកន្លងមក។ បន្ថែមពីនេះលោករដ្ឋមន្ត្រីបានជម្រាបអគ្គរដ្ឋទូតសហរដ្ឋអាមេរិកពីចក្ខុវិស័យរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងអាណត្តិទី៧នេះ ដែលក្រសួងផ្ទាល់ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់សម្រ...
ការបង្ក្រាបករណីសង្ស័យផលិតរឿងអាសអាភាសយប់មិញជាការអនុវត្តទិសដៅ២ចំណោមទិសដៅទាំង៦របស់ក្រសួងមហាផ្ទៃ!

ការបង្ក្រាបករណីសង្ស័យផលិតរឿងអាសអាភាសយប់មិញជាការអនុវត្តទិសដៅ២ចំណោមទិសដៅទាំង៦របស់ក្រសួងមហាផ្ទៃ!

សង្គម និងកម្សាន្ត
ភ្នំពេញ: កម្លាំងចម្រុះរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាបទីតាំងដែលសង្ស័យថា ផលិតរឿងអាសអាភាសកាលពីយ ប់មិញនេះ គឺជាការអនុវត្តទិសដៅ២រួមគ្នា ក្នុងចំណោមទិសដៅទាំង៦របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញដោយ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ទិសដៅទាំងពីរ ដែលប្រតិបត្តិការជាមួយគ្នាកាលពីយប់មិញនេះ រួមមាន ជាការបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទៅផង និងបទល្មើសក្នុងរង្វង់អំពើជួញដូរមនុស្សផង។ ឯទិសដៅទាំង៦ ដែលដាក់ចេញដោយ អភិសន្តិបណ្ឌិត ស សុខា ក្នុងអាណត្តិទី៧នេះ រួមមាន «១-បញ្ហាគ្រឿងញៀន។ ២-បញ្ហាចរាចរណ៍។ ៣-ករណីចោរកម្ម និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ។ ៤-ការបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ប្រភេទ។ ៥-ការគ្រប់គ្រងក្រុមក្មេងទំនើង និង៦-បញ្ហាតាមព្រំដែនទាំងគោកនិងទឹកជាប់ជាមួយប្រទេសជិតខាង។ សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះការទទួលខុសត្រូវលើភារកិច្ចប្រកដោយមនសិការវិជ្ជាជីវៈរបស់កម្លាំងចម្រុះអគ្គស្នងការដ្ឋាន...
គណបក្សនយោបាយចំនួន២៧ ផ្សេងទៀត ឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា

គណបក្សនយោបាយចំនួន២៧ ផ្សេងទៀត ឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២ ៣នេះបានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្ស​ប្រជាជន​កម្ពុជា ជាមួយបណ្ដាគណបក្សនយោបា យនៅកម្ពុជា ចំនួន២៧ផ្សេងទៀត ។​ពិធី​នេះ​ធ្វើ​ឡើង​នៅវិមាន៧ មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានី​ភ្នំពេញ​។ គណបក្សទាំង ២៨ រួមមាន ៖១- គណបក្សប្រជាជនកម្ពុជា ២- គណបក្សខ្មែររួបរួមជាតិ, ៣- គណបក្សពន្លឺថ្មី ៤- គណបក្សសញ្ជាតិកម្ពុជា ៥- គណបក្សខ្មែរក្រោក ៦- គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ៧- គណបក្សរស្មីខេមរា ៨- គណបក្សខ្មែរសាធារណរដ្ឋ ៩- គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច១០- គណបក្សយុវជនកម្ពុជា ១១- គណបក្សធម្មាធិបតេយ្យ ១២- គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ១៣- គណបក្សខ្មែរតែមួយ ១៤- គណបក្សឯកភាពជាតិខ្មែរ ១៥- គណបក្សកម្លាំងប្រជាធិបតេយ្យ ១៦- គណបក្សកសិករ ១៧- គណបក្សស្ត្រីដើម្បីស្ត្រី ១៨- គណបក្សប...
អាល្លឺម៉ង់បន្តគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេស

អាល្លឺម៉ង់បន្តគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេស

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ភាគីអាល្លឺម៉ង់បានបញ្ជាក់ពីការបន្តគាំទ្រដល់ភាគីកម្ពុជាលើកិច្ចសហប្រតិបត្តិការវិស័យការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ ក៏ដូចជាយុវជនកម្ពុជា។ ការអះអាងនេះធ្វើឡើងក្នុងឱកាស លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលជួបពិភាក្សាការងារជាមួយ លោក ស្តេហ្វិន ម៉េសសឺរឺរ (Stefan Messerer) ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។ នាជំនួបនោះ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីជំរុញនិងបង្កើនប្រសិទ្ធភាព និងបរិយាកាសកាន់តែប្រសើរនៅក្នុងវិស័យទាំងនេះ។ ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺ...
ក្រុមហ៊ុន Kyeryong Construction Industrial បានបញ្ជាក់ថា ក្រុមហ៊ុនការសាងសង់ទំនប់វារីអគ្គិសនី ដូនទ្រី ក្នុងខេត្តបាត់ដំបង ដែលក្រុមហ៊ុនកំពុងសាងសង់នោះគឺ មានគុណភាពនិងស្តង់ដារបច្ចេកទេស

ក្រុមហ៊ុន Kyeryong Construction Industrial បានបញ្ជាក់ថា ក្រុមហ៊ុនការសាងសង់ទំនប់វារីអគ្គិសនី ដូនទ្រី ក្នុងខេត្តបាត់ដំបង ដែលក្រុមហ៊ុនកំពុងសាងសង់នោះគឺ មានគុណភាពនិងស្តង់ដារបច្ចេកទេស

សង្គម និងកម្សាន្ត
ភ្មំពេញ: ក្រុមហ៊ុន Kyeryong Construction Industrial ដែលត្រូវបានចោទប្រកាន់ថាសាងសង់ទំនប់ Dontryនៅខេត្តបាត់ដំបងមិនមានគុណភាពនឹងបន្តពន្យារពេលរហូតដល់ឆ្នាំ 2025 »បានបញ្ចប់ប្រាប់សារព័ត៌មាន ដេលីខ្មែរ ថា ក្រុមហ៊ុនមិនបានធ្វើសកម្មភាពដូចការចោទប្រកាន់នោះទេហើយការសាងសង់ទំនប់វារីអគ្គិសនី ដូនទ្រី ក្នុងខេត្តបាត់ដំបង ដែលក្រុមហ៊ុនកំពុងសាងសង់មានគុណភាពនិងស្តង់ដារបច្ចេក ទេស។ ដើម្បីជ្រាបច្បាស់សូមអានសេចក្តីបំភ្លឺទាំងស្រុង ដែលសារព័ត៌មាន ដេលីខ្មែរ ទទួលបាននៅថ្ងៃទី២៤ខែតុលានេះ នូវខ្លឹមសារដើមដូចខាងក្រោម:...
តើកម្មវិធីគោលនយោបាយអាទិភាព៦ចំណុចនៃយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិទី៧មានអ្វីខ្លះ?

តើកម្មវិធីគោលនយោបាយអាទិភាព៦ចំណុចនៃយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិទី៧មានអ្វីខ្លះ?

សង្គម និងកម្សាន្ត
ភ្នំពេញ៖ កម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុចរបស់រាជរដ្ឋាភិបាលសម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣នេះ រួមមាន៖ កម្មវិធីទី១. ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល ដោយចាប់ផ្តើមពី (១). ការផ្តល់សេវាថែទាំសុខភាពជូនគ្រួសារងាយរងហានិភ័យប្រមាណជាង ៤៥ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១.៥ លាននាក់ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល (២). ការពង្រីករបបថែទាំសុខភាពរបស់ ប.ស.ស ទាំងសម្រាប់កម្មករ-និយោជិត និងសម្រាប់មន្ត្រីសាធារណៈដែលគ្របដណ្តប់បន្ថែមដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុកប្រមាណជាង ៣លាននាក់ តាមគោលការណ៍ស្ម័គ្រចិត្ត។ ជាសរុប គម្រោងទាំងពីរនេះ នឹងធ្វើឱ្យប្រជាជនប្រមាណ ៧,៤ លាននាក់ មានលទ្ធភាពទទួលបាននូវរបបសន្តិសុខសង្គមផ្នែកសេវាថែទាំងសុខភាព។ កម្មវិធីទី២. ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដែលមានចំនួនប្រមាណ...
បង្ក្រាបបទល្មើសចលនាសត្វនិង​​បាន​ឃាត់រថយន្ត១គ្រឿង ម៉ាកSSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥កៅអី

បង្ក្រាបបទល្មើសចលនាសត្វនិង​​បាន​ឃាត់រថយន្ត១គ្រឿង ម៉ាកSSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥កៅអី

សង្គម និងកម្សាន្ត
តាកែវ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នៅវេលាម៉ោង៩ និង២០នាទីព្រឹកនាថ្ងៃទី២១ ខែតុលាឆ្នាំ ២០២៣នេះ បាន​ឃាត់រថយន្ត១គ្រឿង ម៉ាកSSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥កៅអី ស្លាកលេខភ្នំពេញ២AH-7954 ពណ៌សម្បកឪឡឹក ដឹកស៊ុតមាន់ ចំនួន៩,០០០គ្រាប់ និងស៊ុតទា ចំនួន២៣,១០០គ្រាប់។ បទល្មើសនេះ បាន​​ដឹកចេញមកពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ចូលមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ (តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកស៊ុតមាន់និងទា)ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារ បានឃាត់ចាប់រថយន្តដឹកស៊ុតនេះ នៅជិតរង្វង់មូលគួរស្រូវ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចនាំយកវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។...
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ​ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យ​អនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ​ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យ​អនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅ​ទី២៤​ ខែតុលា ឆ្នាំ២០២៣នេះបាន​ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ​ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យ​អនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីក វិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ»។ មន្ទីរពេទ្យ «តេជោសន្តិភាព» គឺជាមន្ទីពេទ្យដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយក្រុមហ៊ុន ស៊ីជេអ៉ីស៊ី CJEC co,Ltd សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ នៅលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ជាប់វិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិនេះ មានគ្រែសរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ ក្នុងនោះគ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩,២៤៤គ្រែ គ...
រដ្ឋមន្រ្តីក្រសួងការងារ និងមន្រ្តីរាជការ​​បានបន្តចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងច្រៀងបទពង្សាវតាខ្មែរ នៅដើមសប្តាហ៍ទី៤ នៃខែតុលា។

រដ្ឋមន្រ្តីក្រសួងការងារ និងមន្រ្តីរាជការ​​បានបន្តចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងច្រៀងបទពង្សាវតាខ្មែរ នៅដើមសប្តាហ៍ទី៤ នៃខែតុលា។

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ​ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣បានបន្តចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងច្រៀងបទពង្សាវតាខ្មែរ នៅដើមសប្តាហ៍ទី៤ នៃខែតុលា។ ឆ្លៀតក្នុងឱកាសនោះ លោក​​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអបអរសាទរខួបទី ៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលត្រូវបានផ្ដួចផ្ដើមឡើងដោយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីឆ្នាំ១៩៩១។ ទន្ទឹមនឹងនោះ លោក​​រដ្ឋមន្ត្រីបានពាំនាំនូវដំណឹងដ៏រីករាយជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ក្នុងឱកាសដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានពានរង្វាន់ «កិច្ចសហប្រតិបត្តិល្អក្នុងការកសាងសមត្ថភាពគ្រូបង្គោល និងអភិវឌ្ឍន៍ផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET)» ពីវិទ្យាស្ថានអប់រំបណ្ដុះបណ្...
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២៣ តុលា១៩៩១ មហារដ្ឋបុរសមួយអង្គ និងមួយរូបពួនជ្រំ និងដឹកនាំកម្ពុជាដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២៣ តុលា១៩៩១ មហារដ្ឋបុរសមួយអង្គ និងមួយរូបពួនជ្រំ និងដឹកនាំកម្ពុជាដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិ

សង្គម និងកម្សាន្ត
ភ្នំពេញ: នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គមតេលេក្រាម បានគូសបញ្ជាកថា «២៣ តុលា ១៩៩១ - ២៣ តុលា ២០២៣មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពួនជ្រំ និងដឹកនាំកម្ពុជា ដោយ កិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ»។ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានបន្ថែមថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម។ ថ្ងៃទី២ ៣ ខែតុលា ឆ្នាំ២០២៣នេះ គឺខួបទី ៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះម ហាក្សត្របានរម្លឹកថា ថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៣នេះ គឺជាខួប ៣២ឆ្នាំ (២៣ តុលា ១៩៩១-...