សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំពិព័រណ៍ បង្ហាញអំពីវត្ថុសិល្បៈចំនួន៣ប្រភេទ រយៈពេលមួយឆ្នាំ
ភ្នំពេញ៖ ចាប់ពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៤ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំតាំងពិព័រណ៍ បង្ហាញអំពីកុលាលភាជន៍ និងវត្ថុសិល្បៈជាច្រើនប្រភេទ ដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរប្រគល់ជូន សារមន្ទីរ ដើម្បីបង្ហាញ ដល់សាធារណជនចូលទស្សនា សិក្សាស្វែងយល់ រយៈពេលមួយឆ្នាំពេញ។
លោក ខួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា ក្រោយពេលទទួលបានការបរិច្ចាគពីប្រជាពលរដ្ឋ មកថែរក្សា និងអភិរក្ស សារមន្ទីរនឹងពិព័រណ៍ដែលចាប់ផ្តើមនាដើមខែកក្កដា ខាងមុខនេះ នឹងធ្វើការបង្ហាញ កុលាលភាជន៍ ចំនួន១៦ ដែលជាប្រភេទកុលាលភាជន៍រឹង មានស្រទាប់រលោងពណ៌ត្នោត និងពណ៌បៃតង ដោយភាជន៍ទាំងនេះត្រូវគេដុតក្នុងឡ កំដៅចន្លោះពី១,០០០ទៅ១,២០០អង្សាសេ។
ភាជន៍ទាំង១៦នេះ មានប្រភពមកពីភូមិចំនួន៨ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។លោកបន្តថា ក្រៅពីកុលាលភាជន៍ និងវត្ថុសិល្បៈមួយចំនួនស្ថិតនៅសម័យបុរេប្រវត្តិសាស្ត...








