ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សម្ដេចតេជោ អំពាវនាកម្មករ កម្មការិនី និងប្រជាពលរដ្ឋរួមគាំទ្រការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជាធ្វើម្ចាស់ផ្ទះ

សម្ដេចតេជោ អំពាវនាកម្មករ កម្មការិនី និងប្រជាពលរដ្ឋរួមគាំទ្រការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជាធ្វើម្ចាស់ផ្ទះ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់កម្មករ កម្មការិនី និងប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រនូវព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយនិងធ្វើពិធីបើកព្រឹត្តិការណ៍កីឡានេះនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវបែបនេះក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត​សរុបចំនួន ១៩,០០០នាក់​ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ។នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «នៅយល់តែ៨ថ្ងៃទៀតទេក្មួយៗ អាស៊ានប៉ារ៉ាហ្គេម គឺការប្រកួតកីឡាជនពិការនឹងមកដល់ ក្មួយៗទាំងឡាយត្រូវផ្តល់ការគាំទ្រ លើកទឹកចិត្តឲ្យកីឡាជនពិការរបស់យើង មិនខុសពីកីឡាដែលមានកាយសម្បទាល្អនោះទេ។ ចំណុចនេះត្រូវរៀបចំលិខិតឲ្យមកក្រសួងការងារចែកឲ្យកម្មករ ព្រោះយើងបើក និងបិទអត់មានអ្វីខុសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមទេ»។​ សម្តេចតេជោ  ...
ឧកញ៉ា ឡូវ ហ៊ឹង  ប្រកាសគាំទ្រការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញបានបដិសេធចោលបណ្តឹងគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ

ឧកញ៉ា ឡូវ ហ៊ឹង  ប្រកាសគាំទ្រការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញបានបដិសេធចោលបណ្តឹងគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ

សង្គម និងកម្សាន្ត
  ភ្នំពេញ៖  លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រក្សាសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ណាល់ សុខអៀន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣  បានចេញសារប្រកាសគាំទ្រចំពោះការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការបដិសេធ ចោលបណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ។ លោកឧកញ៉ាបានលើកឡើងថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺបង្ហាញអំពីភាពត្រឹមត្រូវនៃការអនុវត្តច្បាប់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់សំខាន់ចំនួនពីរ៖ ទី១-គោលការណ៍នៃការបកស្រាយច្បាប់ ដោយម៉ឺងម៉ាត់ដែលជាមូលដ្ឋានគ្រឹះនៃការអនុវត្តឱ្យបានត្រឹមត្រូវ (ច្បាប់ គឺជាច្បាប់ ហើយច្បាប់ ត្រូវតែអនុវត្តដោយម៉ឺងម៉ាត់) ។ ទី២-គោលការណ៍ស្មើភាពគ្នារវាងគ្រប់គណបក្សនយោបាយ និងគណបក្សនយោបាយចំពោះមុខច្បាប់។ ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានបង្ហាញយ៉ាងច្បាស់ថា ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ត្រូវដើរទន្ទឹមគ្នានឹងនីតិរដ្ឋ ដែលជាគ្រឹះសម្រាប់ធានាដល់ស...
សម្តេចតេជោ ស្នើបុរសម្នាក់មានប្រពន្ធ ជាកម្មការិនីរោងចក្រកូន៣នាក់ ហើយគ្រោងរៀបការប្រពន្ធថ្មីត្រឡប់ឲ្យមកវិញ

សម្តេចតេជោ ស្នើបុរសម្នាក់មានប្រពន្ធ ជាកម្មការិនីរោងចក្រកូន៣នាក់ ហើយគ្រោងរៀបការប្រពន្ធថ្មីត្រឡប់ឲ្យមកវិញ

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ដោយមានក្តីអាណិតអាសូរដល់ស្រ្តីជាកម្មការិនីរោងចក្រម្នាក់ មានកូនក្នុងបន្ទុកចំនួន៣នាក់ ខណៈកូនទី៣មានត្រឹមអាយុ៣ខែ ហើយប្តីគ្រោងទៅរៀបការប្រពន្ធថ្មី ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យបុរសជាប្តីនោះត្រឡប់មករកប្រពន្ធកូនវិញមក ព្រោះគ្មានអ្នកណាល្អក្រៅពីប្រពន្ធខ្លួនឯងឡើយ។ សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍បែបនេះ ក្នុងពិធីជួបជាមួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ។ សម្តេចបានជួបផ្ទាល់ជាមួយក្រុមការិនី ក្នុងនោះបានសួរសុខទុក្ខ ហើយក៏បានជួបស្រ្តីម្នាក់មានកូន៣នាក់ហើយកូនតូចត្រឹម៣ខែ ។ ស្រ្តីនោះក៏បានប្រាប់សម្តេចថា ប្តីខ្លួនបានចុះចាកចោលប្រពន្ធទៅរៀបការជាមួយស្រីថ្មី។ បើតាមសម្តេចប្តីស្រ្តីរូបនោះ នឹងត្រូវរៀបការជាមួយប្រពន្ធថ្មីនាថ្ងៃ១ មិថុនា ខាងមុខ ។ សម្តេចបានអំពាវនាវឲ្យបុរសជាប្តីបែរត្រឡប់មកជានាជាមួយប្រពន្ធកូនវិញមក ។ សម្តេចសង្ឃឹមថា...
សម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតស្រូវ​​ ឈិត​ ប៊ុនថន​ ខេត្តព្រៃវែង​ 

សម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតស្រូវ​​ ឈិត​ ប៊ុនថន​ ខេត្តព្រៃវែង​ 

សង្គម និងកម្សាន្ត
ព្រៃវែងៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត​ ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួម​កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតស្រូវ​​ ឈិត​ ប៊ុនថន​ ខេត្តព្រៃវែង​។ ការដាក់សម្ពោធឃ្លាំងស្តុកស្រូវ និងឡសម្ងួតនេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់វិស័យស្រូវ-អង្ករកម្ពុជា។ ឃ្លាំងស្តុកស្រូវ និងឡសម្ងួតនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូល ទិញស្រូវពីប្រជាកសិករក្នុងខេត្តព្រៃវែង សំដៅចូលរួមរក្សាស្ថិរភាពតម្លៃស្រូវ ជាពិសេសក្នុងរដូវប្រមូលផល។ មានប្រសាសន៍ក្នុឱកាសនេះ លោកបណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តឲ្យប្រជាកសិករ ប្រែក្លាយខ្លួនពីប្រជាកសិករធម្មតា ទៅជាប្រជាកសិករសហគ្រិន ព្រមទាំងទទួ...
សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន

សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន

សង្គម និងកម្សាន្ត
ភ្នំពេញ៖ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបដិសេធចោលពាក្សបណ្តឹងតវ៉ារបស់ គណបក្សភ្លើងទៀន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ រួចមក។​ នៅថ្ងៃដដែលគណបក្សភ្លើងទៀន ក៏បានចេញសេចក្តីថ្លែងការណ៏ សម្តែងការសោក ស្តាយ ទៅនិងការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ ។   ខាងក្រោមនេះជាសេចក្តីថ្លែងការណ៏របស់គណបក្សភ្លើងទៀន !  ...
អគ្គនាយកដ្ឋាន ក.ប.ប. បានបង្ហាញឆន្ទ:រៀបចំលិខិតបទដ្ឋានគតិយុត្តមួយដែលកំណត់អាយុអប្បរបរមាក្នុងការទិញគ្រឿងស្រវឹង ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ

អគ្គនាយកដ្ឋាន ក.ប.ប. បានបង្ហាញឆន្ទ:រៀបចំលិខិតបទដ្ឋានគតិយុត្តមួយដែលកំណត់អាយុអប្បរបរមាក្នុងការទិញគ្រឿងស្រវឹង ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ

សង្គម និងកម្សាន្ត
ភ្នំពេញ:  លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣បាន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបច្ចេកទេសស្តីពី “ការផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ និងកិច្ចពិភាក្សាលើការកំណត់អាយុស្របច្បាប់អប្បរមាដែលអាចទិញគ្រឿងស្រវឹងបាននៅកម្ពុជា” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ សិក្ខាសាលាបច្ចេកទេសនេះ បានដើរតួជាវេទិកាមួយក្នុងការបង្កើតការសន្ទនារវាងភាគីពាក់ព័ន្ធនានាទាក់ទងនឹងការរៀបចំលិខិតបទដ្ឋានគតិយុត្តដែលកម្រិតអាយុសមស្របមួយក្នុងការទិញគ្រឿងស្រវឹងក្នុងប្រទេសកម្ពុជា និងដើម្បីកំណត់វិធីសាស្រ្តសក្តា នុពលដើម្បីការពារយុវជនមិនទាន់គ្រប់អាយុពីការទិញគ្រឿងស្រវឹង ក្នុងខណៈពេលដែលច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងមិនទាន់ត្រូវបានអនុម័ត និងអនុវត្តជាផ្លូវការនៅឡើយ។ ថ្លែងក្នុងពិធិបើកនៃសិក្ខាសាលា ឯកឧត្តម ផាន អូន បានលើកឡើងថា “បញ្ហាជាច្រើនបានលេចចេញឡើងតាមរយៈការ...
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសង្រ្គោះអាយុជីវិតមនុស្សរាប់លាននាក់ និងផ្តល់ដីសុវត្ថិភាពរាប់ម៉ឺនហិកតា តាមរយៈការងារបោសសម្អាតមីន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសង្រ្គោះអាយុជីវិតមនុស្សរាប់លាននាក់ និងផ្តល់ដីសុវត្ថិភាពរាប់ម៉ឺនហិកតា តាមរយៈការងារបោសសម្អាតមីន

សង្គម និងកម្សាន្ត
  ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសង្រ្គោះអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ និងផ្តល់ដីសុវត្ថិភាពរាប់ម៉ឺនហិកតា តាមរយៈការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។ លោកទេសរដ្ឋមន្រ្តី បានឲ្យដឹងបែបនេះ ក្នុងពិធីបើកយុទ្ធនាការអប់រំ អំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅឃុំត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ ។ លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា កម្ពុជា ក្រោមការដឹកនាំប្រកបដោយឆន្ទះមុះមុតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានយ៉ាងច្រើនសន្ធឹកសន្ធាប ចូលរួមសង្រ្គោះអាយុជីវិតរបស់ប្រជាជនកម្ពុជា នៅគ្រប់ទិសទីរាប់លាននាក់ និងផ្តល់ដីសុវត្ថិភាពរាប់ម៉ឺនហិកតា សម្រាប់កសាងភូមិឋាននិងបង្កបង្កើនផល ព្រមទាំងបានរកឃើញន...

បុណ្យចម្រើនជន្មាយុ ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា 

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សមាជិកសមាជិការដ្ឋសភា បុត្រាបុត្រី ចៅប្រុសស្រី រួមនឹងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា និងមន្រ្តីរាជការ បានរៀបចំពិធីបុណ្យចម្រើនជន្មាយុគម្រប់ ៨៩ ឈានចូល ៩០ឆ្នាំ ជូនសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា តាមគន្លងព្រះពុទ្ធសាសនា និងទំនៀបទម្លាប់។ ពិធីបុណ្យនេះប្រារព្ធធ្វើនៅគេហដ្ឋានរបស់សម្តេចនារាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវសេចក្តីគោរព យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ដែលជានិច្ចកាល តែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសដឹកនាំស្ថាប័នរដ្ឋសភា សម្រាប់នីតិកាលទី៦ និងនីតិកាល បន្តបន្ទាប់ និងរួមចំណែកពង្រឹងលទ្ធិប្រជាធិបតិយ្យសេរីពហុបក្ស ការអភិវឌ្ឍ សុខសន្តិភាព និងភាពសម្បូររុងរឿង៕   ...
ក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធចោលពាក្យបណ្ដឹងចំនួនពីរ របស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ

ក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធចោលពាក្យបណ្ដឹងចំនួនពីរ របស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចបដិសេធចោលនូវពាក្យបណ្ដឹងចំនួនពីរ របស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរចំពោះពាក្យបណ្តឹងតវ៉ាដែលប្តឹងជំទាស់នឹងការសម្រេចរបស់ គ.ជ.ប  ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាធម្មនុញ្ញ​នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣  ។ សូមអានសេចក្តីប្រកាសដូចខាងក្រោម ៖  ...
វិស័យដឹកជញ្ជូន ដើរតួជាគន្លឹះក្នុងការបង្កើតឱ្យមានចីរភាពសេដ្ឋកិច្ច

វិស័យដឹកជញ្ជូន ដើរតួជាគន្លឹះក្នុងការបង្កើតឱ្យមានចីរភាពសេដ្ឋកិច្ច

សង្គម និងកម្សាន្ត
អាល្លឺម៉ង់៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមកិច្ចប្រជុំកំពូល នៃវេទិកាដឹកជញ្ជូនអន្តរជាតិ International Transport Forum 2023 Summit (ITF-2023 Summit) នៅទីក្រុង Leipzig (ឡាពហ្សិក) ប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។ នៅក្នុងកិច្ចប្រជុំពេញនេះ រដ្ឋមន្រ្តីដឹកជញ្ជូននៃចក្រភពអង់គ្លេស លោក Mark Harper និងជាប្រធានវិលជុំ ឆ្នាំ២០២៣ របស់ ITF បានលើកឡើងថា វិស័យដឹកជញ្ជូនគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយការអភិវឌ្ឍវិស័យដឹកជញ្ជូនបៃតង (Green Transport) ក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារបរិស្ថាន បង្កើតឱកាសការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព។ អគ្គលេខាធិការវេទិកាដឹកជញ្ជូនអន្តរជាតិ ITF លោក Young Tae Kim បានលើកឡើងថា តាមការព្យាករណ៍វិស័យដឹកជញ្ជូនឆ្នាំ២០២៣ ដោយ ITF (Transport Outlook 2023) តម្រូវការ...