ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

«ខ្មែរជួយខ្មែរ!» ក្រសួងការងារ បន្តផ្តល់ឱកាសការងារជិត ៣ពាន់កន្លែង ជូនដល់ដៃប្រជាជនក្នុងមូលដ្ឋានស្រុកកំរៀង ខេត្តបាត់ដំបង

«ខ្មែរជួយខ្មែរ!» ក្រសួងការងារ បន្តផ្តល់ឱកាសការងារជិត ៣ពាន់កន្លែង ជូនដល់ដៃប្រជាជនក្នុងមូលដ្ឋានស្រុកកំរៀង ខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(បាត់ដំបង)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅរបស់ប្រជាជន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅដល់កៀកមូលដ្ឋានក្នុងស្រុកកំរៀង ខេត្តបាត់ដំបង តាមរយៈការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងបរិវេណវិទ្យាល័យកំរៀង។ វេទិកានេះបានក្លាយជាស្ពានចម្លងដ៏សំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករត្រឡប់មកពីក្រៅប្រទេស និងអ្នកស្វែងរកការងារធ្វើ ក្នុងការទទួលបានឱកាសការងារក្នុងស្រុកជិត ៣ ០០០ កន្លែងភ្លាមៗ។ វេទិកាការងារដែលរៀបចំឡើងជាទៀងទាត់រៀងរាល់ចុងសប្តាហ៍ក្រោមប្រធានបទ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» គឺជាយន្តការប្រកបដោយប្រសិទ្ធភាពខ្ពស់របស់ក្រសួង ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន ខណៈដែលបច្ចុប្បន្នមានឱកាសការងារក្នុងស្រុកសរុបដល់ទៅ ៨៣ ៧៤៣ កន្លែង កំពុងរង...
លោក រស់ ភឿន មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនសំ​យ៉ោង រងការចោទថា   កំពុងបើកដៃក្រុម​ឈ្មួញ​ដឹក​ទំនិញ​ដឹកជញ្ជូនបន្លែ ត្រី សាច់ ចេញពីវៀតណាមមកចូលខ្មែរយ៉ាងគំហុក

លោក រស់ ភឿន មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនសំ​យ៉ោង រងការចោទថា កំពុងបើកដៃក្រុម​ឈ្មួញ​ដឹក​ទំនិញ​ដឹកជញ្ជូនបន្លែ ត្រី សាច់ ចេញពីវៀតណាមមកចូលខ្មែរយ៉ាងគំហុក

សង្គម និងកម្សាន្ត
ស្វាយរៀង÷ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទ៌ បានបញ្ជាក់ថា ឈ្មួញតូចធំសម្រុកដឹកជញ្ជូន បន្លែ ផ្លែឈើ ត្រីសាច់តាមរថយន្តសាន់យ៉ុងនិងតាមរម៉កម៉ូតូយ៉ាងគំហុករាល់ថ្ងៃ រីឯលោក រស់ ភឿន មេប៉ុស្តិ៍​នគ​បាល​ការពារ​ព្រំដែន​ច្រករបៀង​សំ​យ៉ោង មិន​ទាន់​ទប់ស្កាត់​ឲ្យបាន​ត្រឹមត្រូវ​នោះទេ​។​ ក្រុមឈ្មួញក្នុងខេត្តស្វាយរៀងសម្រុក​ដឹកជញ្ជូន​ ទំនិញ​គេច​ពន្ធ​ឆ្លងដែន​ទៅ​វៀតណាម​ និងបន្លែ ផ្លែឈើ ត្រី សាច់ ចេញពីវៀតណាម ចូលមកខ្មែរ យ៉ាងរលូនចូលតាមច្រករបៀងការពារព្រំដែនសំ​យ៉ោងពេញបន្ទុក នៅ​ភូមិ​សំ​យ៉ោង ឃុំ​សំ​យ៉ោងស្រុក​កំពង់រោទ៌ខេត្ត​ស្វាយរៀងរីឯ​លោក រស់ ភឿន មេ​ប៉ុស្តិ៍​ជាអ្នកបេីកភ្លើង​ខៀវទេីប​ពួក​ឈ្មួញ​ហ៊ាន​ធ្វេី​អ្វីៗតាមអំពើចិត្ត។ នៅថ្ងៃទី២៧ខែកុម្ភ:ឆ្នាំ២០២៦នេះ សារព័ត៌មាន ដេលីខ្មែរ មិនអាចសុំការបំភ្លឺបានទេ។ក្រុមពលរដ្ឋលើកឡើងថា ​ហេតុ​នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ឯកឧត្ដម ប៉េង ពោធិ៍​សា អភិបាលខេត...
លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា ប្រធានស្តីទីនៃសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦

លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា ប្រធានស្តីទីនៃសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា ប្រធានស្តីទីនៃសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កម្មវិធៅនេះរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃសុក្រទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។...
សមាគមបណ្តាញកសិករតេជោ ជួបប្រជុំសមាជិក ក្រុមការងារចំពោះកិច្ចក្នុងវិស័យចញ្ចឹមសត្វផ្នែកគោ

សមាគមបណ្តាញកសិករតេជោ ជួបប្រជុំសមាជិក ក្រុមការងារចំពោះកិច្ចក្នុងវិស័យចញ្ចឹមសត្វផ្នែកគោ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានដឹកកិច្ចប្រជុំសមាជិកក្រុមការងារចំពោះកិច្ចក្នុងវិស័យចញ្ចឹមសត្វផ្នែកគោនៃសមាគមបណ្តាញកសិករតេជោ លើកទី២ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិភាក្សា និងរៀបចំយុទ្ធសាស្ត្រក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ចំពោះវិស័យចិញ្ចឹមសត្វផ្នែកគោក្នុងប្រទេសកម្ពុជា។ នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី ប្រធាន និងអនុប្រធាន ក្រុមការងារចំពោះកិច្ចក្នុងវិស័យចិញ្ចឹមសត្វផ្នែកគោ ព្រមទាំងសមាជិកសមាជិកា សរុបប្រមាណ ១២ នាក់។ ថ្លែងក្នុងកិច្ចប្រជុំនោះ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានមានប្រសាសន៍ពេញចិត្តចំពោះវឌ្ឍនភាពការងាររបស់ក្រុមការងារចំពោះកិច្ចក្នុងវិស័យចិញ្ចឹមសត្វផ្នែកគោរបស់សមាគមបណ្តាញកសិករតេជោ។ ជាមួយគ្នានេះផងដែរ លោកបណ្ឌិត កៅ ថាច បានណែនាំក្រុមការងារចំពោះកិច្ចនេះ រៀបចំពង្រឹងរចនាសម្ព័ន្ធ និងរៀបចំផែនការសកម្មភាពសម្រាប់...
លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា ចូលរួមពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១១ ក្រោមប្រធានបទ “រួមគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស និងគ្មានអំពើឆបោកតាមអនឡាញ”

លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា ចូលរួមពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១១ ក្រោមប្រធានបទ “រួមគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស និងគ្មានអំពើឆបោកតាមអនឡាញ”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:លោកជំទាវឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា ប្រធានស្ដីទីនៃសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា និងក្រុមប្រឹក្សាភិបាល និងសមាជិក នៃសមាគមអាក្រា នៅថ្ងៃពុធថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះបានអញ្ជើញចូលរួមពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១១ ក្រោមប្រធានបទ "រួមគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស និងគ្មានអំពើឆបោកតាមអនឡាញ" ។ កម្មវិធីនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្តិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះរៀបចំឡើងដោយ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ ត...
ឯកឧត្ដមបណ្ឌិត កៅ ថាច ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ទីតាំងប្រមូលទិញ និងកែច្នៃគ្រាប់ស្វាយចន្ទី និងដំឡូងមី ក្នុងខេត្តកំពង់ធំ និងកំពង់ចាម

ឯកឧត្ដមបណ្ឌិត កៅ ថាច ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ទីតាំងប្រមូលទិញ និងកែច្នៃគ្រាប់ស្វាយចន្ទី និងដំឡូងមី ក្នុងខេត្តកំពង់ធំ និងកំពង់ចាម

សង្គម និងកម្សាន្ត
(កំពង់ធំ-កំពង់ចាម)៖ នាថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានបន្តដឹកនាំសហការីចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃការសាងសង់ទីតាំងប្រមូលទិញ ស្តុកទុក និងកែច្នៃកសិផលសំខាន់ៗចំនួន ០២ ទីតាំង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តកំពង់ចាម។ គោលបំណងនៃបេសកកម្មនេះ គឺដើម្បីជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្មឱ្យកាន់តែរឹងមាំ ជាពិសេសធានាឱ្យបាននូវសមត្ថភាពស្តុកទុក និងការកែច្នៃកសិផលក្នុងស្រុក ដើម្បីលើកកម្ពស់ជីវភាពកសិករ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ទីតាំងទាំង ០២ ដែលឯកឧត្ដមបណ្ឌិតបានចុះពិនិត្យរួមមាន៖ ១. សហគ្រាសកែច្នៃស្វាយចន្ទី CSNC Agriculture Co., Ltd: ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាចំណុចយុទ្ធសាស្ត្រក្នុងការប្រម...
ឯកឧត្តម លូ គឹមឈន់  បើកកិច្ចប្រជុំបូកសរុប (Wrap-up Meeting) ជាមួយ ក្រុមការងារ JICA Appraisal Mission នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម លូ គឹមឈន់ បើកកិច្ចប្រជុំបូកសរុប (Wrap-up Meeting) ជាមួយ ក្រុមការងារ JICA Appraisal Mission នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃពុធទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសសបានបើកកិច្ចប្រជុំបូកសរុប (Wrap-up Meeting) ពិភាក្សាការងារជាមួយក្រុមការងារបេសកកម្មប៉ាន់តម្លៃរបស់ទីស្នាក់ការកណ្តាលចៃការ "JICA Appraisal Mission" ដែលដឹកនាំដោយកញ្ញា MURAO Akari, ជំនួយការនាយកនៃនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ទីស្នាក់កណ្តាលចៃការប្រចាំទីក្រុងតូក្យូ ស្តីពី ការស្នើសុំប្រាក់កម្ចីបន្ថែម សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១។...
ARDB បន្តបេសកកម្មជំរុញវិស័យកសិកម្ម៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ចុះពិនិត្យកសិដ្ឋានចិញ្ចឹមសត្វ និងបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ នៅខេត្តកំពង់ធំ

ARDB បន្តបេសកកម្មជំរុញវិស័យកសិកម្ម៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ចុះពិនិត្យកសិដ្ឋានចិញ្ចឹមសត្វ និងបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ នៅខេត្តកំពង់ធំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តកំពង់ធំ)៖ ក្នុងស្មារតីបម្រើ និងលើកកម្ពស់វិស័យកសិកម្ម នៅព្រឹកថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះបំពេញបេសកកម្មពិនិត្យវឌ្ឍនភាពកសិដ្ឋានគំរូចំនួន ០២ ទីតាំង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ រួមមាន៖ ១. កសិដ្ឋានចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់ របស់លោកស្រី ឌីម ឡាយ នៅភូមិស្ពានគ្រង ឃុំចំណារក្រោម ដែលជាគំរូនៃការពង្រឹងសេដ្ឋកិច្ចគ្រួសារតាមរយៈការចិញ្ចឹមសត្វ។ ២. កសិដ្ឋានបន្លែសុវត្ថិភាព របស់សហគមន៍កសិកម្មសណ្តាន់សាមគ្គី នៅភូមិចំណាក់ ឃុំចំណាក្រោម ដែលជាចំណុចស្នូលនៃផលិតកម្មកសិកម្មទំនើប។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់ធនាគារ ARDB ក្នុងការផ្តល់ឥណទានក្នុងវិស័យកសិកម្ម ជាពិសេសឥណទានសម្រាប់...
ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ សូមគោរពជូនឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនវយវឌ្ឍនាការ

ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ សូមគោរពជូនឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនវយវឌ្ឍនាការ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រសិទ្ធពរជ័យគោរពជូនចំពោះ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ឧកញ៉ា ឡូវ ហ៊ឹង បានគោរពផ្ញើសារថា នៅក្នុងវេលាដ៏មង្គលប្រសើរថ្លៃថ្លា នៃឱកាសចម្រើនវយវឌ្ឍនាការរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ យើងខ្ញុំសូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរ និងពរដ៏ថ្លៃថ្លាទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។...
ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ សូមគោរពជូនឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនវយវឌ្ឍនាការ

ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ សូមគោរពជូនឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនវយវឌ្ឍនាការ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យគោរពជូនចំពោះ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា ដែលប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ឯកឧត្តម ហេង សួរ និងភរិយា បានគោរពផ្ញើសារថា នៅក្នុងវេលាដ៏មង្គលប្រសើរថ្លៃថ្លា នៃឱកាសចម្រើនវយវឌ្ឍនាការរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ យើងខ្ញុំសូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរ និងពរដ៏ថ្លៃថ្លាទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។...