ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ«ស្តីពីកិច្ចការហាឡាលកម្ពុជា»នៅខេត្តសៀមរាប

អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ«ស្តីពីកិច្ចការហាឡាលកម្ពុជា»នៅខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តសៀមរាប៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.»នៃក្រសួងពាណិជ្ជកម្មនៅថ្ងៃព្រហស្បតិ៍ទី១៦ ខែមិថុនា ឆ្នាំ២០២២នេះបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ«ស្តីពីកិច្ចការហាឡាលកម្ពុជា»នៅខេត្តសៀម រាប ។ សិក្ខាសាលានេះមានការចូលរួមជាអធិបតីពី លោក ស៊ិន ស៊ីដេត អគ្គនាយករង អគ្គនាយកដ្ឋាន ក.ប.ប.តំណាងរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.និងជាសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.»លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។ ក្រៅពីនេះដោយសមាសភាពចូលរួមពីក្រុមឯកទេសផលិតផលហា ឡាលកម្ពុជា មន្ទីរពាណិជ្ជកម្ម រដ្ឋបាលខេត្តសៀមរាប មន្ទីរជុំវិញខេត្ត ក្រុមហ៊ុន សហគ្រាស សណ្ឋាគារ ភោជនីយដ្ឋាន សិប្បកម្ម និងនិស្សិត ប្រមាណជិត១០០នាក់។ សិក្ខាសាលានេះ គឺជាវេទិកាមួយដ៏មានសារៈសំខាន់ក្នុងគោល បំណង ផ្សព្វផ្សាយនិងបញ្ជ្រាបការយ...
រថភ្លើងក្រុមហ៊ុនរបស់ឧកញ៉ា គិត ម៉េង បុកឡានទៀតហើយ ម្តងនេះបុកឡានធុនធំ ដឹកដំឡូងមី  រហូតក្រឡាប់កំពប់ដំឡូង នៅខេត្តបន្ទាយមានជ័យ

រថភ្លើងក្រុមហ៊ុនរបស់ឧកញ៉ា គិត ម៉េង បុកឡានទៀតហើយ ម្តងនេះបុកឡានធុនធំ ដឹកដំឡូងមី រហូតក្រឡាប់កំពប់ដំឡូង នៅខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ ខ្សែរថភ្លើងក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង មួយគ្រឿង កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានបុករថយន្តដឹកដំឡូងមីអូសជិត២០០ម៉ែត្រ បណ្ដាលឲ្យឡាប់រថយន្តកំពប់ដំឡូងពេញដងផ្លូវ នៅក្នុងខេត្តបន្ទាយមានជ័យ។ ករណីរថភ្លើងក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង គឺមិនមែនជាករណីទី១ នៅក្នុងខែមិថុនា ឆ្នាំ២០២២នេះ ដែលកាលពីសប្តាហ៍ បានបុករថយ្តបើកបរដោយបុរសវ័យចំណាស់ម្នាក់ ដោយសារមិនមានឆ្មាំចាំឃាត់ពេលរថភ្លើងមកដល់។ មន្ត្រីនគរបាលចរាចរណ៍ជើងគោកស្រុកមង្គលបូរី បានឲ្យដឹងថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងនេះ គឺជាខ្សែរថភ្លើងបើកចេញពីខេត្តបាត់ដំបងមកខេត្តបន្ទាយមានជ័យ នៅពេលមកដល់ចំណុចផ្លូវបំបែកប្រមាណ២០០ម៉ែត្រពីផ្លូវជាតិលេខ៥ ដែលតភ្ជាប់ពីភូមិអូរស្ងួតស្រុកមង្គលបូរី ទៅស្រុកបវិល ខេត្តបាត់ដំបង ក៏បានបុកពេញទំហឹង និងចំពាក់កណ្តាលតួរថយន្តធុនធំមួយគ្រឿងផ្ទុកដំឡូងពេញ ហើយអូសរហូតជិត២០០ម៉ែត្រទើបឈប់ ខណៈរថយន្តក៏ក្រឡាប់តែម្ត...
ចោរថ្លើមធំលួចកាប់ឈើគ្រញូងមានអាយុជាងកន្លសតវត្សរ៍ មានតម្លៃរាប់សែនដុល្លារ ក្នុងដែនការពាររបស់មន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប

ចោរថ្លើមធំលួចកាប់ឈើគ្រញូងមានអាយុជាងកន្លសតវត្សរ៍ មានតម្លៃរាប់សែនដុល្លារ ក្នុងដែនការពាររបស់មន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
សៀមរាប៖ មន្ត្រីជាន់ខ្ពស់នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានប្រកាសថា ដើមឈើពូជប្រភេទគ្រញូងចំនួនបួនដើម ដែលមានអាយុកាលប្រមាណជាង៥០ឆ្នាំមកហើយ និងមានតម្លៃជាទឹកប្រាក់រាប់សែនដុល្លារ ត្រូវបានចោរលួចចូលកាប់យកពីក្នុងចម្ការពូជឈើ ស្ថិតនៅក្នុងស្រុកស្វាយលើ និងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បាននិយាយនៅក្នុងសេចក្តីជូនដំណឹងថា ឈើគ្រញូងដ៏ចំណាស់បួនដើមនេះ គឺជាឈើត្រូវបានរក្សាទុកសម្រាប់យកគ្រាប់ ដើម្បីបណ្តុះពូជកូនគ្រញូង ស្ថិតនៅដីទំហំជិត២០០០ហិកតា នៃតំបន់នេះមានសក្តានុពលធនធានព្រៃឈើដ៏មានតម្លៃ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន ចេញប្រកាស លេខ៦០២ ប្រក.កសក ទទួលស្គាល់ជាតំបន់ស្តារ និងអភិវឌ្ឍន៍ព្រៃឈើ ចុះថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៦។ នៅក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថា ឈើទាំងនេះ ស្ថិតនៅភូមិសាស្ត្រឃុំក...
ជាប់គុកមិន​បាន​១ថ្ងៃ! ឥឡូវ​​ត្រូវ​​ដោះលែងអតីតស្នងការរងនគរបាលខេត្តកណ្តាល ឈ្មោះ លោក ស្រេង សុខា ហៅទ្រី

ជាប់គុកមិន​បាន​១ថ្ងៃ! ឥឡូវ​​ត្រូវ​​ដោះលែងអតីតស្នងការរងនគរបាលខេត្តកណ្តាល ឈ្មោះ លោក ស្រេង សុខា ហៅទ្រី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តកណ្តាលកាលពីព្រលប់ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២២នេះបានសម្រេចដោះលែង អតីតស្នងការរងនគរបាលខេត្តកណ្តាល ឈ្មោះ លោក ស្រេង សុខា ហៅទ្រី ភេទ ប្រុស អាយុ៤០ឆ្នាំពីពន្ធនាគារ។ ការដោះលែងនេះ​ បន្ទាប់ពីបានបញ្ជូនខ្លួនគាត់ ទៅឃុំ នៅក្នុងពន្ធនាគារជាបណ្តោះអាសន្ន បានប្រហែលកន្លះថ្ងៃនោះមកជាប់ពាក់ព័ន្ធនឹងបទល្មើស ការប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្ត នៅក្នុងខេត្តកណ្តាល កាលពីឆ្នាំ ២០២១។ មន្ត្រីសាលាដំបូងខេត្តកណ្តាលបានឲ្យដឹងថា ការសម្រេចដោះលែង ជនត្រូវចោទ ឈ្មោះ ស្រេង សុខា ហៅ ទ្រី ខាងលើនេះ ត្រូវបានធ្វើឡើង ដោយយោងទៅតាម ដីកាបង្គាប់បញ្ឈប់អោយតាមចាប់ខ្លួន របស់លោកចៅក្រម គី ឬទ្ធី នៃ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ។...