សង្គម និងកម្សាន្ត
រថភ្លើងក្រុមហ៊ុនរបស់ឧកញ៉ា គិត ម៉េង បុកឡានទៀតហើយ ម្តងនេះបុកឡានធុនធំ ដឹកដំឡូងមី រហូតក្រឡាប់កំពប់ដំឡូង នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ខ្សែរថភ្លើងក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង មួយគ្រឿង កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានបុករថយន្តដឹកដំឡូងមីអូសជិត២០០ម៉ែត្រ បណ្ដាលឲ្យឡាប់រថយន្តកំពប់ដំឡូងពេញដងផ្លូវ នៅក្នុងខេត្តបន្ទាយមានជ័យ។
ករណីរថភ្លើងក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង គឺមិនមែនជាករណីទី១ នៅក្នុងខែមិថុនា ឆ្នាំ២០២២នេះ ដែលកាលពីសប្តាហ៍ បានបុករថយ្តបើកបរដោយបុរសវ័យចំណាស់ម្នាក់ ដោយសារមិនមានឆ្មាំចាំឃាត់ពេលរថភ្លើងមកដល់។
មន្ត្រីនគរបាលចរាចរណ៍ជើងគោកស្រុកមង្គលបូរី បានឲ្យដឹងថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងនេះ គឺជាខ្សែរថភ្លើងបើកចេញពីខេត្តបាត់ដំបងមកខេត្តបន្ទាយមានជ័យ នៅពេលមកដល់ចំណុចផ្លូវបំបែកប្រមាណ២០០ម៉ែត្រពីផ្លូវជាតិលេខ៥ ដែលតភ្ជាប់ពីភូមិអូរស្ងួតស្រុកមង្គលបូរី ទៅស្រុកបវិល ខេត្តបាត់ដំបង ក៏បានបុកពេញទំហឹង និងចំពាក់កណ្តាលតួរថយន្តធុនធំមួយគ្រឿងផ្ទុកដំឡូងពេញ ហើយអូសរហូតជិត២០០ម៉ែត្រទើបឈប់ ខណៈរថយន្តក៏ក្រឡាប់តែម្ត...
ចោរថ្លើមធំលួចកាប់ឈើគ្រញូងមានអាយុជាងកន្លសតវត្សរ៍ មានតម្លៃរាប់សែនដុល្លារ ក្នុងដែនការពាររបស់មន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប
សៀមរាប៖ មន្ត្រីជាន់ខ្ពស់នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បានប្រកាសថា ដើមឈើពូជប្រភេទគ្រញូងចំនួនបួនដើម ដែលមានអាយុកាលប្រមាណជាង៥០ឆ្នាំមកហើយ និងមានតម្លៃជាទឹកប្រាក់រាប់សែនដុល្លារ ត្រូវបានចោរលួចចូលកាប់យកពីក្នុងចម្ការពូជឈើ ស្ថិតនៅក្នុងស្រុកស្វាយលើ និងស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បាននិយាយនៅក្នុងសេចក្តីជូនដំណឹងថា ឈើគ្រញូងដ៏ចំណាស់បួនដើមនេះ គឺជាឈើត្រូវបានរក្សាទុកសម្រាប់យកគ្រាប់ ដើម្បីបណ្តុះពូជកូនគ្រញូង ស្ថិតនៅដីទំហំជិត២០០០ហិកតា នៃតំបន់នេះមានសក្តានុពលធនធានព្រៃឈើដ៏មានតម្លៃ ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន ចេញប្រកាស លេខ៦០២ ប្រក.កសក ទទួលស្គាល់ជាតំបន់ស្តារ និងអភិវឌ្ឍន៍ព្រៃឈើ ចុះថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៦។
នៅក្នុងសេចក្តីជូនដំណឹង បានបញ្ជាក់ថា ឈើទាំងនេះ ស្ថិតនៅភូមិសាស្ត្រឃុំក...
ជាប់គុកមិនបាន១ថ្ងៃ! ឥឡូវត្រូវដោះលែងអតីតស្នងការរងនគរបាលខេត្តកណ្តាល ឈ្មោះ លោក ស្រេង សុខា ហៅទ្រី
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តកណ្តាលកាលពីព្រលប់ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២២នេះបានសម្រេចដោះលែង អតីតស្នងការរងនគរបាលខេត្តកណ្តាល ឈ្មោះ លោក ស្រេង សុខា ហៅទ្រី ភេទ ប្រុស អាយុ៤០ឆ្នាំពីពន្ធនាគារ។
ការដោះលែងនេះ បន្ទាប់ពីបានបញ្ជូនខ្លួនគាត់ ទៅឃុំ នៅក្នុងពន្ធនាគារជាបណ្តោះអាសន្ន បានប្រហែលកន្លះថ្ងៃនោះមកជាប់ពាក់ព័ន្ធនឹងបទល្មើស ការប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ប្រព្រឹត្ត នៅក្នុងខេត្តកណ្តាល កាលពីឆ្នាំ ២០២១។
មន្ត្រីសាលាដំបូងខេត្តកណ្តាលបានឲ្យដឹងថា ការសម្រេចដោះលែង ជនត្រូវចោទ ឈ្មោះ ស្រេង សុខា ហៅ ទ្រី ខាងលើនេះ ត្រូវបានធ្វើឡើង ដោយយោងទៅតាម ដីកាបង្គាប់បញ្ឈប់អោយតាមចាប់ខ្លួន របស់លោកចៅក្រម គី ឬទ្ធី នៃ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ។...
មន្ត្រីកងរាជអាវុធហត្ថចាប់ខ្លួនលោក គឹង វណ្ណ: អភិបាលរងខេត្តបន្ទាយមានជ័យ ករណីចេញសែកស្អុយ
ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ មន្ត្រីកងរាជអាវុធ បានចាប់ខ្លួនលោក គឹង វណ្ណ: អភិបាលរងនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីចេញសែកស្អុយមិនមានសាច់ប្រាក់។
មន្ត្រីអាវុធហត្ថខេ្តបន្ទាយមានជ័យបានប្រាប់សារព័ត៌មាន រសៀលថ្ងៃដដែលនេះថា ការចាប់ខ្លួនលោក គឹង វណ្ណ: ធ្វើឡើងដោយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តាមដីការបស់តុលាការ ពាក់ព័ន្ធការចេញសែកស្អុយ។
ករណីចាប់ខ្លួនលោកអភិបាលរងខេត្តនេះ កើតឡើងនៅក្នុងរង្វង់វេលាម៉ោង៧ ឬម៉ោង៨ព្រឹក នៅលើដងផ្លូវធ្វើដំណើរទៅសាលាខេត្តបន្ទាយមានជ័យ ដែលជាកន្លែងលោកធ្វើការ។
ប្រភពច្បាស់ការណ៍បានបង្ហើបទៀតថា លោក គឹង វណ្ណ: អភិបាលរងខេត្តបន្ទាយមានជ័យ ត្រូវជាប្អូនថ្លៃរបស់មន្ត្រីជាន់ខ្ពស់មន្ត្រីម្នាក់។
ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីចាប់ខ្លួនភ្លាមៗ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំខ្លួនលោកមកកាន់រាជធានីភ្នំពេញ ហើយកំពុងតែម...
ក្រុមឈ្មួញ១ក្រុមកំពុងតែបំផ្លាញព្រៃឡង់ជិតសាបសូន្យអស់ ដោយដឹកជញ្ជូនឈើពីខេត្តព្រះវិហារឆ្លងខេត្តកំពង់ធំយ៉ាងរលូន
ព្រះវិហារ៖ យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនិងក្រុមមន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តព្រះវិហារ បាងអះអាងថា បច្ចុប្បន្ននេះក្រុមឈ្មួញ១ក្រុម ដែលល្បីខាងបំផ្លាញព្រៃឈើ ទី១មេខ្លោងឈ្មោះ ជិន គឹមអូន ទី២ ឈ្មោះ សាក់ សិច ហៅលោក សិច និងទី៣ ឈ្មួញ ឈ្មោះ គឹម ឡាយ នៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំយ៉ាងរលូន។
ក្រុមពលរដ្ឋនៅជាប់ខេត្តព្រះវិហារនិងកំពង់ធំបាននិយាយថា មេខ្លោងធំដែលកំពុងតែដឹកជញ្ជូនឈើ ឈ្មោះ ជិន គឹមអូន ឈ្មួញឈ្មោះ សិច និងឈ្មោះ គឹម ឡាយ ដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ទៅទម្លាក់នៅដេប៉ូរបស់ឈ្មួញឈ្មោះ ជិន អូន ហៅជិន គឹមអូន ក្នុងភូមិតាឡែក ជិតស្នាក់ការបរិស្ថានក្នុងខេត្តកំពង់ធំ យ៉ាងរលូន ហើយចំណែកអាជ្ញាធរខេត្ត មន្រ្តីរដ្ឋបាលព្រៃឈើមិនមានចំណាត់ការអ្វីនោះទេ គឺបណ្តែតបណ្តោយឲ្យសកម្មភាពដឹកជញ្ជូនឈើនេះដោយរលូនទៀតផង ។
មន្រ្តីសង្គមស៊ីវិល និងអ្នកស្រុកនៅទីនោះបានលើកឡើងថា លោក ...
អតីតអភិបាលក្រុងច្បាមន លោក ហុក ម៉ារ៉ាឌី បានចេញលិខិតបំភ្លឺ ជុំវិញ ការដឹកនាំរបស់លោករយៈពេល៤ ឆ្នាំ
កំពង់ស្ពឺ៖ លោក ហុក ម៉ារ៉ា អតីតអភិបាលក្រុងច្បាមនខេត្តកំពង់ស្ពឺកាលថ្ងៃទី៩ ខែមិថុនានេះ បានធ្វើលិខិតបំភ្លឺមកកាន់អង្គភាពសារព័ត៍មាន ដេលីខ្មែរ ដែលមានចំណងជើងថា «សម្ដេចតេជោ ហ៊ុន សែន សម្រេចដកចេញពីដំណែង អភិបាលក្រុងច្បាមន លោក ហុក ម៉ារ៉ាឌី ចេញដាក់មន្ត្រីវ័យក្មេងជំនួសវិញ» ចុះផ្សាយកាលពីល្ងាច ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៦ល្ងាច។
លោក ហុក ម៉ារ៉ាឌី បានបញ្ជាក់ជូនសាធារណជន ឲ្យបានជ្រាបថា យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្តក្រុង មាត្រាទី១៤៧ បានចែងថា មុខដំណែង អភិបាល អភិបាលរង មានអណត្តិការងារមិនលើស ៤ឆ្នាំ អភិបាល អភិបាលរងអាចត្រូវបានតែងតាំងបាន៤ឆ្នាំទៀតសម្រាប់អាណត្តិទី២របស់ខ្លួននៅក្នុងដែនសមត្ថកិច្ចដដែល។
ខាងក្រោមនេះជា លិខិតបំភ្លឺ ទាំងស្រុងសូមមិនធ្វើការអត្ថធិប្បាយបន្ថែមទេ ៕...



