លិខិតមិត្តអ្នកអាន: មេឈ្មួញឈើធំៗឈ្មោះ ជិន គឹមអូន ឈ្មោះ សាក់ សិច និងឈ្មោះ គឹម ឡាយ នៅខេត្តព្រះវិហារមានឥទ្ធិពលខ្លាំងជាងបទបញ្ជារបស់យករដ្ឋមន្ត្រី?
ខេត្តព្រះវិហារ:ក្រុមប្រជាពលរដ្ឋនៅខេត្តព្រះវិហារបានរាយការណ៍កាលថ្ងៃទី 4មិថុនាឆ្នាំ2022នេះថាសព្វថ្ងៃនេះមានឡានយីឌុប5ផ្លូវពាក់ស្លាកលេខ:ក្រចេះ 3A.0340 បានដឹកឈើពេញចេញពីខេត្តព្រះវិហារចូលដេប៉ូនៅភូមិតាឡែកជិតស្នាក់ការបរិស្ថានខេត្តកំពង់ធំ។
ពលរដ្ឋនិងមន្ត្រីរាជការនិយាយថា មេឈ្មួញឈើធំៗឈ្មោះ ជិន គឹមអូន ឈ្មោះ សាក់ សិច និងឈ្មោះ គឹម ឡាយ នៅខេត្តព្រះវិហារមានឥទ្ធិពលខ្លាំងជាងបទបញ្ជារបស់យករដ្ឋមន្ត្រីទៅទៀត។
ក្រៅពីសេចក្តីរាយការណ៍ និងការស៊ើបអង្កេតនានារបស់សង្គមស៊ីវិលក៏ដូចជាសក្ខីកម្មរបស់ប្រជាសហគមន៍ដែរដែលបង្ហាញថាព្រៃឈើក្នុងតំបន់ព្រៃឡង់ និងព្រៃព្រះរការក្នុងខេត្តព្រះវិហារនៅតែរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃ ។
មានសំណួរថា តើហេតុអ្វីបានជាឈ្មួញឈើឈ្មោះ សាក់ សិច និងឈ្មោះ គឹម ឡាយ នៅក្នុងទឹកដីខេត្តព្រះវិហារមានឥទ្ធិពលខ្លាំងជាងបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីយ៉ាង...








