ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អគ្គនាយកនៃអគ្គនាយកដ្ឋាន«ក.ប.ប.»បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្ត

អគ្គនាយកនៃអគ្គនាយកដ្ឋាន«ក.ប.ប.»បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្ត ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»ុ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងសហការី។ ក្នុងកិច្ចប្រជុំនេះ ក៏មានពិធីប្រកាសតែងតាំង និងសម្រួលភារកិច្ចមន្រ្តីរាជការ ចំនួន ២៣រូប ផងដែរ។ លោក​ប្រតិភូក៏បានផ្ដល់អនុសាសន៍ណែនាំដល់មន្រ្តីរាជការទាំងអស់ ដែលទើបទទួលបានការតែងតាំងថ្មី ឱ្យខិតខំបំពេញការងារដោយការយកចិត្តទុកដាក់ និងសហការគ្នាក្នុងការបំពេ​ញភារកិច្ច។...
ខ្មាន់កាំភ្លើងវ័យជំទង់ បាញប្រហារលើសាលារៀន សម្លាប់កូនសិស្សអស់ជិត២០នាក់ ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក

ខ្មាន់កាំភ្លើងវ័យជំទង់ បាញប្រហារលើសាលារៀន សម្លាប់កូនសិស្សអស់ជិត២០នាក់ ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក

នយោបាយ, ព័ត៌មានអន្តរជាតិ, សង្គម និងកម្សាន្ត
រដ្ឋតិចសាស់៖ ខ្មាន់កាំភ្លើងម្នាក់ បានសម្លាប់ក្មេងសិស្សសាលារយ៉ាងតិច១៩នាក់ និងមនុស្សពេញវ័យពីរនាក់ កាលពីថ្ងៃអង្គារ ក្នុងសាលាបឋមសិក្សាមួយកន្លែង នៅរដ្ឋតិចសាស់ ក្នុងសហរដ្ឋអាមេរិក។ អាជ្ញាធរអាមេរិក បានចាត់អំពើអមនុស្សធម៌នេះ ជាការបាញ់ប្រហារដ៏សាហាវបំផុតមួយ នៅប្រវត្តិសាស្ត្រអាមេរិក ចាប់តាំងពីការបាញ់យ៉ាងសម្លាប់រង្គាលនៅសាលាបឋមសិក្សា កាលពី១០ឆ្នាំមុន ដែលសម្លាប់មនុស្សជិត៣០នាក់ ភាគច្រើនជាកុមារ។ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ខ្មាន់កាំភ្លើងអាយុ២០ឆ្នាំម្នាក់ បានបាញ់ប្រហារនៅសាលាបឋមសិក្សា ឈ្មោះ សែនឌី ហូក (Sandy Hook) នៅក្នុងរដ្ឋចន់ណិចទីខាត់ (Connecticut) ដោយសម្លាប់មនុស្សសរុប២៦នាក់ ក្នុងនោះក្មេងសិស្សសាលា​​ ដែលមានអាយុចន្លោះពី៦ឆ្នាំ ទៅ៧ឆ្នាំ និងប្រាំមួយនាក់ជាបុគ្គលិករបស់សាលា។ មន្ត្រីនគរបាលអាមេរិក បានបញ្ជាក់ថា ការសម្លាប់នេះ កើតឡើងនៅវេលាថ្ងៃជិតត្រង់ ក្នុងសាលាបឋមសិក្សា ដែលកូនសិស្សតូចៗ រៀននៅថ្នាក់ទី២ ដល់ទី៤ ន...
ផ្ទះ១៤ខ្នង នៅជាប់ផ្សារត្រែងត្រយឹង ក្នុងខេត្តកំពង់ស្ពឺ ត្រូវអគ្គិភ័យបំផ្លាញស្ទើរទាំងស្រុង

ផ្ទះ១៤ខ្នង នៅជាប់ផ្សារត្រែងត្រយឹង ក្នុងខេត្តកំពង់ស្ពឺ ត្រូវអគ្គិភ័យបំផ្លាញស្ទើរទាំងស្រុង

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កំពង់ស្ពឺ៖ ផ្ទះចំនួន១៤ខ្នង ស្ថិតនៅតាមបណ្តោយផ្លូវចូលទៅរមណីយដ្ឋានគីរីរម្យ ជាប់ផ្សារត្រែងត្រយឹង ឃុត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវអគ្គិសភ័យឆេះស្ទើរគ្មាន កាលយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ។ មន្ត្រីនគរបាល បានសន្និដ្ឋានថា អគ្គីភ័យនេះ គឺផ្តើមឡើងពីទុស្សេខ្សែភ្លើង ហើយឆេះចេញពីផ្ទះចាក់សោរទុកចោលមួយខ្នង សង់ពីឈើប្រក់សង្ក័សី ជាកម្មសិទ្ធិរបស់បុរសម្នាក់ ឈ្មោះ កយ វ៉ាន់ធឿន អាយុ៥៣ឆ្នាំ រួចឆេះឆ្លងរាលដាលយ៉ាងលឿន ទៅឆេះផ្ទះផ្សេងទៀត ដែលសាងសង់ជាប់ៗគ្នា។ មន្ត្រីដដែលបានឲ្យដឹងទៀតថា រថយន្តអន្តរាគមន៍ពន្លត់អគ្គិសភ័យចំនួន១១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣៣ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន និងពន្លត់ភ្លើងអស់ទៅវិញ។ ប៉ុន្តែផ្ទះជាច្រើន ស្ទើរក្លាយជាផេះផង់។ មន្ត្រីនគរបាលបានបញ្ជាក់ទៀតថា ករណីអគ្គិភ័យដ៏សន្ធោរសន្ធៅនេះ​ មិនមានមនុស្សរងរបួសឡើយ ហើយផ្ទះចំនួន១៤ខ្នង ត្រូវបានឆាបឆេះអស់ស្ទើរទាំងស្រុង ប៉ុន្ត...
លោក ខៀវ កាញារីទ្ធ ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនចុះជួយស្រុកកោះសូទិនបានដឹកនាំសមាជិកសមាជិកដង្ហែក្បួនឃោសនារកសម្លេងឆ្នោត

លោក ខៀវ កាញារីទ្ធ ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនចុះជួយស្រុកកោះសូទិនបានដឹកនាំសមាជិកសមាជិកដង្ហែក្បួនឃោសនារកសម្លេងឆ្នោត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កំពង់ចាម)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិននៃខេត្តកំពង់ចាមបានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែឧសភានៅទីស្នាក់ការគណបក្សស្រុកស្រុកកោះសូទិន ។ ពិធីដង្ហែនេះមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ក្រុមការងាចុះជួយស្រុក ឃុំ ភូមិជាគណៈអចិន្រ្តៃយ៍គណបក្សស្រុក បេក្ខជនក្រុមប្រឹក្សាឃុំ សាខាគណបក្សការិយាល័យអង្គភាពជុំវិញស្រុក និងសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាស្រុកកោះសូទិន ជាច្រេីននាក់។ លោក ខៀវ កាញារីទ្ធ បានលើកឡើងអំពីសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ក្រោមដំបូលសន្តិភាពពេញលេញ។ លោកប្រធានក្រុមការងារបានសង្កត់ធ្ងន់អំពីសារសំខាន់ និងតម្លៃ...
ម្ចាស់ហាងមាស ពេជ្រ ចំរើនសុវត្ថិភាពរងការចោទពីតំណាងចែកចាយ«ករណីឆបោកលុយទិញមាស»

ម្ចាស់ហាងមាស ពេជ្រ ចំរើនសុវត្ថិភាពរងការចោទពីតំណាងចែកចាយ«ករណីឆបោកលុយទិញមាស»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ តំណាងពលរដ្ឋអ្នកទិញមាសមកពីបណ្តាខេត្តមួយចំនួន ដែលជាតំណាង​ចែក​ចាយហាង មាស«ពេជ្រ ចំរើនសុវត្ថិភាព»នៅថ្ងៃទី១០ខែឧសភានេះបានប្រាប់សារព័ត៌មានដេលីខ្មែរថា ពួកគាត់បានទិញមាសនៅហាង ពេជ្រ ចំរើនសុវត្ថិភាពរយៈពេលជិត១ឆ្នាំ មកហើយ ដោយទិញក្នុងតម្លៃម្នាក់ៗចាប់ពី២ម៉ឺន ៥ពាន់ដុល្លារ ក្នុងតម្លៃកក់ប្រាក់ ៥០ភាគរយនៃតម្លៃមាស។ អ្នកស្រី ប៉ាល់ សៀប អាយុ ៣៩ឆ្នាំ មកពីខេត្តកោះកុងដែលបានទិញមាសនៅហាងពេជ្រ ចំរើនសុវត្ថិភាព បាននិយាយថា អ្នកស្រីបានទិញនិងព្រមព្រៀងកក់ប្រាក់ចំនួន៥០ភាគរយនៃតម្លៃមាស ដើម្បីយកទៅលក់ ប៉ុន្តែម្ចាស់ហាងបានឲ្យយកផ្លាកទីនទៅលក់សិន នៅពេលបានលក់ឲ្យភ្ញៀវហើយ ផ្លាទីននោះប្រើបានតែ១ សប្តាហ៍ ប៉ុណ្ណះ រួចឡើងពណ៌ខ្មៅ ទើបទាមទារឲ្យដូរយកមាសវិញ។ អ្នកស្រីលើកឡើងថា ម្ចាស់ហាងខាងលើបានដូឲ្យតែមួយដងគត់ចំនួនមាស២ តម្លឹង ស្មើទឹកប្រាក់៤៨០០ ដុល្លារជាងតែប៉ុណ្ណោះ តែសល់ប៉ុន្មានបានត្រឹមសន្យាពីមួយសប្តាហ៍ទៅមួយសប្តាហ៍ឲ្យមកដូ ប៉ុន្តែមិនបានដូរឲ្យនោះ...
រុស្ស៊ីរំឭកខួបលើកទី៧៧ នៃជ័យជំនះលើទាហានណាស៊ី អាល្លឺម៉ង់ ខណៈជាប់ផុងក្នុងសង្គ្រាមអ៊ុយក្រែន

រុស្ស៊ីរំឭកខួបលើកទី៧៧ នៃជ័យជំនះលើទាហានណាស៊ី អាល្លឺម៉ង់ ខណៈជាប់ផុងក្នុងសង្គ្រាមអ៊ុយក្រែន

សង្គម និងកម្សាន្ត
ម៉ូស្កូ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ទាហានរុស្ស៊ីប្រមាណ១ ១០០០នាក់ បានចូលរួមក្នុងក្បួនព្យុហយាត្រា ដើម្បីរំឭកខួបលើកទី៧៧ នៃជ័យជំនះរបស់សង្គ្រាមមហាជន ដែលកងទ័ពរុស្ស៊ី បានឈ្នះសង្គ្រាមឈ្លានពានពីសំណាក់កងទ័ព ណាស៊ី ហ៊ីត្លែ របស់អាល្លឺម៉ង់ កាលពីឆ្នាំ១៩៤៥។ ក្បួនព្យុហយាត្រាថ្មើ​ជើង​ឆ្នាំ​នេះ​ ត្រូវ​បាន​រៀបចំឡើង​ចំនួន៣៣ក្រុមធំៗ ​រួមមាននាយទាហាន ពលទាហាន សិស្សានុសិស្ស កម្មាភិបាលនៃស្ថាប័នអប់រំយោធា សិស្សសាលាយោធា មន្ត្រីសន្តិសុខសហព័ន្ធ ដែរមន្ត្រីឆ្មាំសន្តិសុខជាតិផងដែរ។ ចំណែកក្បួនដង្ហែរបស់បុគ្គលិកយោធា ភេទស្រី គឺមកពីស្ថាប័នអប់រំយោធាចំនួនប្រាំមួយ នៃក្រសួងការពារជាតិរុស្ស៊ីមានដូចជាសាកលវិទ្យាល័យយោធា បណ្ឌិត្យសភាយោធាជើងគោក បណ្ឌិតសភាដែនកាសយោធា រួមទាំង បណ្ឌិត្យសភាការពារអាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធគីមី។ រីឯក្បួនដង្ហែរថយន្តវិញ មានចំនួន១៣១គ្រឿង សុទ្ធសឹងជាសម្ភារៈសឹកបែបទំនើបៗ ដោយចេញដំណើរមុនគឹ គឺរថ រថក្រោ...
អគ្គនាយកដ្ឋាន ក.ប.ប.និង​ (GIZ) ផ្សព្វផ្សាយ “ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់”

អគ្គនាយកដ្ឋាន ក.ប.ប.និង​ (GIZ) ផ្សព្វផ្សាយ “ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មសហការជាមួយទីភ្នាក់ងារកិច្ចស​ហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) កាលពី​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមការគាំទ្រនៃគម្រោង «ការជំរុញភាពប្រកួតប្រជែងនៅក្នុងបរិបទនៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ានដែលហៅកាត់ថា COMPETE» បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់” ធ្វើ​ឡើង​នៅសណ្ឋាគារឯករាជ្យ។ លោក ឃួន សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក​​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» និងជាសមាជិក នៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.»។ ជា​​តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជក...
មន្ត្រី ក.ប.ប.បន្តការអនុវត្តវិធានការលើអំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈ

មន្ត្រី ក.ប.ប.បន្តការអនុវត្តវិធានការលើអំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. រាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តកំពង់ចាម កាលពី​ថ្ងៃទី២-៣ ខែឧសភា ឆ្នាំ២០២២បានបន្តចុះអង្កេត និងតាមដានតម្លៃប្រេងឥន្ធនៈ ការពារក្រែងមានការដាក់លក់ក្នុងតម្លៃខុសពីសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ទន្ទឹមនឹងនោះ មន្ត្រីយើងក៏បានធ្វើការត្រួតពិនិត្យអនុលោមភាពជាក់ស្តែងលើស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ជៀសវាងការរកស៊ីមិនសុចរិតណាមួយកើតមានឡើង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាលទ្ធផលមន្ត្រីជំនាញពុំបានរកឃើញមានស្ថានីយ/ដេប៉ូប្រេងឥន្ធនៈដាក់លក់ក្នុងតម្លៃខុសនឹងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនោះទេ ដោយឡែកតាមរយៈការត្រួតពិនិត្យជាក់ស្តែងលើស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ១០ទីតាំង មន្ត្រីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន៣ មិនមានអនុលោមភាព ដែលឆ្លុះបញ្ចាំងពីអំពើមិនសុចរិតក្នុងធុរកិច្ចរបស់ម្ចាស់ដេប៉ូខាងលើ ដូចនេះមន្ត្រីជំនាញបានចាត់វិធានការតាមច្បាប់ភ្លាមៗ។...
លោកជំទាវឧកញ៉ា ឡូវ ហ្គេចម៉ី បាននាំយកអំណោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចែកជូនផ្ទាល់ដៃប្រជាពលរដ្ឋប្រមាណ១០០០គ្រួសារ

លោកជំទាវឧកញ៉ា ឡូវ ហ្គេចម៉ី បាននាំយកអំណោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចែកជូនផ្ទាល់ដៃប្រជាពលរដ្ឋប្រមាណ១០០០គ្រួសារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ លោកជំទាវ ឧកញ៉ា ឡូវ ហ្គេចម៉ី បាននាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅចែកជូននិងផ្តល់ជូនផ្ទាល់ដៃប្រជាពលរដ្ឋប្រមាណ១០០០គ្រួសារ ស្ថិតនៅភូមិបឹងទីង មេឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃអាទិត្យ ទី០១ ខែឧសភា ។ លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនក៏បាននាំយកនូវសារ៉ុង ប្រហុក ថ្នាំពេទ្យ និងថវិកាមួយចំនួនដែលជាអំណោយរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែតនិងលោកជំទាវផ្តល់ជូនប្រជាពលរដ្ឋភូមិបឹងទីងប្រមាណ១០០០គ្រួសារផងដែរ។ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែនបានសម្តែងនូវការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុនរ៉ានី ហ៊ុន ប្រធានកាក​បាទក្រហមកម្ពុជា ជាពិសេស ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែបានផ្តាំសួរសុខទុក្ខដល់ប្រជាពលរដ្ឋ និងសូមឲ្យបងប្អូនយើងជៀសឲ្យឆ្ងាយពីជំងឺផ្សេងៗ ហើយសូមថែរក្សាសុខភាពនារដូវភ្លៀងខែវស្សានេះឲ្យ​បាន​ភ្ជាប់ភ្ជួន​ផងដ...
ក្រុមឈ្មួញបន្តនាំជ្រូកឆ្លងដែនពីវៀតណាមចូលកម្ពុជាដោយសេរីតាមច្រកក្រសាំងជ្រំស្រុកស្វាយជ្រំ

ក្រុមឈ្មួញបន្តនាំជ្រូកឆ្លងដែនពីវៀតណាមចូលកម្ពុជាដោយសេរីតាមច្រកក្រសាំងជ្រំស្រុកស្វាយជ្រំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តស្វាយរៀង)៖ក្រុមពលរដ្ឋនិងមន្ត្រីពេទ្យសត្វខេត្តបានឲ្យដឹងថាក្រុមឈ្មួញបានបន្តសកម្មភាពនាំសត្វជ្រូករស់ពីប្រទេសវៀតណាមចូលមករាល់ថ្ងៃ ក្នុង១ ថ្ងៃៗរាប់រយក្បាល គឺពី៣០០ ក្បាលទៅ៦០០ ក្បាល ដឹកតាមរថយន្តសាំយ៉ុង តាមព្រំដែនក្រសាំងជ្រំឆ្ពោះទៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រួចបន្ទាប់មក ចាប់ផ្តើមផ្ទេរដាក់រថយន្តធំដឹកទៅកាន់រាជធានីភ្នំពេញ។ សមត្ថកិច្ចបានបញ្ជាក់ប្រាប់សារព័ត៌មាន ដេលីខ្មែរអោយដឹងថា កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ថាមាន ក្រុមឈ្មួញបាននាំសត្វជ្រូករស់ពីប្រទេសវៀតណាមឆ្លងដែនចូលមកកម្ពុជា ដាក់តាមសាឡង់ឆ្លងចូលមកត្រង់ចំណុចចន្លោះព្រំដែន ចែកខេត្តគឺភូមិក្រាំងលាវ ស្រុក ពង់ត្របែក ខេត្តព្រៃវែង និងភូមិក្រសាំងជ្រំ ឃុំគ្រួសស្រុកស្វាយជ្រុំខេត្តស្វាយរៀង។ មន្ត្រីខាងលើបានបញ្ជាក់ថា នៅល្ងាចថ្ងៃទី៣០ ខែមេសាខាងវៀតណាមបានសាងជ្រូករស់ចំនួន៤០ក្បាល ចេញពីរថយន្តនៅព្រំដែនវៀតណាមលើកដាក់ទូកសាឡង់ឆ្លងព្រែក...