សង្គម និងកម្សាន្ត
អភិបាលខេត្តកំពង់ចាម ឲ្យដៃគូរអភិវឌ្ឍរមណីយដ្ឋានទឹកឆា កែលម្អតំបន់នេះឲ្យមានលក្ខណៈស្តង់ដារ
កំពង់ចាម៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការគ្រប់គ្រង និងវិនិយោគ រមណីយដ្ឋានទេសចណ៍ទឹកឆា ដែលមានលោក ហេង សេងហ៊ួរ ជាដៃគូអភិវឌ្ឍ។
កិច្ចប្រជុំនេះមានការចូលរួមពីលោកនាយករដ្ឋបាល លោកអភិបាលស្រុកព្រៃឈរ ស្រុកចំការលើ លោកប្រធានមន្ទីរទេសចរណ៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅសាលាខេត្តកំពង់ចាម។
បន្ទាប់ពីលោក អ៊ុន ចាន់ដា អភិបាលខេត្ត បានពិនិត្យផ្ទៀងផ្ទាត់ទៅតាមកិច្ចសន្យា ដែលដៃគូអភិវឌ្ឍត្រូវទទួលអនុវត្តឲ្យស្របទៅតាមបទដ្ឋានច្បាប់ និងកិច្ចសន្យា ដែលបានចុះកិច្ចព្រមព្រៀងរួចមក ក៏ដូចជាសំដៅធ្វើយ៉ាងណាឲ្យរមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយនេះកាន់តែមានសោភ័ណភាព និងផាសុខភាព គួរជាទីទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចាប់អារម្មណ៍មកលេងកម្សាន្ត។អ
លោកភិបាលខេត្ត បានណែនាំដល់ដៃគូអភិវឌ្ឍឲ្យកែសម្រួលសោភ័ណភាព បរិស្ថាន សួនច្បារ រៀបចំខ្ចុះ ស្តារទំនប់ឡើងវិញ ក...
ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញចុះធ្វើការឃាត់ខ្លួនជនជាតិចិន២នាក់ និងជនជាតិបង់ក្លាដេស២នាក់ ពីបទចាប់ពង្រត់និងបង្ខាំងមនុស្សខុសច្បាប់
ខេត្តបន្ទាយមានជ័យ៖ ជនជាតិចិន២នាក់ បង់ក្លាដេស២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងនគរបាល អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឆ្មក់ចូលចាប់ខ្លួនពាក់ពន្ធ័ករណីពង្រត់និងបង្ខាំងមនុស្សខុសច្បាប់ នៅក្នុងកាស៊ីណូមួយកន្លែងក្នុងបុរី សាន ហូ ក្រុងប៉ោយប៉ែត និងបានរំដោះជនរងគ្រោះជនជាតិថៃ៦នាក់ ជនជាតិខ្មែរ២នាក់ នៅភូមិគីឡូម៉ែត្រ៤ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកសួរនាំកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញារ អមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងសហការជាមួយ កម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការព...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ៩នាក់ ( ៦នាក់ អត់បានចាក់វ៉ាក់សាំង ), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១១៦នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ២៨៧នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ១១៦នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), អ្នកជាសះស្បើយចំនួន ២៨៧នាក់ និងអ្នកស្លាប់ថ្មីចំនួន ៩នាក់ ( ៦នាក់ អត់បានចាក់វ៉ាក់សាំង ) ។
លោកបណ្ឌិត រ័ត្ន សណ្តាប់ និងលោកស្រីឧកញ៉ា សូ រ៉ូសលីន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញលើកលែងការចោទប្រកាន់ជាផ្លូវការហើយ
លោកបណ្ឌិត រ័ត្ន សណ្តាប់ សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ នៃទីស្តីការគណ:រដ្ឋមន្រ្តី និងលោកស្រីឧកញ៉ា សូ រ៉ូស លីនត្រូវបានសាលាដំបូងរាជធានីភ្នំពេញលើកលែងការចោទប្រកាន់ជាស្ថាពរពី លោកស្រី គង់ មាលា ហើយខាងក្រោមនេះជាខ្លឹមសារលិខិតទាំង ស្រុង សូនអាន!
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅក្នុងក្រសួងមហាផ្ទៃបានឃាត់ខ្លួន លោក ប៊ូ រ៉ន តំណាងប្រជាពលរដ្ឋ ២៤១គ្រួសារ ក្នុងករណីជម្លោះដីធ្លីជាមួយលោកឧកញ៉ា ថៃ ជាហួត-ហៀង ប៊ុនប៉េង
ភ្នំពេញ: នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅក្នុងក្រសួងមហាផ្ទៃបានលោឃាត់ខ្លួនក ប៊ូ រ៉ន តំណាងប្រជាពលរដ្ឋ ២៤១គ្រួសារ ដែលមានជម្លោះដីធ្លីជាមួយឧកញ៉ា ថៃ ជាហួត-ហៀង ប៊ុនប៉េង ត្រូវបានបញ្ជូនមកអគ្គស្នងការដ្ឋាន នគរបាលជាតិនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ នេះ។
ប្រជាពលរដ្ឋបាន ឲ្យដឹងថា ការចាប់ ខ្លួននេះ គឺនៅក្នុងហាងកាហ្វេមួយកន្លែង នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជ ធានីភ្នំពេញ។
បន្ទាប់ពីចាប់ខ្លួន គឺ លោកប៊ូ រ៉ន ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅក្នុងក្រសួងមហាផ្ទៃ។ បន្ទាប់ពីសាកសួរសមត្ថកិច្ចបានបញ្ជូនខ្លួនលោកប៊ូ រ៉ន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។
ការចាប់ខ្លួនតំណាងប្រជាពលរដ្ឋបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រជាពលរដ្ឋបានប្រកាសធ្វើការតវ៉ាវិវាទដីធ្លីជាមួយឧកញ៉ា ថៃ ជាហួត-ហៀង ប៊ុនប៉េង នៅលើទីតាំងដីទំនាស់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ដែលចំថ្ង...
លោក អាំង សុភា ចៅក្រមសាលាដំបូងខេត្តកំពតរងការចោទថា បានចាក់ដីរំលោភចូលព្រែកកោងកាងរបស់រដ្ឋ
ភ្នំពេញៈ ចៅក្រមសាលាដំបូងខេត្តកំពត លោក អាំង សុភា បាន រងការចោទប្រកាន់ថា បានឃុបឃិតជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួ នក្នុងនោះមានដូចជាមន្ត្រីជលផល បានចាក់ដីរំលោភចូលព្រែកកោងកាងស្ថិតនៅភូមិទួលស្រង៉ាំ ឃុំអង្កោ ស្រុកដំណាក់ចង្អើរ ខេត្តកែប។
មន្ត្រីនៅសាលាស្រុកដំណាក់ចង្អើរនិងពលរដ្ឋមួយចំនួនមន្ត្រនិយាយថា លោកអាំ សុភា ចៅក្រមសាលាដំបូងខេត្តកំពត បានប្រើឥទ្ធិពលអំណាចរបស់ខ្លួនឃុបឃិតជាមួយមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនបានចាក់ដីរំលោភចូលមាត់ព្រែកកោងកាងដែលមានទំហំជិត ២ហិកតា ដោយមានឈ្មោះ ស៊ីន ធូ ជាអ្នកមើលការខុសត្រូវចាត់ចែងការងារនេះ។
មន្ត្រីនិយាយថា កន្លងមកខាងសាលាស្រុកដំណាក់ចង្អើក៏បានចុះទៅហាមឃាត់ចំនួនពីររួចមកហើយដែរ ប៉ុន្តែលោកអាំ សុភា មិនព្រមស្តាប់តាមការណែនាំនោះទេដោយនៅតែបន្តសកម្មភាពដដែល។
ចំណែកលោកស្រី គីម ចន្នី អភិបាលស្រុកដំណាក់ចង្អើបានថ្លែងប្រាប់កាលពីល្ងាចថ្ងៃទី២៣ ខែតុលា នេះថា ពាក់ព័ន្ធរឿងនេះ គឺខាងជំនាញជលផលជាអ្នកធ្វើការង...
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមគោរពអបអរសាទរ និងសូមជូនពរ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសថ្ងៃខួបកំណើត៤៣ឆ្នាំ ឈានចូល៤៤ឆ្នាំ
ភ្នំពេញ៖ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមគោរពអបអរសាទរ និងសូមជូនពរ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសថ្ងៃខួបកំណើត៤៣ឆ្នាំ ឈានចូល៤៤ឆ្នាំ ។
លោកឧកញ៉ាបណ្ឌិតផ្ញើសារថា «ខ្ញុំ និងក្រុមគ្រួសារ សូមគោរពជូនពរ បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងឱកាសខួបកំណើតគម្រប់ ៤៤ ឈានចូល ៤៥ឆ្នាំ សូមឯកឧត្តមបណ្ឌិត បានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណវាងវៃភ្លឺថ្លា ជន្មាយុយឺនយូរជាងរយវស្សា ដើម្បីបន្តចូលរួមអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែសម្បូររុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ» ។
ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក សូមជួយប្រោះព្រំ និងប្រសិទ្ធពរជូនឯកឧត្តមប...
ម្ចាស់ការ៉ាស់សាំង PTTផ្លូវបេតុងព្រៃស ខណ្ឌដង្កោបាញ់សម្លាប់ខ្លួនព្រោះមានវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរ
ភ្នំពេញ៖ បុរសម្នាក់បានបាញ់សម្លាប់ខ្លួនឯងបង្កការភ្ញាក់ផ្អើល នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧និង១៥នាទី នៅចំណុចក្នុងបន្ទប់ទឹកខាងក្រោយបរិវេនការ៉ាស់សាំង PTT ផ្លូវបេតុងព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមន្ត្រីយោធា និងជាថៅកែការ៉ាស់សាំង PTT។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ បានលើកឡើងថា (សព) ឈ្មោះ ឡី សុក្រឹត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរម្ចាស់ការ៉ាស់សាំង PTTស្នាក់នៅកន្លែងកើតហេតុ ហើយ សពមានស្នាមរបួសធ្លាយពីសៀតផ្កាស្ដាំទៅឆ្វេង។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា, វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុៈ អាវុធខ្លី១ដើមម៉ាកZORAKI 2914-T, បង់១ មានគ្រាប់ក្នុងបង់ ៦គ្រាប់ ក្នុងកាណុង១, សំបកកាទុស១ និងបាល់គ្រាប់១។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ បានបញ្ជាក់ថា មុនពេលកើតហេតុកន្លងមកជនរងគ្រោះមានវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរ ។ លុះព្រឹកថ្ងៃកើតហេតុកូនចៅងើបពីដេកដ...

