ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៦៧ លីត្រត្រូវបានរកឃើញ និងដកហូតបានតាមឱសថស្ថានក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៦៧ លីត្រត្រូវបានរកឃើញ និងដកហូតបានតាមឱសថស្ថានក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖​ ខេត្តត្បូងឃ្មុំ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តត្បូងឃ្មុំកាលពី​ថ្ងៃទី២៧ ខែ​តុលា ឆ្នាំ២០២១ មន្រ្តីស៊ើបអង្កេត ក.ប.ប.​បានចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទតាមផ្សារ ហាងលក់ទំនិញ និងឱសថស្ថាននានាក្នុងស្រុកមេមត់ ដើម្បីធានាការពារសុខភាពក៏ដូចជាផលប្រយោជន៍របស់អ្នកប្រើប្រាស់ទូទៅផងដែរ។ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យមន្ត្រីជំនាញបានរកឃើញនូវអាល់កុលក្លែងក្លាយ(មេតាណុល) ចំនួន ៦៧ លីត្រ និងបានធ្វើការដកហូតមករក្សាទុកដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរ។...
អគ្គនាយកនៃអគ្គនាយកដ្ឋាន​«ក.ប.ប.»បាន​​រៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែតុលា ឆ្នាំ២០២១ និងលេីកទិសដៅអនុវត្តបន្ត

អគ្គនាយកនៃអគ្គនាយកដ្ឋាន​«ក.ប.ប.»បាន​​រៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែតុលា ឆ្នាំ២០២១ និងលេីកទិសដៅអនុវត្តបន្ត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១បានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែតុលា ឆ្នាំ២០២១ និងលេីកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក​ ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។ កិច្ចប្រជុំនេះ មានការចូលរួមពី លោកជាអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងសហការី។ របៀបវារៈនៃកិច្ចប្រជុំនាពេលនេះរួមមាន៖ ១- របាយការណ៍វឌ្ឍនភាពសំខាន់ៗរបស់អគ្គនាយកដ្ឋាន ២- របាយការណ៍សង្ខេបរបស់នាយកដ្ឋាន និងសាខា ក.ប.ប. រាជធានី ខេត្ត ៣- បទអន្តរាគមន៍របស់ឯកឧត្ដម លោក អគ្គនាយករងទទួលបន្ទុក ៤- អនុសាសន៍គន្លឹះរបស់ឯកឧត្ដមប្រតិភូ និងថ្នាក់ដឹកនាំ ក.ប.ប. ៥- សំណូមពរ និងបញ្ហាប្រឈម ៦- បញ្ហាផ្សេងៗ...
ក្រុមបុគ្គលិកទូរទស្សន៍ CNC របស់អ្នកឧកញ៉ា គិត ម៉េង សុំឲ្យឧកញ៉ាគិតពីអត្ថប្រយោជន៍អតីតភាពការងារ

ក្រុមបុគ្គលិកទូរទស្សន៍ CNC របស់អ្នកឧកញ៉ា គិត ម៉េង សុំឲ្យឧកញ៉ាគិតពីអត្ថប្រយោជន៍អតីតភាពការងារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រុមបុគ្គលិករាប់សិបនាក់ ដែលបម្រើការនៅស្ថានីយទូរទស្សន៍ CNC នៃក្រុមហ៊ុនCBS របស់ឧកញ៉ា គិត ម៉េង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ បានកំពុងស្វែងរកអ្នកច្បាប់ឲ្យជួយពិនិត្យលើអត្ថប្រយោជន៍ត្រូវទទួលបានតាមច្បាប់ស្តីពីការងារ បន្ទាប់ពីក្រុមហ៊ុនសម្រេចបណ្ដេញចេញ ក្រោមហេតុផលកាត់បន្ថយបុគ្គលិកព្រោះវិបត្តិហិរញ្ញវត្ថុ។ ក្រុមបុគ្គលិក CNC ជាងម្ភៃនាក់ ដែលត្រូវបណ្ដេញចេញបានឲ្យដឹងទៀតថា ភាគីក្រុមហ៊ុនបានបណ្ដេញចេញបុគ្គលិកក្រោមហេតុផលការចំណាយថវិការច្រើន មិនមានប្រាក់ចំណេញ ដែលត្រូវការកាត់បន្ថយបុគ្គលិកមួយចំនួនទៅតាមផ្នែកនៃក្រុមហ៊ុន CBS ក្នុងនោះ CNC ក៏ស្ថិតក្នុងដំបូលនេះដែរ។ ការបណ្ដេញចេញដោយមិនមានកំហុសនេះ បុគ្គលិកមិនបដិសេធទេ តែសូមឲ្យអនុវត្តន៍ផលប្រយោជន៍ជាសំណងទៅតាមច្បាប់លើកិច្ចសន្យាការងារមិនកំណត់ថេរវេលារវាងពួកគាត់ និងក្រុមហ៊ុនសព្វថ្ងៃ ខណៈការបញ្ឈប់នេះភាគីក្រុមហ៊ុនបានផ្ដល់ឲ្យមានដូចជា៖ ១. ប្រាក់អតីតភាពគិតតែបីឆ្នាំចុងក្រោយ ២...
សាលាដំបូងខេត្តព្រះសីហនុ បញ្ចប់សវនាការសួរដេញដោលលើអង្គហេតុចាប់មនុស្សដុតទាំងរស់ តែជនរងគ្រោះមិនទុកចិត្តនៅថ្ងៃប្រកាសសាលក្រម

សាលាដំបូងខេត្តព្រះសីហនុ បញ្ចប់សវនាការសួរដេញដោលលើអង្គហេតុចាប់មនុស្សដុតទាំងរស់ តែជនរងគ្រោះមិនទុកចិត្តនៅថ្ងៃប្រកាសសាលក្រម

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ សាលាដំបូងខេត្តព្រះសីហនុ នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ចប់សវនាការសួរដេញដោលលើអង្គហេតុ ដែលឈ្មួញដីម្នាក់ចាប់មនុស្សដុតទាំងរស់ កាលពីដើមឆ្នាំ២០១៩ ក្នុងវិវាទដីធ្លី នៅក្នុងខេត្ត។ សវនាការជំនុំជម្រះក្តីនេះ គឺលើសំណុំរឿងចាប់ដុតមនុស្សទាំងរស់ ក្នុងវិវាទដីធ្លីមួយ កាលពីបីឆ្នាំមុន ដែលបង្កឲ្យបុរសម្នាក់រលាកពេញខ្លួន និងរងអំពើអយុត្តិធម៌រហូតមកដល់ពេលនេះ។ លោកចៅក្រម ឆែ វិវឌ្ឍនៈ ប្រធានក្រុមប្រឹក្សា បានចាប់ផ្តើមដំណើរការសវនាការ ពីម៉ោង៩ព្រឹក រហូតដល់ម៉ោងជិត១២ថ្ងៃត្រង់ទើបសម្រេចបិទការសួរដេញដោល អំពីសកម្មភាពប៉ុនប៉ងមនុស្សឃាត ប្រព្រឹត្តឡើងដោយជនត្រូវចោទឈ្មោះ លី ស្រេង អាយុ៥០ឆ្នាំ ដេលបានចាក់សាំងដុតជនរងគ្រោះឈ្មោះ ស៊ុយ ប៊ុនថាន់ អាយុ៣៨ឆ្នាំ ដែលជាអ្នកបើកបរគ្រឿងចក្រឈូសឆាយដី។ លោកប្រធានក្រុមប្រឹក្សា ដែលមានលោកចៅក្រម កើត សាំង និងលោកចៅក្រម សុខ លី ជាសមាជិក ចំណែកលោក ពេញ ពិសិដ្ឋ ជាតំណាងអយ្យការ បានសួរជ...
អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន និងផែនការសកម្មភាពអនុវត្តបន្ត

អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន និងផែនការសកម្មភាពអនុវត្តបន្ត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖  ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ផាន អូន នៅព្រឹកថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន និងផែនការសកម្មភាពអនុវត្តបន្ត។ នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពី លោក អគ្គនាយករង ប្រធាននាយកដ្ឋាន និងសហការី។...
ខេត្តព្រះសីហនុ៖ គម្រោងផ្លូវ៣៤ខ្សែ ដែលរាជរដ្ឋាភិបាលសាងសង់ឡើងក្នុងខេត្តព្រះសីហនុបានបញ្ចប់ជាស្ថាពរហើយ

ខេត្តព្រះសីហនុ៖ គម្រោងផ្លូវ៣៤ខ្សែ ដែលរាជរដ្ឋាភិបាលសាងសង់ឡើងក្នុងខេត្តព្រះសីហនុបានបញ្ចប់ជាស្ថាពរហើយ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
ខេត្តព្រះសីហនុ៖ មន្ត្រីរដ្ឋបាលខេត្តឲ្យដឹងថា គម្រោងផ្លូវ៣៤ខ្សែដែលរាជរដ្ឋាភិបាលសាងសង់ឡើងក្នុងខេត្តព្រះសីហនុបានបញ្ចប់ជាស្ថាពរហើយ ចំពោះការប្រគល់ទទួលជូនរដ្ឋបាលខេត្តនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ។ បើតាមមន្ត្រីថា ក្នុងចំណោមផ្លូវទាំង៣៤ខ្សែ ដែលបានចាក់អ៊ុតជាកៅស៊ូ មានផ្លូវរណបខ្លះដូចជាផ្លូវឡើង ចុះ(ចំណោតវត្តលើ)ពីសង្កាត់លេខ១មកសង្កាត់លេខ២ជាដើម មិនមានចាក់ក្រាលកៅស៊ូទេ គឺប្រើបច្ចេកទេសត្រឹមចាក់បេតុងប៉ុន្តែបានរៀបចំហេដ្ឋារចនាសម្ពន្ធ័សងខាងផ្លូវ ដូចផ្លូវដែលចាក់ក្រាលកៅស៊ូដែរ។ ជុំវិញការស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុបច្ចុប្បន្ននេះ លោក បូរី វង្សសានិត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុឲ្យPNNដឹងនៅព្រឹកថ្ងៃ២៧តុលា២០២១ថា បែងចែកជាបីគម្រោងខុសៗគ្នា ក្នុងនោះមាន៖ *គម្រោងទី១ គឺគម្រោងផ្លូវ៣៤ខ្សែរបស់ថ្នាក់ជាតិ(បញ្ចប់គម្រោងហើយ)។ *គម្រោងទី២ គឺគម្រោងរបស់ថ្នាក់ខេត្ត ដែលបច្ចុប្បន្នកំពុងស្ថាបនាជាបន្តបន្ទាប់។ *គម្រោងទី៣ គ...
មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន«ក.ប.ប.» ចុះបង្ក្រាបអាល់កុលក្លែងក្លាយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន«ក.ប.ប.» ចុះបង្ក្រាបអាល់កុលក្លែងក្លាយ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. បានចុះប្រតិបត្តិការត្រួតពិនិត្យគុណភាព​អាល់កុល នៅទីតាំងមួយកន្លែង ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពី​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ។ ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីមន្រ្តីជំនាញបានធ្វើការស្រាវវជ្រាវរកឃើញថា ទីតាំងនេះមានស្តុកទុក ដើម្បីចែកចាយលក់អាល់កុលនៅតាមបណ្តាទីផ្សារនៅទូទាំងប្រទេស។ បន្ទាប់ពីបានត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញអាល់កុលក្លែងក្លាយ(មេតាណុល) ចំនួន ១៥៧ប៊ីដុង ស្មើនឹង៤ ៧១០លីត្រ នៅទីតាំងផ្ទះមួយកន្លែងស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់​មក មន្រ្តីជំនាញបានធ្វើការស៊ើបអង្កេតបន្ត និងបានកំណត់ទីតាំងឃ្លាំងស្តុកអាល់កុលមួយកន្លែងទៀត ហើយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ដោយទទួលបានការអនុញ្ញាតពីព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ និងទទួលបានការចូលរួមពីមន្រ្តីនគរបានប្រឆាំង​បទល្មើសសេដ្ឋកិច្ចរាជធាន...
ដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៤ ត្រូវបានរកឃើញថាល្មើសនឹងច្បាប់នៅខេត្តព្រៃវែង និងខេត្តកណ្ដាល

ដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៤ ត្រូវបានរកឃើញថាល្មើសនឹងច្បាប់នៅខេត្តព្រៃវែង និងខេត្តកណ្ដាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ៥ទីតាំង មន្ត្រីក.ប.ប. បានរកឃើញថាយ៉ាងហោចណាស់មានដេប៉ូប្រេងឥន្ធនៈចំនួន ៤ ដែលប្រកបអាជីវកម្មមិនស្មោះត្រង់។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះ នៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងខេត្តកណ្ដាល ក្នុងគោលបំណងទប់ស្កាត់សកម្មភាពអាជីវកម្មមួយចំនួនដែលផ្ទុយនឹងច្បាប់។ ក្រោយពីបានរកឃើញដូច្នេះ មន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ និងបានណែនាំដល់ម្ចាស់ដេប៉ូឱ្យឈប់ប្រព្រឹត្តល្មើស ក៏ដូចជាប្រកបអា​ជីវ​កម្មខ្លួនដោយឈរលើគោលការណ៍សុចរិតភាព និងតម្លាភាព៕...
តុលាការខេត្តព្រះសីហនុ បើកសវនាការសំណុំរឿងចាប់មនុស្សដុតទាំងរស់

តុលាការខេត្តព្រះសីហនុ បើកសវនាការសំណុំរឿងចាប់មនុស្សដុតទាំងរស់

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ សាលាដំបូងខេត្តព្រះសីហនុ នៅព្រឹកទី២៧ ខែតុលា ឆ្នាំ២០២១នេះ នឹងបើកសវនាការជំនុំជម្រះក្តីលើសំណុំរឿងចាប់ដុតមនុស្សទាំងរស់ ក្នុងវិវាទដីធ្លីមួយ តាំងពីដើមឆ្នាំ២០១៩ ដែលបង្កឲ្យបុរសម្នាក់រលាកពេញខ្លួន និងរងអំពើអយុត្តិធម៌រហូតមកដល់ពេលនេះ។ យោងតាមដីកាកោះឲ្យចូលរួមសវនាការ ចុះថ្ងៃទី២០ ខែកញា ឆ្នាំ២០២១ បានឲ្យដឹងថា ការជំនុំជម្រះក្តីសំណុំរឿងព្រហ្មទណ្ឌនេះ គឺលោកចៅក្រម ឆែ វិវឌ្ឍនៈ ជាប្រធានក្រុមប្រឹក្សា និងលោកចៅក្រម កើត សាំង លោកចៅក្រម សុខ លី ជាសមាជិក។ ចំណែកលោក ពេញ ពិសិដ្ឋ ជាតំណាងអយ្យការ។ បុរសរងគ្រោះឈ្មោះ ស៊ុយ ប៊ុនថាន អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្តឹងឈ្មោះ លី ស្រេង អាយុ៤៨ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា ប្រព្រឹត្តឡើង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។ ដោយសារអំពើយុត្តិធមឥនេះ​ បុរសម្នាក់រងគ្រោះរបួសខ្លួ...
កម្ពុជានិងសាធារណរដ្ឋកូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាផ្លូវការហើយ

កម្ពុជានិងសាធារណរដ្ឋកូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាផ្លូវការហើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) ត្រូវបានចុះហត្ថលេខាជាផ្លូវការ តាមរយៈប្រព័ន្ធវីដេអូ ដោយ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ និងដោយមានការចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់ និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ មកពីស្ថាប័នសាធារណៈនិងវិស័យឯកជននៃប្រទេសទាំងពីរ។ ការចរចាកិច្ចព្រមព្រៀង CKFTA នេះ ជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម MOON Jae-In ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៩ កន្លងទៅ សំដៅពង្រឹង និងពង្រីកចំណងម...