ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

មេធាវីរបស់ឧកញ៉ា នួន អក គំរាមប្ដឹងអ្នកកាសែតណា ដែលហ៊ានផ្សាយរឿងកូនក្ដីរបស់ខ្លួនលក់ដីខ្យល់ នៅខេត្តកំពត បោកប្រាស់អតិថិជនជាងមួយម៉ឺនដុល្លារ 

មេធាវីរបស់ឧកញ៉ា នួន អក គំរាមប្ដឹងអ្នកកាសែតណា ដែលហ៊ានផ្សាយរឿងកូនក្ដីរបស់ខ្លួនលក់ដីខ្យល់ នៅខេត្តកំពត បោកប្រាស់អតិថិជនជាងមួយម៉ឺនដុល្លារ 

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ក្រោយពីជនរងគ្រោះដាក់ពាក្យប្ដឹងលោកឧកញ៉ា នួន អក អគ្គនាយកក្រុមហ៊ុន BLUE BAY LAND DEVELOPMENT CO.,LTD រឿងឆបោកប្រាក់ចំនួន១១,៧២០ដុល្លារ ក្នុងការទិញលក់ដីឡូតិ៍ F1 នៃគម្រោង ឌឺសាគូរ៉ាផាក ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត និងមានការចុះផ្សាយតាមបណ្ដាញសារព័ត៌មានក្នុងស្រុក ឥឡូវនេះមេធាវីរបស់លោកឧកញ៉ា នួន អក បានចេញលិខិតបំភ្លឺ និងគំរាមអ្នកកាសែតដែលហ៊ានផ្សាយការពិតឲ្យលុបរឿងអាស្រូវនោះជាកំហិត។ លិខិតចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក គឹម វិញ្ញូរិទ្ធ ជាមេធាវីរបស់លោកឧកញ៉ា នួន អក បានចាត់ទុកថា ការចុះផ្សាយអត្ថបទរឿងអ្នកទិញដីឈ្មោះ ឡុង សុភ័ក្រ្ត ភេទស្រី អាយុ៣៧ឆ្នាំ កាលពីម្សិលមិញ បានដាក់ពាក្យប្ដឹងឧកញ៉ា នួន អក ទៅកាន់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ករណីឆបោកប្រាក់ជាងមួយម៉ឺនដុល្លារក្នុងការលក់ដីខ្យល់ នៅខេត្តកំពតនោះ ជារឿងមិនពិតនោះទេ។ មេធាវី គឹម វិញ្ញូរិទ្ធ បានចាត់ទុកការផ្សាយរបស់អ្នកកាសែតរឿងលោកឧកញ៉ា នួន អក  ត្រូវអតិថិជនប្ដឹង...
បុគ្គលិកខ្លះនៃទូរទស្សន៍របស់ឧកញ៉ា គិត ម៉េង សុខចិត្តទទួលយកប្រាក់អត្ថប្រយោជន៍តិចតួច តាមកម្រិតក្រុមហ៊ុន ឯខ្លះទៀតសុំឈប់ ព្រោះឆ្អែតចិត្តពេក

បុគ្គលិកខ្លះនៃទូរទស្សន៍របស់ឧកញ៉ា គិត ម៉េង សុខចិត្តទទួលយកប្រាក់អត្ថប្រយោជន៍តិចតួច តាមកម្រិតក្រុមហ៊ុន ឯខ្លះទៀតសុំឈប់ ព្រោះឆ្អែតចិត្តពេក

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ បន្ទាប់ពីភាគីក្រុមហ៊ុន CBS របស់អ្នកឧកញ៉ា គិត ម៉េង មិនព្រមទទួលការស្នើជួបរបស់មេធាវីសហជីពការងារ តំណាងឲ្យអតីតបុគ្គលិកចំនួនប្រាំបួននាក់ ដែលបានទៅពឹងពាក់ឲ្យយជួយដោះស្រាយវិវាទអំពីការគិតប្រាក់អត្ថប្រយោជន៍ផ្សេងៗ ក្រោយក្រុមហ៊ុនបញ្ឈប់ពីការងារ មានអ្នកមួយចំនួនហួសចិត្ត និងសុខចិត្តព្រោះមានវិបត្តិហិរញ្ញវត្ថុគ្រួសារ។ អតីតបុគ្គលិក បានលើកឡើងទៀតថា ដោយសារការតវ៉ាត្រូវអូសបន្លាយពេលយូរផង ព្រោះក្រុមហ៊ុនមិនយល់ព្រម ក៏សុខចិត្តចុះហត្ថលេខាតាមការបញ្ចប់កិច្ចសន្យាការងារ និងទទួលយកប្រាក់អត្ថប្រយោជន៍តិចតួច តាមកម្រិតក្រុមហ៊ុនគិតឲ្យ រីឯបុគ្គលិកខ្លះ ដែលកំពុងបំពេញការងារក៏បានដាក់ពាក្យសូមឈប់ព្រោះសំពាធការងារផងដែរ។ សម្រាប់ការបដិសេធមិនព្រមជួបមេធាវីសហជីពការងារតំណាងឲ្យអតីតបុគ្គលិក កាលពីដើមសប្តាហ៍នេះ ភាគីក្រុមមិនប្រាប់ហេតុផលទេ ខណៈមុនការសុំជួបចរចាររបស់មេធាវី ភាគីក្រុមហ៊ុនបានចេញសេចក្ដីបំភ្លឺមួយ ដោយនៅក្នុងខ្លឹមសារខាងក្រោមនៃលិខិ...
ស្ត្រីម្នាក់ប្ដឹងឧកញ៉ា នួន អក ឲ្យលោក ម៉ៅ ធនិន ជួយរកយុត្តិធម៌ករណីឆបោកប្រាក់ជាងមួយម៉ឺនដុល្លារ បង់ថ្លៃដីខ្យល់ នៅខេត្តកំពត 

ស្ត្រីម្នាក់ប្ដឹងឧកញ៉ា នួន អក ឲ្យលោក ម៉ៅ ធនិន ជួយរកយុត្តិធម៌ករណីឆបោកប្រាក់ជាងមួយម៉ឺនដុល្លារ បង់ថ្លៃដីខ្យល់ នៅខេត្តកំពត 

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ស្ត្រីម្នាក់ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដាក់ពាក្យបណ្តឹងយជូនលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដើម្បីសុំជួយរកយុត្តិធម៌ ករណីលោកឧកញ៉ា នួន អក អគ្គនាយកក្រុមហ៊ុន BLUE BAY LAND DEVELOPMENT CO.,LTD ឆបោកប្រាក់អស់ជាមួយម៉ឺនដុល្លារ ក្នុងកិច្ចព្រមព្រៀងទិញ-លក់ដី។ យោងតាមពាក្យបណ្ដឹងបានឲ្យដឹងថា ស្ត្រីបាញ់បោកឈ្មោះ ឡុង សុភ័ក្រ្ត អាយុ៣៧ឆ្នាំ បានអះអាងក្នុងពាក្យបណ្តឹងនេះថា លោកឧកញ៉ា នួន អក បានឆបោកប្រាក់របស់ខ្លួនចំនួន១១,៧២០ដុល្លារ ក្នុងការទិញលក់ដីឡូតិ៍មួួយកន្លែង មានគម្រោងឈ្មោះថា ឌឺសាគូរ៉ាផាក ឡេន ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត។ ពាក្យបណ្ដឹងបានរៀបរាប់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ខ្លួនបានសម្រេចចិត្តទិញ (មើលតែលើក្រដាសនៅការិយាល័យលក់នៅក្រុងភ្នំពេញ) ដីមួយកន្លែង ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត ពីក្រុមហ៊ុន BLUE BAY LAND DEVELOPMENT របស់លោកឧកញ៉ា នួន អក ស្ថិតក្នុងគម្រោងឈ្មោះថា ឌីសាគូរ៉ាផាក ឡេន គឺដីឡូតិ៍លេខF...
រដ្ឋលេខាធិការក្រសួងកាពារជាតិ​​ យន្ត មីន និងក្រុមគ្រួសារ សូមគោរព​បួងសួងដល់វត្ថុស័ក្តិសិទ្ធនិងប្រសិទ្ធពរជ័យបវរមហាប្រសើរជូន សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមគ្រួសារ​ នាឱកាសខួបកំណើត ថ្ងៃទី០៥ វិច្ឆិកា ១៩៤៥ – ០៥ វិច្ឆិកា ២០២១

រដ្ឋលេខាធិការក្រសួងកាពារជាតិ​​ យន្ត មីន និងក្រុមគ្រួសារ សូមគោរព​បួងសួងដល់វត្ថុស័ក្តិសិទ្ធនិងប្រសិទ្ធពរជ័យបវរមហាប្រសើរជូន សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមគ្រួសារ​ នាឱកាសខួបកំណើត ថ្ងៃទី០៥ វិច្ឆិកា ១៩៤៥ – ០៥ វិច្ឆិកា ២០២១

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រដ្ឋលេខាធិការក្រសួងការពារជាតិ យន្ត មីន  និងភរិយា នៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២១នេះ​ បានផ្ញើសារ​​ សូមគោរពដឹងគុណ ចងចាំស្នាដៃនិងគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តមពេញមួយជីវិតរបស់សម្តេចពិជ័យសេនា ទៀ បាញ់ដើម្បីជាតិ និងពលរដ្ឋកម្ពុជា ។ រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងសារថា «ក្នុងឱកាសនេះ ខ្ញុំបាទ  យន្ត មីន  សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធ និងប្រសិទ្ធពរជ័យបវរមហាប្រសើរជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រុមគ្រួសារ​ នាឱកាសខួបកំណើត ថ្ងៃទី០៥ វិច្ឆិកា ១៩៤៥ - ០៥ វិច្ឆិកា ២០២១»។ សូមលំឱនកាយគោរពជូន នូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងគម្រប់ខួប៧៦ ឈានចូល៧៧ឆ្នាំ សូមមានសុខភាពល្អបរិបូរ កម្លាំងមាំមួន បញ្ញាញាណឈ្លាសវៃ និងមានអាយុយឺនយូរ ដើម្បីបន្តដំណើរជាមួយសម្តេចតេជោ ...
ក្រសួងអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មបៀហ្គាដិនឡើងវិញទូទាំងប្រទេស ចាប់ពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១

ក្រសួងអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មបៀហ្គាដិនឡើងវិញទូទាំងប្រទេស ចាប់ពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកា២០លានរៀល និងផ្ទះ២ខ្នងដល់គ្រួសារកុមារ គង់ សីហា

សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកា២០លានរៀល និងផ្ទះ២ខ្នងដល់គ្រួសារកុមារ គង់ សីហា

សង្គម និងកម្សាន្ត
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២ ០២១នេះ តាមរយៈលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានផ្តល់ថវិកា២០លានរៀល និងផ្ទះ២ខ្នង ដល់គ្រួសារក្មេងប្រុស គង់ សីហា អាយុ៧ឆ្នាំ រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ បន្ទាប់ពីសម្តេចបានឃើញរូបភាពក្មេងប្រុសរូបនេះ ឈរដោះស្បែកជើង ពាក់ម៉ាស និងមានចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹងក ពេលទៅរៀននៅសាលាបឋមសិក្សាជ័យ។ ក្រៅពីនេះរដ្ឋបាលខេត្តសៀមរាបក៏បានផ្តល់ទូរស័ព្ទ និងស្បៀងអាហារមួយចំនួនទៅដល់គ្រួសារក្មេងប្រុស គង់ សីហា នេះផងដែរ។ ក្មេងប្រុស គង់ សីហា ជាសិស្សរៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ៣ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលមានឳពុកម្តាយជាកសិករដើរប្រវាស់ដីស្រែគេធ្វើនៅក្នុងស្រុកស្វាយលើ ដោយហេតុ តែមិនមានដីស្រែចម្ការផ្ទាល់ខ្លួនសម្រ...
មន្រ្តីស៊ើបអង្កេត ក.ប.ប.ចរកឃើញដេប៉ូប្រេងឥន្ធនៈ ០៦ ទីតាំងមិនមានភាពអនុលោម ក្នុងខេត្តកណ្ដាល និងខេត្តព្រៃវែង

មន្រ្តីស៊ើបអង្កេត ក.ប.ប.ចរកឃើញដេប៉ូប្រេងឥន្ធនៈ ០៦ ទីតាំងមិនមានភាពអនុលោម ក្នុងខេត្តកណ្ដាល និងខេត្តព្រៃវែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖​​ មន្រ្តីស៊ើបអង្កេត ក.ប.ប. សាខាខេត្តកណ្ដាល និងខេត្តព្រៃវែងបានរកឃើញដេប៉ូប្រេងឥន្ធនៈ០៦កន្លែងកាលពី​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១​មិនមានភាពអនុលោម ក្នុងចំណោម ១១ ស្ថានីយ/ដេប៉ូ ខណៈចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ចំពោះម្ចាស់ដេប៉ូត្រូវបានពិន័យទៅតាមច្បាប់ដែលមានចែង រួមនឹងការកែប្រែឱ្យបានត្រឹមត្រូវតាមច្បាប់ផងដែរ។...
គ្រួសារអ្នកជំងឺស្លាប់នៅពេទ្យវិសាលសុខ រងចាំយុត្តិធម៌ជាងមួយឆ្នាំកន្លះ រីឯគណៈគ្រូពេទ្យនៅតែរកកំហុសមិនទាន់ឃើញ

គ្រួសារអ្នកជំងឺស្លាប់នៅពេទ្យវិសាលសុខ រងចាំយុត្តិធម៌ជាងមួយឆ្នាំកន្លះ រីឯគណៈគ្រូពេទ្យនៅតែរកកំហុសមិនទាន់ឃើញ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នាវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក ថូ ប៊ុនឡុង អាយុ៤២ឆ្នាំ បាននាំភរិយារបស់ខ្លួន ចូលពិនិត្យជំងឺនៅក្លីនិកឯកជនឈ្មោះ មន្ទីរពហុព្យាបាល និងសម្ភព វិសាលសុខ ក្នុងរាជធានីភ្នំពេញ ដោយសារភរិយាលោកមានអាការៈមិនស្រួលខ្លួន ចំណែកក្រុមគ្រូពេទ្យវិញ បានអះអាងប្រាប់លោកម្តងហើយម្តងទៀតថា «អ្នកជំងឺគ្មានបញ្ហាអ្វីទេ អ្នកជំងឺមិនអីទេ និងគ្មានអាការៈធ្ងន់ធ្ងរទេ»។ អ្នកជំងឺឈ្មោះ កន ស្រីនាង បានស្លាប់នៅថ្ងៃបន្ទាប់ ក្នុងជន្មាយុ៣៧ឆ្នាំ បន្ទាប់បែកពពុះមាត់ និងសន្លប់បាត់ស្មារតី នៅក្នុងមន្ទីរពេទ្យឯកជនខាងលើនេះ ដែលស្ថិតនៅផ្ទះលេខ៨០ មហាវិថីព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបន្សល់ទុកកូនបីនាក់តូចៗ  កំព្រាម្តាយ។ ក្រុមគ្រួសារសពអ្នកស្រី កន ស្រីនាង បានប្តឹងចោទប្រកាន់ និងទារសំណងជំងឺចិត្តពីម្ចាស់ពហុព្យាបាល វិសាលសុខ និងក្រុមគ្រូពេទ្យបម្រើការទីនោះ ដោយដាក់កំហុសថា មិនគោរពក្រមសីលធម៌វិជ្ជាជីវៈ និង...
អាមេរិកថា ការបន្តនាំចូលផលិតផលពីតំបន់ស៊ីនជាំងប្រទេសចិន និងបញ្ហាសិទ្ធិមនុស្សជារឿងពីរផ្សេងគ្នា

អាមេរិកថា ការបន្តនាំចូលផលិតផលពីតំបន់ស៊ីនជាំងប្រទេសចិន និងបញ្ហាសិទ្ធិមនុស្សជារឿងពីរផ្សេងគ្នា

សង្គម និងកម្សាន្ត
ទីប្រឹក្សាសន្តិសុខជាតិប្រចាំសេតវិមានអាមេរិក លោកចេក ស៊ូលីវ៉ាន (Jake Sullivan) បាននិយាយកាលពីថ្ងៃអង្គារថា ទោះសហរដ្ឋអាមេរិកបានបញ្ជាទិញផ្ទាំងសូឡាដែលផលិតថាមពលពីពន្លឺព្រះអាទិត្យពីតំបន់ស៊ិនជាំងប្រទេសចិនក៏ដោយ ប៉ុន្ដែខ្លួននៅតែអាចក្រោកឈរឡើងប្រឆាំងនឹងបញ្ហាសិទ្ធិមនុស្សបានដែរ។ ការ​លើក​លើង​ដូច្នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​មានការ​រិះគន់​អា​មេ​រិ​កថា ការ​នាំ​ចូល​ផ្ទាំង​សូ​ឡា​ផលិត​ថាមពល​ពន្លឺព្រះអាទិត្យ​ពី​តំបន់​ស៊ិ​ន​ជាំ​ង​ប្រទេស​ចិន គឺ​មាន​ជាប់​ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​ការងារ​ដោយ​បង្ខំ ខណៈ​ដែល​កន្លង​មក​ចិន​ធ្លាប់​រង​ការ​ចោទប្រកាន់​ទាក់ទង​នឹង​ការ​រំលោភសិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​នៅ​ក្នុង​តំបន់​ស៊ិ​ន​ជាំ​ង ដែល​ខ្លួន​គ្រប់គ្រង​នោះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​។ ជុំវិញ​បញ្ហា​នេះ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden ធ្លាប់​បាន​ចេញ​មក ព្រមាន​ពី​ហានិភ័យ​នៃ​ការ​រំលោភសិទ្ធិ​មនុស...
ឯកឧត្តម លូ គឹមឈន់ និងលោកជំទាវ  រួមសហការី សូមក្រាបបង្គំថ្វាយព្រះពព្រះរាជពិធីខួបគម្រប់​ ១៧ព្រះវស្សានៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី

ឯកឧត្តម លូ គឹមឈន់ និងលោកជំទាវ រួមសហការី សូមក្រាបបង្គំថ្វាយព្រះពព្រះរាជពិធីខួបគម្រប់​ ១៧ព្រះវស្សានៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីខួបគម្រប់​ ១៧ព្រះវស្សា(២៩​ តុលា​ ២០០៤​ -​ ២៩​ តុលា​ ២០២១)​ នៃការ យាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ។ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកជំទាវ បុត្រា បុត្រី ចៅប្រុស ចៅស្រី រួមសហការី សូមក្រាបបង្គំថ្វាយព្រះពរ បវរមហាប្រសើរ សូមព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ស្តេច ព្រះប្រកបដោ យព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលា នុភាព មាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុ យឺនយូរជាងរយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជ្រកកោនត្រជាក់ត្រជំសុខដុមរមនា ជាភិយ្យោភា ពតរៀងទៅ៕...