ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

មន្ត្រី ក.ប.ប. បានរកឃើញដេប៉ូលក់ប្រេងមិនសុចរិតចំនួន១៦ បន្ថែមទៀត

មន្ត្រី ក.ប.ប. បានរកឃើញដេប៉ូលក់ប្រេងមិនសុចរិតចំនួន១៦ បន្ថែមទៀត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖​ មន្ត្រីស៊ើបអង្កេត ក.ប.ប. ដែលត្រូវបានផ្តល់អាណត្តិ ដោយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ បានបន្តប្រតិបត្តិការត្រួតពិនិត្យតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ក្នុង​ន័យពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ក្នុងវិស័យប្រេងឥន្ធនៈ។ ជាលទ្ធផល កាលពី​​ថ្ងៃទី១២ និងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យសរុបចំនួន ៣៧ស្ថានីយ/ដេប៉ូ ស្ថិតក្នុងស្រុកបរិបូរណ៍ ស្រុកទឹកផុស និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្រុកព្រះនេត្រព្រះ ស្រុកអូជ្រៅ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ចំណែក នៅ​​ស្រុករមាសហែក ខេត្តស្វាយរៀង ស្រុកកូនមុំ និងក្រុងបានលុង ខេត្តរតនៈគិរី និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលក្នុងនោះដេប៉ូចំនួន១៦ ត្រូវបានមន្ត្រីជំនាញប្រចាំនៅខេត្តខាងលើរកឃើញថាមិនមានភាពអនុលោម ចេតនាកេងប្រវ័ញ្ចពីអ្នកប្រើប្រាស់ ដូចនេះមន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ភ្លាមៗនៅនឹងកន្លែងតាមនីតិវិធី។...
ក្រសួងអប់រំយុវជននិងកីឡាបានប្រកាសលទ្ធផលផ្លូវការប្រឡងបាក់ឌុបនៅទូទាំងប្រទេសជាប់ 65.65% និទ្ទេស A មានចំនួន1,753 នាក់

ក្រសួងអប់រំយុវជននិងកីឡាបានប្រកាសលទ្ធផលផ្លូវការប្រឡងបាក់ឌុបនៅទូទាំងប្រទេសជាប់ 65.65% និទ្ទេស A មានចំនួន1,753 នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រសួងអប់រំយុវជននិងកីឡាបានប្រកាសលទ្ធផលផ្លូវការប្រឡងបាក់ឌុបនៅទូទាំងប្រទេស សម័យប្រឡង៖ ២៧ ធ្នូ ២០២១ បេក្ខជនសរុប ចំនួន114,187 នាក់ ជាប់ 72,016 នាក់ (65.65%) និងធ្លាក់ = 42,171 នាក់ហើយនិទ្ទេស A មានចំនួន 1,753 នាក់។
អ្នកភូមិក្រីក្រជាង៥០គ្រួសារនៅខេត្តព្រះសីហនុ ដង្ហើយហៅយុត្តិធម៌ បន្ទាប់ពីមន្ត្រីមូលដ្ឋានគប់គិតបន្លំយកដីពួកគាត់លក់ឲ្យអ្នកមាន

អ្នកភូមិក្រីក្រជាង៥០គ្រួសារនៅខេត្តព្រះសីហនុ ដង្ហើយហៅយុត្តិធម៌ បន្ទាប់ពីមន្ត្រីមូលដ្ឋានគប់គិតបន្លំយកដីពួកគាត់លក់ឲ្យអ្នកមាន

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ ប្រជាពលរដ្ឋជាង៥០គ្រួសារ រស់នៅក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដង្ហើយហៅរកយុត្តិធម៌ បន្ទាប់ពីឈ្មួញ និងមន្ត្រីខិលខូចនៅក្នុងមូលដ្ឋាន គៃបន្លំយកដីរបស់ពួកគាត់ ដែលបានកាន់កាប់ និងអាស្រ័យលផល ជាច្រើនឆ្នាំកន្លងហើយ ប៉ុន្តែនៅតែមិនអាចទទួលសិទ្ធិជាម្ចាស់ ខណៈអាជ្ញធរ និងសាច់ញាតិមន្រ្តីជំនាញសូរិយោដី មានឈ្មោះជំនួសទៅវិញ។ ប្រជាពលរដ្ឋខាងលើនេះ មានស្រុកកំណើត និងទីលំនៅ នាភូមិថ្មី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។   អ្នកស្រី សេន ម៉េត អាយុ៥៦ឆ្នាំ បាននិយាយរំឭកពីសាវតានៃដំណើររឿងអយុត្តិធម៌ ដែលខ្លួនធ្លាប់ឆ្លងកាត់ និងកំពុងតែឈឺចាប់ ដោយលើកឡើងថា អ្នកស្រីបានកើត និងរស់នៅក្នុងភូមិនេះ តជំនាន់ពីជីដូនជីតា ហើយបានធ្វើចម្ការដាំដំណាំងលើដីរបស់ខ្លួន ប៉ុន្តែមន្ត្រីក្នុងជួររាជរដ្ឋាភិបាល គឺជាអ្នកមានឈ្មោះជាម្ចាស់ទៅវិញ។ អ្នកស្រីបាននិយាយថា «បើមិនវាស់វែងឲ្យទេ ទុកដីនៅទីហ្នុងទៅ ប៉ុន្តែខ្ញុំតែមិនអស់ចិត្ត ...
ក្មេងកំព្រាអត់ឪពុក-ម្តាយចំនួន៦ នាក់បានទទួល​​អំណោយរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

ក្មេងកំព្រាអត់ឪពុក-ម្តាយចំនួន៦ នាក់បានទទួល​​អំណោយរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក​​ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោកឧកញ៉ា អែល សារ៉ុម សមាជិក​ គណ:កម្មាធិកា​របក្ស "ខ៦"ចំណុះគណ:កម្មាធិការគណបក្សខុទ្ទកាល័យ​សម្តេចតេជោ​ ហ៊ុនសែន​ និងលោក ប៊ុន វុត្ថា សមាជិក​ គណ:​កម្មាធិ​កា​រ បក្ស "ខ៦"ចំណុះគណ:កម្មាធិការគណបក្សខុទ្ទកាល័យ​សម្តេចតេជោ​ ហ៊ុនសែន​បានអញ្ជើញ​​​​ជួបសំណេះ​សំណាលជាមួយសមាជិកបក្សប្រមាណ២០០នាក់និងបាននាំនូវអំណោយរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់ជូនក្មេងកំព្រាអត់មានឪពុក ម្តាយចំនួន​៦នាក់។ លោក ឧកញ៉ា ឡូវ ហ៊ឺង បានប្រសាសន៍គូរបញ្ជាក់ក្នុង​​ពិធីប្រគល់អំណោយនៅក្នុងបរិវេណវត្តទងត្រឡាចស្ថិតក្នុងឃុំទងត្រឡាចស្រុកស្រីសន្ធរខេត្តកំពង់​ចាម ​​កាលពីថ្ងៃទី៩ខែមករាឆ្នាំ២០​២២នេះថា« សូមបងប្អូនដែលកំពុងរស់នៅក្នុងភូមិនិងសហគមន៍ សូមចងចាំនិងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុលនិងជែលសម្អាតមេរោ​គនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពី...
រដ្ឋមន្ត្រីក្រសួងការងារណែនាំឱ្យរោងចក្រសហគ្រាសទាំងអស់ជំរុញការចាក់វ៉ាក់សាំងដូសជំរុញដល់កម្មករនិយោជិតឱ្យបានគ្រប់គ្នា

រដ្ឋមន្ត្រីក្រសួងការងារណែនាំឱ្យរោងចក្រសហគ្រាសទាំងអស់ជំរុញការចាក់វ៉ាក់សាំងដូសជំរុញដល់កម្មករនិយោជិតឱ្យបានគ្រប់គ្នា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ÷ លោក​​ អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់កម្ម​ករនិយោជិតជ្រាបអំពីភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសជំរុញនិងត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទរៀបចំការចាក់វ៉ាក់សាំង​​ដូសជំរុញដល់កម្មករនិយោជិតរបស់ខ្លួននៅតាមទីតាំងរោងចក្រសហគ្រាសឬអនុញ្ញា​តឱ្យកម្មករនិយោជិតបានទៅចាក់វ៉ាក់សាំងដូសជំរុញ។ លោក​រដ្ឋមន្រ្តី​​​មានប្រសាសន៍ថា« ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវបំពេញព័ត៌មាននការចាក់វ៉ាក់សាំងដូសទី១ ទី២ និងដូសជំរុញនានារបស់កម្មករនិយោជិតខ្លួន ទៅក្នុងរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធ ស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រhttps://si​cms.mlvLgov.kh ផងដែរ។ បន្ថែមពីនេះទៀត ម្ចាស់ ឬនាយករោងចក សហគ្រាស ត្រូវតែជំរុញបងប្អូនកម្មករនិយោជិតឱ្យទៅចាក់វ៉ាក់សាំងតាមការកំណត់របស់អា...
អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មនិង​(GIZ) រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងចំនួន៤ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ “ធុរកិច្ចសុចរិត គឺការពារអ្នកប្រើប្រាស់”

អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្មនិង​(GIZ) រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងចំនួន៤ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ “ធុរកិច្ចសុចរិត គឺការពារអ្នកប្រើប្រាស់”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖អគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្ម​​ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ បាន​​រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងចំនួនបួនស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ “ធុរកិច្ចសុចរិត គឺការការពារអ្នកប្រើប្រាស់”។ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយ​កនៃអគ្គនាយកដ្ឋាន​ក.ប.ប. សមាជិកនិងជាលេខាធិការនៃគណៈកម្មាធិការជាតិការ​ពារអ្នកប្រើប្រាស់ជាតំ​ណាង​ដ៏ខ្ពង់ខ្ពស់របស់ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក​​ ប៉ាន សូរស័ក្តិ និងជាប្រធា​នគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់។ សិក្ខាសាលាពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារសហប្រតិបត្តិការអាឡឺម៉ង់ (GIZ) ក្រោមគម្រោង “កិច្ចការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន (PROTECT)”។ សិក្ខាសាលានេះ សម្របសម្រួលដោយការិយាល័យមេធាវី សេដ្ឋាល័យ។ ...
បង្ក្រាបបទល្មើសឃាត់រថយន្ត១គ្រឿង​ដឹកផលិតផលមានដើមកំណើតពីសត្វជ្រូកចំនួន១២កេស ស្មើនឹង៧៩០គ.ក្រលួចនាំចូលពីប្រទេសថៃឡង់ដ៏តាមច្រករបៀង

បង្ក្រាបបទល្មើសឃាត់រថយន្ត១គ្រឿង​ដឹកផលិតផលមានដើមកំណើតពីសត្វជ្រូកចំនួន១២កេស ស្មើនឹង៧៩០គ.ក្រលួចនាំចូលពីប្រទេសថៃឡង់ដ៏តាមច្រករបៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បន្ទាយមានជ័យ៖ ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចគយ នៃការិយាល័យស្រាវជ្រាវនិងបង្រ្កាបអំពើរត់ពន្ធតំបន់៥ ដែលធ្វើ​ឡើងកាលពី​ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ​។ ​​ការបង្ក្រាបបទល្មើសឃាត់បាន​​រថយន្ត០១គ្រឿង ម៉ាក HYUNDAI ជាប្រភេទរថយន្តដឹកអ្នកដំណើរ ពាក់ស្លាកលេខ សៀមរាប៣A-១៥៥២ ដឹកផលិតផលមានដើមកំណើតពីសត្វជ្រូក ចំនួន១២កេស ស្មើនឹង៧៩០គ.ក្រ លួចនាំចូលពីប្រទេសថៃឡង់ដ៏តាមច្រករបៀង ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅចែកចាយនៅតាមបណ្ដាខេត្ត។ មន្រ្តីជំនាញនិយាយថា​ ឃាត់ចាប់លើជាតិត្រង់ចំណុចខាងលិចស្ពានទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតពីក្រ​សួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចនេះក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ។ ជាក់ស្ដែងមន្រ្តីជំនាញបាន​​ពិនិត្យឃើញ...
ក្រសួងសុខាភិបាលជូនដំណឹងទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ

ក្រសួងសុខាភិបាលជូនដំណឹងទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សេចក្តីជូនព័ត៌មានបន្ថែម ស្តីពីការបន្ថែមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ។
មន្ត្រីក.ប.ប.​ បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញតាមបណ្ដាទីផ្សារមុននឹងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនឈានចូលមកដល់

មន្ត្រីក.ប.ប.​ បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញតាមបណ្ដាទីផ្សារមុននឹងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនឈានចូលមកដល់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ មន្ត្រីក.ប.ប.​ បានបន្តចុះត្រួតពិនិត្យគុណភាពទំនិញតាមបណ្ដាផ្សារ​​ និងហាងលក់ទំនិញនានាស្ថិតក្នុងខេត្បូងឃ្មុំ និងខេត្តក្រចេះនៅថ្ងៃទី៨​ ខែមករា​ ឆ្នាំ២០២២នេះ​ មុននឹងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនចូលមកដល់។ បន្ទាប់ពីបានធ្វេីការត្រួតពិនិត្យ​ មន្ត្រីជំនាញបានរកឃេីញទំនិញមិនអនុលោមចំនួន​ ១០៣.​១០​គីឡូក្រាម​ ដាក់ចរាចរនៅលេីទីផ្សារ។ បន្ទាប់ពីបានរកឃេីញទំនិញខូចគុណភាពខាងលេី​ មន្ត្រីជំនាញបានធ្វេីការដកហូតយកមករក្សាទុកដេីម្បីកម្ទេចចោល​ និងបានធ្វេីការពិន័យអន្តរការណ៍​ ព្រមទាំងបានណែនាំដល់ម្ចាស់ទំនិញឱ្យបញ្ឈប់ការដាកលក់ទំនិញមិនអនុលោម៕...
លិខិតអ្នកអាន: មេឈ្មួញឈ្មោះមករា និងបក្សពួករងការចោទ”ឃុបឃិតគ្នាដឹកជញ្ជូនឈើខុសច្បាប់ទៅវៀតណាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវដោយសេរី”

លិខិតអ្នកអាន: មេឈ្មួញឈ្មោះមករា និងបក្សពួករងការចោទ”ឃុបឃិតគ្នាដឹកជញ្ជូនឈើខុសច្បាប់ទៅវៀតណាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវដោយសេរី”

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រតនគិរី:ក្នុងសារមួយផ្ញើមកការិយាល័យសារព័ត៌មាន ដេលីខ្មែរបានឲ្យដឹងថា មេឈ្មួញឈ្មោះមករា និងបក្សពួករងការចោទថា"ឃុបឃិតគ្នាដឹកជញ្ជូនឈើខុសច្បាប់ទៅវៀតណាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវដោយ ឈ្មួញម្នាក់នេះមានខ្នងបង្អែកជាមន្ត្រីធំនៅក្នុងស្នងការនគរបាលខេត្តរតនគិរី ជាអ្នកការពារ និងជួយអន្តរាគមន៍គ្រប់ពេលវេលា ទើបអាចធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនឡើងវិញបន្ទាប់ពីមានការផ្អាកមួយរយៈកន្លងមកនោះ។ សំបុត្រសារខាងលើបង្ហាញថា ក្នុងនោះក៏មានមន្ត្រីធំ និងសមត្ថកិច្ចពាក់ព័ន្ធទទួលបានផលប្រយោជន៍ពីឈ្មួញឈ្មោះ មករា​ នេះផងដែរ ទើបគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាហ៊ានចាត់វិធានការបង្ក្រាបឈ្មួញរូបនេះបានឡើយ។ ជាពិសេសលោក ខឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរយ៉ាដាវ និងលោក កែវ តាយ នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរយ៉ាដាវ មានសិទ្ធិអំណាចធំជាងគេក្នុងការបើកបារ៉ាស់ឲ្យឈ្មួញឈ្មោះ មករា​ នេះដឹកជញ្ជូនឈើទៅស្រុកយួន​។ លើសពីនេះ មន្ត្រ...