ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

នៅ​ថ្ងៃ​សែន​ចិន អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះអស់ពីរខ្នង នៅ​ខេត្តសៀមរាប​

នៅ​ថ្ងៃ​សែន​ចិន អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះអស់ពីរខ្នង នៅ​ខេត្តសៀមរាប​

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
សៀមរាប ៖ សេចក្តីរាយការណ៍​ពី​ខេត្តសៀមរាប ឲ្យ​ដឹងថា ​ផ្ទះ​ចំនួន​ពីរខ្នង​ត្រូវ​អគ្គីភ័យ​ឆេះ​បំផ្លាញ​ទាំងស្រុង នៅវេលា​ម៉ោង​១៧​និង​០០​នាទី​ថ្ងៃទី​១១ ខែកុម្ភ​: ឆ្នាំ​២០២១ ស្ថិតក្នុង​ដីឡូត៍​តែមួយ ម្ចាស់​តែមួយ ស្ថិតនៅ​ក្រុមទី​៣ ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប ។​ ​យោងតាម​លោក​វរសេនីយ៍ទោ​ ដា ចំរើន អធិការនគរបាល​ក្រុង​សៀមរាប បាន​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹងថា​ គ្រោះ​អគ្គីភ័យ​ចំ​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​ បណ្តាល​ឲ្យ​ផ្ទះ​ចំនួន​ពីរ​ខ្នង ម្ចាស់ផ្ទះ​ឈ្មោះ ទេព សំបាន ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​មុខរបរលក់ដូរ​។​ លោ​កថា​សមត្ថកិច្ច​បាន​ដាក់​ការសន្និដ្ឋាន​បឋម​ថា អាច​បណ្តាលមកពី​ឆ្លង​ចរន្ត​ភ្លើង​។​ លោក​បាន​អះអាងថា ​ផ្ទះ​ទី​១​​ មាន​ទំហំ​ទទឹង៧ម៉ែត្រ បណ្តោយ១២ម៉ែត្រ ជាប្រភេទ​ផ្ទះ​ទៀម ​ដំបូល​ប្រក់ស​ង្ក័​សី​ ជញ្ជាំង​ក្តារ ​និង​ខ្នង​ផ្ទះ​ទី​២​ទំហំទទឹង៦​ម៉ែត្រ​ បណ្តោយ១២​ម៉ែត្រ​ជិតគ្នា​ដំបូល​ស​ង្ក័​សី​ជញ...
ក្រុមហ៊ុន( HANSHIN) ស្ថាបនាផ្លូវជាតិលេខ២ អាចនឹងមានកង្វះខាតគ្រឿងចក្រ ឬខ្វះអ្នកម៉ៅការបន្ត ខណៈមិនសូវដំណើរដោយកន្លែង ហើយយឺតយូរ 

ក្រុមហ៊ុន( HANSHIN) ស្ថាបនាផ្លូវជាតិលេខ២ អាចនឹងមានកង្វះខាតគ្រឿងចក្រ ឬខ្វះអ្នកម៉ៅការបន្ត ខណៈមិនសូវដំណើរដោយកន្លែង ហើយយឺតយូរ 

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ ពលរដ្ឋបានសង្កេតឃើញថា ការស្ថាបនាសាងសង់ផ្លូវជាតិលេខ២ ពីក្រុងតាខ្មៅទៅខេត្តតាកែវ ដោយក្រុមហ៊ុន (HANSHIN) ហាក់ដូចជាពុំសូវដំណើរការ, អាចនិយាយបានថា, ក្រុមហ៊ុននេះកង្វះខាតគ្រឿងចក្រ ខ្វះអ្នកម៉ៅការបន្ត។ ដូច្នេះការសាងសង់ស្ថាបនាមានលក្ខណៈយឺត បើប្រៀបធៀបជាមួយនឹងក្រុមហ៊ុនដទៃទៀត។ អ្វីដែលជាសមិទ្ធផលរបស់ប្រទេសជាតិ ផ្លូវគមនាគមន៍គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិដ៏ធំបំផុត ក៏ដូចជា ជួយសម្រាលដល់ការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋគាំទ្រចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ ប៉ុន្តែករណីខ្លះ ការស្ថាបនាផ្លូវដោយក្រុមហ៊ុន ដែលមិនសូវមានភាពទទួលខុសត្រូវ មិនអនុវត្តតាមគម្រោងផែនការកំណត់ អាចនឹងអូសបន្លាយពេលយូរ ធ្វើឱ្យផ្លូវគមនាគមន៍នោះ ត្រូវស្ទះចរាចរណ៍ បង្កការគ្រោះថ្នាក់ចរាចរណ៍ ពិបាកក្នុងការធ្វើដំណើរ ទាំងចរាចរណ៍លើផ្លូវ នឹងករណីចូលទៅតាមផ្ទះប្រជាពលរដ្ឋជាដើម។ ដោយសារតែមានករណីកាយដីដាក់តាមមុខផ្ទះប្រជាពលរដ្ឋ និងខ្វះគ្រឿង...
លោក ហេង សួរ បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-19 របស់ក្រុមហ៊ុន Sinopharm មកពីចិនរួចហើយ

លោក ហេង សួរ បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-19 របស់ក្រុមហ៊ុន Sinopharm មកពីចិនរួចហើយ

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ឯកឧត្តម ហេង សួរ៖សូមអរគុណលោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិកមន្ទីរពេទ្យកាល់ម៉ែតទាំងអស់ ដែលផ្តល់សេវាយ៉ាងល្អ សូមអរគុណរដ្ឋាភិបាលចិន ចំពោះជំនួយដ៏ថ្លៃថ្លានេះ សូមអរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំង ដែលជាទំនិញកម្របំផុតលើពិភពលោកនៅពេលនេះ អ្នកដែលបានចាក់វ៉ាក់សាំង គឺជាអ្នកដែលមានសំណាង និងលទ្ធភាពធ្វើការច្រើនជាងមុន។ សង្ឃឹមថាកម្ពុជានឹងទទួលបានវាក់សាំងនេះកាន់តែច្រើនដើម្បីចាក់ជូនប្រជាជន សូមបងប្អូនប្រជាពលរដ្ឋ ដែលជាមុខសញ្ញាអាទិភាព ដែលស្ម័គ្រចិត្តទាំងអស់ត្រៀមកម្មវិធីចាក់បន្ទាន់។...
ជូនពរបងប្អូន បុគ្គលិក សាខារបស់ហ៊ួត ជា ចូលឆ្នាំចិន ហេង ហេង 2021 រកស៊ីមានបានទាំងអស់គ្នា

ជូនពរបងប្អូន បុគ្គលិក សាខារបស់ហ៊ួត ជា ចូលឆ្នាំចិន ហេង ហេង 2021 រកស៊ីមានបានទាំងអស់គ្នា

សង្គម និងកម្សាន្ត
ជូនពរបងប្អូន បុគ្គលិក សាខារបស់ហ៊ួត ជា ចូលឆ្នាំចិន ហេង ហេង 2021 រកស៊ីមានបានទាំងអស់គ្នា
លោក​​ឧកញ៉ា អ៊ុច សម្បត្តិ និងភរិយា​ចូលជួបសម្ដែង​ការគួរសមសម្ដេចក្រឡាហោម ស ខេង ដល់ភូមិគ្រឹះនៅរាជធានីភ្នំពេញ​

លោក​​ឧកញ៉ា អ៊ុច សម្បត្តិ និងភរិយា​ចូលជួបសម្ដែង​ការគួរសមសម្ដេចក្រឡាហោម ស ខេង ដល់ភូមិគ្រឹះនៅរាជធានីភ្នំពេញ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក​ឧកញ៉ា អ៊ុច សម្បត្តិ ព្រមទាំង​​ លោក​ជំទាវ​​ ហ៊ឹម សុភ័ក្រ្ដ អគ្គនាយក​ និង​អគ្គនាយិកា​គ្រួសារ​កក់​ក្ដៅ​ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ​បាន​ចូល​ជួប​សម្ដែង​ការ​គួរសម​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់​ភូមិគ្រឹះ​សម្ដេច​ផ្ទាល់​តែម្ដង​​ មុន​​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីចិន​មកដល់​​។​​ លោក​ឧកញ៉ា អ៊ុច សម្បត្តិ បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​​ថា៖”ក្នុងឱកាសមហាកិត្តិយសនេះ សូមសម្តេចក្រឡាហោម និងលោកជំទាវ ទទួល​បាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ព្រមទាំង​សម្រេច​បានជោគជ័យគ្រប់ភារកិច្ច ដើម្បីរួមចំណែកដឹកនាំ ការពារ និងកសាងមាតុភូមិកម្ពុជា ប្រកបដោយសុខសន្តិភាព សម្បូរណ៍រុងរឿង និងអភិវឌ្ឍន៍លើគ្រប់វិស័យ”។ លោកឧកញ៉ា សូមសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី និងចៅៗ ជាទីស្រលាញ់ ជួបតែសុភមង្គល វិបុលសុខ ព្រមទាំងពុទ្ធពរបួនប្រការគឺ អា...
គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនតោន ត្រូវបានយកចេញនាវាចម្បាំងលិចទឹក នាសម័យសង្រ្គាមឆ្នាំ១៩៧០ ឆ្នាំ១៩៧៥

គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនតោន ត្រូវបានយកចេញនាវាចម្បាំងលិចទឹក នាសម័យសង្រ្គាមឆ្នាំ១៩៧០ ឆ្នាំ១៩៧៥

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាមដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០២១ បានអញ្ជើញពិនិត្យមើលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងនាវាចម្បាំងលិចទឹកមួយគ្រឿង នាសម័យសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ដែលត្រូវបានក្រុមបោសសម្អាតគ្រាប់យុទ្ធភណ្ឌ បើកប្រតិបត្តិការស្រង់បានពីនាវាលិចនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នាពេលកន្លងមកថា «ឥឡូវនេះក្រុមការងារកំពុងតែសម្រុកដោយហេតុថា​ ក្រុមរបស់យើងបានចូលទៅដល់ក្នុងទីតាំងនាវា ដែលបានលិចនោះហើយ។ បើគិតមកដល់ពេលនេះ ក្រុមការងារយើងប្រមូល និងស្រង់បានសរុបជាង៥តោនហើយ...! គ្រាប់កប់ក្នុងនាវាចម្បាំងនេះមានច្រើនណាស់»។ លោកមេបញ្ជាការបានឲ្យដឹងទៀតថា គ...
រដ្ឋមន្ត្រីពាណិជ្ជកម្មចង្អុលការងារអាទិភាព៥ចំណុច ជូនមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តពោធិ៍សាត់

រដ្ឋមន្ត្រីពាណិជ្ជកម្មចង្អុលការងារអាទិភាព៥ចំណុច ជូនមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តពោធិ៍សាត់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ពោធិ៍សាត់)៖  លោក​​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចង្អុលបង្ហាញការងារអាទិភាពចំនួន៥ចំណុច ជូនមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ឱ្យខិតខំយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ។ ការដាក់ចេញការងារអាទិភាពទាំងនេះ ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។ លោករដ្ឋមន្ត្រី បានចង្អុលបង្ហាញការងារសំខាន់ៗចំនួន៥ ដល់មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឱ្យបាន។ ការងារទាំង៥នោះរួមមាន៖ ទី១- មន្...
លោក តាំង សុខឃី ជួបជាមួយ​ជនពិការនិងបុគ្គលិកនៃ​​មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក​​

លោក តាំង សុខឃី ជួបជាមួយ​ជនពិការនិងបុគ្គលិកនៃ​​មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក​​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក តាំង សុខឃី អនុប្រធានកិតិ្តយស កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានចុះសួរសុខទុក្ខ និងសំណេះសំណាលក្មួយៗជាបុគ្គលិក និងជនពិការនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក សមាគមតន្ត្រីសំនៀងជនពិការ នៅថ្ងៃទី ៨ខែគុម្ភៈ ឆ្នាំ២០២១។ លោក តាំង សុខឃី បានមានប្រសាសន៍ថា សូមក្មួយៗកុំអស់សង្ឃឹម និងកុំទុកពេលវេលាឲ្យកន្លងផុតដោយឥតប្រយោជន៍ ត្រូវខិតខំក្រេបជញ្ជក់វិជ្ជា នូវគ្រប់ពហុជំនាញដើម្បីជាទុនសម្រាប់ចិញ្ចឹមជីវិតទៅថ្ងៃក្រោយ តាមគ្រប់កាល:ទេស: និងតម្រូវការចាំបាច់នៃទីផ្សារបានយ៉ាងងាយស្រួល ។ លោក សុខឃី បានបន្ថែមថា ក្មួយៗកុំអស់សង្ឃឹម យើងត្រូវប្រើប្រាស់ពេលវេលាដ៏មានតម្លៃខិតខំរៀនសូត្រគ្រប់ពហុជំនាញ ដើម្បីកែឆ្នៃជីវិតចូលរួមចំណែកអភិវឌ្ឍន៍ឲ្យកាន់តែមានប្រយោជន៍សម្រាប់ខ្លួនយើង គ្រួសារយើង សហគមន៍ និងសង្គមជាតិយើងទាំងមូល ៕...
ថ្ងៃទី០៨​ ខែកុម្ភះ​ ឆ្នាំ២០២១​ មានករណីវិជ្ជមានកូវីដ-១៩​ ថ្មី​ ចំនួន​ ០២នាក់​ និងអ្នកជាសះស្បេីយ​ចំនួន​ ០១នាក់​

ថ្ងៃទី០៨​ ខែកុម្ភះ​ ឆ្នាំ២០២១​ មានករណីវិជ្ជមានកូវីដ-១៩​ ថ្មី​ ចំនួន​ ០២នាក់​ និងអ្នកជាសះស្បេីយ​ចំនួន​ ០១នាក់​

ជំងឺកូវីដ១៩, ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
រកឃើញអ្នកឆ្លងថ្មី ០២នាក់ទៀត ជាអ្នកដំណើរមកពីបរទេស និងជាសះស្បើយ ០១នាក់ គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ - អ្នកឆ្លងសរុប = ៤៧៦ នាក់ - អ្នកជាសះស្បើយ = ៤៥៧ នាក់ - អ្នកកំពុងព្យាបាល = ១៩ នាក់
បង្គាក្លាសេ្សមានចាក់បញ្ចូលចាហ៊ួយបន្ថែមជាង៦តោន ត្រូវបានមន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. បង្ក្រាបនៅតាមបណ្តោយផ្លូវជាតិលេខ៣ និងទីតាំងលក់គ្រឿងសមុទ្រត្រឡោកបែក

បង្គាក្លាសេ្សមានចាក់បញ្ចូលចាហ៊ួយបន្ថែមជាង៦តោន ត្រូវបានមន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. បង្ក្រាបនៅតាមបណ្តោយផ្លូវជាតិលេខ៣ និងទីតាំងលក់គ្រឿងសមុទ្រត្រឡោកបែក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បង្គាក្លាសេ្សមានចាក់បញ្ចូលចាហ៊ួយបន្ថែមជាង៦តោនត្រូវបានមន្ត្រីជំនាញអគ្គនាយកដ្ឋានក.ប.ប.នៃក្រសួងពាណិជ្ជកម្មបង្ក្រាបនៅតាមបណ្តោយផ្លូវជាតិលេខ៣និងទីតាំងលក់គ្រឿងសមុទ្រត្រឡោកបែកនៅយប់រំលងអាធ្រាតវេលាម៉ោង ១:៣០នាទីឈានចូលថ្ងៃសៅរ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២១។ កាារបង្រាបនេះ ដោយមានការយកចិត្តទុកដាក់ពី លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់និងដោយមានការបញ្ជាផ្ទាល់ពី លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»។ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានក.ប.ប.បានបើកប្រតិបត្តិការបង្ក្រាបករណីការនាំចូលបង្គាក្លាសេ្សមានចាក់បញ្ជូលចាហ៊ួយបន្ថែមដើម្បីបង្កើនទម្ងន់ដែលធ្វើឱ្យខាតបង់ផលប្រយោជន៍អ្នកប្រើប្រាស់ និងអាចប៉ះពាល់ដល់សុខភាព។ សូមបញ្ជាក់ផងដែរថា ប្រតិបត្តិការនេះអគ្គនាយកដ្ឋាន ក.ប.ប. បានស្នើសុំកិច្ចសហការពីស្នង...