ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោកជំទាវ  បានឧបត្ថម្ភថវិកា ៣០.០០០ដុល្លារអាមេរិកជូនកាកបាទក្រហមកម្ពុជា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោកជំទាវ  បានឧបត្ថម្ភថវិកា ៣០.០០០ដុល្លារអាមេរិកជូនកាកបាទក្រហមកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា ៣០.០០០ដុល្លារ (បីម៉ឺនដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”។...
លោកគួច ចំរើន ទទួលអំណោយមនុស្សធម៌ពី លោក លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វ័យតក្រុងព្រះសីហនុ

លោកគួច ចំរើន ទទួលអំណោយមនុស្សធម៌ពី លោក លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វ័យតក្រុងព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ព្រះសីហនុ៖ ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពី លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកស្រី បានឧបត្ថម្ភ ថវិកាចំនួន ៤០.០០០.០០០ រៀល ម៉ាសចំនួន១០.០០០ ម៉ាស អាល់កុល ១០កាន និងទឹកបរិសុទ្ធ ៥០កេស សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលកំពុងរីករាលដាលនៅខេត្តព្រះសីហនុ។ លោក គួច ចំរើន អភិបាល បានថ្លែងអំណរគុណ ចំពោះលោក លូ គឹមឈន់ និងលោកស្រី ដែលបាននាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍...
លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចូលសិក្ខាសាលា ស្តីពី «ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍»​តាមប្រព័ន្ធវីដេអូអនឡាញ

លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចូលសិក្ខាសាលា ស្តីពី «ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍»​តាមប្រព័ន្ធវីដេអូអនឡាញ

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចូលរួមក្នុងសិក្ខាសាលា ស្តីពី «ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍» នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២១ ។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តាមរយៈប្រព័ន្ធវីដេអូអនឡាញ។ វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយក្រសួងមុខងារសាធារណៈសហការជាមួយនឹងធនាគារពិភពលោក (World Bank) ក្រោមការសម្របសម្រួលរបស់សាលាភូមិន្ទរដ្ឋបាល។ សូមបញ្ជាក់ថា សិក្ខាកាមដែលត្រូវបានអញ្ជើញចូលរួមគឺត្រូវបានជ្រើសរើសចេញពីថ្នាក់ដឹកនាំ ក្រសួង/ស្ថាប័ន ចាប់ពីថ្នាក់អគ្គនាយករង រហូតដល់ថ្នាក់រដ្ឋលេខាធិការ ដោយផ្តោតសំខាន់លើបេក្ខភាពជាអ្នកដឹកនាំទៅអនាគត ប្រកបដោយទស្សនៈវិស័យ និងមាននវានុវត្តន៍កែទម្រង់ក្នុងវិស័យដែលខ្លួនកំពុងបំពេញការងារ ដើម្បី ឱ្យស្របទៅនឹងគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ៕ ...
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ ។
លោកឧកញ៉ា ហុង ម៉ុងហេង អគ្គនាយកក្រុមហ៊ុនប្រាយវ៉េគ្រុប និង លោកជំទាវ គោរពចូលរួមថ្ងៃបុណ្យខួបកំណើតគម្រប់៧០ឆ្នាំឈានចូល៧១ឆ្នាំរបស់សម្តេចជោ នៅថ្ងៃទី០៤ខែមេសាឆ្នាំ២០២១នេះ

លោកឧកញ៉ា ហុង ម៉ុងហេង អគ្គនាយកក្រុមហ៊ុនប្រាយវ៉េគ្រុប និង លោកជំទាវ គោរពចូលរួមថ្ងៃបុណ្យខួបកំណើតគម្រប់៧០ឆ្នាំឈានចូល៧១ឆ្នាំរបស់សម្តេចជោ នៅថ្ងៃទី០៤ខែមេសាឆ្នាំ២០២១នេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ហុង ម៉ុងហេង អគ្គនាយកក្រុមហ៊ុនប្រាយវ៉េគ្រុប និង លោកជំទាវ រួមសហការី បានគោរពថ្លែងសារចូលរួមនាឱកាសដ៏ប្រពៃថ្លៃថ្លានៃបុណ្យខួបកំណើតគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ នេះ ។ ​លោកឧកញ៉ាបានផ្ញើសារគោរពជូនសម្តេចថា "ខ្ញុំបាទ និងភរិយា សូមសម្តែងនូវក្តីសោមន្សរីករាយក្រៃលែង សូមគោរពជូននូវសព្វសាធុការពរជ័យជូន ចំពោះ សម្តេច តេជោ ហ៊ុន សែន និងសម្រេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន សូមប្រកប ដោយសុខភាពល្អបរិបូរណ៍ កាយ ពលមាំមួនខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជានិងប្រជាជនកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើន និងសម្បូររុងរឿងលើគ្រប់វិស័យ"។ លោកកញ៉ា បាន សូមគោរពសម្តែងនូវកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះគុណូបការៈ និងមោទនភាពចំពោះស្នាដៃធំៗយ៉ាងច្រើនឥតគណនា ដែល សម្តេចត...
ស្ថានទូតចិនប្រចាំកម្ពុជា បានផ្ញើសារជូនពរ សម្ដេចតេជោ ក្នុងឱកាស ចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ

ស្ថានទូតចិនប្រចាំកម្ពុជា បានផ្ញើសារជូនពរ សម្ដេចតេជោ ក្នុងឱកាស ចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានផ្ញើសារជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងឱកាស ចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ។ នេះយោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៤ មេសានេះបានសរសេរថា ក្នុងឱកាសពិធីចម្រើនជន្មាយុ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ស្ថានទូតចិនប្រចាំកម្ពុជាសូមគោរពជូនពរសម្តេចតេជោមានជន្មាយុយឺនយូរ មានសុខភាពល្អបរិបូរណ៍ និងជោគជ័យរាល់ភារកិច្ចទាំងឡាយ ៕...
ឧកញ៉ា ហ៊ួត ជា និងលោកជំទាវ ព្រមទាំងក្រុមការងារបុគ្គលិកទាំងអស់ សូមគោរពចូលរួមនាឱកាសបុណ្យខួបកំណើតគម្រប់៧០ឆ្នាំឈានចូល៧១ឆ្នាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី០៤ខែមេសា ឆ្នាំ២០២១នេះ

ឧកញ៉ា ហ៊ួត ជា និងលោកជំទាវ ព្រមទាំងក្រុមការងារបុគ្គលិកទាំងអស់ សូមគោរពចូលរួមនាឱកាសបុណ្យខួបកំណើតគម្រប់៧០ឆ្នាំឈានចូល៧១ឆ្នាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី០៤ខែមេសា ឆ្នាំ២០២១នេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត  ជា ផ្គត់ផ្គង់គ្រឿងសំណង់ និងលោកជំទាវ ក្នុងឱកាសដ៏បវរ​សួស្ដី សិរីមង្គល ខួបកំណើតគម្រប់៧០ ឈានចូល៧១ឆ្នាំ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកឧកញ៉ាផ្ញើសារថា"ខ្ញុំបាទឧកញ៉ា ហ៊ួត ជា ព្រមទាំងក្រុមការងារបុគ្គលិកទាំងអស់ សូម​អនុ​ញ្ញា​ត​ចូលរួមគោរពសម្ដែងនូវ អំណរសាទរយ៉ាងក្លៀវក្លាបំផុត ប្រកបដោយមនោសញ្ចេតនារំភើបរីករាយ យ៉ាង​ក្រៃ​លែង គោរពជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន សូមបានប្រកប​ដោយសុខភាព​ពេញលេញ បរិបូរណ៍ ជន្មាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ កម្លាំងកាយពលមាំមួន ដើម្បីបន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅរក​ចីរភាព​ជានិច្ចនិរន្តរ៍តរៀងទៅ" ។  ...
លោក ឃួង ស្រេង៖ ផ្អាកការចរាចរសកម្មភាពអាជីវកម្មពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២ សប្តាហ៏

លោក ឃួង ស្រេង៖ ផ្អាកការចរាចរសកម្មភាពអាជីវកម្មពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២ សប្តាហ៏

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២១នេះ បានចេញសេចក្តីសម្រេចឲ្យផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២ សប្តាហ៍ ។ សេចក្តីសម្រេចបានបញ្ជាក់ថា ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានថេរវេលាងនុវត្តរយៈ ពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ៕  ...
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (អេអឌីប៊ី ) នាំយកគ្រឿងឧបភោគ បរិភោគ ឧបត្ថមដល់ អង្គការពន្លឺអនាគត

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (អេអឌីប៊ី ) នាំយកគ្រឿងឧបភោគ បរិភោគ ឧបត្ថមដល់ អង្គការពន្លឺអនាគត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ លោក បាន លឹម អគ្គនាយករងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (អេអឌីប៊ី )តំណាងដ៏ខ្ពង់ខ្ពស់លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងតំណាងសមាគមខ្មែរហាមិលតុន-ភ្នំពេញ បានចុះសួរសុខទុក្ខក្មួយៗកុមារកំព្រា ក្នុង“កម្មវិធីសប្បុរសធម៌របស់លោកកៅ ថាច ។ ដើម្បីជួយឧបត្ថម្ភដល់អង្គការពន្លឺអនាគត នៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ អង្គការពន្លឺអនាគត បានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅ ផ្តល់ចំណីអាហារ ស្នាក់នៅ សំលៀកបំពាក់ សុខមាលភាព អប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបញ្រ្ជៀបការយល់ដឹងអំពីវប្បធម៌ និងសង្គមដល់កុមារកំព្រាដែលគ្មានទីពឹង។ បច្ចុប្បន្នអង្គការពន្លឺអនាគតបាន និងកំពុងចិញ្ចឹមបីបាច់កុមារកំព្រា ចំនួន ៦៦ នាក់ ក្នុងនោះកុមារីចំនួន ៣៩ នាក់ ដែលមានអាយុចាប់ពី៥ឆ្នាំដល់២១ឆ្នាំ និងបណ្តុះបណ្តាលអប់រំចាប់ពីថ្នា...
ទីបំផុត !ឧកញ៉ា កែវ មុំ អតីប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានជាប់ឆ្នោតឡើងវិញនៅអាណត្តិទី4នេះ

ទីបំផុត !ឧកញ៉ា កែវ មុំ អតីប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានជាប់ឆ្នោតឡើងវិញនៅអាណត្តិទី4នេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឧកញ៉ា កែវ មុំ អតីប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានជាប់ឆ្នោតឡើងវិញនៅអាណត្តិទី 4នេះ ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី 31 ខែមីនាឆ្នាំ 2021 ។ ឧកញ៉ា កែវ មុំ មានប្រសាសន៍ថា" ខ្ញុំសូមថ្លែងអំណរគុណ ដល់ បងប្អូន សហគ្រិនស្ត្រីទាំងអស់ដែលបានស្រឡាញ់ ពេញចិត្ត គាំទ្រ និងបោះឆ្នោតជូន នាងខ្ញុំឲ្យធ្វើការដឹកនាំ CWEA បន្តនៅក្នុងអាណត្តិទី 4 នេះ"។ ឧកញ៉ាប្រធានបានថ្លែងសារ "សូមគោរពជូនពរ លោកជំទាវកិត្តិសេដ្ឋាបណ្ឌិត អ៊ឹង កន្ថា ផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី គណៈ កម្មការរៀបចំការបោះឆ្នោតសមាជិកា CWEA និងបងប្អូនប្រជាពលរដ្ឋ ជនរួមជាតិទាំងអស់ សូមឱ្យមាន សុខភាពល្អ សន្តិភាព សេរីភាព សិរីសួស្ដី វិបុលសុខ សុភមង្គល និង អភិវឌ្ឍនជារៀងដរាបតទៅ "។ លោកស្រីឧកញ៉ា កែវ  មុំ ធ្លាប់ជាអតីតប្រធានសមាគមសហគ្រិនស្ត្រី-កម្ពុជា ( CWEA) នៅអណត្តិទី 2 នាឆ្នាំ 2015 ដល់ 2018។ នៅក្នុងអាណត្តិទី៤នេះ ដោយសារ សមាជិក សមាគម សហ គ្រិនស្ត្រី-កម្ពុជា ( CWEA)ជាច្រើ...