ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន ថ្លែងសារចូលរួមរណ:ភាពរបស់ ឧបាសិការ ហង់ ឡា អតីតមន្ត្រីក្រសួងការបរទេសក្នុងជន្មាយុ៨១ឆ្នាំ
ប្អូនស្រីបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងសារចូលរួមរណ:ភាពរបស់ ឧបាសិការ ហង់ ឡា អតីតមន្ត្រីក្រសួងការបរទេសក្នុងជន្មា យុ៨១ឆ្នាំ នៅវេលាម៉ោង៥ទាបភ្លឺថ្ងៃទី៦ខែមេសាឆ្នាំ២០២១។
លោកជំទាវ ហ៊ុន ស៊ីណាត បានថ្លែងសារ "ខ្ញុំនិងស្វាមុី សូមចូលរួមសម្ដែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោក ស្ដាយជាទីបំផុតជាមួយនឹងក្រុមគ្រួសារនៃសព ដែលបានបាត់ បង់មនុស្សជាទីគោរពស្រឡាញ់របស់ខ្លួន"។
មរណភាពរបស់ ឧបាសិការ ហង់ ឡា អតីតមន្ត្រីក្រសួងការបរ ទេសក្នុងជន្មាយុ ៨១ ឆ្នាំដោយរោគាពាធ ។
លោកជំទាវ ហ៊ុន ស៊ីណាត បន្ថែមថា "ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដោយក្ដីអាឡោះអាល័យបំផុត និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធបងស្រី ហង់ ឡា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ"។
ទាក់ទងមរណ:ភាព ឧបាសិការ ហង់ ឡា នេះ លោក ហេរ៉ូ សុជាតិ ជាក្មួយបានសម្តែងនូវ ក្តីស្រណោះអាល័យថា សូមអោយដួងវិញ្ញាណក្ខន្ធរបស់អ៊ុំ បានអញ្ជើញទៅដល់ឋានទីបរមសុខកុំបីឃ្លៀងឃ្លាត ក្...








