ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

មនុស្ស២៨នាក់ ត្រូវបានអាជ្ញាធរ យកមកធ្វើចត្តាឡីស័ក ១៤ថ្ងៃ​ នៅវិទ្យាល័យជាច ឃុំជាច ស្រុកកំចាយមារ

មនុស្ស២៨នាក់ ត្រូវបានអាជ្ញាធរ យកមកធ្វើចត្តាឡីស័ក ១៤ថ្ងៃ​ នៅវិទ្យាល័យជាច ឃុំជាច ស្រុកកំចាយមារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រៃវែង៖ មនុស្សប្រុស ស្រី ២៨នាក់ ត្រូវបានអាជ្ញាធរ ឃុំជាច យកមកធ្វើចត្តាឡីស័ក ១៤ថ្ងៃ​ នៅវិទ្យាល័យជាច ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ។ នេះយោងតាមហ្វេសប៊ុក ឈ្មោះ sochest soeurng ជាអភិបាល ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយបានសរសេរថា ខ្ញុំបានជំរាបហើយ នៅតែលួចមកទៀត ។ ច្រើនជាងថ្ងៃម្សិលមុិញ ថ្ងៃនេះ(១១.០៤.២០២១)២៨នាក់ បានយកមកស្នាក់នៅសាលារៀន ១៤ថ្ងៃ ផុតថ្ងៃចូលឆ្នាំល្មម ។ ហ្វេសប៊ុកដដែលបានសរសេរទៀតថា សូមបងប្អូនបញ្ឈប់ការធ្វើដំណើរមកស្រុក ទោះបីមកដល់ក៏មិនបានគេងនៅផ្ទះដែរ គឺគេងនៅសាលារៀន មិនស្រួលដូចនៅផ្ទះទេ ។ ក៏ត្រៀមកន្លែងរួចហើយដែរ សំរាប់ទទួលបងប្អូនដែលលួចគេចមក ។ សូមផ្អាកការធ្វើដំណើរមកស្រុក ទោះក្នុងរូបភាពណាក៏ដោយ ដើម្បីបង្កាទប់ស្កាត់ការរាលដាលឆ្លងជម្ងឺកូវីដ-១៩ ដល់ស្រុកកំចាយមារយើង៕...
តុលាការដោះលែង សន្តិសុខយាមនៅធនាគារ ABA ពាក់ព័ន្ធការបាញ់សម្លាប់បុរសម្នាក់បណ្តាលឲ្យស្លាប់ នៅស្ពានអាកាសផ្សារដីហុយ 

តុលាការដោះលែង សន្តិសុខយាមនៅធនាគារ ABA ពាក់ព័ន្ធការបាញ់សម្លាប់បុរសម្នាក់បណ្តាលឲ្យស្លាប់ នៅស្ពានអាកាសផ្សារដីហុយ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែង ឈ្មោះ ភឿង ភីរៈ ជាសន្តិសុខ យាមនៅធនាគារ ABA ពាក់ព័ន្ធការបាញ់សម្លាប់បុរសម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗ នៅស្ពានអាកាសផ្សារដីហុយ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ នៅល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នេះ ។ នេះយោងតាមសេចក្តីប្រកាសព័ត៍មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបានសាកសួរលើឈ្មោះ ភឿង ភីរៈ និងបាន ពិនិត្យភស្តុតាងវីដេអូ និងឯកសារពាក់ព័ន្ធនានាក្នុងសំណុំរឿង ព្រះរាជអាជ្ញាបាន ដោះលែងឈ្មោះ ភឿង ភីរៈ ឲ្យមានសេរីភាព ហើយបន្តការស៊ើបអង្កេតលើករណីនេះ បន្តទៀត ៕  ...
លោក ផាន អូន តំណាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជឧបត្ថម្ភថវិកា ៣ពាន់ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២១.

លោក ផាន អូន តំណាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជឧបត្ថម្ភថវិកា ៣ពាន់ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២១.

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិ បាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ តំណាងរដ្ឋមន្រ្តីក្រសួងពាណិជ្ជ ប៉ាន សូរស័ក្តិ បានឧបត្ថម្ភថវិកា ៣ពាន់ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២១ ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិ បាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ដែលបានឧបត្ថម្ភថវិកា ៣.០០០ដុល្លារ (បីពាន់ដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា។ ការឧបត្ថម្ភថវិកានេះ ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាក បាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រ ធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ”។ នៅក្នុងឱ...
ជនជាតិខ្មែរ ០២នាក់ អាយុ​ ៦៨ឆ្នាំ​ និងអាយុ ៤៩ឆ្នាំ​  បានស្លាប់ដោយសារជំងឺកូវីដ-១៩​

ជនជាតិខ្មែរ ០២នាក់ អាយុ​ ៦៨ឆ្នាំ​ និងអាយុ ៤៩ឆ្នាំ​  បានស្លាប់ដោយសារជំងឺកូវីដ-១៩​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ៖  បុរសជនជាតិខ្មែរចំនួន ០២នាក់ អាយុ​ ៦៨ឆ្នាំ​ និងអាយុ ៤៩ឆ្នាំ​  បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩​ នៅមន្ទីរពេទ្យហ្លួងម៉ែ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ។ នេះយោងតាមសេចក្តីប្រកាសព័ត៍មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែមេសានេះ បានឲ្យដឹងថា បុរសទាំ០២នាក់ រស់នៅភូមិទ្រា៣ និងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។    ...
ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង ទទួលអំណោយពីសប្បុរសជន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង ទទួលអំណោយពីសប្បុរសជន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្ដស្វាយរៀង៖ លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយ ពីលោក ជា រដ្ឋា ប្រធានសាខាសមាគមអ្នកសារព័ត៌មានជាតិកម្ពុជាដើម្បីសេរីភាព និងជាប្រធានព័ត៌មាន ដេលីខ្មែរ ប្រចាំខេត្តស្វាយរៀង និងក្រុមការងារកាលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នេះ។ តំណាងលោកបណ្ឌិត ថាន វុត្ថា ប្រធានសមាគមអ្នកសារព័ត៌មានជាតិកម្ពុជាដើម្បីសេរីភាព និង លោក ហៃ ស៊ីណា អគ្គនាយកសារព័ត៌មាន Daily-Khmer រួមសហការី លោក មិន ភក្ដី ភ្នាក់ងារ ទូរ ទស្សន៍ប៉ុស្តិ៍លេខ៥ ប្រចាំខេត្តស្វាយរៀង។ លោកប្រធានមន្ទីរ មានប្រសាសន៍ថា សម្ភារៈប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ដែលទទួលបាននូវពេលនេះ សបញ្ជាក់ឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នាក្នុងកាលៈទេសៈនាពេលបច្ចុប្បន្ននេះ។ ទន្ទឹមនេះ ​លោកបានបញ្ជាក់ថា អំណោយ ដែលមន្ទីរព័ត៌មានខេត្តទទួលបាននៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់អោយចំគោលដៅក្នុងសកម្មភាពយុទ្ធនាការផ្សព្វផ្សាយអប...
អភិបាលខេត្តកំពង់ចាម និងនាយឧត្តមសេនីយ៍ នាង ផាត ចូលរួមបេសកកម្មស្រង់នាវាចម្បាំងដែលលិចក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ នៅ ឃុំមានជ័យ ស្រុកស្រីសន្ធរ

អភិបាលខេត្តកំពង់ចាម និងនាយឧត្តមសេនីយ៍ នាង ផាត ចូលរួមបេសកកម្មស្រង់នាវាចម្បាំងដែលលិចក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ នៅ ឃុំមានជ័យ ស្រុកស្រីសន្ធរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  កំពង់ចាម៖  អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត  រួមជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បានអញ្ជេីញចូលរួមក្នុងពិធីស្រង់នាវាចម្បាំងដែលបានលិចនាសម័យសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ក្នុងភូមិសាស្ត្រភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ពិធីនេះក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាក្រសួងការពារជាតិ និងប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ។ លោក នាយឧត្តមសេនីយ៍ នាង ផាត បានឲ្យដឹងថា ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះ គឺជាស្នាដៃប្រវត្តិ សាស្ត្រមិនធ្លាប់មានកន្លងមកសម្រាប់កម្ពុជា ហើយចំពោះប្រតិបត្តិការនេះ ក៏បានបង្ហាញថាកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែបោសស...
​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃ​ទី​០៧​ ខែមេសា​នេះ រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ៤២៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​ច្បាប់

​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃ​ទី​០៧​ ខែមេសា​នេះ រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ៤២៩​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​ច្បាប់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ​ ៖​ តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​០៧​ ខែមេសា​ ឆ្នាំ​២០២១​ ឲ្យ​ដឹង​ថា​ ចំនួន​គោលដៅ​សរុប​ ១៨៣​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៥,៥៥០​គ្រឿង​ ម៉ូតូ​ ៣,៦៤១​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ៤២៩​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ៤៥៦​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​ សូមបញ្ជាក់ថា ​ក្នុង​រយៈពេល​៧​ថ្ងៃ​ (​ថ្ងៃ​ទី​០១-០៧​ ខែមេសា​)​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ យានយន្ត​ចូល​គោលដៅ​មាន​ចំនួន​ ៣៧,៣៨៤​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ២,៧២៣​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ១,៩៥១​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​ ​របាយការណ៍​ដដែល​បានបញ្ជាក់ថា...
អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យគោលដៅអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ពោធិ៍សាត់៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២១នេះ បានចុះត្រួតពិនិត្យតាមគោលដៅក្នុងស្រុកក្រគរ ជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងបន្តចុះទៅតាមគោលដៅផ្សេងៗទៀត ក្នុងគោលបំណងពង្រឹកការអនុវត្តន៍បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ថ្ងៃទី០៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅដល់សហគមន៍។ នៅក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់។ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើឱ្យខិតខំអនុវត្តវិធានការអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់ នូវគោលបំណង នៃបទបញ្ជា ដែ...
ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា បរិច្ចាគទឹកបរិសុទ្ធកម្ពុជា ដល់មន្ទីរពេទ្យ​បង្អែក​ ស្រុកអង្គស្នួល ដើម្បីចូលរួមប្រយុទ្ធ​ប្រឆាំង​​ ជំងឺកូវីដ​-១៩

ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា បរិច្ចាគទឹកបរិសុទ្ធកម្ពុជា ដល់មន្ទីរពេទ្យ​បង្អែក​ ស្រុកអង្គស្នួល ដើម្បីចូលរួមប្រយុទ្ធ​ប្រឆាំង​​ ជំងឺកូវីដ​-១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កណ្តាល៖ ក្រុមហ៊ុនស្រាបៀរ កម្ពុជា  បានបរិច្ចាគ​ទឹកបរិសុទ្ធ កម្ពុជា ចំនួន​១០០​កេស ជូន​ដល់មន្ទីរ​ពេទ្យ​បង្អែកអង្គស្នួល ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី​​៦​ ខែ​មេសា ឆ្នាំ​២០២១​ ដើម្បីចូលរួមជាមួយមន្ទីរ​ពេទ្យ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ​-១៩។ លោកស្រី គង់ កុសល​ នាយិកាទីផ្សារ ខ្មែរ ប៊ែវើរីជីស បានថ្លែងថា យុទ្ធនាការ ទឹកចិត្តកម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលធ្វើការបរិច្ចាគ​ទឹក​បរិសុទ្ធ កម្ពុជា​ គឺ​ដើម្បី​​ចូលរួម​សម្រួល​ ដល់​ការ​លំបាក​របស់​​ក្រុម​គ្រូពេទ្យ​ ដែល​កំពុង​បំពេញ​​បេសក កម្ម​ យ៉ាង​សកម្ម​ក្នុង​ការ​​ ទប់ស្កាត់ការរាលដាល នៃវីរុស​កូវីដ-១៩។ លោកស្រី​​បន្ថែមថា ការបរិច្ចាគនាពេលនេះ នឹងផ្តល់ជាកម្លាំងចិត្ត ដល់ក្រុមគ្រូពេទ្យ ដើម្បី​តស៊ូតតាំងក្នុងសមរភូមិ ប្រយុទ្ធប្រឆាំងជំងឺកូវីដ​-១៩។ លោក វេជ្ជបណ្ឌិត លី សុវណ្ណា ប្រធានមន្ទីរ​ពេទ្យបង្អែក អង្គស្នួល ក៏បានប្រគល់លិខិតថ្លែងអំ...
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ ណែនាំឲ្យ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ចុះបិទរមណីយដ្ឋាន ទេសចរណ៍បណ្ដោះអាសន្ន ១៤ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ ណែនាំឲ្យ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ចុះបិទរមណីយដ្ឋាន ទេសចរណ៍បណ្ដោះអាសន្ន ១៤ថ្ងៃ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាឲ្យប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ចុះបិទរមណីយដ្ឋាន ទេសចរណ៍នៅទូទាំងប្រទេស ជាបណ្ដោះអាសន្ន រយៈពេល១៤ចាប់ពីថ្ងៃទី ៧-២០ ខែមេសា ឆ្នាំ២០២១ នេះ ដោយអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូរីដ-១៩។ យោងតាមលិខិតរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី៧ ខែមេសា នេះបញ្ជាក់ថា «សូមធ្វើការណែនាំដល់មន្ទីរទេស ចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន ធ្វើការបិទរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្ដានុពលទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្ន រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី៧-២០ ខែមេសា ឆ្នាំ២០២១»។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមេសា នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការហាម ឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ ទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរា...