ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

រដ្ឋសភា ប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ជំងឺកូវីដ១៩

រដ្ឋសភា ប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ជំងឺកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ និងបើកសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃ ទី៥ ខែមីនា ឆ្នាំ២០២១ ។ របៀបវារៈសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នាឱកាសនេះ មានតែមួយ គឺការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ។ សេចក្តីព្រាងច្បាប់នេះ​  មាន ៦ជំពូក និង១៨មាត្រា បាន​កំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែលត្រូវអនុវត្ត ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ ទប់ស្កាត់ជំងឺកូវីដ-១៩ គឺស្របពេលដែលកម្ពុជា កំពុងប្រឈមការឆ្លងរាលដាលក្នុងទ...
រដ្ឋបាលខេត្តព្រះសីហនុ៖ ផ្អាកការធ្វើដំណើរ ចេញចូលខេត្តព្រះសីហនុមួយរយះ ដើម្បីចៀសវាងការឆ្លងរាលដាលជំងឺកូវី១៩ ទៅដល់សហគមន៍

រដ្ឋបាលខេត្តព្រះសីហនុ៖ ផ្អាកការធ្វើដំណើរ ចេញចូលខេត្តព្រះសីហនុមួយរយះ ដើម្បីចៀសវាងការឆ្លងរាលដាលជំងឺកូវី១៩ ទៅដល់សហគមន៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រដ្ឋបាលខេត្តព្រះសីហនុ  ផ្អាកការធ្វើដំណើរ ចេញចូលខេត្តព្រះសីហនុមួយរយះ ដើម្បីចៀសវាងការឆ្លងរាលដាលជំងឺកូវី១៩ ទៅដល់សហគមន៍ ។ នេះយោងតាម សេចក្តីជូនដំណឹង នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យបានជ្រាប ថា÷ ក្នងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានករណីឆ្លងជំងឺកូវីដ-១៩ ដល់មនុស្សដែលកំពុងរស់នៅ ធ្វើការប្រកបអាជីវកម្មនៅខេត្តព្រះសីហនុមួយចំនួនផងដែរ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ រដ្ឋបាលខេត្ត សូមជម្រាបដល់ លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរអ្នកបើកបររថយន្តឈ្នួល អ្នកបើករថយន្តតាក់ស៊ី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តតាមការណែនាំដូចខាងក្រោម។  ...
អភិបាលខេត្តកំពត៖ ការគ្រប់គ្រងដីរដ្ឋ​ គឺដេីម្បីទុកសម្រាប់ដីសម្បទានសង្គមកិច្ចជូនដល់អតីតយុទ្ធជន

អភិបាលខេត្តកំពត៖ ការគ្រប់គ្រងដីរដ្ឋ​ គឺដេីម្បីទុកសម្រាប់ដីសម្បទានសង្គមកិច្ចជូនដល់អតីតយុទ្ធជន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពត៖ លោក​ ជាវ​ តាយ​ អភិបាលនៃគណ:អភិបាលខេត្តកំពត​ និងជាប្រធាន គណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត​ នៅថ្ងៃទី០៤​ ខែមីនា​ ឆ្នាំ២០២១ បានដឹក នាំកិច្ចប្រជុំគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត​ ដេីម្បីត្រួតពិនិត្យដីសម្បទានសង្គមកិច្ចនៅក្នុងភូមិសាស្រ្តខេត្តកំពត​ ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ​ លោក​ ជាវ​ តាយ​ បានស្នេីដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្ត​ ត្រូវត្រួតពិនិត្យមេីលលទ្ធភាពពាក់ព័ន្ធការគ្រប់គ្រងដីរដ្ឋ​ ដេីម្បីទុកសម្រាប់ដីសម្បទានសង្គមកិច្ចជូនដល់អតីតយុទ្ធជន​។ លោក​អភិបាល​ខេត្ត​ បានសំណូមពរដល់គណ:កម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តទាំងអស់​ ត្រូវរួមគ្នាដោះស្រាយ និងរួមគ្នាទទួលខុសត្រូវ​ ដេីម្បីឲ្យការងារនេះទទួលបានលទ្ធផលល្អនៅពេលខាងមុខ៕...

លោកបណ្ឌិត​ អុិត ​សំហេង ​បាន​អញ្ជើញ​ទទួល​ចាក់​វ៉ាក់​សាំង​ ប្រឆាំង​ជំងឺ​កូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ ភ្នំពេញ៖ លោកបណ្ឌិត​ អុិត ​សំហេង ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ បាន​អញ្ជើញ​ ទទួល​ចាក់​វ៉ាក់​សាំង​ ប្រឆាំង​ជំងឺ​កូវីដ១៩​​ AstraZeneca“COVISHIELD នៅមន្ទីរពេទ្យកាល់ម៉ែត្រ ព្រឹក​ថ្ងៃ​ទី​០៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១។ ស្មគ្រ័ចិត្ត​ទទួល​ចាក់​វ៉ាក់​សាំង​ប្រឆាំង​ ជំងឺ​កូវីដ​១៩​ ដេីម្បី​ សុខ​ភាព​ ផ្ទាល់ខ្លួន ​គ្រួសារ​ ​សហគមន៍​ និងចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩។ ​ទាំងអស់​ បន្ត​យក​ចិត្ត​ទុកដាក់​ ថែរក្សា​សុខភាព​ តាម​វិធានការ​ រក្សា​អនាម័យ​ និង​សុត្ថិភាព​ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។       ...
បន្តផ្អាកដំណើរគ្រឹះស្ថានសិក្សានៅភ្នំពេញ ខេត្តកណ្ដាល  និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ

បន្តផ្អាកដំណើរគ្រឹះស្ថានសិក្សានៅភ្នំពេញ ខេត្តកណ្ដាល  និងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការ​បន្ត​ផ្អាក​ដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងក្រុងព្រះសីហនុ ស្រុកស្ទឹង​ហាវ នៃខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ»៕  ...
មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិលចំណុះក្រសួងមហាផ្ទៃ ចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ 

មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិលចំណុះក្រសួងមហាផ្ទៃ ចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានចាប់ផ្ដើមបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ដ្រីរាជការស៊ីវិល ចំណុះទីស្តីការក្រសួងមហាផ្ទៃ នៅមន្ទីរពេទ្យ ១៦ ឧសភា ដែលទីតាំងស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដើម្បីឲ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ដែលបម្រើការងារនៅទីស្ដីក្រសួងមហាផ្ទៃ ប្រព្រឹត្តទៅបានរលូន ប្រកប ដោយប្រសិទ្ធភាព និងមានសណ្ដាប់ធ្នាប់ល្អ ធានាបាននូវវិធានការ ដែលកំណត់ដោយក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ មេត្តាចូលរួម និងចាក់ចែងមន្ដ្រីរាជការក្រោមឱវាទ ចូលរួមចាក់វ៉ាក់សាំង ផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត នៅមន្ទីរពេទ្យ ១៦ ឧសភា ចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១  នៅរៀងរាល់ម៉ោងធ្វើការ ដោយភ្ជ...
មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង រកឃើញទំនិញផ្ទុកសារធាតុគីមី និងហួសកាលបរិច្ឆេទប្រើប្រាស់ ប្រមាណ ១២គីឡូក្រាម នៅផ្សារព្រែកតាច្រែង ស្រុកឯកភ្នំ

មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង រកឃើញទំនិញផ្ទុកសារធាតុគីមី និងហួសកាលបរិច្ឆេទប្រើប្រាស់ ប្រមាណ ១២គីឡូក្រាម នៅផ្សារព្រែកតាច្រែង ស្រុកឯកភ្នំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បាត់ដំបង៖  មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង បានការសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគ បរិភោគ នៅផ្សារព្រែកតាច្រែង និងផ្ទះលក់ទំនិញ ក្នុងឃុំព្រែក នរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។ មន្ត្រីជំនាញបានវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនរួមមាន៖ ពពុះសណ្ដែក ជ្រក់ទំពាំង ជ្រក់ស្ពៃ ណែមសាច់ត្រី សរសៃគុយទាវ (តូច និងធំ) មីលឿង មឹក និងបង្គា ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្...
លោក ភិន សុផល  អគ្គនាយកក្រុមហ៊ុនហ្វាយ ហ្វាយ ប៊ីហ្រេន ផាកលែន ឯ,ក សូមបំភ្លឺដល់បងប្អូននិសាធារណជន និងបណ្តាញព័ត៌មាន

លោក ភិន សុផល  អគ្គនាយកក្រុមហ៊ុនហ្វាយ ហ្វាយ ប៊ីហ្រេន ផាកលែន ឯ,ក សូមបំភ្លឺដល់បងប្អូននិសាធារណជន និងបណ្តាញព័ត៌មាន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ភិន សុផល  អគ្គនាយកក្រុម ហ្វាយ ប៊ីហ្រេន ផាកលែន ឯ,ក សូមបំភ្លឺដល់បងប្អូននិសាធារណជន និងបណ្តាញព័ត៌មានដូចតទៅ:  
សហរដ្ឋអាមេរិក សាទរកម្ពុជា ចំពោះការមកដល់ដោយជោគជ័យ នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ឈ្មោះ AstraZeneca ចំនួន ៣២៤ ០០០ ដូស

សហរដ្ឋអាមេរិក សាទរកម្ពុជា ចំពោះការមកដល់ដោយជោគជ័យ នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ឈ្មោះ AstraZeneca ចំនួន ៣២៤ ០០០ ដូស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ សហរដ្ឋអាមេរិក សូមអបអរសាទរដល់ប្រទេសកម្ពុជា ចំពោះការមកដល់ដោយជោគជ័យ នូវវ៉ាក់សាំងប្រឆាំងកូវីដ១៩ ឈ្មោះ AstraZeneca ចំនួន ៣២៤ ០០០ ដូស នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១។ ការទទួលបានវ៉ាក់សាំងនេះ គឺដោយសារការប្តេជ្ញាចិត្តជាមុនចំពោះទីផ្សារ COVAX ដែលជាគម្រោងគំនិតផ្តួចផ្តើមជាសកល ក្នុងការគាំទ្រការទទួលបានប្រកបដោយសមធម៌ នូវវ៉ាក់សាំងប្រឆាំងមេរោគកូវីដ ១៩។ នៅក្នុងពេលថ្មីៗនះ សហរដ្ឋអាមេរិកបានប្រកាសពីការផ្តល់ជំនួយសម្រាប់គ្រាដំបូង ចំនួន ២ ពាន់លានដុល្លារ ក្នុងចំណោមប្រាក់សរុបចំនួន ៤ ពាន់លានដុល្លារ ដល់គម្រោងគំនិតផ្តួចផ្តើមនេះ ដែលជាការធ្វើឲ្យសហរដ្ឋអាមេរិកគឺជាប្រទេសរួមចំណែកធំជាងគេតែមួយគត់ ដល់ការឆ្លើយតបជាអន្តរជាតិ ចំពោះមេរោគកូវីដ ១៩។ ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេ នៅក្នុងតំបន់ ដែលបានទទួលវ៉ាក់សាំងប្រឆាំងមេរោគកូវីដ ១៩ ពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX)។ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅក...
កងកម្លាំងនគរបាល  នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរុស្សី

កងកម្លាំងនគរបាល  នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរុស្សី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ កងកម្លាំងនគរបាល នៃនាយកដ្ឋានរដ្ឋបាលទូទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បានទទួលចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) ដែលជាជំនួយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ខណៈកងកម្លាំងនគរបាលជាតិ ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ នេះ។ ក្នុងនាមកងកម្លាំងនគរបាលជាតិ នៅទូទាំងប្រទេសមានជំនឿជឿជាក់លើវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ដែលផលិតនៅសាធារណរដ្ឋប្រជាមានិតចិន និងបានសម្រេចចិត្តចាក់វ៉ាក់សាំងប្រភេទនេះជាលើកទី១ និងក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ការទទួលយកការចាក់វ៉ាក់សាំងប្រភេទនេះ ជាលើកទី២ ដើម្បីការពារខ្លួន ជៀសផុតពីជំងឺឆ្លងកូវីដ-១៩។ ក្នុងនាមកងកម្លាំងនគរបាល នៃនាយកដ្ឋានរដ្ឋាបាលទូទៅ ក៏ដូចជាកងកម្លាំងនគរបាលទូទាំងប្រទេស សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មានសម្ដេចតេ...