ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ក្រសួងការងារ ចាប់ផ្តើមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ រយៈពេល ៣ ថ្ងៃ

ក្រសួងការងារ ចាប់ផ្តើមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ រយៈពេល ៣ ថ្ងៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃក្រសួងបានធ្វើជំរឿន នាព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពទិន្នន័យរចនាសម្ព័ន្ធ និងមន្ត្រីរាជការឱ្យមានភាពត្រឹមត្រូវ ឯកភាពគ្នា និងអាចប្រើប្រាស់បានរួមគ្នា ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងធនធានមនុស្ស និងការរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង។ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃក្រសួងមុខងារសាធារណៈ រួមជាមួយក្រុមការងារជំរឿនរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងក្នុងរាជធានីភ្នំពេញ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ សូមជម្រាបថា នៅថ្ងៃទី២៨ និងទី២៩ ខែកក្កដា ឆ្នាំ២០២៦ ការចុះធ្វើជំរឿន ធ្វើឡើងនៅ...
ឯកឧត្តម ហេង សួរ អញ្ជើញអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ដែលជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន

ឯកឧត្តម ហេង សួរ អញ្ជើញអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ដែលជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ នាវិមានសន្តិភាពក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. ដែលជាក្រុមហ៊ុនឈានមុខមួយរបស់ប្រទេសជប៉ុន និងនៅលើពិភពលោកក្នុងការផលិតគ្រឿងបន្លាស់ម៉ាស៊ីន និងគ្រឿងបន្លាស់អេឡិចត្រូនិក។ សូមបញ្ជាក់ថា ក្រុមហ៊ុន MinebeaMitsumi បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១០ និងចាប់ផ្តើមដំណើរការផលិតនៅឆ្នាំ ២០១១ ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយបច្ចុប្បន្នបាននិងកំពុងផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រាប់ទម្ររង្វិល គ្រឿងបំណែកដោយម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទ...
កម្មវិធី រ៉ូដសូសម្រាប់បោះផ្សាយលើកមូលបត្រកម្មសិទ្ធជាសាធារណៈលើកដំបូង របស់ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក

កម្មវិធី រ៉ូដសូសម្រាប់បោះផ្សាយលើកមូលបត្រកម្មសិទ្ធជាសាធារណៈលើកដំបូង របស់ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ថ្ងៃសុក្រទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់តាំង ឧកញ៉ា អ៊ុន យុទ្ធី សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា និងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុង កម្មវិធី រ៉ូដសូសម្រាប់បោះផ្សាយលើកមូលបត្រកម្មសិទ្ធជាសាធារណៈលើកដំបូង របស់ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ក្រោមអធិបតីភាព ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។ គោលបំណងកម្មវិធីនេះគឺ ដើម្បីឱ្យអ្នកចូលរួមបានស្វែងយល់អំពី៖ ១.កាលានុវត្តភាព និងសក្កានុពលនៃផ្សារហ៊ុននៅកម្ពុជា ដែលជាជម្រើសប្រភពទុនមួយបន្ថែមទៀត ក្រៅពីវិស័យធនាគារ ២....
សមិទ្ធផលថ្មី ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបន្តកើនឡើងជាលំដាប់

សមិទ្ធផលថ្មី ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបន្តកើនឡើងជាលំដាប់

សង្គម និងកម្សាន្ត
ភ្នំពេញះនៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១ ចំនួន ៣ កុងតឺន័រ (ប្រមាណជាង ៥០ តោន) របស់ក្រុមហ៊ុន ពេជ្រចិន្តា (Pechenda Fruit Production Co., Ltd.) ទៅកាន់ទីផ្សារប្រទេសចិន តាមច្រកដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ប្រទេសឡាវ។ នេះជាការសបញ្ជាក់ឱ្យឃើញ ពីសមិទ្ធផលថ្មីបន្ថែមទៀតកើតចេញពី កិច្ចប្រឹងប្រែងរបស់ក្រសួងកសិកម្ម ក្នុងការសម្របសម្រួលបើកទីផ្សារ និងច្រកដឹកជញ្ជូនឆ្លងកាត់ប្រទេសឡាវសម្រាប់នាំចេញ "ទុរេនស្រស់កម្ពុជា" ទៅកាន់ប្រទេសចិន។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២៤ ខែកក្កដា ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅប្រទេសចិនសរុបមានចំនួន ៥ ៧៣៨,២៤ តោន ដែលជាការកើនឡើងជិត ៤០ ដងធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ ២០២៥៕...
ឯកឧត្តមបណ្ឌិត កៅ ថាច​ ៖ អនាគតដ៏ល្អផូផង់របស់ក្មួយសិស្សានុសិស្ស​ ត្រូវតែងនិពន្ធដោយដៃខ្លួនឯងផ្ទាល់ មិនមែនអ្នកក្រៅទេ

ឯកឧត្តមបណ្ឌិត កៅ ថាច​ ៖ អនាគតដ៏ល្អផូផង់របស់ក្មួយសិស្សានុសិស្ស​ ត្រូវតែងនិពន្ធដោយដៃខ្លួនឯងផ្ទាល់ មិនមែនអ្នកក្រៅទេ

សង្គម និងកម្សាន្ត
កណ្តាល៖ នាព្រឹកថ្ងៃសៅរិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ទទួលបន្ទុកជាប្រធានចលនាយុវជនស្រុក បានមានប្រសាសន៍ថា អនាគតរបស់ក្មួយសិស្សានុសិស្ស​ ត្រូវបានសរសេរដោយខ្លួនឯងផ្ទាល់ មិនមែនអ្នកក្រៅទេ ព្រោះអ្នកដទៃបានត្រឹមតែលើកទឹកចិត្ត និងរង់ចាំសេចក្តីសង្ឃឹម។ ពិធីសំណេះសំណាលប្រកបដោយដំបូន្មាន​ល្អ និងការលើកទឹកចិត្តនេះ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB ព្រមទាំងសហការី និងលោក ចេង ឌីណា អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនស្រុកខ្សាច់កណ្តាល រួមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន១ ០៦៨នាក់។ ជាកិច្ចចាប់ផ្តើមនៃពិធីសំណះសំណាលដ៏ស្រស់ស្រាយនេះ​...
ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ បញ្ចប់ដំណើរទស្សនកិច្ច អមដំណើរនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ដោយជោគជ័យ

ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ បញ្ចប់ដំណើរទស្សនកិច្ច អមដំណើរនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ដោយជោគជ័យ

សង្គម និងកម្សាន្ត
  ប្រទេសហ្វីលីពីន៖ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រួមជាមួយនិង ឧកញ៉ា គឹម សាវុធ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករនៃសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិក សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជាចំនួន ១៨ ក្រុមហ៊ុន ដែលមានសមាសភាពចំនួន ៣០ រូប បានចូលរួមអមដំណើរនៅក្នុងទស្សនកិច្ចផ្លូវការជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រោមការរៀបចំ និងសម្របសម្រួលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា និងនាយកដ្ឋានកសិកម្មនៃប្រទេសហ្វីលីពីន ( Department of Agriculture) បានរៀបចំឱ្យមានកិច្ចផ្គូផ្គងពាណិជ្ជកម្មរវាងក្រុមហ៊ុននាំចេញកម្ពុជា និង ក្រុមហ៊ុននាំចូលរបស់ហ្វីលីពីនចំនួន ៣៣ក្រុមហ៊ុន ដែលខាងភាគីប្រទេសហ្វីលីពីន មានក...
អគ្គនាយកធនាគារ ARDB៖ ការខ្ចីប្រាក់មានផែនការច្បាស់លាស់ និងចេះគ្រប់គ្រងហានិភ័យ បើសិនវិនិយោគលើវិស័យកសិកម្ម កសិករនឹងរីកចម្រើនមានជីវភាពធូរធាររួចផុតពីអន្ទាក់បំណុល

អគ្គនាយកធនាគារ ARDB៖ ការខ្ចីប្រាក់មានផែនការច្បាស់លាស់ និងចេះគ្រប់គ្រងហានិភ័យ បើសិនវិនិយោគលើវិស័យកសិកម្ម កសិករនឹងរីកចម្រើនមានជីវភាពធូរធាររួចផុតពីអន្ទាក់បំណុល

សង្គម និងកម្សាន្ត
កំពង់ត្រឡាច, ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានមានប្រសាសន៍បញ្ជាក់ថា ការខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុ និងធនាគារយកទៅវិនិយោគលើវិស័យកសិកម្មមិនមែនជារឿងខុសនោះទេ ប៉ុន្តែប្រសិនជាកសិករចេះគ្រប់គ្រងហានិភ័យ និងមានផែនការផលិតច្បាស់លាស់នោះ ការធ្វើកសិកម្មនឹងធ្វើឲ្យកសិករយើងកាន់តែមានជីវភាពធូរធារដែលអាចរួចផុតពីអន្ទាក់បំណុល។ ការលើកឡើងដូច្នោះ ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិត ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដែលមានការចូលរួមពី ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង, លោក សាយ ប៊ុនថេង អភិបាលរងស្រុកកំពង់ត្រឡាច តំណាងលោកអភិបាលស្រុក ព្រមទាំងថ្នាក់ដឹ...
អគ្គលេខាធិការដ្ឋាន គ.ល.ក.ដកហូតអាជ្ញាបណ្ណ «កាស៊ីណូ ខ្ញុំ» នៅខេត្តកំពត បន្ទាប់ពីរកឃើញពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

អគ្គលេខាធិការដ្ឋាន គ.ល.ក.ដកហូតអាជ្ញាបណ្ណ «កាស៊ីណូ ខ្ញុំ» នៅខេត្តកំពត បន្ទាប់ពីរកឃើញពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

សង្គម និងកម្សាន្ត
ខេត្តកំពត៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ខ្ញុំ (CASINO KCHOM) លេខ ០៦២ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ របស់ក្រុមហ៊ុន ហ្សូ ចេង ខេ.ភី ហូលថេល ឯ.ក (ZHOU CHENG K.P HOTEL CO., LTD.) ដែលមានទីតាំងស្ថិតនៅ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ ការសម្រេចដកហូតអាជ្ញាបណ្ណ «កាស៊ីណូ ខ្ញុំ»  តាមរយៈសេចក្ដីសម្រេច លេខ៤៦…គ.ល.ក.សសរ ចុះថ្ងៃទី២២..ខែ….គ.ស.២០២៦, បន្ទាប់ពីអាជ្ញាបណ្ណកាស៊ីណូនេះ ត្រូវបានព្យួរ អស់រយៈពេលជាង ៤ ខែ។ ការសម្រេចឈានដល់ការដកហូតអាជ្ញាបណ្ណកាស៊ីណូនេះ ត្រូវបានធ្វើឡើង ដោយផ្អែកលើ ភស្តុតាង និងមូលដ្ឋានរឹងមាំ ដែលបានរកឃើញថា ទីតាំងកាស៊ីណូនេះ បានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ហើយថែមទាំងមានបទល្មើសដទៃទៀត។ កាលពីអំឡុងឆ្នាំ២០២៥ សមត្ថកិច្ចបានបើកការស៊ើបអង្កេត តាមព័ត៌មានដែល រាយការណ៍ថាមានឧក្...
លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភានាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនព្រះសង្ឃនៅវត្តចំនួន៣

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភានាំយកទៀនព្រះវស្សា និងបច្ច័យប្រគេនព្រះសង្ឃនៅវត្តចំនួន៣

សង្គម និងកម្សាន្ត
ភ្នំពេញ៖លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៦ បាននាំយកទៀនព្រះ វស្សាចំនួន ៥គូ ព្រមទាំងបច្ច័យសរុបចំនួន ៨លានរៀល ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តស្លែង សិ្ថតនៅខណ្ឌដង្កោរ រាជធានីភ្នំពេញ វត្តវាលស្បូវ សិ្ថតនៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងវត្តតាសុត សិ្ថតនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ការប្រគេនទៀនព្រះវស្សា និងបច្ច័យនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងចូលរួមថែរក្សា និងបន្តប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិ ក្នុងរដូវកាលចូល ព្រះវស្សា។ ពិធីនេះក៏បានឆ្លុះបញ្ចាំងពីការយក ចិត្តទុកដាក់លើការអភិរក្សតម្លៃសាសនា វប្បធម៌ និងប្រពៃណីជាតិ ព្រមទាំងការកសាងកុសលផលបុណ្យ ស្របតាមគន្លងព្រះពុទ្ធសាសនា។ ក្នុងឱកាសដ៏ប្រពៃនេះ លោក ជំទាវ ឡោក ខេង បានឧទ្ទិសកុសលផលបុណ្យជូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមជួបប្...
ឯកឧត្តមបណ្ឌិត កៅ ថាច ៖ វិស័យកសិកម្មនៅតែជាឆ្អឹងខ្នងសេដ្ឋកិច្ចជនបទ ព្រោះបានបង្កើនប្រាក់ចំណូលនិងលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ វិស័យកសិកម្មនៅតែជាឆ្អឹងខ្នងសេដ្ឋកិច្ចជនបទ ព្រោះបានបង្កើនប្រាក់ចំណូលនិងលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ

សង្គម និងកម្សាន្ត
ស្រុកសាមគ្គីមានជ័យ, ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបានចាត់ទុកថា វិស័យកសិកម្មនៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជនបទដ៏សំខាន់បំផុត ព្រោះ ការធ្វើកសិកម្មឱ្យមានប្រសិទ្ធភាព គឺជាមធ្យោបាយមួយដ៏ល្អអាចបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនឹងពង្រឹងសេដ្ឋកិច្ចគ្រួសារកសិករនៅជនបទថែមទៀត។ ការលើកឡើងជុំវិញវិស័យកសិកម្មរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដែលមានការចូលរួមពី ឯកឧត្តម ម៉ឹង វុធី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកស្រី ជា ម៉ៅ អភិបាលរងស្រុកសាមគ្គីមានជ័យ តំណាងលោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ,...