និស្សិតជ័យលាភីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាធារណរដ្ឋឆែកឆ្នាំសិក្សា ២០២៥-២០២៦ ជាធនធានមនុស្សដ៏ចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍប្រទេសកម្ពុជា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ នៃសាធារណរដ្ឋឆែក (Czech Government Scholarship) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចូលជួបសំណេះសំណាល និងសម្តែងការគួរសម ដើម្បីទទួលបាននូវអនុសាសន៍ និងការយល់ដឹងបន្ថែមពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវ: មុនចេញដំណើរទៅបន្តការសិក្សានៅសាធារណរដ្ឋឆែក នៅដើមខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
ក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានចែករំលែកព័ត៌មានស្ដីពីផែនការសកម្មភាពជាចម្បងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមមាន គោលនយោបាយទីផ្សារការងារ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបច្ចេកទេស និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែល...








