ពលរដ្ឋរស់នៅបុរីទីក្រុងរណបហ្រ្គេនភ្នំពេញបាននាំគ្នា ចងបដាតាមមុខផ្ទះប្រឆាំងការលុបស្រះទឹកពីសំណាក់ក្រុមហ៊ុនជីប ម៉ុងលែន
ភ្នំពេញ៖ ពលរដ្ឋរស់នៅក្នុងបុរីទីក្រុងរណបហ្គ្រេនភ្នំពេញនៅថ្ងៃទី២៤ខែកញ្ញានៅតែអះអាងថា ពួកគាត់នៅតែប្រកាន់ជំហរនាំគ្នាចងបដា តវ៉ាប្រឆាំងនឹងការលុបបឹង(ស្រះទឹក) ក្នុងបុរីនោះដដែល ពីសំណាក់ក្រុមហ៊ុន ជីប ម៉ុង លែន ហើយបានដាក់សំណើសុំអន្តរាគមន៍ ទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និសំណង់ ក្រសួងបរិស្ថាន និងសាលារាជធានីភ្នំពេញ ដើម្បីជួយអន្តរាគមន៍ ទប់ស្កាត់ការលុបស្រះ ពីសំណាក់ក្រុមហ៊ុនជីប ម៉ុងលែន។
តំណាងពលរដ្ឋបានឲ្យដឹងថា ចំពោះការលុបបឹង(ស្រះទឹក) ដែលជាការកែប្រែប្លង់សរុបរបស់បុរីទីក្រុងរណបអន្តរជាតិហ្គ្រេនភ្នំពេញ ឬការកែប្រែផ្លាស់ប្តូរដីនៅទីតាំងនេះ។
ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ បានបញ្ជាក់ថា ស្រះទឹកនេះ ដែលមានបណ្ដោយប្រវែង ៤២៣ ម៉ែត្រ ទទឹងប្រហែល ២៤៥ ម៉ែត្រ ស្ថិតក្នុងទីតាំងបុរីទីក្រុងរណបអន្តរជាតិ ហ្គ្រេនភ្នំពេញ ស្របតាមប្លង់សរុប ដែលបានអនុញ្ញាតជាផ្លូវក...








