រាជរដ្ឋាភិបាល សងថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំខ្មែរ អាចនៅចុងខែកក្កដា ឬដើមខែសីហា
ភ្នំពេញ៖ តាមការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា បានណែនាំដល់មន្រ្តីពាក់ព័ន្ធ ត្រូវរៀបចំថ្ងៃឈប់សម្រាក សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដែលអាចធ្វើឡើងនៅចុងខែកក្កដានេះឬនៅដើមខែសីហា ដោយមានរយៈពេល៥ថ្ងៃ ។
សម្ដេចតេជោមានប្រសាសន៍កន្លងទៅថ្មីៗនេះថា ដោយសារបញ្ហាជំងឺកូវីដ១៩ បានវាយលុកពាសពេញសកលលោក រួមនឹងប្រទេសយើងផងដែរទើបរាជរដ្ឋាភិបាលសម្រេច លើកពេលថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដើម្បីបញ្ជៀសនូវការជួបជុំ ដែលអាចបង្កឆ្លងរីករាលដាល នូវជំងឺកូវីដ ១៩ មកដល់ប្រជាពលរដ្ឋ ។ រហូតមកទល់ពេលនេះ គឺជាពេលសមល្មម ដែលត្រូវសងតាមការសន្យាជូនចំពោះប្រជាជនទូទាំងប្រទេស ជាពិសេមន្រ្តីរាជការ និងកម្មករតាមរោងចក្រនានាផងដែរ ដើម្បីបានឈប់សម្រាក ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នៅឆ្នាំ២០២០នេះ បានកំណត់តាមប្រតិទិននៅថ្ងៃ១៣រហូតដល់ថ្ងៃទី១៦ខែមេសា...








