ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លោកឧកញ៉ា ហេង ឡុងនិងលោកជំទាវបុត្រស បុត្រី និងសហការីទាំងអស់ សូមចូលរួមអបអរសាទរថ្ងៃខួបកំណតគម្រប់ជន្មាយ៦៩ឆ្នាំឈានចូល ៧០ឆ្នាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្

លោកឧកញ៉ា ហេង ឡុងនិងលោកជំទាវបុត្រស បុត្រី និងសហការីទាំងអស់ សូមចូលរួមអបអរសាទរថ្ងៃខួបកំណតគម្រប់ជន្មាយ៦៩ឆ្នាំឈានចូល ៧០ឆ្នាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ហេង ឡុង អគ្គនាយកចំការកៅស៊ូបឹងកេត និងលោកជំទាវបុត្រស បុត្រី និងសហការីទាំងអស់ សូមចូលរួមអបអរសាទរថ្ងៃខួបកំណតគម្រប់ជន្មាយ៦៩ឆ្នាំឈានចូល ៧០ឆ្នាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា។ លោកឧកញ៉ាអគ្គនាយក និងលោកជំទាវ គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សសួស្តីប្រពៃថ្លៃថ្លា ប្រកបដោយមនោ សញ្ចេតនា សោមនស្សរីករាយនៃខួបកំណើតគម្រប់ជន្មាយុ៦៩ឆ្នាំឈានចូល៧០ឆ្នាំរបស់ សម្តេច តេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។ សូមសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បុត្រា បុត្រី ចៅប្រុសចៅស្រីមានសុខភាពល្អអាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំកម្ពុជាឲ្យមានការអភិវឌ្ឍឈានឡើងទៅ មុខទៀតជារៀងរហូត។...
លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ សូមចូលរួមអបអរសាទរថ្ងៃខួបកំណើតគម្រប់ជន្មាយុ៦៩ឆ្នាំឈានចូល ៧០ឆ្នាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី

លោកឧកញ៉ា ឡូវ ហ៊ឹង និងលោកជំទាវ សូមចូលរួមអបអរសាទរថ្ងៃខួបកំណើតគម្រប់ជន្មាយុ៦៩ឆ្នាំឈានចូល ៧០ឆ្នាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាផ្ទាល់សម្តេចតេជោ និងលោកជំទាវ សហការីទាំងអស់សូមចូលរួមអបអរសាទរថ្ងៃខួបកំណើតគម្រប់ជន្មាយុ៦៩ឆ្នាំឈានចូល ៧០ឆ្នាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា។ លោកឧកញ៉ា និងលោកជំទាវ គោរពជូនសម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សសួស្តីប្រពៃថ្លៃថ្លា ប្រកបដោយមនោ សញ្ចេតនា សោមនស្សរីករាយនៃខួបកំណើតគម្រប់ជន្មាយុ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំរបស់ សម្តេច តេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។ សូមសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បុត្រា បុត្រី ចៅប្រុសចៅស្រី មានសុខភាពល្អ អាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំកម្ពុជាឲ្យមានការអភិវឌ្ឍឈានឡើងទៅមុខទៀតជារៀងរហូត។...
លោកឧកញ៉ា តែ តាំងប៉ និងលោកជំទាវ ចូលរួមអបអរសាទរថ្ងៃខួបកំណើតគម្រប់ជន្មាយុ៦៩ឆ្នាំឈានចូល ៧០ឆ្នាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី

លោកឧកញ៉ា តែ តាំងប៉ និងលោកជំទាវ ចូលរួមអបអរសាទរថ្ងៃខួបកំណើតគម្រប់ជន្មាយុ៦៩ឆ្នាំឈានចូល ៧០ឆ្នាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ា តែ តាំងប៉ និងលោកជំទាវ សហការីទាំងអស់សូមចូលរួមអបអរសាទរថ្ងៃខួបកំណើតគម្រប់ជន្មាយុ៦៩ឆ្នាំឈានចូល ៧០ឆ្នាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា។ គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សសួស្តីប្រពៃថ្លៃថ្លា ប្រកបដោយមនោសញ្ចេតនា សោមនស្សរីករាយនៃខួបកំណើតគម្រប់ជន្មាយុ៦៩ឆ្នាំឈានចូល ៧០ឆ្នាំរបស់ សម្តេច តេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។...
មហាសង្រ្កាន្តឆ្នាំជូតនឹងចូលមកដល់វេលាម៉ោង ២០:៤៨នាទីយប់ ថ្ងៃទី១៣ខែមេសាឆ្នាំ២០២០

មហាសង្រ្កាន្តឆ្នាំជូតនឹងចូលមកដល់វេលាម៉ោង ២០:៤៨នាទីយប់ ថ្ងៃទី១៣ខែមេសាឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖មហាសង្រ្កាន្តឆ្នាំជូតទោស័កព្រះពុទ្ធសករាជ២៥៦នឹងចូលមកដល់នៅវេលាម៉ោង២០:៤៨នាទីយប់ថ្ងៃចន្ទ ៦រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ខែមេសាគ្រិស្តសករាជ២០២០។ គណៈកម្មការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិណែនាំឲ្យប្រជាពលរដ្ឋរៀបចំរណ្តាប់ទទួលទេវតាឆ្នាំថ្មីទៅតាមទំនៀបទំលាប់ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីជំរុញការថែរក្សាប្រពៃណីវប្បធម៌ជាតិ។ បុណ្យចូលឆ្នាំថ្មីត្រូវនឹងថ្ងៃចន្ទ គឺត្រូវវេណរបស់ ទេពធីតាមួយព្រះ ព្រះនាម គោរាគទេវី ជាបុត្រីទី២នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌លឿងលម្អនូវព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្បអាភរណៈទ្រង់ពាក់កែវមុក្តាភក្សាហារទ្រង់ សោយតេលំទ្រង់អាវុធព្រះហស្តស្តាំទ្រង់ព្រះខនព្រះហស្តឆ្វេងទ្រង់យដ្ឋិ គង់ផ្ទំបើកព្រះនេត្រលើខ្នង ព្យគ្ឃជាពាហនៈ។ គ្រឿងរណ្តាប់ទទួលទេវត្តាឆ្នាំថ្មីនេះមានដូចជាបាយសី ១គូ,ស្លាធម៌១គូ,ធូប៥,ទៀន ៥,ទឹកអប់ ១គូ,ភ្ញី ,លាជ,ទឹក១ ផ្តិលនិងភេសជ្ជៈ,នំនែក,ផ្លែឈើគ...
គិតត្រឹមថ្ងៃទី១ខែមេសានេះ នៅប្រទេសកម្ពុជាមិនទាន់មានឆ្លងជំងឺ(Covid-19)បន្ថែមទៀតនៅឡើយទេ

គិតត្រឹមថ្ងៃទី១ខែមេសានេះ នៅប្រទេសកម្ពុជាមិនទាន់មានឆ្លងជំងឺ(Covid-19)បន្ថែមទៀតនៅឡើយទេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
គិតត្រឹមថ្ងៃទី១ខែមេសានេះ នៅប្រទេសកម្ពុជាមិនទាន់មានឆ្លងជំងឺ(Covid-19)បន្ថែមទៀតនៅឡើយទេ ពោលគឺនៅចំនួន ១០៩ករណីដដែលក្នុងនោះមានស្ត្រីចំនួន ៣០នាក់ បុរសចំនួន ៧៩នាក់ ជាសះស្បើយចំនួន ២៥នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៨៤នាក់ គិតចាប់ពីខែមករា ឆ្នាំ២០២០រហូតដល់បច្ចុប្បន្ន។
លោក ឃួង ស្រេងជំរុញឲ្យមន្ទីរសាធារណការត្រូវពន្លឿន ការស្តារប្រឡាយការដាក់លូនៅត្រពាំងជ្រៃ ដើម្បីអាចរំដោះទឹកបាននៅរដូវវស្សាខាងមុខនេះ

លោក ឃួង ស្រេងជំរុញឲ្យមន្ទីរសាធារណការត្រូវពន្លឿន ការស្តារប្រឡាយការដាក់លូនៅត្រពាំងជ្រៃ ដើម្បីអាចរំដោះទឹកបាននៅរដូវវស្សាខាងមុខនេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញរួមនឹងមន្ត្រីជំនាញពាក់ពន្ធ័អាជ្ញាធរដែនដី នាព្រឹកថ្ងៃទី ០១ មេសាឆ្នាំ២០២០ នេះបានចុះពិនិត្យមើលស្ថានភាពការស្តារប្រឡាយការដាក់លូនៅចំណុច ប្រឡាយត្រពាំងជ្រៃ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប ទី២ ខណ្ឌពោធិសែនជ័យ ដើម្បីជម្រុញឲ្យការងារនេះ ដំណើរការទៅដោយរលូនត្រៀមលក្ខណៈឲ្យបានរួចរាល់ក្នុងការរំដោះទឹកភ្លៀងនៅរដូវវស្សាខាងមុខនេះ។ មន្ត្រីជំនាញនៅរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការស្ដារប្រព័ន្ធបង្ហូរទឹកផ្នែកខាងជើងមហាវិថីសហព័ន្ធរុស្ស៊ីនេះគឺចាប់ផ្តើមពីប្រឡាយត្រពាំងជ្រៃប្រឡាយចម្ការឪឡឹកប្រឡាយតាបែន ប្រឡាយទួលសំពៅនិងប្រឡាយអូរអាគុជដែលមានប្រវែងសរុបប្រវែង១៧១០០ម៉ែត្រក្នុងនោះមានការងារដាក់លូជ្រុលមួយជួរមានមុខកាត់ ២ម៉ែត្រគុណនឹង២ម៉ែត្រប្រវែង ៥០០ម៉ែត្រ ដាក់លូមូលមុខកាត់១ម៉ែត្រកន្លះប្រវែង ៧០០ ម៉ែត្រ បុកបន្ទះបេតុងពង្រីកផ្លូវប្រវែង ៧០០ ម៉ែត្រមួយចំហៀងចាក់បេតុងឆ្អឹងដែកពីលើគំរបដាក់ លូមានប្រវែង៥០...

សាលារាជធានីភ្នំពេញកំពុងសាងសង់សួនច្បារថ្មីនៅតាមបណ្តោយវិថីភ្នំពេញ-ហាណូយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងសាងសង់សួនច្បារថ្មីនៅតាមបណ្តោយវិថីភ្នំ ពេញ-ហាណូយដែលមានទីធ្លាសំរាប់លំហែកំសាន្តកន្លែងហាត់ប្រាណឧបករណ៍ក្មេងលេងដើមឈើដាំស្មៅបង្គន់សា ធារណៈចំណតរថយន្តនិងម៉ូតូនិងបង្គោលបំភ្លឺសួនច្បារផងដែរ ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ម៉ូវ ម៉ានិតអភិបាលខណ្ឌសែនសុខកាលពីថ្ងៃទី៣១ មីនា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងគម្រោងរៀបចំស្ថាបនាសួនច្បារថ្មីមួយនេះ ដែលសួនថ្មីនេះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១០១៩(វិថីភ្នំពេញ-ហាណូយ)ខាងមុខវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ព្រៃឈើក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា សួនច្បារថ្មីមួយនេះ មានបណ្តោយប្រវែង ៥៥០ម៉ែត្រទទឹង១៦ម៉ែត្រដោយរៀបចំអោយមានជាទីធ្លាលំហែកំសាន្ត កន្លែងហាត់ប្រាណឧបករណ៍ក្មេងលេងដាំដើមឈើដាំស្មៅបង្គន់សាធារណៈ ចំណតរថយន្ត ម៉ូតូ និងបង្គោលបំភ្លឺសួនច្បារផងដែ...
អ្នកប្រកបអាជីវកម្មនៅឃុំព្រះដាក់បានត្អូញត្អែថា ផ្លែគុយឆ្នាំនេះសម្បូរជាងឆ្នាំមុន ប៉ុន្តែលក់មិនសូវដាច់ដោយសារតែកូវីដ-១៩

អ្នកប្រកបអាជីវកម្មនៅឃុំព្រះដាក់បានត្អូញត្អែថា ផ្លែគុយឆ្នាំនេះសម្បូរជាងឆ្នាំមុន ប៉ុន្តែលក់មិនសូវដាច់ដោយសារតែកូវីដ-១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖អ្នកស្រី យឿន ចុម ជាប្រជាពលរដ្ឋនៅឃុំព្រះដាក់ស្រុក បន្ទាយស្រីខេត្ត សៀមរាបបានឱ្យដឹងនៅថ្ងៃទី០១ មេសានេះថា អ្នកស្រីតែងតែលក់ផ្លែឈើធម្មជាតិគ្រប់ រដូវកាលនៅតាមដងផ្លូវ ឆ្ពោះទៅកាន់ប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរនិងទៅកាន់ស្រុក បន្ទាស្រីត្រង់ចំណុចជិតស្រះសង់។ ដោយផ្លែឈើដែលអ្នកស្រីយកមកលក់នៅទីនេះ គឺមានទៅតាម រដូវកាលផងដែរដូចជា នៅរដូវប្រាំងនេះមានផ្លែគុយផ្លែសេមាន់ ឮផ្លែត្នោតរួមជាមួយផ្លែឈើផ្សេងៗទៀត។ អ្នកស្រីបានបន្តថា ផ្លែគុយនិងផ្លែសេមាន់ ដែលអ្នកស្រីយកមកលក់នេះ មាន មួយចំនួនបេះនៅក្នុងព្រៃក្នុងរមណីយដ្ឋានអង្គរ និង មួយចំនួនទៀតយកមកពីភ្នំគូលែនហើយសម្រាប់ឆ្នាំនេះឃើញថា ផ្លែគុយគឺសម្បូរជាងឆ្នាំមុន ប៉ុន្តែការលក់ដូរមិនសូវដាច់ ដោយ សារតែបណ្តាលមកពីមេរោគឆ្លងកូវីដ-១៩ធ្វើឱ្យចំនួនភ្ញៀវទេសច រមកទស្សនាខេត្តសៀមរាបមានការថយចុះ។ ជាពិសេសប្រជាពលរដ្ឋខ្មែរ ក៏មិនសូវមានចេញធ្វើដំណើរខាងក្រៅដែរ ដោយសារតែមានការភ័យខ្លាចចំពោះជំងឺឆ្...
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង រំលឹក ៥ចំណុចថាកុំខ្លាចពេកនិងកុំបារម្មណ៌ពេកពីCovid19តែត្រូវស្តាប់ និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង រំលឹក ៥ចំណុចថាកុំខ្លាចពេកនិងកុំបារម្មណ៌ពេកពីCovid19តែត្រូវស្តាប់ និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន ខ្មែររៀលអ៊ី ស្ទែត បានរំលឹក៥ចំណុចដល់ពលរដ្ឋកម្ពុជាថា កុំខ្លាចពេកនិងកុំបារម្មណ៌ពេក ពីCovid19តែតរូវស្តាប់និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលជាកំហិត ដើម្បីការពារសុខភាពនិងជម្ងឺផ្សេងៗ។ លោកឧកញ៉ាបណ្ឌិតបានបញ្ជាក់ថា ចំណុចទី1គឺកុំខ្លាចពេកនិងកុំបារម្មណ៌ពេកពីCovid19តែត្រូវស្តាប់និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានល្អជានិច្ច!។ ចំណុចទី២ លោករំលឹកថា កុំខ្លាចពេកនិងបារម្មណ៌ពេកពីវិបត្តិសេដ្ឋកិច្ច ដោយសារ Covid19ព្រោះយើងជាប្រទេសកសិកម្ម មានស្រូវអង្ករគ្រប់គ្រាន់ ហើយយើងអាចមានឱកាសរស់នៅមិនទាន់សម័យតែអាចសប្បាយដូចពីក្មេង!។ លើសពីនេះទាក់ទងនិងករណីស្លាប់វិញលោកថាចំណុចទី3កុំខ្លាចស្លាប់ដោយសារ Covid19ពេកព្រោះអ្នកសរសេរនិងអ្នកកំពុងអានសុទ្ឋតែមិនដែលបានស្លាប់ហើយស្លាប់មានតែម្តង!។ ហើយទី៤4អ្នកក្រកុំខ្លាចស្លាប់ដោយសារដាច់បាយ ព្រោះមានរដ្ឋជួយ អ្នកធម្យមកុំខ្លាចធ្លាក់ខ្លួ...
តារាចម្រៀង ស៊ុន ស្រីពេជ្រ និងអ្នកនាង​​យុគ ចិន្តា ឃុំខ្លួនឯងដាច់ដោយឡែក១៤ថ្ងៃក្រោយវិលពីសម្តែងនៅអាមេរិក

តារាចម្រៀង ស៊ុន ស្រីពេជ្រ និងអ្នកនាង​​យុគ ចិន្តា ឃុំខ្លួនឯងដាច់ដោយឡែក១៤ថ្ងៃក្រោយវិលពីសម្តែងនៅអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ តារាចម្រៀង ស៊ុន ស្រីពេជ្រ និងពិធីការិនីអ្នក នាង យុគ ចិន្តា បានវិលពីការសម្តែង​​នៅលើទឹកដីនៃសហរដ្ឋអាមេរិក ហើយកាលពីថ្មីៗនេះ អ្នកទាំងពីរសម្រេចចិត្តសម្ងំ​​ខ្លួន​​​នៅតែក្នុងផ្ទះកាត់ផ្តាច់ភាពស្និទ្ធិស្នាលជាមួយសមាជិកគ្រួសាររយៈពេល១៤ ថ្ងៃ ដើម្បីរក្សាសុវត្ថិភាពពីការរីករាលដាលនៃជំងឺ Covid-19។ អស់រយៈពេលជាងមួយសប្តាហ៍ហើយដែលតារាចម្រៀង ស៊ុន ស្រីពេជ្រ និងអ្នកនាង យុគ ចិន្តា បានវិលត្រឡប់មកពីការច្រៀងរាំនៅក្នុងរដ្ឋមួយចំនួននៃសហរដ្ឋអាមេរិក។ ទោះបីជាមានមានការព្រួយបារម្ភខ្លះមែន ប៉ុន្តែការច្រៀងរយៈពេលជាច្រើនសប្តាហ៍នៅទីនោះទទួលបានជោគជ័យ។ ក្រោយពីវិលត្រឡប់មកដល់កម្ពុជាក៏ស្របពេលដែលជំងឺនេះបាននឹងកំពុងតែធ្វើឲ្យមានការព្រួយបារម្ភពីមនុស្សនៅជុំវិញពិភពលោក។ នៅសហរដ្ឋអាមេរិ​កក៏បានការផ្ទុះនូវករណីជំងឺCovid-19 ផងដែរ ដែលធ្វើឲ្យសិល្បករទាំងពីរបានសម្រេចចិត្តដាក់ខ្លួនឯងនៅដាច់ដោយ ឡែកពីអ្នកដទៃ ពិសេសក្រុមគ្រួសាររយៈពេល១៤ ថ្ងៃ។ អ្នកនាង...