មន្រ្តីកាំកុងត្រូលខេត្តតាកែវ៖ព្រមានអាជីវករ បើលក់អំបិលគ្មានជាតិអ៊ីយ៉ូតនឹងត្រូវរឹបអូស
តាកែវ៖ មន្ត្រីកាំកុងត្រូលខេត្តតាកែវ និងមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យមុខទំនិញដាក់លក់នៅក្នុងផ្សារតាកែវនៅព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩នេះ រកឃើញក្រុមហ៊ុនអំបិលចំនួន២ មិនបានដាក់បញ្ចូលនូវសាធាតុ អ៊ីយ៉ូដ ដែលផ្ដល់សារសំខាន់ដល់ការរីកលូតលាស់រាងកាយ បញ្ញាស្មារតីរបស់កុមារ និងមនុស្សគ្រប់វ័យ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានបញ្ជាក់ថា មន្ត្រីជំនាញកាំកុងត្រូល បានរកឃើញអំបិលដែលផលិតដោយក្រុមហ៊ុន២ គឺក្រុមហ៊ុន ទា គីមហួរ និងក្រុមហ៊ុន ឡូម៉ា មិនមានដាក់សាធាតុអ៊ីយ៉ូដ នៅក្នុងអំបិលនោះទេ។
មន្ត្រីជំនាញបានណែនាំដល់អាជីវករ និងក្រុមហ៊ុនទាំង២ខាងលើ ឲ្យនាំយកអំបិលដែលមានដាក់សាធាតុ អ៊ីយ៉ូដ មកចែកចាយលក់លើទីផ្សារឡើងវិញ កុំនាំយកអំបិលដែលក...







